Category: Covid-19

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៤នាក់, ជាសះស្បើយជាង ៣០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៤នាក់, ជាសះស្បើយជាង ៣០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប២៥នាក់, ស្រុកពួក៥៨នាក់, ស្រុកសូទ្រនិគម៦នាក់, ស្រុកប្រាសាទបាគង៥នាក់។ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា នៅថ្ងៃទី១០សីហាក៏មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៦៥១នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៥៦២នាក់និងស្លាប់៦៣នាក់។

  • កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតាជាង ៤៤ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ៤០០នាក់ហើយ

    កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតាជាង ៤៤ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ៤០០នាក់ហើយ

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១១សីហាឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៤៤ករណី នៅថ្ងៃទី១០សីហាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីទាំង៤៤នាក់នោះ មានម្នាក់ជាអ្នកដំណើរមកពីបរទេសតាមជើងយន្តហោះ, ពលករខ្មែរត្រឡប់មកពីប្រទេសវៀតណាមតាមចក្របាវិតខេត្តស្វាយរៀងចំនួន១២នាក់, បុគ្គលិកសុខាភិបាលម្នាក់, មន្ត្រីរាជការម្នាក់, សិស្ស៥នាក់, និងប្រជាពលរដ្ឋអ្នកភូមិក្នុងសហគមន៍ចំនួន២៤នាក់។ អ្នកឆ្លងទាំងនោះ មាន៣នាក់នៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ៤នាក់, ខេត្តសៀមរាប៤នាក់, ខេត្តព្រះវិហារ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តឧត្តរមានជ័យ១៤នាក់, ខេត្តបន្ទាយមានជ័យម្នាក់, កំពង់ធំម្នាក់, និងខេត្តស្វាយរៀង៥នាក់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុន ហេង បានក្រើនរំលឹក និងអំពាវនាវដល់សាធារណជន នៅទូទាំងប្រទេសកម្ពុជាឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ។ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១មីនាដល់ថ្ងៃទី១០សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប៤២៩នាក់ហើយ។

  • ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល

    ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល

    ខេត្តកណ្ដាល ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរ កងកំលាំងសមត្ថកិច្ច បានអញ្ជើញចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្ដាល កំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ ។ ដោយឃើញស្ថានភាពជួបការលំបាករបស់រដ្ឋបាលខេត្តកណ្តាល លោកជំទាវឧកញ៉ាកិតិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានសម្រេចប្រគល់ អគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ដ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ដែលទើបសាងសង់កន្លងមក ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ សាងសង់បញ្ចប់ ដើម្បីប្រើប្រាស់ឆ្លើយតបទៅនឹងស្ថានភាព…

  • វៀតណាម​បាន​វ៉ាក់សាំង​ពី​កូ​វ៉ា​ក់ ​ជិត​៥​០​ម៉ឺន​ដូ​ស​ទៀត​

    វៀតណាម​បាន​វ៉ាក់សាំង​ពី​កូ​វ៉ា​ក់ ​ជិត​៥​០​ម៉ឺន​ដូ​ស​ទៀត​

    វ៉ាក់សាំង​ប្រភេទ​ ​As​t​raZe​n​e​ca​ ​ចំនួន​៤​៩​៤​៤​០​០​ដូ​ស​ ​ក្រោម​យន្ត​ការ​កូ​វ៉ា​ក់ (​Co​v​a​x) ​របស់​អង្គការសុខភាព​ពិភពលោក​ត្រូវ​បាន​បញ្ជូន​ទៅដល់​ក្រុង​ហាណូយ​ ​ប្រទេស​វៀ​ត​ណាម​ ​នា​ព្រឹក​ថ្ងៃ​ទី​១​១​ ​សីហា​នេះ​។ ​ជាមួយនឹង​ការ​មកដល់​ចុងក្រោយ​នេះ​ ​យន្ត​ការ​កូ​វ៉ា​ក់​បាន​ផ្តល់​ជូន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រទេស​វៀតណាម​ចំនួន​៩​.​១​៧​៥​លាន​ដូ​ស​ហើយ​ ​ក្នុង​នោះ​ ​មាន​ជាង​៥​លាន​ដូ​ស​គឺជា​ប្រភេទ​ ​Modern​a​ ​និង​ផ្សេងទៀត​គឺជា​ប្រភេទ​ ​As​t​raZe​n​e​ca​ ​។​ ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រជាជន​ជិត​១​០​លាន​នាក់​ហើយ​ ​សម្រាប់​ដូ​ស​ទី​១​ ​ខណៈ​ដែល​មនុស្សជា​ង​១​លាន​នាក់​បាន​ចាក់​គ្រប់​ពីរ​ដូ​ស​។​ ​វៀតណាម​មាន​វ៉ាក់សាំង​ប្រមាណ​១​៩​លាន​ដូ​ស​ហើយ​ ​ក្នុង​នោះ​ ​វ៉ាក់សាំង​ភាគច្រើន​គឺ​ប្រភេទ​។​ ​ប្រទេស​នេះ​មាន​ផែនការ​ចាក់​ឲ្យបាន​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​៩​៦​លាន​នាក់​ ​នៅ​ត្រឹម​ឆ្នាំ​២​០​២​២​៕​​

  • វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនៈវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក

    វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនៈវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក
  • សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ ឬដូសជំរុញ

    សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ ឬដូសជំរុញ

    ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច : សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ ឬដូសជំរុញ៖

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៦នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៦នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១៤នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស៣នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ៤នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ បុរសជនជាតិខ្មែរអាយុ ៥៤ឆ្នាំ នៅស្រុកស្នួល ខេត្តក្រចេះ និងទី២ ស្ត្រីជនជាតិខ្មែរអាយុ៤៩ឆ្នាំ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤១១ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៥៣១នាក់ និងមានអ្នកស្លាប់ ចំនួន១០៦នាក់។

  • លោក នុត ពុធដារ៉ា ចុះពិនិត្យការចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ក្នុងស្រុកខ្សាច់កណ្តាល

    លោក នុត ពុធដារ៉ា ចុះពិនិត្យការចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ក្នុងស្រុកខ្សាច់កណ្តាល

    កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកលោកស្រីប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់កុមារ និងក្មេងជំទង់ អាយុពី១២ ដល់១៧ឆ្នាំ នៅក្នុងស្រុកខ្សាច់កណ្តាល ព្រមទាំងបន្តចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក បងប្អូនពលករ ដែលមកពីប្រទេសថៃ នៅវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាលដើម្បីបញ្ជៀសការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ ដោយ / គ្រី សម្បត្តិ

  • អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបើកដំណើរការផ្សារលើឡើងវិញនៅថ្ងៃទី១២ ខែសីហាឆ្នាំ ២០២១

    អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបើកដំណើរការផ្សារលើឡើងវិញនៅថ្ងៃទី១២ ខែសីហាឆ្នាំ ២០២១

    កាលពីល្ងាចថ្ងៃទី១០ ខែសីហាឆ្នាំ ២០២១ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន និងមន្ត្រីអមដំណើរជាច្រើនទៀតបានអញ្ជើញចុះពិនិត្យទិដ្ឋភាពក្នុងបរិវេណផ្សារលើក្រុងព្រះសីហនុ ដើម្បីអនុញ្ញាតឲ្យបើកដំណើរការផ្សារនេះឡើងវិញបន្ទាប់ពីបានបិទចាប់តាំងពីពាក់កណ្ដាលខែមេសាឆ្នាំ២០២១ កន្លងទៅ។ ផ្សារលើក្រុងព្រះសីហនុ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២១នេះ។ ដោយឡែកផ្សារដទៃទៀតនឹងចុះពិនិត្យមើលជាក់ស្តែងនិងអនុវត្តតាមវិធានដូចគ្នានេះដែរដើម្បីឈានទៅបើកលក់ដូរបន្តបន្ទាប់គ្នានេះ។ ឯឧត្តម គួច ចំរើន បានស្នើសុំឲ្យអាជីវករទាំងអស់ត្រូវរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អប្រសើរអនុវត្តតាមវិធានការណែនាំនានាដែលរដ្ឋបាលខេត្តបានដាក់ចេញដើម្បីទប់ស្កាត់ការឆ្លងកូវីតដ១៩។ គួររំលឹកថារដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២១ ចេញសេចក្តីណែនាំស្ដីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ យោងតាមសេចក្តីជូនដំណឹងនេះអាជីវករដែលអនុញ្ញាតឲ្យចូលលក់ដូរបានលុះណាតែមានប័ណ្ណចាក់វ៉ាក់សាំងរួចពីរដងនិងកុមារឬទារកមិនត្រូវបានអនុញ្ញាតឱ្យនៅតាមតូបលក់ដូរឡើយ។អាជីវករទាំងអស់អស់ត្រូវយកសំណាករកមេរោគកូវីត១៩ តាមការចាំបាច់ស្របតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រងផ្សារឬអាជ្ញាធរមូលដ្ឋាន។នៅក្នុងផ្សារត្រូវថ្នាំអាកុលសម្លាប់មេរោគរាល់សប្តាហ៍។ ករណីមានបុគ្គលណាមានអាការៈសង្ស័យត្រូវសហការជាមួយក្រុមគ្រូពេទ្យដើម្បីយកសំណាកភ្លាម។ អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួនឱ្យមានលក្ខណៈស្រឡះទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់និងរៀបចំដាក់អោយរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់និងមិនអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាឡើយ។ អ្នកមកទិញឥវ៉ាន់ឬអតិថិជនត្រូវតែតម្រង់ជួរដោយរក្សាគម្លាតឲ្យបាន១ ម៉ែត្រកន្លះពីគ្នា។ ប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះឬមិនធ្វើតាមការណែនាំរបស់គណៈគ្រប់គ្រងផ្សារ ម្ចាស់ផ្សារឬមន្ត្រីមានសមត្ថកិច្ចហើយត្រូវបានរកឃើញថាមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគ១៩ នឹងត្រូវផ្អាកមិនឲ្យប្រកបអាជីវកម្មនៅក្នុងផ្សារឡើយ។ ចំណែកអ្នកគ្រប់គ្រងផ្សារឬម្ចាស់ផ្សារត្រូវធ្វើសំណើរមករដ្ឋបាលខេត្តព្រះសីហនុដើម្បីទទួលបានសេចក្តីសម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សារឡើងវិញ។ ម្ចាស់ផ្សារត្រូវទទួលខុសត្រូវ និងធានាបាននូវការអនុវត្តការណែនាំនេះអោយមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរក្រុមការងាររដ្ឋបាលខេត្តត្រូវពិនិត្យវាយតម្លៃនិងសម្រេចលើពាក្យស្នើសុំរបស់អ្នកគ្រប់គ្រងផ្សារឬម្ចាស់ផ្សារក្នុងការអនុញ្ញាតឲ្យបើកដំណើរការផ្សារឡើងវិញ។ អនុគណៈកម្មការរៀបចំគ្រប់ផ្សារត្រូវសហការជាមួយរដ្ឋបាលក្រុងស្រុកដើម្បីពិនិត្យវាយតម្លៃទំនិញជៀសវាងកាលដាក់លក់ទំនិញលើសតម្លៃទីផ្សារហួសហេតុឬមានលក្ខណៈកេងចំណេញហួសហេតុ។

  • ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថយចុះ១៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយបើធៀបទៅនឹងថ្ងៃម្សិលមិញ

    ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថយចុះ១៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយបើធៀបទៅនឹងថ្ងៃម្សិលមិញ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១១ សីហា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១០ សីហា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន​ ៤៨៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១១៩នាក់ និងករណីឆ្លងសហគមន៍៣៦៧នាក់។ ចំនួននោះ ត្រូវគេមើលឃើញថា បានថយចុះចំនួន១៣នាក់ បើធៀបទៅនឹងថ្ងៃម្សិលមិញដែលមានអ្នកឆ្លង៤៩៩នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១០សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧១៧២នាក់ និងមានអ្នកស្លាប់១២នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១០សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៣ពាន់៣៨៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៧ពាន់៧៥៤នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៦១៤នាក់ហើយ។