Category: Covid-19

  • សម្ដេចតេជោ បញ្ជាក់ថា យើងអត់ទាន់បានសិក្សាពីគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១ ទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ

    សម្ដេចតេជោ បញ្ជាក់ថា យើងអត់ទាន់បានសិក្សាពីគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១ ទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ

    ភ្នំពេញ៖ ថ្លែងសារពិសេស ពាក់ព័ន្ធការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា យើងអត់ទាន់បានសិក្សាពីគម្លាត នៃការចាក់ វ៉ាក់សាំងរវាងដូសទី១ ដូសទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ ហើយយើងពុំមានវ៉ាក់សាំងគ្រប់ គ្រាន់ ដើម្បីដំណើរការចាក់ជូនអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca និងស្នើសុំចាក់ដូសទី៣ នោះដែរ ។ តាមរយៈសារពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយរយៈថ្មីៗប៉ុន្មានថ្ងៃនេះ មានសំណូមពរជាច្រើន ឬក៏ថាមួយចំនួនពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកឧកញ៉ា ដែលបានចាក់វ៉ាក់សាំង Astra Zeneca ហើយស្នើសុំចាក់ Astra Zeneca ដូសទី៣, បញ្ហានេះ សម្ដេចសូមបញ្ជាក់ជូន ដើម្បីជៀសវាងការលំបាក ព្រោះប្រទេសវាលំបាកណាស់ទៅហើយ កុំឱ្យលំបាកតាំងពីរឿងប៉ុណ្ណឹង ។ សម្ដេចបញ្ជាក់ថា…

  • អាមេរិកផ្តល់ជំនួយបន្ថែម៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា

    អាមេរិកផ្តល់ជំនួយបន្ថែម៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា

    ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូសដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៩ខែសីហានេះ បានស្រង់សម្តីលោក ផាទ្រីក មូផៃ(Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបញ្ជាក់ ថា “ការលើកកម្ពស់សន្តិសុខ ផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារៈសំខាន់ណាស់មិនត្រឹមតែដើម្បីការពារ សុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ចនិងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ”។ ជំនួយបន្ថែមនេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួន ជាង១១លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង។…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬ ដូសជំរុញ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬ ដូសជំរុញ
  • លោក ស៊ី ជិនពីង អំពាវនាវអោយមានកិច្ចសហប្រតិបត្តិការវ៉ាក់សាំងអន្តរជាតិ (មានវីដេអូ)

    លោក ស៊ី ជិនពីង អំពាវនាវអោយមានកិច្ចសហប្រតិបត្តិការវ៉ាក់សាំងអន្តរជាតិ (មានវីដេអូ)

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយយុត្តិធម៌ និងសមហេតុផលនៅទូទាំងពិភពលោក ពីព្រោះវាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត ដែលនៅតែបន្តរីករាលដាលពាសពេញពិភពលោក ។ លោក ស៊ី បាននិងកំពុងដឹកនាំប្រទេសចិន ដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាប្រទេសសំខាន់ និងជំរុញកិច្ចសហប្រតិបត្តិការវ៉ាក់សាំងពិភពលោក ។ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ដល់ប្រទេសជាង១០០ និងនាំចេញវ៉ាក់សាំងទៅប្រទេសជាង ៦០ ដែលមានចំនួនសរុបលើសពី៧៧០លានដូស ដោយជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ។ បន្ថែមលើនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការវ៉ាក់សាំងអន្តរជាតិកាន់តែជិតស្និទផងដែរ ៕ ប្រភព៖ ស៊ីនហួរ

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារពិសេសពាក់ព័ន្ធការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣។ សូមស្តាប់នូវសារជាសំឡេងទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖

  • អភិបាលរាជធានីភ្នំពេញ ផ្ញើរលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ដែលបានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

    អភិបាលរាជធានីភ្នំពេញ ផ្ញើរលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ដែលបានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើរលិខិតថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងការសម្រេចផ្ដល់ជូនវ៉ាក់សាំងដល់កុមារ-យុវវ័យមានអាយុពី ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ ដែលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្ដុង្គឧត្ដមបំផុត៕

  • សម្ដេចក្រឡាហោម៖ពលករនាំគ្នាធ្វើដំណើរពីថៃត្រឡប់មកកម្ពុជាបន្តបន្ទាប់ បានក្លាយជាបញ្ហាប្រឈមថ្មីមួយ ដែលទាមទារឱ្យមានការដោះស្រាយ

    សម្ដេចក្រឡាហោម៖ពលករនាំគ្នាធ្វើដំណើរពីថៃត្រឡប់មកកម្ពុជាបន្តបន្ទាប់ បានក្លាយជាបញ្ហាប្រឈមថ្មីមួយ ដែលទាមទារឱ្យមានការដោះស្រាយ

    ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃហើយ ប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋ ក្រុមប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញជាបន្តបន្ទាប់នោះនឹងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមវីដេអូសន្និសីទ(Zoom)។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅអ្នកចូលរួមថា កិច្ចប្រជុំនៅថ្ងៃនេះ គឺទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មីដែលខេត្តបាត់ដំបងក៏ស្ថិត ក្នុងតំបន់ងាយឆ្លងជំងឺនេះ។ ប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបង និយាយដោយឡែកក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានាប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមកហើយដែរ ។ សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារ និងស្មារតី។ ចំណែកឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានអញ្ជើញធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេងព្រម ទាំងអង្គប្រជុំអំពីសភាពការណ៍ទូទៅនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបងដែលរួមមានទាំងវឌ្ឍនភាព ការងារ និងបញ្ហាប្រឈម ដែលខេត្តកំពុងជួបប្រទះនារយៈពេលចុងក្រោយនេះ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ងួន…

  • ការិយាល័យ លក់នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ មានអ្នកឆ្លងកូវីដ-១៩

    ការិយាល័យ លក់នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ មានអ្នកឆ្លងកូវីដ-១៩

    ការិយាល័យ លក់នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ មានទីតាំងស្ថិតនៅ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ-១៩ បានចេញចូល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ៣នាក់ បានចូលទៅការិយាល័យ លក់នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ នោះកាលពីថ្ងៃទី ៤ ខែសីហា។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ មានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩

    មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ មានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩

    អ្នកដែលធ្លាប់បានចូលទៅទទួលសេវាព្យាបាលនៅមន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ មានទីតាំងនៅ ផ្ទះលេខ៤៤ ៤៥ ៤៦ Eo ផ្លូវវត្តចំការខ្សាច់ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានករណីអ្នកវិជ្ជមានកូវីដ១៩ បានចូលទៅលាងរបួសនៅមន្ទីរពហុព្យាបាល និងសម្ភពនោះ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅទទួលសេវាព្យាបាលនៅមន្ទីរពហុព្យាបាលនោះ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ៕

  • កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ហើយ

    កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ហើយ

    មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ឯក ឯក សំអូន នៅព្រឹកថ្ងៃទី៩សីហាឆ្នាំ២០២១ បានចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទីបញ្ជាការយោធភូមិភាគទី៥ និងទីតាំងផ្សេងទៀតក្នុងទិសយោធភូមិភាគទី៥ ដែលបានដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នោះផងដែរ។ ក្នុងឱការនោះ លោកមេបញ្ជាការ បានថ្លែងថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ លោកបានបន្តថា ទោះបីជាទទួលបានការចាក់វ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ យោធិន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ។