-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៥នាក់ និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង២៥នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១០នាក់ និង១១នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ ស្ត្រីអាយុ៦០នៅក្រុងបាវិត, ទី២ ស្ត្រីអាយុ៥៣ឆ្នាំ នៅស្រុកស្វាយទាប និងទី៣ ស្ត្រីអាយុ៧១ឆ្នាំនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៦១នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦១៤នាក់ និងមានអ្នកស្លាប់សារុបចំនួ១១៧នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧០នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១៣នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំពង់ត្របែក៩នាក់, ស្រុកពារាំង៨នាក់, ស្រុកកំចាយមារ៦នាក់, ស្រុកពាមរក៍៦នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកពាមជរ៤នាក់, ស្រុកស្វាយអន្ទរ ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកស៊ីធរកណ្ដាល២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ បុរសអាយុ៤៦៩ឆ្នាំជាពលរដ្ឋរស់នៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ៧០ឆ្នាំនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៩សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៩៨២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៧២០នាក់ និងស្លាប់៨៧នាក់។
-
ប្រជាពលរដ្ឋជាង ៨លាន ២សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៩៨សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៨លាន ២១សែន ៦ម៉ឺន ៩ពាន់ ៧៤៤នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៥លាន៩សែន៤ម៉ឺន៩ពាន់៨៧៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៩ថ្ងៃចាក់បាន៣១ម៉ឺន៥ពាន់៤៦៩នាក់ ស្មើនឹង១៦,០៤%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៨ពាន់៣៦២នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន៧ម៉ឺន១ពាន់៤៦នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥១,៦៩%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី៩សីហាឆ្នាំ២០២១ ចាក់បានចំនួន១ម៉ឺន៨ពាន់១៩៧នាក់។
-
មនុស្សជាង ១ពាន់ ៥០០នាក់ត្រូវបានឃាត់ខ្លួន ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី៩ សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១០សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៩សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៧៤៧ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១ពាន៥៨២នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានឃាត់យានយន្តចំនួន៥៥៦គ្រឿង និង ពិន័យជាប្រាក់ចំនួ២២លាន២សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
អាស៊ានឆ្លងកូវីដ១៩ជាង២៦ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន៤ពាន់២៣៦ករណី និងការ ស្លាប់ថ្មីមានចំនួន៧ពាន់៥៧៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន ៩ប្រទេស។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៦ម៉ឺន៤ពាន់២៣៦ករណី និងការស្លាប់ថ្មីមានចំនួន៧ពាន់៥៧៨នាក់។ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៩ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, ឡាវ, សឹង្ហបុរី, និងប្រទេសមីយ៉ាន់ម៉ា។ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន៧ម៉ឺន៨ពាន់៨៧៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៦៨ម៉ឺន៦ពាន់៧៤០ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៤ពាន់៣១៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០ម៉ឺន៨ពាន់៥៧១ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសារុបនិងការស្លាប់សារុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៥ម៉ឺន៥ពាន់១៨១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២៧ម៉ឺន៩ពាន់៧៧៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៧៨២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៩៦១នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៦ម៉ឺន១ពាន់៤២៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧៧ម៉ឺន៦ពាន់១០៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤៩៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៣៥៣នាក់។ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ២ម៉ឺន៩ពាន់៣៦៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៦ម៉ឺន៧ពាន់៧១៤ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន៤៥៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់១២៨នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន២៦៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣២ម៉ឺន៩ពាន់៥១៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧៨៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១ពាន់៧៧៦នាក់។ប្រទេសវៀតណាមឆ្លងថ្មី២ម៉ឺន៦ពាន់៤៩៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២១ម៉ឺន៥ពាន់៥៦០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦៧៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៣៩៧នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន១ពាន់៥៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន២ពាន់៣៩៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៥៨៥នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន២៣១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៨៣៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤២នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៧៨៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ពាន់៥៦១ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការសា្លប់សារុបមានចំនួន៨នាក់។ប្រទេសប្រុយណេមានការឆ្លងថ្មី២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៦៤ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន១១ម៉ឺន២ពាន់៥៧៧ករណី, និងការស្លាប់មាន១៧ម៉ឺន១ពាន់៨២៤នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៣លានករណី, និងការស្លាប់មានជាង៤លាន៣១ម៉ឺននាក់។
-
ចិននិងរុស្ស៊ីផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ ពីថ្ងៃទី ៩-១៣ ខែសីហា

សមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ីបានចាប់ផ្តើមហើយ នៅលើទីលានហ្វឹកហ្វឺននៃកងទ័ពរំដោះប្រជាជនចិន នៅក្នុងតំបន់ភាគនិរតីនៃប្រទេសចិន នាថ្ងៃទី៩ សីហានេះ។ សមយុទ្ធជាផ្លូវការនេះមានការបែងចែក ជាមូលដ្ឋានសមយុទ្ធនៅលើដី និងលើអាកាស ចាប់ពីថ្ងៃទី ៩-១៣ ខែសីហា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ពីភាគីចិន។ ប្រភពបន្តថា សមយុទ្ធនេះធ្វើឡើងក្នុងគោលដៅចូលរួមការពារ សន្តិសុខ និងស្ថិរភាពរបស់តំបន់ទាំងមូល តាមរយៈការហ្វឹកហ្វឺនជំនាញគន្លឹះ, ការព្រមានទុកជាមុន, ការទប់ទល់ការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងសមត្ថភាពនៃការប្រយុទ្ធ៕
-
អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តមអភិបាលរាជធានី និងមន្ត្រីរាជការ ជំនួសមុខឱ្យមាតាបិតា-អាណាព្យាបាលរបស់កុមារ-យុវវ័យទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាងនាមក្រុមប្រឹក្សា គណៈ អភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រាំរ៉ៃ ប៊ុនសែន ដែលបានដាក់ចេញនូវ យុទ្ធនាការជាតិចាក់វាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រួមទាំងការសមចផ្ដល់ជូនវាំក់សាំងដល់កុមារ-យុវវ័យមានអាយុពី ១២ ឆ្នាំ ដល់អាយុក្រោម ១៨ ឆ្នាំ ដែលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការកំសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្ដុង្គឧត្តមបំផុត។ យុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសនេះ បានចាករឹកទុកក្នុងក្រអៅបេះដូងនូវគុណូបការៈដ៏ធំធេងរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីតស៊ូរំដោះប្រជាជនពីគំនរផេះផង់ ឈាម និងទឹកភ្នក ព្រមទាំងបានបញ្ចប់នូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយ “-” ធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវ ”សន្តិភាព” ពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្រាប់នាពេលបច្ចុប្បន្ន ស្ថិតក្នុងបរិបទនៃការរីករាល ដាលជាសកលជំងឺកូវីដ-១៩…
-
ក្រសួងសុខាភិបាលជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ និងបង្ហាញពីទីកន្លែង និងពេលវេលានៃដំណើរការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ឬដូសជំរុញ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ នៅរាជធានីភ្នំពេញ។។ សូមអាននូវសេចក្តីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
ចិនផ្តល់ជំនួយវ៉ាក់សាំង១លានដូសទៀត ជូនប្រទេសឡាវ ជាជំហានទី៥ហើយ

ជំនួយវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសទៀតរបស់ប្រទេសចិន ជូនប្រទេសឡាវ ជើងទី៥ និងសម្ភារផ្សេងៗ ត្រូវបានបញ្ជូនទៅដល់ក្រុងវៀងចន្ទន៍ហើយ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយថា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះត្រូវបានបញ្ជូនទៅដល់ប្រទេសឡាវ កាលពីចុងសប្តាហ៍ ដោយរដ្ឋមន្ត្រីសុខាភិបាលឡាវ Bounfeng Phoummalaysith និងតំណាងស្ថានទូតចិន Laos Zhao Wenyu បានអញ្ជើញទៅទទួលស្វាគមន៍វ៉ាក់សាំង។ ប្រភពថា ចិនបានផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ជូនដល់ប្រទេសឡាវ ហើយតាំងពីផ្ទុះរលកទី២ នៅឆ្នាំ២០២១នេះមក ចិនបានបញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រនិងសម្ភារទប់ស្កាត់ជាច្រើនទៀតជូនឡាវដែរ។ មកដល់ពេលនេះ ឡាវទទួលបានវ៉ាក់សាំងពីចិន អង់គ្លេស រុស្ស៊ីនិងជំនួយពីបណ្តាប្រទេសផ្សេងៗទៀតតាមយន្តការកូវ៉ាក់ សរុបជាង៤.៤លានដូសហើយ។ វ៉ាក់សាំងទាំងនោះ រួមមាន Sinopharm, Sputnik V, AstraZeneca, Pfizer និង Johnson & Johnson ៕
-
អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៃប្រទេសថៃ ចុះជួបសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួន ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន ៤២នាក់

នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ ខេត្តសុរិន្ឋ ចុះជួបសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួន មានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ពងមាន់ ទឹកដោះគោ ទឹកសុទ្ឋ នំកញ្ចប់ ផ្លែឈើ ម៉ាស់ ជែល អាកុល សាប៊ូបោកខោអាវ ថ្នាំពេទ្យ និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន៤២នាក់ (ស្រី១៩នាក់) និងកូនក្មេង០៣នាក់ ដែលធ្វើដំណើរមកពីតាមបណ្តាខេត្ត-ក្រុងផ្សេងៗនៃ ប្រទេសថៃ ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ ហើយបច្ចុប្បន្នពួកគាត់កំពុងជាប់និងស្នាក់នៅក្បែរព្រំដែនថៃ-កម្ពុជា ស្ថិតក្នុងស្រុកកាបឆឺង ខេត្តសុរិន្ឋ ទល់មុខនឹងក្រុងសំរោង ខេត្តឧត្តរមានជ័យ សំរាប់ប្រើប្រាស់និងទទួលទានជាបណ្តោះអាសន្ន ក្នុងរយ:ពេលរង់ចាំវិលត្រឡប់មកកម្ពុជាវិញ។សួង ពិសិដ្ឋ