-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៣លាន៤៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣០ម៉ឺននាក់ និងជាសះស្បើយ១៨២លាន៧៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៣លាន៤៤ម៉ឺន១ពាន់១៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣០ម៉ឺន៧ពាន់៣៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨២លាន៧៤ម៉ឺន៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៥៤ម៉ឺន៣ពាន់៣៣៨នាក់ ស្លាប់ចំនួន៦៣ម៉ឺន៣ពាន់១១៦នាក់ និងជាសះស្បើយចំនួន២៩លាន៨៥ម៉ឺន៩ពាន់៦២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៩៦ម៉ឺន៩ពាន់៥៨៨នាក់ ស្លាប់៤២ម៉ឺន៨ពាន់៣៣៩នាក់ និងជាសះស្បើយ៣១លាន១៣ម៉ឺន១ពាន់៩២២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន១៦ម៉ឺន៥ពាន់៦៧២នាក់ ស្លាប់ចំនួន៥៦ម៉ឺន៣ពាន់៤៧០នាក់ និងជាសះស្បើយ១៨លាន៩០ម៉ឺន៧ពាន់២៤៣នាក់ ៕ ប្រភព៖ worldometers
-
ខេត្តក្រចេះ បានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤នាក់បន្ថែមទៀតនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកអង្គរជុំ ១០នាក់, ក្រុងសៀមរាប៤៩នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកពួក ២៧នាក់, ស្រុកប្រាសាទបាគង៨នាក់, ស្រុកស្វាយលើ២នាក់, ស្រុកជីក្រែងម្នាក់ និងមកពីខេត្តបន្ទាយមានជ័យម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី អាសយដ្ឋាននៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥ពាន់ ៤០១នាក់, ព្យាបាលជាសះ ស្បើយចំនួន ២ពាន់ ៩៦៥នាក់ និងស្លាប់ ៦២នាក់។
-
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ៩៤នាក់នោះ រួមមាននៅក្រុងបាត់ដំបង ២១នាក់, ស្រុកថ្មគោល ៦នាក់,ស្រុកបវេល ២នាក់,ស្រុកសង្កែ ២១នាក់, ស្រុកសំពៅលូន៨នាក់, ស្រុកភ្នំព្រឹក៦នាក់, ស្រុកឯកភ្នំ៦នាក់,ស្រុកកំរៀង៨នាក់, ស្រុកមោងឬស្សី៤នាក់, ស្រុករតនមណ្ឌល៣នាក់ និងពលករមកពីប្រទេសថៃចំនួន៩នាក់។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់១៨៧នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៥៩៤នាក់ និងមានអ្នកស្លាប់សរុបចំនួ៤៨នាក់។
-
លោកជំទាវ បាន ស្រីមុំ បើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីរាជការជួរមុខទូទាំងខេត្ត

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ) ជូនមន្ត្រីរាជការជួរមុខទូទាំងខេត្ត នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនមន្ត្រីរាជការជួរមុខដូសទី៣នាពេលនេះជាប្រភេទ អាស្ត្រាសេនីកា គឺជាការផ្តល់ជូនដ៏ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជួរមុខ របស់យើងឱ្យបានគ្រប់ៗគ្នា ដើម្បីប្រឆាំងនឹងការវាយប្រហារពីវីរុសកូវីដ-១៩ បំលែងថ្មី ប្រភេទ ដែលតា(Delta) ។ ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិ កាន់តែមានការរីកចម្រើន ៕ ដោយ / គ្រី សម្បត្តិ
-
មនុស្សជិត២ពាន់នាក់ត្រូវបានឃាត់ខ្លួន ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី៨សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី៩សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៨សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១ពាន់២០៩ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១ពាន៩៣៤នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ មនុស្សម្នាក់ត្រូវបានបញ្ជូនទៅតុលាការ។ សមត្ថកិច្ចក៏បានឃាត់យានយន្តចំនួន១ពាន់១០១គ្រឿង និង ពិន័យជាប្រាក់ចំនួ៣៨លាន៤សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣៨នាក់នោះ រួមមានកម្មកររោងចក្រ៣នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១១នាក់, ២០នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋធ្វើដំណើរចូលខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ ស្ត្រីអាយុ៨៤នៅស្រុកកំពង់រោទិ៍, ទី២ បុរសអាយុ៧៧ឆ្នាំ នៅក្រុងស្វាយរៀង និងទី៣ បុរសអាយុ៨៣ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៦១នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦១៤នាក់ និងមានអ្នកស្លាប់សារុបចំនួ១១៧នាក់។
-
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥២នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥២នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកព្រះសេ្ដច១៥នាក់, ស្រុកកំពង់ត្របែក១២នាក់, ស្រុកពាមជរ៥នាក់, ស្រុកកំចាយមារ៤នាក់, ស្រុកមេសាង៤នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់,ស្រុកពាមរក៍២នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកស្វាយអន្ទរម្នាក់, ស្រុកកញ្ជ្រៀចម្នាក់, ស្រុកពារាំងម្នាក់ និង មកពីរាជធានីភ្នំពេញម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៦៩ឆ្នាំជាពលរដ្ឋរស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៨សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៩១២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៦២៨នាក់ និងស្លាប់៨៥នាក់។
-
ប្រជាពលរដ្ឋជាង៨លាន១សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៨សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៨លាន១សែន៥ម៉ឺន១ពាន់៩៥៩នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៥លាន៧សែន៨ម៉ឺន៥ពាន់៧៧នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៨ថ្ងៃចាក់បាន២៧ម៉ឺន៩ពាន់៧៧នាក់ ស្មើនឹង១៤,១៩%នៃអ្នកត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៨ពាន់៣៦២នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន២ម៉ឺន៧ពាន់៣១១នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥០,៩៥% បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង គឺបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧៨,៧៣%ហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង១០លាននាក់។
-
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទូទាំងប្រទេស បានជាង៧៨ភាគរយនៃប្រជាជនគោលដៅ១០លាននាក់
