Category: Covid-19

  • លោក ចូ បៃដិន គាំទ្រផែនការរបស់មន្ទីរបញ្ជកោណចំពោះការតម្រូវអោយយោធាចាក់វ៉ាក់សាំង Covid-19 ជាកាតព្វកិច្ចអោយបានមុនពាក់កណ្តាលខែកញ្ញា (មានវីដេអូ)

    លោក ចូ បៃដិន គាំទ្រផែនការរបស់មន្ទីរបញ្ជកោណចំពោះការតម្រូវអោយយោធាចាក់វ៉ាក់សាំង Covid-19 ជាកាតព្វកិច្ចអោយបានមុនពាក់កណ្តាលខែកញ្ញា (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា រូបលោកផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិអាមេរិក (DOD) ក្នុងការតម្រូវអោយយោធាអាមេរិកចាក់វ៉ាក់សាំងបង្ការ Covid-19 អោយបានមុនថ្ងៃ១៥ ខែកញ្ញាខាងមុខនេះ ។លោក បៃដិន បាននិយាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេតវិមានភ្លាមៗ បន្ទាប់ពីកំណត់ហេតុមួយច្បាប់របស់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន ត្រូវបានផ្សព្វផ្សាយ ។ លោក អូស្ទីន បាននិយាយថា ខ្ញុំនឹងស្វែងរកការអនុញ្ញាតពីលោកប្រធានាធិបតី ដើម្បីជំរុញកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់យោធា មិនឱ្យលើសពីពាក់កណ្ដាលខែកញ្ញាខាងមុខនេះឡើយ ឬអាចលឿនជាងនេះ នៅក្នុងករណីទទួលបានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ឬក្នុងករណីចាំបាច់ដែលតម្រូវឱ្យធ្វើ បែបនេះ ។ នៅក្នុងកំណត់ហេតុនេះ លោក អូស្ទីន ក៏បានក្រើនរំលឹកឱ្យយោធាអាមេរិកទាំងត្រៀមខ្លួនចាក់វ៉ាក់សាំងផងដែរ ។សូមជម្រាបផងដែរថា មន្ទីរបញ្ចកោណមានផែនការផ្ដល់ពេលវេលាជាក់លាក់នៃការវ៉ាក់សាំងសម្រាប់យោធាអាមេរិកដល់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីស្នើសុំការអនុញ្ញាតជាចុងក្រោយលើវ៉ាក់សាំង Pfizer នៅដើមខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ

  • ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំង កូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសទី៣

    ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំង កូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសទី៣

    ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ ថ្ងៃច័ន្ទ ទី០៨ ខែសីហា ឆ្នាំ២០២១។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណះកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស( គ វ ក១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋនិងឯកជន) ដល់មន្រ្តីរាជការសុីវិលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្ត ជាបន្តបន្ទាប់ ព្រមទាំងកងទ័ព គ្រួសារកងទ័ព នគរបាលជាតិនិងអតីតយុទ្ធជន។ ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ដល់មន្រ្តីរាជការសុីវិលថ្នាក់ជាតិ៖ ចំពោះមន្រ្តីរាជការសុីវិលនិងមន្រ្តីជាប់កិច្ចសន្យាដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងសុីណូហ្វាម ឫសុីណូវ៉ាក់ ដូសទី១និងដូសទី២រួចរាល់ សូមអញ្ជើញទៅចាក់វា៉ក់សាំង អាស្រ្តាសេនីកា ដូសជំរុញឫដូសទី៣ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំងកាលបរិច្ឆេទនិងពេលវេលាដូចខាងក្រោម ។ ចំពោះឥស្សរជនដែលមានតួនាទីជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី…

  • សប្បុរសជនខ្មែរ នៅប្រទេសអូស្ត្រាលី ឧបត្ថម្ភម៉ាសN95 ចំនួន ៧២ម៉ឺនមាស ដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩

    សប្បុរសជនខ្មែរ នៅប្រទេសអូស្ត្រាលី ឧបត្ថម្ភម៉ាសN95 ចំនួន ៧២ម៉ឺនមាស ដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី១០សីហានេះ បានសរសេរសារថ្លែងអំណរគុណ ចំពោះលោកស្រី Jenny Tew ប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅទីក្រុងស៊ីដនី ដែលបានផ្ដល់អំណោយម៉ាស់ប្រភេទN95 ចំនួន៧២ ម៉ឺនម៉ាស់។ ការផ្ដល់ម៉ាសនោះ គឺធ្វើឡើងតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវេលហ្សេឡង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩ ។ ម៉ាសនោះ ត្រូវបានដឹកមកដល់ក្រសួងការបរទេសកម្ពុជាហើយ នៅថ្ងៃទី១០សីហាឆ្នាំ២០២១។ គិតមកដល់ថ្ងៃទី៩សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន២ពាន់៨៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៧ពាន់៣៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៦០២នាក់ហើយ។

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩នាក់, ជាសះស្បើយ ២៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩នាក់, ជាសះស្បើយ ២៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប២៩នាក់, ស្រុកអង្គរជុំ៦នាក់, ស្រុកជីក្រែង៦នាក់, ស្រុកសូទ្រនិគម៩នាក់, ស្រុកពួក១១នាក់, ស្រុកក្រឡាញ់៤នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកស្រីស្នំម្នាក់, មកពីខេត្តរតនគិរីម្នាក់ និងពលករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ខេត្តសៀមរាបក៏បានជូនដំណឹងដែរថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកជំងឺកូវីដ-១៩ចំនួន២៦០នាក់ បានជាសះស្បើយុ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៧០នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់២២៥នាក់និងស្លាប់៦៣នាក់។

  • ធនាគារ ABA សាខាស្តាតចាស់ មានអ្នកឆ្លងកូវីដ-១៩

    ធនាគារ ABA សាខាស្តាតចាស់ មានអ្នកឆ្លងកូវីដ-១៩

    ធនាគារ ABA សាខាស្តាតចាស់ មានទីតាំងស្ថិតនៅ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ-១៩ បានចេញចូល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅធនាគារ ABA សាខាស្តាតចាស់ នោះកាលពីថ្ងៃទី ២ ខែសីហា។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៥០០នាក់ និងស្លាប់ ១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៥០០នាក់ និងស្លាប់ ១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១០សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៩សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៩៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១២៥នាក់ និងករណីឆ្លងសហគមន៍៣៧៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៩សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨៨២នាក់ និងមានអ្នកស្លាប់១៧នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៩សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន២ពាន់៨៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៧ពាន់៣៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៦០២នាក់ហើយ។

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម4នាក់, កោះសូទិន៣នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ១០នាក់, ស្រុកស្ទឹងត្រង់៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ ជាអាយុ ៦០ឆ្នាំ រស់នៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៣៧៥ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៤៥៩នាក់ និងមានអ្នកស្លាប់ ចំនួន១០៤នាក់។ ជាមួយនោះ ក៏មានការឆ្លងប្រភេទ Delta ចំនួន១២នាក់ផងដែរ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦នាក់។

  • បងប្អូនប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណ នូវការគិតគូរយកចិត្តទុកដាក់ របស់លោកអភិបាលស្រុក តាំងគោក

    បងប្អូនប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណ នូវការគិតគូរយកចិត្តទុកដាក់ របស់លោកអភិបាលស្រុក តាំងគោក

    លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ព្រមទាំងសប្បុរសជន បានចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅគេហដ្ឋានចំនួន១០គ្រួសារ នៅឃុំទ្រៀល ឃុំច្រនាង ឃុំស្វាយភ្លើង និងឃុំសូយោង ស្រុកតាំងគោក បន្ទាប់ពីបានផ្លាស់ប្តូរពីកន្លែងមណ្ឌលចត្តាឡីស័កថ្នាក់ស្រុក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញ ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែសីហា ២០២១ ។ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោក តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ លោកក៏ថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុក ទាំងថវិកា និងកម្លាំងកាយដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ លោកអភិបាលស្រុក ស្នើអោយបងប្អូនមេត្តាអត់ធ្មត់ និងយោគយល់សហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីបន្តធ្វើចត្តាឡីស័ក និងតាមដានសុខភាពខ្លួនឯងឲ្យបានត្រឹមត្រូវ ករណីមិនប្រក្រតីត្រូវរាយការណ៍មកអាជ្ញាធរតាមលេខទូរស័ព្ទ ដើម្បីអោយក្រុមគ្រូពេទ្យចុះមកពិនិត្យសុខភាព ហើយត្រូវចូលរួមអនុវត្ត ៣កុំ…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃការរីករាលដាលនៃជំងឺកូវីដ-19 បប្លែងថ្មីប្រភេទ«ដែលតា»

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃការរីករាលដាលនៃជំងឺកូវីដ-19 បប្លែងថ្មីប្រភេទ«ដែលតា»

    នៅព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «ដែលតា» ក្នុងខេត្តព្រៃវែង។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាម២របៀប ស្របនឹងបរិបទកូវីដ-១៩ រួមមានកិច្ចប្រជុំផ្ទាល់នៅទីស្ដីការក្រសួងមហាផ្ទៃ ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក។ ដោយឡែកអង្គប្រជុំផ្សេងទៀត រួមមានឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិការក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុង ស្រុកទាំងអស់ក្នុងខេត្តព្រៃវែង ក៏បានអញ្ជើញចូលរូមកិច្ចប្រជុំនេះពីចំងាយ…

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៩ពាន់៨៤៣ករណី និងស្លាប់២៣៥នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៩ពាន់៨៤៣ករណី និងស្លាប់២៣៥នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៩ពាន់៨៤៣ករណី និងស្លាប់២៣៥នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ម៉ឺន៩ពាន់៤៤៥ករណីជាប្រជាជនទូទៅ និង ៣៩៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់៨០៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៧៦ម៉ឺន៧ពាន់៨៨ករណី ក្នុងនោះមានអ្នកជំងឺ៥៥ម៉ឺន៧១៤នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧៩ម៉ឺន៥ពាន់៩៥១ករណី និងអ្នកជំងឺ៥៧ម៉ឺន៨ពាន់១៤០នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៤៩៤នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៥៨៨នាក់ ៕ ប្រភព៖ Bangkok Post