-
រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសរកឃើញអ្នកផ្ទុកមេរោគកូវិដ 19 ចំនួន 1 នាក់ នៅថ្ងៃទី 8 ខែ សីហា ឆ្នាំ ២០២១ គិតត្រឹម ម៉ោង 5 ល្ងាច

-
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ ស្តីពីករណីជាសះស្បើយជំងឺកូវីដ ១៩ ចំនួន ១០ នាក់ និងការរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៣២ករណី បន្ថែមទៀត

-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន០៣នាក់ បន្ថែមទៀតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងជាសះស្បើយចំនួន១៤នាក់នៅថ្ងៃទី0៨ ខែសីហា ឆ្នាំ2021

-
ចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារនិងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំបានប្រមាណជា១២ម៉ឺននាក់ហើយ គិតត្រឹមល្ងាចថ្ងៃអាទិតទី៨សីហានេះ

ភ្នំពេញ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់ ១៧ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ខែសីហសឆ្នាំ២០២១នេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានប្រមាណជា១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យរស់នៅរាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។ទូរលេខនេះបានបង្ហាញឱ្យដឹង ខណៈដែលលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែន សុខនារសៀលថ្ងៃអាទិត្យទី០៨ខែសីហានេះ។ក្នុងឱកាសនោះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លានិងលោកអភិបាលនៃគណៈអភិបាលខណ្ឌសែន សុខ ត្ក៏ដូចខណ្ឌដ៏ទៃទៀតដែររូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ពិសេស កុមារនិងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ ឆ្នាំ និងឱពុកម្ដាយនិងពួកគាត់បានជ្រាបអំពីអ្វីដែលសម្ដេចតេជោហ៊ុន សែន បានខិតខំប្រឹងប្រែងចំពោះប្រជាជនកម្ពុជា ។ លោកបញ្ជាក់ទៀតថា៖កន្លងមកសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ,ខណះដែលមានមនុស្សខិតខីដើរសុំឱ្យគេផ្ដាច់ជំនួយដល់កម្ពុជាទៅវិញ។បន្ថែមពីនេះ សម្ដេច នូវបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនកុមារនិងយុវវ័យអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំថែមទៀត ខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានចាក់វ៉ាក់សាំង covid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ។ ។តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺនូវបានចាក់ដល់កុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត ។លោកឃួងស្រេងបានបញ្ជាក់ទៀតថា ៖នៅតំបន់អាស៊ានទាំង១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ។ ដូច្នេះអាជ្ញាធរសង្កាត់និងខណ្ឌត្រូវប្រាប់បងប្អូនប្រជាពលរដ្ឋ កុមារនិង យុវវ័យទាំងអស់ឲ្យបានយល់ពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនេះ។ចំណែកលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៨សីហានេះដែរថា…
-
ស្ងាត់ៗ ហ្វីលីពីន មនុស្សស្លាប់ប្រចាំថ្ងៃព្រោះកូវីដ កើនដ៏ខ្លាំង ឡើងវិញ

ក្រសួងសុខាភិបាលប្រទេសហ្វីលីពីន នាថ្ងៃអាទិត្យ ទី៨ សីហា ២០២១នេះ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗ ជិត១ម៉ឺនាក់ទៀត ហើយស្លាប់មនុស្សព្រោះជំងឺនេះ ២៨៧នាក់ទៀត ជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់កើតមាននៅប្រទេសក្នុងប្លុកអាស៊ានមួយនេះ ក្នុងរយៈពេល៤ខែមកនេះ។ ក្រសួងសុខាភិបាលថា ចំនួនឆ្លងសរុបនៅប្រទេសហ្វីលីពីនកើនដល់១.៦៦លាននាក់ហើយ ស្លាប់កើនដល់ជិត៣ម៉ឺននាក់៕
-
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់វ៉ាក់សាំងដូសជំរុញ(ដូសទី៣)តាមរយៈក្រសួងសុខាភិបាល ដើម្បីចាក់ជូនមន្រ្តីសាធារណៈជួរមុខសំខាន់ៗ ក្នុងខេត្ត

អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមចាក់វ៉ាក់សាំង ប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនទៅលើគោលដៅដែលជាមន្ត្រីសាធារណៈជួរមុខនៅព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២១ នេះតទៅ ដោយផ្តោតលើគោលដៅមន្ត្រីសាធារណៈដែលជាថ្នាក់ដឹកនាំនែរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុកនិងមន្ត្រីរាជការស៊ីវិលជួរមុខ មន្ត្រីសុខាភិបាលនិងក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ និង គ្រូបង្រៀនស្ថិតក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ក្រុង-ខេត្តបាត់ដំបង ក្រោមវត្តមានជាអធិបតី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ មុនផ្តល់ការចាក់នូវវ៉ាក់សាំងAstrazeneca ដែលជាដូសទី៣ និងជាដូសជម្រុញ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីសាធារណៈជួរមុខខាងលើនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ បានថ្លែងនូវការដឹងគុណនិងអរគុណចំពោះសម្តេចអគ្គមហាសេនាបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ដូសទី៣ ប្រភេទ AstraZeneca សំរាប់ខេត្តបាត់ដំបងតាមរយៈក្រសួងសុខាភិបាលនិង មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង សរុបចំនួន ២០.៧៣០ដូស ដើម្បីធ្វើការចាក់ជូនទៅលើគោលដៅ ដែលជាមន្ត្រីសាធារណៈជួរមុខនៅតាមស្រុកតំបន់ព្រំដែននិងនៅក្នុងស្រុក-ក្រុង ក្នុងខេត្តចាប់ពីថ្ងៃនេះទៅតាមរយៈនៃការរៀបចំរបស់មន្ទីរសុខាភិបាលខេត្ត តាមតារាងកម្មវិធីពេលវេលាកំណត់ធ្វើការបែងចែកវេណនិងពេលវេលាក្នុងការចាក់វ៉ាក់សាំងទាំងនេះជូនដល់មន្ទ្រីសាធារណៈជួរមុខ តាមបណ្តាស្ថាប័នមន្ទីរអង្គភាពនានា ជុំវិញខេត្តឲ្យបានជាក់លាក់ត្រឹមត្រូវ ចៀសវាងនិងបង្ការការបាត់បង់សណ្តាប់របៀបរៀបរយក្នុងការរក្សានូវគម្លាត និងអនុវត្តវិធានសុខាភិបាល ៣.ការពារ ៣.កុំឲ្យបានម៉ឺងម៉ាត់ដាច់ខាត។ …
-
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការចាក់វ៉ាក់សាំងAstrazenecaដល់មន្ត្រីសាធារណៈ ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីរាជការស៊ីវិល ជួរមុខ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ ព្រមទាំងគ្រូបង្រៀន

ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងតាមសារTelegrammeនៅរសៀលថ្ងៃទី៧ខែសីហានេះថា៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និង ធ្វើការចាក់វ៉ាក់សាំង ប្រភេទ”អាស្ត្រាហ្ស៊េនីកា Astrazeneca “ជូនទៅលើគោលដៅដែលជាមន្ត្រីសាធារណៈនៅតាមស្រុកតំបន់ព្រំដែន នៅក្នុងស្រុក-ក្រុងក្នុងខេត្ត នៅក្នុងវិទ្យាល័យ នេត យ៉ង់ ចាប់ដំណើរការចាក់វ៉ាក់សាំងខាងលើនេះ ចាប់ពីម៉ោង០៨ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ ដោយផ្តោតលើគោលដៅដែលជាមន្ត្រីសាធារណៈ ក្រុមប្រឹក្សាខេត្តក្រុង-ស្រុកឃុំ-សង្កាត់និងមន្ត្រីរាជការស៊ីវិលជួរមុខ មន្ត្រីសុខាភិបាលនិងក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ព្រមទាំងគ្រូបង្រៀន ផងដែរ។ ការផ្តល់នូវការចាក់វ៉ាក់សាំង AstraZeneca ជាដូសលើកទី៣ ជូនដល់មន្ត្រីសាធារណៈជួរមុខខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីខេត្តរដ្ឋបាលខេត្តបាត់ដំបង ទទួលបានវ៉ាក់សាំង ចំនួន២០.៧៣០ ដូសជាថ្មី ដែលជាដូសជំរុញបន្ថែម ជូនដល់មន្ត្រីសាធារណៈ ក្រុមប្រឹក្សាខេត្តក្រុង-ស្រុកឃុំ-សង្កាត់និងមន្ត្រីរាជការស៊ីវិលជួរមុខ មន្ត្រីសុខាភិបាលនិងក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ព្រមទាំងគ្រូបង្រៀនផងដែរ ក្នុងការទប់ស្កាត់ការឆ្លងពីជម្ងឺកូវីដ-19 បំប្លែងថ្មី ប្រភេទDelta.។ តាមការគូសបញ្ជាក់ពីឯកឧត្តមអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបែបនេះ គឺបន្ទាប់ពីវ៉ាក់សាំងAstrazeneca ជាង២ម៉ឺនដូស បានដឹកតាមឧទ្ធម្ភាគចក្រមកដល់ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៧ ខែសីហានេះ។ ឯកឧត្តម សឿម ប៊ុនរិទ្ធ ក៏បានប្រាប់ឲ្យដឹងផងដែរថាការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញនេះនិងប្រព្រឹត្តទៅនៅវេលាព្រឹកម៉ោង០៧,៣០នាទី ថ្ងៃទី០៨ខែសីហាឆ្នាំ២០២១នេះហើយការចាក់ដូសទី៣នេះ…
-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលខកខានមិនបានមកទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុ ១៨ឆ្នាំ ក្រោយពេលបិទបញ្ចប់យុទ្ធនាការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អញ្ជើញបងប្អូនមកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលខកខានមិនបានមកទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុ ១៨ឆ្នាំ ក្រោយពេលបិទបញ្ចប់យុទ្ធនាការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អញ្ជើញបងប្អូនមកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មានទីតាំងស្ថិតនៅអគារឡូត៍ទី២ ផ្លូវលេខ ១៣៤ កែងនឹងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕
-
សេចក្តីប្រកាសព័ត៌មាន ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤៣នាក់ និងមានអ្នកជាសះស្បើយ ១១៣នាក់ នៅថ្ងៃទី៧ខែសីហា ឆ្នាំ២០២១

-
អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ

ភ្នំពេញ៖ សូមមាតា បិតា អាណាព្យាបាល របស់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំ ត្រូវជំរុញកូន ចៅ ទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ អោយបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីជំងឺដ៍កាចសាហាវនេះ ហើយសូមកុំបារម្ភថាខ្លាចអស់វ៉ាក់សាំងអោយសោះ….សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល លោកបានគិតគូរខ្លាំងណាស់ចំពោះកិច្ចការស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋនិងកូន ចៅរបស់ប្រជាពលរដ្ឋ ដោយមិនអោយយកប្រាក់នោះឡើយ ហើយយុទ្ធនាការនេះធ្វើឡើងដើម្បី បញ្ចប់ឫសគល់នៃជំងឺ កូវីដ-១៩ ។នេះជាសារអំពាវនាវរបស់លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកដឹកនាំក្រុមការងារចុះពិនិត្យទីតាំងចាក់វ៉ាក់ចំនួន៥ កន្លែងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។ទីតាំងទី១- នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ , ទីតាំងទី២-នៅមណ្ឌលសុខភាពនិរោធ , ទីតាំងទី៣-នៅមណ្ឌលសុខភាពព្រែកឯង , ទីតាំងទី៤-នៅមណ្ឌលសុខភាពក្បាលកោះ និង ទីតាំងទី៥-នៅមណ្ឌលសុខភាពព្រែកថ្មី ។ក្នុងការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងទាំង៥នេះដែរ លោកអភិបាលខណ្ឌបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំងមាតា បិតា អាណាព្យាបាល កុមារនិងយុវវ័យ ទាំងអស់ ដែល បានចូលរួមដោយស្ម័គ្រចិត្តមកចាក់វាក់ សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ ព្រោះថាក្នុងដំណាក់កាលបច្ចុប្បន្ន ពិភពលោក ក៏ដូចជាកម្ពុជា…