-
សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំង AstraZeneca ជំនួយរបស់ជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជា។ សម្ដេច បន្តថា វ៉ាក់សាំងដែលដឹកមកយប់នេះ ជាជើងលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងចំនួន ៣៣២,០០០ដូស។ ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ សម្ដេចតេជោ បានបញ្ជាក់ថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។ សម្ដេចតេជោ នាយករដ្ឋមន្រ្តី…
-
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាំយកស្បៀងនិងភេសជ្ជៈមួយចំនួន របស់សម្តេចក្រឡាហោម ផ្តល់ជូនពលករខ្មែរ១១នាក់ ដែលសមត្ថកិច្ចព្រំដែនខាងថៃ ឃាត់ទុកមុនពេលឆ្លងព្រំដែន

នៅព្រឹកថ្ងៃទី០៦ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្តជាតំណាងឯកឧត្តមប្រធានក្រុមប្រិក្សាខេត្តបាត់ដំបង ព្រមទាំងថ្នាក់នាំសំខាន់ៗនិងស្ថាប័នមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខដល់ពលករខ្មែរចំនួន១១នាក់ ដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងគោលបំណងដើម្បីឆ្លងព្រំដែនចូលមកកាន់ស្រុកកំណើតខ្លួនវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចព្រំដែនថៃធ្វើការចាប់ឃាត់ខ្លួនក្នុងភូមិសាស្ត្រ ស្រុកខ្លងហាត ខេត្តស្រះកែវ មុនឆ្លងកាត់ព្រំដែនវិលត្រឡប់ចូលមកស្រុកខ្មែរ កាលពីថ្ងៃទី៤ខែសីហាកន្លងទៅនេះ ត្រូវបានឯកឧត្តមអភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូមួយក្រុមចុះពិនិត្យមើលពីស្ថានភាពរស់នៅក្នុងទឺកដីថៃ ដែលត្រូវបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែនរបស់ថៃក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ដែលប្រឈម និងស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានពាំនាំគ្រឿងឧបភោគ-បរិភោគអង្ករ២០០គក្រ មី ត្រីខ និងភេសជ្ជៈមួយចំនួន ជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ទៅប្រគលជូនដល់បងប្អូនពលករទាំងនោះដល់ទីតាំងកំពុងបោះតង់ស្នាក់នៅ ដែលរៀបចំដោយអាជ្ញាធរថៃ នៅទីនោះ។ សូមបញ្ជាក់ថា៖ ពលករខ្មែរចំនួន១១នាក់ ដែលត្រូវបានជាប់គាំង ដោយការឃាត់ទុកពីកងកម្លាំងសមត្ថកិច្ចរបស់ថៃនៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃកាលពីពេលថ្មីៗនេះ ត្រូវទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់ភាគីថៃនៅទីនោះ។ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទច្រកព្រំដែន ជាមួយ ភាគីថៃជាបណ្ដោះអាសន្នកន្លងមក ដេីម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-19 បម្លែងខ្លួនថ្មី ប្រភេទ Delta. ។ …
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៥នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

-
លុបចោលបំរាមហាមឃាត់ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌាចូលមកកម្ពុជាចាប់ពីចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១តទៅ

កម្ពុជាបានប្រកាសលុបចោលបំរាមហាមឃាត់ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌាចូលក្នុងប្រទេសចាប់ពីក្រោយម៉ោង១២អាធាត្រថ្ងៃសុក្រនេះតទៅ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បាន ឲ្យដឹងថា «យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូរស្រាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ក្រសួងសុខាភិបាល សូមប្រកាសលុបចោល សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុន ចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ សេចក្តីប្រកាសនេះ នឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១តទៅ»៕
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំ៣ចំណុច ដល់បណ្តារាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន រាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមកពីការឆ្លងរាលដាល ក្នុង សហគមន៍នៃមេរោគ ប្រភេទ Delta

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំ៣ចំណុច ដល់បណ្តារាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន រាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមកពីការឆ្លងរាលដាល ក្នុង សហគមន៍នៃមេរោគ ប្រភេទ Delta ភ្នំពេញ៖ តាមរយៈសារាចរមួយ ដែលចេញផ្សាយនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការរៀបចំ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តា រាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃ តាមព្រំដែនគោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានណែនាំ ៣ចំណុចដល់បណ្តារាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី-ខេត្ត ដើម្បី ត្រៀមលក្ខណៈទុកជាមុនក្នុងគ្រប់គ្រងមេរោគប្រភេទ Delta និងម្ចាស់ការដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូល ដ្ឋានរាជធានី-ខេត្ត នាពេលខាងមុខនេះ ដែលបណ្តាលមកពីការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគប្រភេទ Delta ។ ការណែនាំទាំង៣ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន មានដូចជា៖១- អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក អនុគណៈកម្មការ បច្ចេកទេស និង ព្យាបាល…
-
អាស៊ានឆ្លងកូវីដ១៩មានជាង១០ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១០ម៉ឺន៤ពាន់៨១៧ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៨៥នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន១០ម៉ឺន៤ពាន់៨១៧ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៨៥នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, និងប្រទេសវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, សឹង្ហបុរី, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៩ពាន់៥៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៦០ម៉ឺន៧ពាន់៨៦៣ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៨៨១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០ម៉ឺន៤ពាន់២៥៦នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៨៨៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២២ម៉ឺន៤ពាន់៥៩៥ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៦០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១៧៩នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន១ពាន់៣៧៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧១ម៉ឺន៤ពាន់៦៨៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៩១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៨៥៤នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន៦២៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៣ម៉ឺន៨ពាន់៣៤៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៨ពាន់៦៧៣នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់១៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣១ម៉ឺន៩ពាន់២៥០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៩៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៩៨៨នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៧ពាន់៣១០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១៨ម៉ឺន៩ពាន់៦៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៩៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៧២០នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៨៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៨១៣ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៥២៦នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៩៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៦០៥ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤០នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៦៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ពាន់៧៧៨ករណី។ប្រទេសដែលមិនមានការឆ្លងនោះគឺប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៨៤ម៉ឺន៨ពាន់៣៣៨ករណី, និងការស្លាប់មាន១៦ម៉ឺន៤ពាន់២៤៦នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០១លានករណី, និងការស្លាប់មានជាង៤លាន២៨ម៉ឺននាក់។
-
សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាបន្ទាន់ ដើម្បីសម្រួលដល់បងប្អូនពលរដ្ឋ ដែលឆ្លងកាត់ ព្រំដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជាវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស ដាក់ចេញវិធានការបន្ទាន់ ដើម្បីសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ ព្រំដែនពីប្រទេសថៃ ចូលមកក្នុង ប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។ តាមរយៈសារសម្លេងពិសេសផ្ញើជូនជនរួមជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ គឺ យើងបានធ្វើការបិទខ្ទប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-19 ប្រភេទដែលតា បូកបន្ថែមដោយការជួបជុំទៅដោយអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ហើយឥឡូវ យើងបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើងដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីស្វែងរកការ ព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺបានឆ្លងកាត់ព្រំដែនមកទទួល សេវាព្យាបាលនៅខាងទឹកដីរបស់យើង បន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គង់បងប្អូននៅ ទីនោះ ប៉ុន្តែដូចបានដឹងហើយថា យើងមិនមានបំណងអូសបន្លាយពេល ដើម្បីនិងពន្យារនូវការបិទខ្ទប់នោះទេ ហើយ លើសពីនោះទៅទៀត យើងក៏មានបំណងបើកទល់ដែនឡើងវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបម្រើឱ្យ កិច្ចការងារនេះ តែមានកិច្ចការងារមួយចំនួនដោយចាំបាច់អភិបាលរាជធានី-ខេត្ត នៅខាងក្នុងត្រូវធ្វើ៖ ទី១ គឺអភិបាល រាជធានី-ខេត្តដែលនៅខាងក្នុង ដែលមានពលករត្រឡប់មកពីត្រឡប់មកវិញ ត្រូវរៀបចំឲ្យបានច្បាស់លាស់…
-
សម្តេចតេជោ ហ៊ុន សែន ឱ្យបន្ថែមរថយន្តប្រមាណ២០០គ្រឿង ដើម្បីដឹកពលករខ្មែរមកពីថៃ

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ពាក់ពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។ តាមសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កន្លងទៅនេះ យើងបានធ្វើការបិទខ្ទប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ-១៩ ប្រភេទ «ដែលតា» បូកបន្ថែមទៅដោយការជន់ជោរទៅដោយអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ ឥឡូវបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើងដែលវិលត្រឡប់មកពីប្រទេថៃ ដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺបានឆ្លងកាត់ព្រំដែន មកទទួលសេវាព្យាបាលនៅខាងទឹកដីកម្ពុជា បូកបន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គងបងប្អូននៅទីនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងមិនមានបំណងអូសបន្លាយពេល ដើម្បីពន្យារនូវការបិទខ្ទប់នោះទេ ហើយថែមលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបម្រើឱ្យកិច្ចការងារនេះ មានកិច្ចការងារមួយចំនួនដែលចាំបាច់អភិបាលរាជធានី ខេត្ត នៅខាងក្នុងត្រូវធ្វើទី១.អភិបាលរាជធានី ខេត្ត ដែលនៅខាងក្នុងដែលមានពលករត្រឡប់មកវិញ ត្រូវតែរៀបចំឱ្យបានច្បាសលាស់ ដោយខិតខំបញ្ជូនអ្នកដែលកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំហើយ ដែលមានស្ថានភាពធូរស្រាលឱ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ គឺក្នុងគោលដៅដើម្បីត្រៀមរៀបចំនូវទីកន្លែងសម្រាប់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស។ ដូច្នេះសូមឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី សូមរៀបចំបន្ថែមនៅទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កសម្រាប់ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ នឹងក៏ដូចជាដើម្បីទទួលយកបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមទៅកន្លែងដែលបានរៀបចំ អ៊ីចឹងម្ខាងត្រូវរៀបចំទីកន្លែងថ្មី និងម្ខាងទៀតគឺត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចត្តាឡីស័កទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនគ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធនៅបណ្តាខេត្តតាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញៈ តាមរយៈសារពិសេស នៅរសៀលថ្ងៃទី៦ ខែសីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ និងផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ដែលនឹងទទួលហានិភ័យ បន្ទាប់ពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់វិលត្រឡប់ពីប្រទេសថៃវិញចូលមកកម្ពុជាវិញ។ សម្តេចក៏បានបញ្ជាឱ្យដឹកបន្ទាន់នៅវ៉ាក់សាំងអាស្ត្រាហ្សេនីកាទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា “យើងនឹងអនុវត្តបន្ទាន់ សូមលោកជំទាវ ឱ វណ្ណឌីន គឺអនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយយកសប្តាហ៍ទី២ អាចថាខានស្អែក ឬខាននស្អែកមួយ ចាប់ផ្តើមអនុវត្តការចាប់ផ្តើមចាក់ដូសទី៣ ឱ្យផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ទាំងអស់ដែលនៅម្តុំទទួលសេវា ព្រោះបងប្អូនទាំងនេះនឹងទទួលហានិភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់ពីប្រទេសថៃ ឬអាចឡើងលើសពីនឹងទៅទៀតនៅក្នុងប្រទេសថៃចូលមក បងប្អូនទាំងនោះនឹងទទួលនូវការលំបាក ដូច្នេះត្រូវដឹកបន្ទាន់នូវអាស្ត្រាហ្សេនីកា ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនមន្ត្រី កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុតតាមដែលអាចធ្វើទៅបាន ត្រូវតែធ្វើឱ្យបាន ព្រោះយើងមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ហើយសម្រាប់អាស្ត្រាហ្សេនីកា ដែលចាក់នៅទីនោះ។ ខ្ញុំប៉ាន់ប្រមាណថា អង្គភាពនៅតាមព្រំដែនទាំងនោះ ដែលមានការពាក់ព័ន្ធរួមមានទាំងអង្គភាពបណ្តាកងពលធំ កងពលតូច…
-
វៀតណាមបានវ៉ាក់សាំង AstraZeneca ១១លាន៥សែនដូស ត្រឹមថ្ងៃនេះ

វ៉ាក់សាំងប្រភេទ AstraZeneca ចំនួន៥៩២១០០ដូសទៀតត្រូវបានបញ្ជូនទៅដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៦ សីហា ២០២១។ គឺជាបាច់ទី៧ ក្នុងចំណោម៣០លានដូស ក្រោមកុងត្រាបញ្ជាទិញរវាងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនវៀតណាម VNVC ខណៈបាច់មុនៗត្រូវបានបញ្ជូនទៅដល់ កាលពីខែកុម្ភៈ ឧសភា និងកក្កដា។ វ៉ាក់សាំង AstraZeneca ប្រមាណ១១.៥លានដូសហើយដែលត្រូវបានបញ្ជូនទៅដល់វៀតណាម តាមរយៈកុងត្រាទិញផង យន្តការកូវ៉ាល់ និងជំនួយបរទេសផង ដែលស្មើនឹងប្រមាណ៦២ភាគរយដែលខ្លួនមានវ៉ាក់សាំងសរុប។ វៀតណាមបានចាក់វ៉ាក់សាំងកូវីដ ជាង៨លាននាក់ហើយ មកទល់ពេលនេះ ជាង៨២ម៉ឺននាក់ចាក់ដូសទី២៕