-
ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៧នាក់ ស្រុកកំពង់សៀម២នាក់, ស្រុកកងមាស៣នាក់,ស្រុកកោះសូទិន២នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយ៤នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់២នាក់ មកពីខេត្តក្រចេះ២នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងមកពីរាជធានីភ្នំពេញ៣នាក់។ ចំណែកអ្នកស្លាប់ ជាស្ត្រីជនជាតិខ្មែរ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងនាង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
-
អភិបាលខេត្តតាកែរ អញ្ជើញទទួលម៉ាស និងឧបករណ៍តេស្តរហ័ស ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជា ម៉ាស និងRapid Test ពី ឯកឧត្តម ហួត ហាក់ សមាជិក គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ទ្វីអឺរ៉ុប និងសហការី ដែលបានឧបត្ថម្ភ ម៉ាសចំនួន ៦០ ០០០ម៉ាស Rapid Test ចំនួន៥០០ ដើម្បីចូលរួមសកម្មភាពយុទ្ធនាការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហួត ហាក់ សមាជិក គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ទ្វីបអឺរ៉ុប និងសហការី ដែលបានឧបត្ថម្ភ ម៉ាស និងRapid…
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៥០០នាក់ និងស្លាប់ ២៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៩សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៨សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥០៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១២១នាក់ និងករណីឆ្លងសហគមន៍៣៨៧នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៨សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៦០នាក់ និងមានអ្នកស្លាប់២៣នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៨សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន២ពាន់៣៩៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៦ពាន់១៥៥នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៥៨៥នាក់ហើយ។
-
សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយបន្ថែម ៤លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាជំនួយសម្រាប់គ្រាបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ-១៩

ស្ថានទូតសហរដ្ឋងាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃ៩សីហាឆ្នាំ២០២១ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន៤លានដុល្លារ ដែលជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយនោះ ត្រូវស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថា នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១លាន៦ម៉ឺន១០០ ដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ។ លោកថា ជំនួយបន្ថែមនោះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។…
-
សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ពចាប់ពីថ្ងៃទី៩ ខែសីហា

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ គឺបានរៀបចំរួចរាល់អសហើយតាមលក្ខណៈសម្បត្តិ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ចំពោះវ៉ាក់សាំងអាស្ត្រាហ្សេនីកាសម្រាប់ចាក់ដូសជំរុញ ឬដូសទី៣ ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធនៅព្រំដែនកម្ពុជា-ថៃ គឺបានដឹកទៅដល់គោលដៅអស់ហើយ។ តាមរបាយការណ៍បញ្ជូនមក គឺយោធភូមិភាគទី៤ នឹងចាប់ផ្តើមចាក់គ្រប់អង្គភាពនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ។ ប្រមុខការពារជាតិកម្ពុជា បានមានប្រសាសន៍បន្តថា ចំពោះការចាក់ក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខាមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសភាពមួយសព្វថ្ងៃនេះ ដែលចាត់ទុកថាមានហានិភ័យ គឺយើងបានជំរុញដូសទី៣ គឺជាការរួមចំណែកមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លង គឺបានមួយកម្រិតទៀត សំខាន់បំផុតបើមានការឆ្លងគឺវាមិនធ្ងន់ធ្ងរ នេះគឺជាការចាំបាច់ណាស់។ ក្នុងពេលដែរ ក៏យើងឃើញថា…
-
សម្ដេច ស ខេង អញ្ជេីញជាអធិតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta នៅខេត្តបាត់ដំបង

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជេីញជាអធិតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំស្ដីពី បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta នៅខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង-ស្រុកនៅក្នុងខេត្តបាត់ដំបង និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឯកឧត្ដម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងសមាជិក-សមាជិកា ព្រមទាំង អ្នកពាក់ព័ន្ធជាច្រេីនរូបទៀត៕ដោយ -រ៉ាវុធ
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកសង្ឃឹមថា ទីភ្នាក់ងារ FDA នឹងចាប់ផ្តើមផ្តល់ការអនុម័តពេញលេញចំពោះការចាក់វ៉ាក់សាំងបង្ការ Covid-19

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់រដ្ឋាភិបាលអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី សង្ឃឹមថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នឹងចាប់ផ្តើមផ្តល់នូវការអនុម័តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញនៅត្រឹមចុងខែសីហានេះ ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្តល់ការអនុញ្ញាតអោយប្រើជាបន្ទាន់នូវវ៉ាក់សាំង Pfizer, Moderna និង Johnson & Johnson ។ ទីភ្នាក់ងារនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការអនុម័តពេញលេញក្នុងការចាក់វ៉ាក់សាំង Pfizer នាពេលឆាប់ៗខាងមុខនេះ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC News លោក ហ្វាវស៊ី បានរំពឹងថា ការផ្លាស់ប្តូរក្នុងពេលអនាគត នឹងជំរុញអោយមានរលកនៃការផ្តល់វ៉ាក់សាំងនៅក្នុងវិស័យឯកជនបន្ថែម ក្នុងនោះរួមមានទាំងសាលារៀន និងសាកលវិទ្យល័យ ។ ការអត្ថាធិប្បាយរបស់លោក ហ្វាវស៊ី បានកើតមានឡើងនៅពេលដែលរដ្ឋបាលលោក ចូ បៃដិន កំពុងថ្លឹងថ្លែងពីអ្វីដែលអាចជំរុញដើម្បីលើកទឹកចិត្តដល់ពលរដ្ឋអាមេរិក ដែលមិនបានចាក់វ៉ាក់សាំងអោយទៅទទួលការចាក់ថ្នាំបង្ការរោគរបស់ពួកគេ នៅពេលដែលវីរុសបំប្លែងថ្មី Delta កំពុងបន្តកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ៕ ប្រភព៖ CGTN
-
ការស្រាវជ្រាវនៅអ៊ីស្រាអែល៖ ការចាក់វ៉ាក់សាំង Pfizer ដូសទី៣មានផលរំខានប្រហែលនឹងដូសទី២ដែរ

អ៊ីស្រាអែល៖ យោងតាមការស្រាវជ្រាវបឋមនៅអ៊ីស្រាអែលបង្ហាញថា ភាគច្រើននៃអ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣នៃវ៉ាក់សាំងPfizer មានអារម្មណ៍ថា មានផលប៉ះពាល់ដូចគ្នា ឬតិចជាងអ្វីដែលពួកគេធ្លាប់ទទួល បន្ទាបពីការចាក់ដូសទី២ដែរ ។ មនុស្សប្រហែល៤ពាន់៥រយនាក់ដែលទទួលបានការចាក់ដូសបន្ថែមកាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា បានឆ្លើយតបចំពោះសំនួរដែលរាប់បញ្ចូលក្នុងការសិក្សាស្រាវជ្រាវនេះ ។ អ្នកដែលបានឆ្លើយតប៨៨%នៅក្នុងការស្រាវជ្រាវបាននិយាយថា ប៉ុន្មានថ្ងៃបន្ទាប់ពីចាក់ដូសទី៣ ពួកគេមានអាការប្រហាក់ប្រហែល ឬល្អជាងកាលពីចាក់ដូសទី២ ។ ចំនួន៣១%ត្រូវបានរាយការណ៍ពីផលរំខានខ្លះៗ ដែលភាគច្រើនមានអាការៈឈឺចាប់តិចតូចនៅកន្លែងចាក់ ។ ប្រហែលជា០.៤%បាននិយាយថា ពួកគេពិបាកដកដង្ហើម និង១%និយាយថា ពួកគេបានស្វែងរកការព្យាបាលជុំវិញផលរំខានមួយ ឬច្រើនជាង ។ សូមជម្រាបថា អ៊ីស្រាអែលបានចាប់ផ្តើមការចាក់ដូសទី៣ ប្រហែលជា១០ថ្ងៃកន្លងទៅហើយ ដល់ប្រជាជនដែលមានអាយុ៦០ឆ្នាំ ដើម្បីប្រឹងប្រែងទប់ស្កាត់វីរុសបំប្លែងថ្មី Delta ដែលកំពុងរាតត្បាតមួយរយៈពេលចុងក្រោយនេះ ។ ប្រការនេះបានផ្តល់អោយអ៊ីស្រាអែលធ្វើតេស្តរកឃើញផលប៉ះពាល់សម្រាប់វ៉ាក់សាំងដូសទី៣ នៅមុនពេលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកអនុម័តជាផ្លូវការ ៕ ប្រភព៖ CNA
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៩ពាន់៦០៣ករណី និងស្លាប់១៤៩នាក់ទៀតក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៩ពាន់៦០៣ករណី និងស្លាប់១៤៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៩ពាន់២៩០ករណីជាប្រជាជនទូទៅ និង ៣១៣ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៩ពាន់៨១៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៧៤ម៉ឺន៧ពាន់២៤៥ករណី ក្នុងនោះមានអ្នកជំងឺ៥២ម៉ឺន៧ពាន់៩០៨នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី និងអ្នកជំងឺ៤៧ម៉ឺន៣ពាន់៧៣២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់២៥៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៣៥៣នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៥ពាន់១៥៥ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃចន្ទនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៥ពាន់១៥៥ករណីបន្ថែមទៀត ក្នុងនោះ១៥នាក់ជាករណីនាំចូល និង៥ពាន់១៤០ករណីទៀតជាករណីឆ្លងក្នុងសហគមន៍ភាគច្រើននៅក្នុងទីក្រុងហូជីមិញ ។ សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៩ពាន់៦៩០ករណី ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះ បានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣ពាន់៨៩៨នាក់ ។ នៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៨១នាក់ទៀតផងដែរ ។ គិតត្រឹមយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២១ម៉ឺន៤០៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៧ម៉ឺន១ពាន់៤៩៧នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣ពាន់៣៩៧នាក់ ៕ ប្រភព៖ Viet Nam News