-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៥ពាន់១៤៩ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃអង្គារនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៥ពាន់១៤៩ករណីបន្ថែមទៀត ក្នុងនោះ៥នាក់ជាករណីនាំចូល និង៥ពាន់១៤៤នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ភាគច្រើននៅក្នុងទីក្រុងហូជីមិញ ។ សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៩ពាន់៣៤០ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៧ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់៣ពាន់៩៩១នាក់ ។ នៅក្នុងថ្ងៃចន្ទម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៦០នាក់ទៀតផងដែរ ។ សរុបមក គិតត្រឹមយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២១ម៉ឺន៩ពាន់៧៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៧ម៉ឺន៥ពាន់៩២០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣ពាន់៧៥៧នាក់ ៕ ប្រភព៖ Viet Nam News
-
មន្ទីរបញ្ជកោណនឹងតម្រូវអោយកងទ័ពទាំងអស់ចាក់វ៉ាក់សាំង Covid-19 នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខនេះ

អាមេរិក៖ មន្ទីរបញ្ចកោណនៅថ្ងៃចន្ទដើមសប្តាហ៍នេះបញ្ជាក់ថា ខ្លួនកំពុងរង់ចាំការអនុម័តពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការតម្រូវអោយសមាជិកយោធាប្រមាណ១,៣លាននាក់ទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខនេះ ។ បន្ទាប់ពីការដាក់ចេញច្បាប់កូវីដ១៩សម្រាប់បុគ្គលិកសហព័ន្ធ លោក ចូ បៃដិន កាលពីខែមុន បានណែនាំមន្ទីរបញ្ចកោណអោយពិនិត្យមើលថាតើពេលណា និងរៀបចំដូចម្តេច ដែលនឹងត្រូវតម្រូវអោយសមាជិកយោធាវ៉ាក់សាំង ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី បានហៅសេចក្តីប្រកាសកាលពីថ្ងៃចន្ទ ដែលចេញដោយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន ថា ជា “បទបញ្ជាព្រមាន” ។ លោក ឃើប៊ី បន្ថែមថា បទបញ្ជានេះជិតមកដល់ហើយ ហើយយើងចង់អោយអ្នកត្រៀមខ្លួនសម្រាប់វាផងដែរ ។ ហើយជាក់ស្តែងយើងចង់អោយអ្នកចាក់វ៉ាក់សាំងឥឡូវនេះ ហើយកុំរង់ចាំតទៅទៀត ។ គួរកត់សម្គាល់ ក្រសួងការពារជាតិអាមេរិកកំពុងកំណត់គោលដៅនៅពាក់កណ្តាលខែកញ្ញាខាងមុខ សម្រាប់កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង ដោយផ្អែកលើការរំពឹងទុកសម្រាប់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីផ្តល់ការយល់ព្រមពេញលេញចំពោះវ៉ាក់សាំង ហ្វាហ្សឺ (Pfizer) ខណៈបច្ចុប្បន្នវាស្ថិតនៅក្រោមការអនុញ្ញាតអោយប្រើក្នុងគ្រាអាសន្នប៉ុណ្ណោះ ៕ ប្រភព៖ Reuters
-
សហរដ្ឋអាមេរិកជំរុញអោយជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសបារាំង អ៊ីស្រាអែល និងថៃ ដោយសារព្រួយបារម្ភពីជំងឺ Covid-19

អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានព្រមាន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បារាំង ថៃ អ៊ីស្លង់ និងប្រទេសមួយចំនួនទៀត ដោយសារតែការកើនឡើងនៃករណីជំងឺកូវីដ១៩នៅក្នុងប្រទេសទាំងនោះ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតនៃជំងឺកូវីដ១៩ ខណៈដែលករណីឆ្លងថ្មីៗកំពុងកើនឡើងនៅពាសពេញពិភពលោក ។ សហរដ្ឋអាមេរិកបានដាក់បន្ថែមអ៊ីស្រាអែល តំបន់វេសប៊ែង និងហ្គាហ្សា រួមជាមួយកន្លែងផ្សេងទៀតដូចជាកោះអារូបា និងបារាំងប៉ូលីណេស៊ី ផងដែរ ទៅក្នុងបម្រាមធ្វើដំណើរកម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន ។ ក្រសួងការបរ ទេសអាមេរិកក៏បានចេញសេចក្តីណែនាំរបស់ខ្លួន ស្តីពីការហាមឃាត់ធ្វើដំណើរកម្រិត៤ សម្រាប់ប្រទេសអ៊ីស្លង់និងបារាំងផងដែរកាលពីថ្ងៃចន្ទដើមសប្តាហ៍ ។ កាលពីខែកក្កដា CDC បានបង្ហាញពីការព្រួយបារម្ភអំពីប្រទេសអ៊ីស្រាអែល តំបន់វេសប៊ែង និង ហ្គាហ្សា ដោយដកការជូនដំណឹងអំពីសុខភាពធ្វើដំណើររបស់ខ្លួនពីកម្រិតពីរ ដំឡើងដល់កម្រិត៣វិញ ។ បើតាម CDC អ្នកដំណើរដែលមិនចាក់វ៉ាក់សាំងគួរតែចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសទាំងនោះ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៤លាន១៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣១ម៉ឺននាក់ និងជាសះស្បើយ១៨៣លាន៣១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៤លាន១៣ម៉ឺន៣ពាន់២៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣១ម៉ឺន៦ពាន់១០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៣លាន៣១ម៉ឺន៩ពាន់១៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៧៨ម៉ឺន៤៨០នាក់ ស្លាប់ចំនួន៦៣ម៉ឺន៣ពាន់៧៩៩នាក់ និងជាសះស្បើយចំនួន២៩លាន៩២ម៉ឺន៣ពាន់៣២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៩៩ម៉ឺន៧ពាន់១៧នាក់ ស្លាប់៤២ម៉ឺន៨ពាន់៧១៥នាក់ និងជាសះស្បើយ៣១លាន១៧ម៉ឺន៣ពាន់៣៨៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន១៧ម៉ឺន៨ពាន់១៤៣នាក់ ស្លាប់ចំនួន៥៦ម៉ឺន៣ពាន់៧០៧នាក់ និងជាសះស្បើយ១៨លាន៩៣ម៉ឺន៩ពាន់៥១នាក់ ៕ ប្រភព៖ worldometers
-
យុវជនមានទំនួលខុសត្រូវ ចូលរួមរែកពន់សម្រាប់ជាតិ និងប្រជាជន!

ដើម្បីបន្តចូលរួមថែរក្សាការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មកលើកុមារ និងយុវជន កម្លាំងយុវជនស្ម័គ្រចិត្តនៃក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌជ្រោយចង្វារ, កំបូល, ព្រែកព្នៅ, ពោធិ៍សែនជ័យ, បឹងកេងកង, ច្បារអំពៅ , ដង្កោរ, ដូនពេញ និងខណ្ឌមានជ័យ បាននិងកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្រនៃមូលដ្ឋានរបស់ខ្លួន។ សកម្មភាពនេះ ជាការរួបរួមសាមគ្គីជាធ្លុងមួយក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ដោយបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី ឆន្ទៈ ឧត្តមគតិ ចំពោះជាតិ មាតុភូមិ និងប្រជាជន។ ក្នុងដំណើរឆ្ពោះទៅ យុវជនបាននិងកំពុងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប់ប្រចាំដើម្បីរួមគិត រួមយោបល់ រួមធ្វើ និងរួមទទួលខុសត្រូវ ដោយភាពចាស់ទុំសំដៅកសាងបច្ចុប្បន្នភាពសម្រាប់អនាគតដ៏ត្រចះត្រចង់។
-
ក្រសួងសុខាភិបាលមិនអនុញ្ញាឲ្យ អ្នកឆ្លងមេរោគបំប្លែងថ្មីដែលតា Delta ព្យាបាលនៅតាមផ្ទះឡើយ

ការម្រេចនោះ គឺយោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាសស្ត្រាចារ្យម៉ម ប៊ុនហេង នៅថ្ងៃទី៩សីហាឆ្នាំ២០២១ ជូនចំពោះប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត, មន្ត្រីទទួលបន្ទុកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តទាំងអស់។ លិខិតរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសផ្អែកទៅតាមទិន្នន័យផ្នែកអេពីដេមីសាស្រ្ត នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា (Delta Variant) ព្រមទាំងការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាឲ្យធ្វើការព្យាបាលនៅតាមផ្ទះនោះទេ។ ក្រសួង បានតម្រូវឲ្យអ្នកទាំងនោះ ត្រូវទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្ដែងរបស់អ្នកជំងឺ។ ជាមួយយគ្នានោះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អនុគណៈកម្មការបច្ចេកទេស និងព្យាបាលនៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ប្រភេទដែលតា ដើម្បីដាក់ឲ្យអនុវត្តនៅតាមរាជធានី-ខេត្តទាំងអស់ផងដែរ។ យោងតាមក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១មីនាឆ្នាំ២០២១ មកដល់ថ្ងៃទី៧សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីដែលតា Delta ចំនួន៣៨៥នាក់ រកឃើញទៅលើពលករត្រឡប់មកពីប្រទេសថៃ, អ្នកដំណើរចូលប្រទេសកម្ពុជាតាមយន្តហោះ, បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍។
-
អាមេរិកផ្តល់ជំនួយ ៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹង ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា

-
អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន

-
កម្ពុជា ជាប្រទេសទី៣លើសកលលោក ដែលចាក់វ៉ាក់សាំង ដូសទី៣ ជូនប្រជាជន

-
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេស បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣
