Category: Covid-19

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥៥នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកពាមរក៍៧នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកពារាំង៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរ៣នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកមេសាងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១បុរសអាយុ៨៥ឆ្នាំ នៅស្រុកពាមជរ និងទី២ បុរសអាយុ៦០ឆ្នាំនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១០១នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៩៧២នាក់ និងស្លាប់៩០នាក់។

  • ប្រជាពលរដ្ឋជាង ៨លាន ៥សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៨លាន ៥សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៨លាន៥សែន១ម៉ឺន៩ពាន់៧១៤នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៦លាន៦សែន៣ម៉ឺន៥ពាន់៩៩៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១១ថ្ងៃចាក់បាន៤០ម៉ឺន៣ពាន់៥៦២៤នាក់ ស្មើនឹង២០,៥២%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៨ពាន់៣៦២នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន១សែន៣ម៉ឺន២ពាន់៤០នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៣,២៥%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជំរុញវិញ គិតមកដល់ថ្ងៃទី១១សីហាឆ្នាំ២០២១ ចាក់បានចំនួន១០ម៉ឺន៩ពាន់៥០៩នាក់។

  • ក្រុមហ៊ុន ខេស៊ីមិន រួមចំណែក​ប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្តកំពត

    ក្រុមហ៊ុន ខេស៊ីមិន រួមចំណែក​ប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្តកំពត

    កំពត៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីប្រភេទ“ដែលតា” នៅក្នុងសហគមន៍ ក្រុមហ៊ុនកំពតខេស៊ីមិន បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់បង្ការការពារជំងឺកូវីដ១៩ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១១ ខែសីហា។ អំណោយដែលតំណាងក្រុមហ៊ុនកំពត ខេស៊ីមិន ខូអិលធីឌីបានផ្តល់ជូនរួមមាន ម៉ាស៊ីនវាស់កំដៅចំនួន ៥គ្រឿង អាល់កុលចំនួន៩០លីត្រ ម៉ាស់ចំនួន១០០ប្រអប់ និងថវិកាចំនួន១៥០០០ ដុល្លារ មកប្រគល់ជូនដល់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅសាលាខេត្តកំពត។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ទោះស្ថិត​នៅក្នុង​បរិបទ​នៃការឆ្លងជំងឺកូវីដ១៩ក្តី ក្រុមហ៊ុននៅតែបន្តដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនធម្មតា ហើយមិនមានការព្យួរការងារបុគ្គលិក កម្មករណាម្នាក់ឡើយ។ លោកបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ពិសេសឯកឧត្តមជាវ តាយអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ជួយសម្រួលដល់ក្រុមហ៊ុន និងបានខិតខំទប់ស្កាត់មិនឲ្យជំងឺកូវីដ១៩ឆ្លងដល់កម្មករ បុគ្គលិកក្រុមហ៊ុន។ ហើយដើម្បីជាការតបស្នង ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនដ៏វៃឆ្លាត និងជាមួយរដ្ឋបាលខេត្តកំពត ទើបក្រុមហ៊ុនបាននាំយកអំណោយ មកប្រគល់ជូននាពេលនេះ។ ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងបានចាត់ទុកអំណោយសប្បុរសទាំងអស់នេះពិតជាមានសារៈសំខាន់ ចាំបាច់សម្រាប់បម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់កូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទ “ដែលតា” មិនឲ្យកើតមាននៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រនៃខេត្តកំពត។ហើយថវិកាទាំងនេះក៏អាចជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ…

  • អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    បរទេស៖ ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៧ពាន់៨០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៧៧១នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។។ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៧ពាន់៨០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៧៧១នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៦២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៧៤ម៉ឺន៩ពាន់៤៤៩ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៥៧៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១១ម៉ឺន២ពាន់១៩៨នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៧៨០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៣២ម៉ឺន៥៤៧ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២១១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១ពាន់៣៧៣នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន១ពាន់៣៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨១ម៉ឺន៦ពាន់៩៨៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២០៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៧៩៥នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់២១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៨ម៉ឺន៨ពាន់៤០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៥៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់៣៧៤នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់៤៣៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣ម៉ឺន៧ពាន់៥៦១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២២០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន២ពាន់២៣៤នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់៤៣ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២៣ម៉ឺន២ពាន់៩៣៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៨៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់១៤៥នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៣ពាន់៣៨៤ករណី។ ចំណែកការស្លាប់ថ្មី១២ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៦១៤នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៦៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៩៥៣ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ពាន់១៦១ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៣៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៤០ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន៣០ម៉ឺន៤ពាន់៤៥៨ករណី, និងការស្លាប់មាន១៧ម៉ឺន៧ពាន់៧៨៦នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៤លានករណី, និងការស្លាប់មានជាង៤លាន៣៣ម៉ឺននាក់។៕

  • រដ្ឋបាលខេត្តស្វាយរៀងចូលសោកស្តាយចំពោះមនុស្ស២នាក់ដែលស្លាប់ដោយកូវីដ-១៩

    រដ្ឋបាលខេត្តស្វាយរៀងចូលសោកស្តាយចំពោះមនុស្ស២នាក់ដែលស្លាប់ដោយកូវីដ-១៩

    ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ សូមបងប្អូន ប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាប្រជាជនទាំងអស់គ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមបង្កើនការប្រុងប្រយ័ត្ន និង តាមដានសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។ សូមចូលរួមទាំងអស់គ្នា អោយបានខ្ជាប់ខ្ជួននៅវិធានការណ៍ ៣ការពារ ៣កុំ និង ២អនុវត្តន៍ អោយបានត្រឹមត្រូវ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។ «ការចូលរួមរបស់បងប្អូន ជាចំណែកមួយដែលធ្វើអោយប្រទេសយើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ»៕

  • រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការ​ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

    រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការ​ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
  • រាជរដ្ឋាភិបាលបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សេចក្តីណែនាំ បានចេញផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» នៅទូទាំងប្រទេស និងការបិទខ្ទប់ខេត្តមួយចំនួនជាប់នឹងព្រំដែនកម្ពុជាថៃ និងខេត្តសៀមរាប សម្រាប់រយៈពេល៧ថ្ងៃ បន្តទៀតដោយគិតចាប់ពីម៉ោង ២៣:៥៩នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

  • សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

  • ស្ថានទូតចិន និងទីក្រុង ខេត្តសម្ព័ន្ធមេត្រីចំនួន៨ ប្រគល់ថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩

    ស្ថានទូតចិន និងទីក្រុង ខេត្តសម្ព័ន្ធមេត្រីចំនួន៨ ប្រគល់ថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩

    ភ្នំពេញ ៖ អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនផ្សេងទៀត ត្រូវបានស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបំម្លែងថ្មីប្រភេទដែលតា(DELTA)។ ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី១១ សីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅសាលារាជធានីភ្នំពេញ។ អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនទាំង០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នេះ រួមមាន៖ ១. ទីក្រុងក្វាងចូវ ថ្នាំបុរាណចិន ១០,000 ប្រអប់២.ទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១០,000 ប្រអប់៣.ខេត្ត ហ៊្វជៀន ថ្នាំបុរាណចិន ៣០,000 ប្រអប់៤. ទីក្រុងគុន មិញ ថ្នាំបុរាណចិន ៥៤00 ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន ១០គ្រឿង (អំណោយដំហានទី១)៥.ទីក្រុងសៀងហៃ ថ្នាំបុរាណចិន ២៤00 ប្រអប់(អំណោយហានទី២)៦. ទីក្រុងហឺហ្វេ ថ្នាំបុរាណចិន…

  • ចិន​ប្រើ​សម្ភារ​តេ​ស្ត​សំណាក​ស្វ័យ​ប្រ​វត្ថិ​​​ ក្នុង១ថ្ងៃ បាន​១​.​៥​លាន​សំណាក ​

    ចិន​ប្រើ​សម្ភារ​តេ​ស្ត​សំណាក​ស្វ័យ​ប្រ​វត្ថិ​​​ ក្នុង១ថ្ងៃ បាន​១​.​៥​លាន​សំណាក ​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញ​កាលពី​ថ្ងៃ​ទី​១​០​ ​សីហា​ថា​ ​ចិន​បាន​ដាក់ឲ្យ​ប្រើប្រាស់​មន្ទីរ​ពិសោធន៍​ (​Lab​) ​ខ្យល់​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​ក្នុង​ការ​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​១​៩​ ​ចំនួន​ ​២​ទៀត​ ​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ ​ភាគ​ខាងកើត​ប្រទេស​ចិន​។​ ​ប្រភព​ថា​ ​មន្ទីរ​ពិសោធន៍​នេះ​មាន​សមត្ថភាព​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​ -​១​៩​ ​ដោយស្វ័យប្រវត្តិ​ ​ដែល​អាច​ពិនិត្យ​មនុស្ស​រហូតដល់​ ​១​,​៥​ ​លាន​នាក់​ ​ជា​រៀងរាល់ថ្ងៃ​ ​ដោយ​ប្រើ​វិធីសាស្ត្រ​តេ​ស្ត​លាយ​បញ្ចូល​គ្នា​ ​១​០​ក្នុង​១​។​ ​ប្រទេស​ចិន​បាន​បង្កើត​មន្ទីរ​ពិសោធន៍​ខ្យល់​ ​ចំនួន​ ​១​៨​ ​ហើយ​ ​ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​១​៩​ ​និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​៕​​