-
សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយ៥លានដុល្លារដល់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ថៃ៖ រដ្ឋាភិបាលអាមេរិកបាននិងកំពុងផ្តល់ថវិកាចំនួន៥លានដុល្លារ ឬស្មើនឹង១៦៧.៧លានបាតសម្រាប់ជាកញ្ចប់ជំនួយដល់ប្រទេសថៃ ហើយថវិកា៥០លានដុល្លារទៀតសម្រាប់ជាកញ្ចប់ជំនួយអន្តរជាតិ និងដៃគូរអង្គការមិនមែនរដ្ឋាភិបាល ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាត ដែលនឹងជួយបន្ធូរបន្ថយការជាប់គាំងនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសថៃ ។ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានថ្លែងនៅមជ្ឈមណ្ឌលចាក់ថ្នាំបង្ការនៅមន្ទីរពេទ្យ MedPark ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារម្សិលមិញថា ខ្ញុំមានមោទនភាពដែលបានប្រកាសថា រដ្ឋាភិបាលអាមេរិកកំពុងផ្តល់ជំនួយចំនួន៥៥ លានដុល្លារ ដែលភាគច្រើនកំពុងឆ្ពោះទៅរកកិច្ចប្រឹងប្រែងឆ្លើយតបផ្នែកមនុស្សធម៌ ។ លោកស្រីបន្តថា បញ្ចប់ថវិកានេះ រួមមាន៥លានដុល្លារសម្រាប់ជាជំនួយ Covid-19 ដែលនឹងផ្តល់ការគាំទ្រដល់បុគ្គលិកពេទ្យដែលទទួលកិច្ចការចាក់វ៉ាក់សាំង និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលថៃ ក្នុងការការពារ ការធ្វើតេស្ត និងការឆ្លើយតបជាមួយជំងឺ Covid-19 ។ជំនួយមនុស្សធម៌ចំនួន៥០លានដុល្លារទៀត នឹងបញ្ជូនដោយផ្ទាល់តាមរយៈដៃគូអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយស្បៀងសង្គ្រោះបន្ទាន់ ការការពារជីវិត ទីជម្រក ការថែទាំសុខភាពជាចាំបាច់ ទឹកស្អាត ផ្នែកអនាម័យ និងសេវាកម្មអនាម័យដល់ជនងាយរងគ្រោះមកពីមីយ៉ាន់ម៉ា រួមទាំងជនភៀសខ្លួនជាង៧០ម៉ឺននាក់ជាដើម ៕ ប្រភព៖ Bangkok Post
-
លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសដកបទបញ្ជាដែលមានគោលដៅរឹតត្បិតលើការផ្សព្វផ្សាយព័ត៌មានវិញ

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសលុបចោលបទបញ្ជារបស់លោក ដែលមានគោលដៅរឹតត្បិតលើការផ្សាយព័ត៌មាន ដែលនាំអោយមានការភ័យខ្លាចអំឡុងជំងឺកូវីដ១៩កំពុងរាតត្បាតនោះវិញហើយ ក្រោយទទួលបានសេចក្តីសម្រេចពីតុលាការ ។ ការប្រកាសនេះ ត្រូវបានផ្សព្វផ្សាយដោយកាសែត Royal Gazette នៅថ្ងៃអង្គារម្សិលមិញ ។ បទបញ្ជារបស់លោក ប្រាយុទ្ធ បានដាក់ចេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយតម្រូវឲ្យទប់ស្កាត់ជាដាច់ខាតនូវការផ្សព្វផ្សាយព័ត៌មាននានា ដែលអាចបង្កការភ័យខ្លាច អំឡុងការរាតត្បាតនៃជំងឺ COVID-19 ព្រោះវានឹងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ និងសន្តិភាពរបស់ប្រទេសជាតិ ។ ក្រោយពីការប្រកាសបទបញ្ជានេះ ការរិះគន់ពីសំណាក់សាធារណមតិ ជាពិសេសពីសំណាក់បណ្តាញអ្នកសារព័ត៌មាន និងក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ បានផ្ទុះឡើងជាបន្តបន្ទាប់ ហើយញត្តិមួយត្រូវបានដាក់ជូនទៅតុលាការ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ ដកបទបញ្ជានេះវិញ ។ ហើយបន្ទាប់មក តុលាការថៃបានកាត់សេចក្តីថា បទបញ្ជារបស់រដ្ឋាភិបាលថៃ បានដកហូតនូវសិទ្ធិ និងសេរីភាពរបស់ប្រជាជន ដោយគ្មានភាពចាំបាច់អ្វី ត្រូវធ្វើបែបនេះទាល់តែសោះ ហើយការមានអំណាចផ្តាច់សេវាអ៊ីធើណិត គឺជាទង្វើប្រឆាំងនឹងច្បាប់ ព្រោះអ៊ីនធើណិតជាមធ្យោបាយដ៏ចាំបាច់បំផុត សម្រាប់ប្រជាជនស្វែងយល់ព័ត៌មានអំពី COVID-19 អំឡុងការរាតត្បាតនៃជំងឺនេះ ហេតុដូច្នេះតុលាការបានសម្រេចអោយមានការដកបញ្ជានេះវិញ ៕ ប្រភព៖ CNA
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ពាន់៣៨ករណី និងស្លាប់២០៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន១ពាន់៣៨ករណី និងស្លាប់២០៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន៨៦៥ករណីជាប្រជាជនទូទៅ និង ១៧៣ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់១២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៧៨ម៉ឺន៨ពាន់១២៦ករណី ក្នុងនោះមានអ្នកជំងឺ៥៧ម៉ឺន២ពាន់៧២៦នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨១ម៉ឺន៦ពាន់៩៨៩ករណី និងអ្នកជំងឺ៦០ម៉ឺន១៥២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៧០១នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៧៩៥នាក់ ៕ ប្រភព៖ Bangkok Post
-
លោកជំទាវ យក់ សម្បត្តិ ថា រាជរដ្ឋាភិបាល ផ្តល់ថវិកាបន្ថែមជាង ៧ពាន់លានរៀល ទៅតាមបណ្តាខេត្ត

-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៨០២ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃពុធនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៤ពាន់៨០២ករណីបន្ថែមទៀត ក្នុងនោះ១០នាក់ជាករណីនាំចូល និង៤ពាន់៧៩២នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ។ សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៨ពាន់៣៨៥ករណី ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមានតែ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់៣ពាន់៩៥៦នាក់ ។ នៅក្នុងថ្ងៃអង្គារម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៨៨នាក់ទៀតផងដែរ ។ សរុបមក គិតត្រឹមយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសចំនួន២២ម៉ឺន៨ពាន់១៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៨ម៉ឺន៣៤៨នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៤ពាន់១៤៥នាក់ ៕ ប្រភព៖ Vietnam New
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៤លាន៧៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣២ម៉ឺននាក់ និងជាសះស្បើយ១៨៣លាន៩០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៤លាន៧៧ម៉ឺន៦ពាន់៨១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣២ម៉ឺន៦ពាន់៨៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៣លាន៩០ម៉ឺន១ពាន់៣៦៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៨៩ម៉ឺន២ពាន់២១៥នាក់ ស្លាប់ចំនួន៦៣ម៉ឺន៤ពាន់៦៦២នាក់ និងជាសះស្បើយចំនួន២៩លាន៩៦ម៉ឺន៦ពាន់៣២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣ម៉ឺន៣ពាន់៣៣៣នាក់ ស្លាប់៤២ម៉ឺន៩ពាន់១៨៣នាក់ និងជាសះស្បើយ៣១លាន២១ម៉ឺន៦២៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២១ម៉ឺន៣ពាន់៣៨៨នាក់ ស្លាប់ចំនួន៥៦ម៉ឺន៤ពាន់៨៩០នាក់ និងជាសះស្បើយ១៩លាន២ម៉ឺន២ពាន់៧២៤នាក់ ៕ ប្រភព៖ worldometers
-
សម្ដេចពិជ័យសេនា ទៀ បាញ់ រំលឹក ពេទ្យយោធា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ សុខាភិបាល

-
ក្រសួងសុខាភិបាល ចេញសារាចរណែនាំ ចំនួន៧ចំណុច

-
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់អ្នកចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញថា កុំធ្វេសប្រហែសរឿងកូវីដ-១៩

-
ហាងយីហោ «ផ្ទះឈើម្ហូបខ្មែរថៃ»ដែលបំពានវិធានការរដ្ឋបាលរាជធានី និងក្រសួងសុខាភិបាល ត្រូវអាជ្ញាធរខណ្ឌមានជ័យចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់

ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានចុះបិតទីតាំង ហាងយីហោ «ផ្ទះឈើម្ហូបខ្មែរថៃ» កាលពីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ នៅតាមបណ្តោយបេតុង ភូមិព្រៃត្នោត សង្កាត់ស្ទឹងមានជ័យ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់ (ក្នុងនោះប្រុស៩នាក់ជាភ្ញៀវ) ដោយជួបជុំគ្នាផឹកសុី បំពានទៅនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងល្មើសបំរាមរបស់ក្រសួងសុខាភិបាល។ ក្នុងប្រត្តិបត្តិការណ៍នេះដឹកនាំផ្ទាល់ដោយលោកពេជ្រ កែវមុន្នី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងកម្លាំងក្រោមឱវ៉ាទជាច្រេីនចុះបិតទីតាំង ហាងយីហោ «ផ្ទះឈើម្ហូបខ្មែរថៃ»ដោយ ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់(ក្នុងនោះមានប្រុស៩នាក់ជាភ្ញៀវ)បានជួបជុំគ្នាផឹកស៊ី បំពានទៅនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងល្មើសបំរាមរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌ បានបញ្ជាក់ឲ្យដឹងថា ហាងយីហោ(ផ្ទះឈើម្ហូបខ្មែរថៃ) បានបើកជួបជុំគ្មាផឹកស៊ី បំពានទៅនឹងវិធានការរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រោយការឃាត់ខ្លូនសមត្ថកិច្ចបានបញ្ជូនខ្លួនមនុស្សប្រុសស្រី១៤នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តន៍និងចាត់ការបន្តទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា