-
អង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះប្រទេសខ្លះដែលទុកវ៉ាក់សាំងចោលមិនប្រើ

អាមេរិក៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីច ថ្លែងថា អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ ជុំវិញស្ថានភាពដែលវ៉ាក់សាំង COVID-19 មិនត្រូវបានប្រើប្រាស់ និងថា ខ្លួនអាចចូលជួយផ្ដល់ជំនួយនានាបាន ខណៈណាមានការស្នើសុំពីសំណាក់រដ្ឋាភិបាល ។លោក ស្ទេហ្វាន ឌូចារីច បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា យើងពិតជាព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពដែលបាននិងកំពុងឃើញវ៉ាក់សាំង ត្រូវបានគេទុកចោលមិនប្រើ… ដោយសារតែកង្វះការថែទាំមិនត្រឹមត្រូវ ហេតុផលរដ្ឋបាល ឬក៏ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ។ លោកបន្ថែមទៀតថា អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់បណ្ដាប្រទេសនានា ជាមួយការចែកចាយវ៉ាក់សាំង ដូចជាការដឹកជញ្ជូន និងការជំរុញការចាក់វ៉ាក់សាំង ប៉ុន្តែវាអាចធ្វើទៅបាន ខណៈណាមានការស្នើសុំពីរដ្ឋាភិបាល ។បើតាមអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) គម្រោង COVAX បានចែកចាយវ៉ាក់សាំងជាង១៨៦.២លានដូសហើយដល់បណ្ដាប្រទេសចំនួន១៣៨ប្រទេស ហើយមានគោលដៅសម្រេចអោយបានការចែកចាយវ៉ាក់សាំង២ពាន់លានដូសដល់ប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យមនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Moderna អះអាងថា វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព ដល់ទៅ៩៣ភាគរយក្នុងរយៈពេលពី៤ទៅ៦ខែ បន្ទាប់ពីចាក់ដូសទីពីរ

អន្តរជាតិ៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាពរហូតដល់៩៣ភាគរយ ក្នុងរយៈពេលពី៤ទៅ៦ខែ ក្រោយការចាក់ដូសទីពីរ ដោយបង្ហាញពីការប្រែប្រួលតិចបំផុតពីប្រសិទ្ធភាព ៩៤ភាគរយដែលបានរាយការណ៍នៅក្នុងការសាកល្បងព្យាបាលដំបូងរបស់ខ្លួន ។ នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក ស្តេហ្វេន បាសែល និយាយថា វ៉ាក់សាំងបង្ការកូវីដ១៩របស់យើង កំពុងបង្ហាញប្រសិទ្ធភាពយូរអង្វែងរហូតដល់៩៣ភាគរយក្នុងរយៈពេលប្រាំមួយខែ ប៉ុន្តែទទួលស្គាល់ថា វីរុសបម្លែងថ្មី Delta គឺជាការគំរាមកំហែងថ្មីគួរអោយកត់សម្គាល់ ដូច្នេះយើងត្រូវតែបន្តការប្រុងប្រយ័ត្ន ។ ទោះយ៉ាងណា ក្រុមហ៊ុន Moderna និយាយថា ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣គឺត្រូវការចាំបាច់នៅមុនរដូវរងា ដោយសារកម្រិតអង់ទីករទំនងជាថយចុះ ។ ការលើកឡើងបែបនេះកើតឡើង ខណៈដែលក្រុមមន្ត្រីសុខាភិបាលសាធារណៈនៅទូទាំងពិភពលោកកំពុងជជែកវែកញែកថាតើការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ មានសុវត្ថិភាពប្រសិទ្ធភាព និងចាំបាច់ដែរឬទេ? ស្របពេលពួកគេកំពុងប្រយុទ្ធជាមួយនឹងវីរុសបម្លែងថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ៕ ប្រភព៖ Reuters
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៤ពាន់ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃសុក្រនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៤ពាន់៩ករណីបន្ថែមទៀតនៅ២៤ទីតាំង ។សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៧ពាន់២៤៤ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដដែល សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣ពាន់៨៨៦ករណី ។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៩៣នាក់ទៀតផងដែរ ។សរុបមក គិតត្រឹមយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសចំនួន១៨ម៉ឺន៥ពាន់៥៧ករណី ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន៥ម៉ឺន៨ពាន់៤០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២ពាន់៧២០នាក់ ។ ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាជនខ្លួនបានជាង៧.៥៥លាននាក់ផងដែរ តែមានមនុស្សប្រមាណ៧៧ម៉ឺន៨ពាន់៩៨៦នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ពាន់៣៧៩ករណី និងស្លាប់១៩១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន១ពាន់៣៧៩ករណី និងស្លាប់១៩១នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន៨៩៥ករណីជាប្រជាជនទូទៅ និង ៤៨៤ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់១៧២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦៨ម៉ឺន៥ពាន់៨២១ករណី ក្នុងនោះមានអ្នកជំងឺ៤៦ម៉ឺន៨ពាន់៤៧៨នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧១ម៉ឺន៤ពាន់៦៨៤ករណី និងអ្នកជំងឺ៤៩ម៉ឺន៥ពាន់៩០៤នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៧៦០នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៨៥៤នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០១លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៨ម៉ឺននាក់ និងជាសះស្បើយ១៨១លាន៤៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០១លាន៦៩ម៉ឺន៧ពាន់៤៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៨ម៉ឺន៣៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨១លាន៤៤ម៉ឺន៨ពាន់៧៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៣០ម៉ឺន១ពាន់៧៤៤នាក់ ស្លាប់ចំនួន៦៣ម៉ឺន១ពាន់៨៧៩នាក់ និងជាសះស្បើយចំនួន២៩លាន៨០ម៉ឺន៥ពាន់៥៩៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៨៥ម៉ឺន៥ពាន់៧៨៣នាក់ ស្លាប់៤២ម៉ឺន៦ពាន់៧៨៥នាក់ និងជាសះស្បើយ៣១លាន៧ពាន់៨៨២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៦ម៉ឺន៦ពាន់៥៨៧នាក់ ស្លាប់ចំនួន៥៦ម៉ឺន៨០១នាក់ និងជាសះស្បើយ១៨លាន៨៤ម៉ឺន២៣២នាក់ ៕ ប្រភព៖ worldometers
-
អាណាព្យាបាល កុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា

-
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យើងមានក្រុមហ៊ុន ១០ហើយ ដែលបានចុះបញ្ជី នាំចូលវ៉ាក់សាំង

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស

-
ប្រជាពលរដ្ឋជាង ៧លាន ៨សែននាក់ ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៥សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន៨សែន១ម៉ឺន៤៦៩នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៥លាន៣សែន១ម៉ឺន៧ពាន់៨៣៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៥ថ្ងៃចាក់បាន១៩ម៉ឺន៧ពាន់៨០៦នាក់ ស្មើនឹង១០,០៦%នៃអ្នកត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៧ពាន់១២១នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៩០ម៉ឺន១ពាន់៨៦៨នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៤៨,៨២% បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង គឺបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧៦,១៣%ហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង១០លាននាក់។
-
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១០៨នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១០នាក់នោះ រួមមាននៅក្រុងបាត់ដំបង៣៦នាក់, ស្រុកមោងឬស្សី២នាក់, ស្រុកថ្មគោល៥នាក់, ស្រុករុក្ខគិរី២នាក់, ស្រុកសង្កែ១៦នាក់, ស្រុកកំរៀង៨នាក់, ស្រុកសំពៅលូន៩នាក់, ស្រុកបវេល៣នាក់, ស្រុកគាស់ក្រឡ៤នាក់, ស្រុកសំឡូត៣នាក់, ស្រុកឯកភ្នំ ១០នាក់, មកពីខេត្តប៉ៃលិនម្នាក់ និងពលករមកពីប្រទេសថៃចំនួន៩នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីអាយុ៦៤ឆ្នាំនៅស្រុកសង្កែ និងទី២ បុរសអាយុ៥០ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៩២៩នាក់, ព្យាបាលជាសះស្បើយចំនួន ២ពាន់ ៣៤២នាក់ និងមានអ្នកស្លាប់សរុបចំនួ៤៧នាក់។