-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦២នាក់ និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៦២នាក់នោះ រួមមានកម្មកររោងចក្រ១០នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១៦នាក់, ៨នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩, និងប្រជាពលរដ្ឋចំណាកស្រុកត្រឡប់ចូលខេត្តស្វាយរៀងវិញចំនួន២៦នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់ រួមមានទី១ ស្ត្រីអាយុ៥៥ឆ្នាំនៅស្រុកស្វាយទាប, ទី២ ស្ត្រីអាយុ៩០ឆ្នាំនៅស្រុកស្វាយទាប និងទី៣ ស្ត្រីអាយុ៣៩ឆ្នាំនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៥៩នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៥០៥នាក់ និងមានអ្នកស្លាប់សារុបចំនួ១០៨នាក់។
-
មនុស្សជាង ៨០០នាក់ ត្រូវបានឃាត់ខ្លួន និង ១៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី៥សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី៦សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៥សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៤១៩ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៨២៨នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ មនុស្ស១៤នាក់ត្រូវបានបញ្ជូនទៅតុលាការ។ សមត្ថកិច្ចក៏បានឃាត់យានយន្តចំនួន៣៣០គ្រឿង និង ពិន័យជាប្រាក់ចំនួ៤៤លានរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩១នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៩១នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច៤០នាក់, ស្រុកពាមរក៍៩នាក់, ស្រុកកំពង់ត្របែក៩នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកពាមជរ៥នាក់, ស្រុកស៊ីធរកណ្ដាល៤នាក់, ស្រុកពារាំង៣នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកកញ្ជ្រៀចម្នាក់, ស្រុកកំចាយមារម្នាក់ និងស្រុកពោធិ៍រៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២រូបរួមមាន ទី១ ព្រះសង្ឈព្រះជន្ម៨៤ព្រះវស្សា គង់នៅវត្តប្រស្នា ភូមិប្រស្នាតូច ឃុំសេនារាជឧត្តម ស្រុកព្រះសេ្ដច ខេត្តព្រៃវែង និងបុរសអាយុ៦១ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៥សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៧៤៤នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៤៥៣នាក់ និងស្លាប់៨៣នាក់។
-
ពិតជាផ្គើនមែន!! ហាងយីហោ(ផ្ទះផាតធី)លួចលាក់បើកKTVបំពានបម្រាមគោចរ និងវិធានការរដ្ឋបាលរាជធានី ត្រូវកម្លាំងចម្រុះខណ្ឌទួលគោក ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់

ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល នៃគណ:អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះបិទទីតាំងហាងយីហោ(ផ្ទះផាតធី) លួចលាក់បើកKTVទទួលភ្ញៀវចូលផឹកសុីបំពានទៅបម្រាមគោចរ និងវិធានការរដ្ឋបាល រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៣ (ប្រុស៦នាក់ )។
-
មនុស្សឆ្លងកូវីដមានជាង២០០លាននាក់ហើយ

-
លោកស៊ី៖ ចិននឹងផ្តល់វ៉ាក់សាំង២ពាន់លានដូសដល់ពិភពលោក និងជូន ១០០លានដុល្លារដល់កូវ៉ាក់ទៀត

ចិននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ពាន់លានដូស ដល់ពិភពលោក និងផ្តល់ជំនួយ១០០លានដុល្លារ ជូនយន្តការ កូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ២០២១នេះ។ នេះគឺជាការលើកឡើងរបស់ ប្រធានរដ្ឋចិន ស៊ី ជីនភីង សរសេរជាលាយលក្ខណ៍អក្សរ នៅក្នុងកិច្ចប្រជុំដំបូងនៃវេទិកាអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងកូវីដ១៩ នាថ្ងៃព្រហស្បតិ៍ ទី៥ សីហា ២០២១នេះ៕ ប្រភពពីស៊ីនហួរ
-
ចិនចាក់វ៉ាក់សាំងកូវីដ ជាង១.៧២ពាន់លានដូសហើយ

-
លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា លើកទី១១

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក អូស្រាលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ។ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំ អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានសម្តែងនូវការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីសហការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ សម្រាប់ទិសដៅនាពេលអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២០-២០២៤ អាស៊ានបានស្វាគមន៍សំណើរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្រ្តី ថាមពល ការការពារបរិស្ថាននិង បម្រែបម្រួលអាកាសធាតុ នឹងរំពឹងដល់ការរិះរកកិច្ចសហប្រតិបតិ្តការរឹងមាំនៅក្នុងវិស័យទាំងនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឱកាសនៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ជាពិសេស តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (E3)។ ក្នុងន័យនេះ…
-
ក្រុមហ៊ុនជប៉ុន Shionogi កំពុងសហការជាមួយ Pfizer និង Merk ដើម្បីធ្វើតេស្តថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩លើមនុស្ស

ជប៉ុន៖ ក្រុមហ៊ុនជប៉ុន ស៊ីអូណូហ្គី (Shionogi) បានចូលរួមជាមួយក្រុមហ៊ុន ហ្វាហ្សឺ (Pfizer) និង មើក (Merk) ក្នុងការស្រាវជ្រាវរកថ្នាំព្យាបាលជំងឺកូវីដ១៩ប្រកបដោយសុវត្ថិភាព ហើយការធ្វើតេស្តលើមនុស្សក៏កំពុងចាប់ផ្តើមផងដែរ ដោយអ្នកចូលរួមធ្វើតេស្តតម្រូវអោយលេបថ្នាំ១គ្រាប់ក្នុង១ថ្ងៃ ។ បើតាមក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុនមួយនេះ ខ្លួនបានអភិវឌ្ឍថ្នាំគ្រាប់មួយប្រភេទ ដើម្បីកម្ចាត់វីរុសកូវីដ១៩នៅក្នុងខ្លួនមនុស្ស ហើយការលេបវាក្នុងមួយថ្ងៃតែមួយគ្រាប់ គឺផ្តល់ភាពងាយស្រួលកាន់តែច្រើន ។ ក្រុមហ៊ុន ស៊ីអូណូហ្គី បានបញ្ជាក់ថា ពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ត ហើយផលប៉ះពាល់ណាមួយដែលកើតមាននៅក្នុងខែនេះ ទំនងជាអាចនឹងបន្តដល់ឆ្នាំក្រោយ ដើម្បីអោយក្រុមហ៊ុនធ្វើការវិភាគអំពីលទ្ធផល ។ សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុន ស៊ីអូណូហ្គី ហាក់ដើរក្រោយក្រុមហ៊ុន ហ្វាហ្សឺ (Pfizer) និង មើក (Merk) ដោយសារតែក្រុមហ៊ុនរបស់អាមេរិកទាំងពីរនេះ បានធ្វើតេស្តថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩អស់ជាច្រើនខែរួចមកហើយ ។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងបីនេះបានប្តេជ្ញាថា នឹងចូលរួមបំពេញចន្លោះប្រហោងដ៏ធំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ៕ ប្រភព៖ Wall Street Journal
-
រដ្ឋបាលលោក ចូ បៃដិន មានផែនការតម្រូវអោយជនបរទេសស្ទើរតែទាំងអស់ ដែលចូលមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

អាមេរិក៖ មន្ត្រីសេតវិមានម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានគំរោងតម្រូវអោយជនបរទេសស្ទើរតែទាំងអស់ ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩គ្រប់ដូស (ពីរដូស) ដែលនេះជាផ្នែកមួយនៃគម្រោងដកចេញការរឹតត្បិត ដែលហាមឃាត់ជនបរទេសមកពីប្រទេសជាច្រើន ចូលមកកាន់ទឹកដីរបស់ខ្លួន។ បើតាមមន្ត្រីសេតវិមានដដែលនេះ សេតវិមានចង់បើកការធ្វើដំណើរឡើងវិញដែលនឹងជំរុញអាជីវកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងឧស្សាហកម្មទេស ចរណ៍ប៉ុន្តែមិនទាន់ត្រៀមខ្លួន ដើម្បីដកការរឹតបន្តឹងភ្លាមៗនោះទេ ដោយសារតែការកើនឡើងនៃករណីឆ្លងវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ គួរកត់សម្គាល់ សហរដ្ឋអាមេរិកបានដាក់ចេញវិធានការរឹតត្បិតលើការធ្វើដំណើរលើកដំបូងលើប្រទេសចិនកាលពីឆ្នាំ២០២០ សំដៅទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ វិធានការរឹតត្បិតនេះដែរ ក៏បានដាក់បញ្ចូលប្រទេសជាច្រើនទៀតផងដែរ ក្នុងនោះរួមទាំងប្រទេសឥណ្ឌា កាលពីខែឧសភាកន្លងទៅ ៕ ប្រភព៖ Reuters