Category: Covid-19

  • បទ ៖ កម្ពុជាស្វាគមន៍វ៉ាក់សាំងជំនួយពីចក្រភពអង់គ្លេស (ផាន សុផាត)

    បទ ៖ កម្ពុជាស្វាគមន៍វ៉ាក់សាំងជំនួយពីចក្រភពអង់គ្លេស (ផាន សុផាត)

    បទ ៖ កម្ពុជាស្វាគមន៍វ៉ាក់សាំងជំនួយពីចក្រភពអង់គ្លេស លំនាំបទ ៖ ណារីនឹមនួន ច្រៀងដោយ ៖ លោក ផាន សុផាត និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ទូច លាង សម្រួលបទភ្លេង ៖ លោក ហួត ហួន បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ម៉េត វណ្ណី ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

  • សម្តេចតេជោ អញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា

    សម្តេចតេជោ អញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ លោក ម៉ាក់ ហឺរ (Mr, Marc Thayre) ភារធារីស្តីទី នៃស្ថានទូតចក្រភពអង់គ្លេស បានលើកឡើងថា ការផ្តល់ជំនួយ វ៉ាក់សាំងដោយចក្រភពអង់គ្លេស នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលអនុញ្ញាតឱ្យ អាជីវកម្មបើកដំណើរការឡើងវិញ ហើយកុមារ នឹងទទួលបានការអប់រំ និងជីវភាពរស់របស់ប្រជាជនកម្ពុជា មានភាព ប្រសើរឡើងវិញ ។ លោកបន្តថា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ ចក្រភពអង់គ្លេស បានដឹកនាំ និងខិតខំ ប្រឹងប្រែង ដើម្បីការពារ មនុស្សជាតិប្រឆាំងនឹងជំងឺដ៏សាហាវនេះ ។ ជាង១ឆ្នាំមុន រដ្ឋាភិបាលចក្រភពអង់គ្លេស បាន…

  • រដ្ឋមន្ត្រីក្រសួងការបរទេសឧបត្ថម ឧបករណ៍និងសំភារៈ ការពារមេរោគកូវីដ-១៩ ជាច្រើនមុខជូនអាជ្ញាធររាជធានី

    រដ្ឋមន្ត្រីក្រសួងការបរទេសឧបត្ថម ឧបករណ៍និងសំភារៈ ការពារមេរោគកូវីដ-១៩ ជាច្រើនមុខជូនអាជ្ញាធររាជធានី

    ភ្នំពេញ៖ សំលៀកបំពាក់ PPE ម៉ាស់ N95 ម៉ាស់ សិង្ហបូរី ម៉ាស់ធម្មតា របាំងមុខ ស្រោមដៃ ទឹកថ្នាំសម្លាប់មេរោគ ត្រូវបានលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19) ពិសេសដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល វុីរីសបម្លែងថ្មីដែលតា (DELTA) ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥សីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងកាបរទេស តំណាងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងកាបរទេស ។ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ចំពោះ លោក ប្រាក់ សុខុន…

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៥នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៥នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៧នាក់, ស្រុកអង្គរជុំ៤នាក់, ស្រុកសូទ្រនិគម៧នាក់, ស្រុកបន្ទាយស្រី១១នាក់, ស្រុកពួក១២នាក់, ស្រុកក្រឡាញ់៣នាក់ និងស្រុកអង្គរធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២៤នោះ ទី១ស្ត្រីអាយុ៨០ឆ្នាំ នៅក្រុងសៀមរាប និងទី២ បុរសអាយុ៧៤ឆ្នាំ នៅក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៥៩៥នាក់និងស្លាប់៥៥នាក់។

  • ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ភូមិ អង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ

    ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ភូមិ អង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ

    តាកែវ៖ បន្ទាប់ពីបញ្ចប់ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុក កោះអណ្ដែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្តតាកែវ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានបន្តចុះពិនិត្យ តំបន់បិទខ្ទប់ ភូមិសាស្រ្តភូមិ អង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បន្ទាប់ពីរដ្ឋបាលខេត្ត ចេញសេចក្ដីសម្រេចបិទខ្ទប់ ជា បណ្ដោះអាសន្នក្រោយមានរកឃើញអ្នកវិជ្ជមានកូវីដ១៩បានប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់ ពាក់ព័ន្ធព្រឹត្តិ ការណ៍សហគមន៍ ២០កុម្ភៈ ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់ខ្លួន។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច…

  • រដ្ឋាបាលធានីភ្នំពេញ​ សម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី

    រដ្ឋាបាលធានីភ្នំពេញ​ សម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី

    រដ្ឋាបាលធានីភ្នំពេញ សម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

  • បទ ៖ ជយោ! វ៉ាក់សាំងកុមារ ( លីគ័ង និងសុជាតា)

    បទ ៖ ជយោ! វ៉ាក់សាំងកុមារ ( លីគ័ង និងសុជាតា)

    បទ ៖ ជយោ! វ៉ាក់សាំងកុមារ លំនាំបទ ៖ ជួបជុំគ្នារីករាយសប្បាយចិត្ត ច្រៀងដោយ ៖ កុមារា ឡុង លីគ័ង និង កុមារី សុខ សុជាតា និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ទូច លាង បច្ចេកទេសសំឡេង ៖ លោក រិន ធីរ៉ា (ហៅ៧០) ដឹកនាំថត និងកាត់តវីដេអូ ៖ លោក ហុង ប៊ុនណា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជិត ៦០០នាក់ និងស្លាប់ ១៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជិត ៦០០នាក់ និងស្លាប់ ១៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៥សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៤សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៩១នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៨៣នាក់ និងករណីឆ្លងសហគមន៍៤០៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៤សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦១៨នាក់ និងមានអ្នកស្លាប់១៩នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៤សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន២២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៣ពាន់៤២១នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៥០៧នាក់ហើយ។

  • រដ្ឋបាលរាជធានីភ្នំពេញបិទខ្ទប់ផ្សារទួលសង្កែ ក្រោយការរកឃើញមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីដែលតា

    រដ្ឋបាលរាជធានីភ្នំពេញបិទខ្ទប់ផ្សារទួលសង្កែ ក្រោយការរកឃើញមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីដែលតា

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥សីហានេះ បានសម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

  • សម្តេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលនេះ

    សម្តេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលនេះ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈ នៅជួរមុខ ដែលកំពុងបម្រើការងារនៅតាមបណ្តាខេត្តនានា ដែលស្ថិតតាមព្រំដែនប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ដែលតា កំពុងវាយលុក និងរាលដាល។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៤ សីហា ឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន៧សែន៤ពាន់៩៨២នាក់ហើយ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួច មានចំនួន៥លាន១សែន៦ម៉ឺន២៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៤ថ្ងៃចាក់បាន១៦ម៉ឺន៣ពាន់១១៣នាក់ ស្មើនឹង៨,២៩នៃអ្នកត្រូវចាក់ជិត២លាននាក់ ៕ ដោយ វណ្ណលុក