-
អាជ្ញាធរសុខាភិបាលអាមេរិកគ្រោងអនុញ្ញាតការចាក់វ៉ាក់សាំងជំរុញ ឬដូសទី៣ ដល់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ

អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំង COVID-19 ជំរុញ ឬដូសទី៣ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna លើអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ។ អ្នកនាំពាក្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) លោក Abby Capobianco បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទិន្នន័យសិក្សាស្ដីពីការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកមានប្រព័ន្ធភាពសុំានៅឡើយ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា FDA នឹងធ្វើការងារជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC ខណៈក្រុមអ្នកជំនាញ CDC នឹងត្រូវជួបជុំគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីត្រួតពិនិត្យលើទិន្នន័យស្ដីពីការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ ។ បើតាមប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសុខាភិបាលអាមេរិកអាចនឹងអនុម័តលើការអនុញ្ញាតការចាក់វ៉ាក់សាំងដូសទី៣ ក្នុងករណីបន្ទាន់ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ៕ ប្រភព៖ CNA
-
សហភាពអឺរ៉ុបកំពុងសិក្សាលើផលប៉ះពាល់នៃការប្រើប្រាស់វ៉ាក់សាំងប្រភេទ mRNA

អឺរ៉ុប៖ និយតករឱសថអឺរ៉ុប (EMA) បញ្ជាក់ថា លក្ខខណ្ឌថ្មីចំនួន ៣ ត្រូវបានរាយការណ៍ដោយក្រុមមនុស្សមួយចំនួនតូច បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ប្រភេទ mRNA របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna បាននិងកំពុងស្ថិតក្រោមការសិក្សា ដើម្បីវាយតម្លៃថាតើលក្ខខណ្ឌទាំងនោះ អាចមានផលប៉ះពាល់ដែរទេ ។ និយតករឱសថអឺរ៉ុប (EMA) និយាយថា គណៈកម្មាធិការសុវត្ថិភាពរបស់ខ្លួន កំពុងសិក្សាលើរោគសញ្ញា Erythema multiforme ដែលជាទម្រង់មួយនៃជំងឺប្រតិកម្មអាឡែស៊ីស្បែក បញ្ហាប្រព័ន្ធប្រសាទ និងបញ្ហាទាក់ទងនឹងតម្រងនោម ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និង Moderna មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងាររ៉យទ័រទេ ។ គួរកត់សម្គាល់ កាលពីខែមុន និយតករឱសថអឺរ៉ុប (EMA) បានរកឃើញទំនាក់ទំនងរវាងបញ្ហារលាកបេះដូងដ៏កម្រ និងការចាក់វ៉ាក់សាំងប្រភេទ mRNA ។ តែទោះជាយ៉ាងណាក៏ដោយ ទាំងនិយតករអឺរ៉ុប និងអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងទាំងនេះមានលើសពីហានិភ័យរបស់វា ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៥លាន៥១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៣ម៉ឺននាក់ និងជាសះស្បើយ១៨៤លាន៤៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៥លាន៥១ម៉ឺន២ពាន់៩១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៣ម៉ឺន៧ពាន់៥៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៤លាន៤៧ម៉ឺន៥ពាន់៤៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៥ម៉ឺន៥ពាន់៩១៦នាក់ ស្លាប់ចំនួន៦៣ម៉ឺន៥ពាន់៦៣៦នាក់ និងជាសះស្បើយចំនួន៣០លាន៥ពាន់៨៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៧ម៉ឺន៦ពាន់៩៧៤នាក់ ស្លាប់៤២ម៉ឺន៩ពាន់៧០២នាក់ និងជាសះស្បើយ៣១លាន២៥ម៉ឺន២ពាន់៦០៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២៤ម៉ឺន៩ពាន់១៧៦នាក់ ស្លាប់ចំនួន៥៦ម៉ឺន៦ពាន់១៣នាក់ និងជាសះស្បើយ១៩លាន៩ម៉ឺន២ពាន់៨៣២នាក់ ៕ ប្រភព៖ worldometers
-
អាជ្ញាធរខេត្តកណ្ដាល ចុះសំណេះសំណាល សាកសួរសុខទុក្ខ មន្ត្រីរាជការស្រុកកណ្ដាលស្ទឹង កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ មន្ត្រីរាជការស្រុកកណ្ដាលស្ទឹង កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ព្រមទាំងពិនិត្យទីតាំងត្រៀមសម្រាប់ទទួលបងប្អូនពលករមកពីប្រទេសថៃ ដើម្បីបន្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួតនៅថ្ងៃ ទី១១ ខែ សីហា ឆ្នាំ២០២១។ មានប្រសាសន៍ថាៈសំណេះសំណាល នាឱកាសនោះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរ ដល់មន្ត្រីរាជការស្រុកកណ្តាលស្ទឹង កងកម្លាំង ពិសេសក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ដែលបានយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងតាមដានសុខភាពជាប្រចាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តឡីស័ក ដោយការយកចិត្តទុកដាក់បំផុត។ ជាងនេះទៀត ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កឲ្យមានថាសុខភាពល្អ ពិសេសត្រូវមានអាហារឲ្យបានសមរម្យសម្រាប់ពួកគាត់ បីពេលក្នុងមួយថ្ងៃ។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ត្រីរាជការ អាជ្ញាធរស្រុកកណ្ដាលស្ទឹង កងកម្លាំង អ្នកប្រចាំការ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវថែរក្សាសុខភាពឱ្យបានល្អ…
-
កម្ពុជានឹងទទួលបានថវិកា ២៤០លានដុល្លារពី IMF

-
គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកាសថា អ្នកសារព័ត៌មាន ចាប់ផ្តើមទទួលវ៉ាក់សាំង ដូសទី៣

-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យអារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ

-
ការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣២នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣២នាក់នោះ រួមមានកម្មកររោងចក្រ៣នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១២នាក់, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ និងអ្នកដំណើរចូលខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ទី១ ស្ត្រីអាយុ៧១នៅស្រុកកំពង់រោទិ៍ និងទី២ ស្ត្រីអាយុ៧៧ឆ្នាំ នៅស្រុករមាសហែក ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់២៥០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៧៣២នាក់ និងមានអ្នកស្លាប់សារុបចំនួ១២១នាក់។
-
មនុស្សជាង ៤ពាន់នាក់ ត្រូវបានឃាត់ខ្លួន និង ១៣នាក់ត្រូវបានបញ្ជូនទៅតុការចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១១ សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១២សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១១សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន២ពាន់៥៨ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៤ពាន់១៥៤នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានបញ្ជូនមនុស្ស១៣នាក់ទៅតុលាការផងដែរ។ ក្នុងការអនុវត្តច្បាប់នៅថ្ងៃទី១១សីហា សមត្ថកិច្ចបានឃាត់យានយន្តចំនួន៩៩០គ្រឿង, បិទអាជីវកម្ម១ទីតាំង និង ពិន័យជាប្រាក់ចំនួ២៦លានរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។