-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ

-
ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បង្ហាញឆន្ទៈចូលរួមយ៉ាងសកម្មដឹកវ៉ាក់សាំងចាក់ជូនពេលរដ្ឋ ក្នុងខេត្តកោះកុង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ សហរដ្ឋអាមេរិកមានផែនការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣ដល់ប្រជាជនងាយរងគ្រោះ (មានវីដេអូ)

អាមេរិក៖ សហរដ្ឋអាមេរិកបាននិងកំពុងសិក្សាលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម ឬដូសទី៣ដល់ប្រជាជនខ្លួនដើម្បីបង្កើនប្រព័ន្ធភាពស៊ាំអោយបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលករណីឆ្លងនៃវីរុសដ៏កាចសាហាវមួយនេះនៅតែបន្តកើនឡើងខ្លាំង នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ់កំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី ។លោក ហ្វាវស៊ី បាននិយាយប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការផ្លាស់ប្តូរ ដើម្បីធ្វើឱ្យបុគ្គលទាំងនោះទទួលបានការចាក់វ៉ាក់សាំងដូសទី៣របស់ពួកគេ ហើយឥឡូវនេះយើងកំពុងធ្វើការលើបញ្ហានេះ… ។ លោកបន្តថា មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ទំនងជាមិនត្រូវបានការពារអោយបានគ្រប់គ្រាន់ ដោយការចាក់វ៉ាក់សាំងកូវីដដូសទី២របស់ពួកគេឡើយ ដោយលោកបានសង្កត់ធ្ងន់ថា ករណីឆ្លងកើនឡើងដែលបណ្តាលមកពីការរីករាលដាលនៃវីរុសបម្លែងថ្មី Delta នៅក្នុងសហរដ្ឋអាមេរិក អាចនឹងត្រូវបានផ្លាស់ប្តូរជាមួយនឹងការចាក់វ៉ាក់សាំងបន្ថែម (ដូសទី៣) ។គួរកត់សម្គាល់ សហរដ្ឋអាមេរិកបាននិងកំពុងចូលរួមជាមួយអាល្លឺម៉ង់ បារាំង និងអ៊ីស្រាអែល ដើម្បីផ្តល់ការចាក់វ៉ាក់សាំងបន្ថែម (ដូសទី៣)ជូនដល់ប្រជាជនខ្លួន ដោយមិនអើពើនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ដែលសុំអោយផ្អាកការចាក់វ៉ាក់សាំងបន្ថែមសិន រហូតទាល់តែមនុស្សនៅជុំវិញពិភពលោកបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេរួចរាល់ ៕ ប្រភព៖ Reutes
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៨នាក់, ស្រុកជីក្រែង៦នាក់, ស្រុកអង្គរជុំ៥នាក់, ស្រុកប្រាសាទបាគង៣នាក់, ស្រុកបន្ទាយស្រីម្នាក់, ស្រុកពួក១០នាក់, ស្រុកក្រឡាញ់៤នាក់ , មកពីខេត្តកំពង់ធំម្នាក់និងពលករមកពីប្រទេសថៃចំនួន១០នាក់។ ចំណែកអ្នកស្លាប់ទាំង២នោះ ទី១បុរសអាយុ៦០ឆ្នាំ អាសយដ្ឋាននៅ ស្រុកអង្គរជុំ និងទី២ បុរសអាយុ៦៩ឆ្នាំនៅក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩៤៥នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៦៩៥នាក់និងស្លាប់៥៧នាក់។
-
ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ

-
លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណឯកឧត្តម លីវ សុភក្ត្រា ដែលបានផ្តល់នូវឧបករណ៍ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជូនអគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងមន្ទីរ នៃខេត្តទាំង ៨ដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់

ឯកឧត្តម ប៉ែន ច័ន្ធសុខរិន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌របស់ ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តាមរយៈ លោក លឹម ស និងលោក ទី សារឿន នូវម៉ាស់ចំនួន ៩២.៥០០ម៉ាស់ និង ឧបករណ៍វ៉ាស់កំដៅ និង បាញ់អាល់កុលស្វ័យប្រវត្តិចំនួន ១៨គ្រឿង នាព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំមកនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ជូនដល់ ឯកឧត្តម លីវ សុភក្ត្រា ក៏ដូចជាក្រុមការងារដែលអញ្ជើញមកជាតំណាងនាពេលនេះផងដែរ នូវទឹកចិត្តសឡាញ់…
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៥នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១០នាក់ ស្រុកកំពង់សៀម២នាក់, ស្រុកកងមាស៤នាក់,ស្រុកកោះសូទិន៧នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៤នាក់, ស្រុកស្ទឹងត្រង់៦នាក់ មកពីរាជធានីភ្នំពេញម្នាក់ និងមកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ ជាស្ត្រីជនជាតិខ្មែរ អាយុ៣៨ឆ្នាំ រស់នៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
-
កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ៦៧ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ៣២៧នាក់ហើយ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៦ សីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៦៧ករណីបន្ថែមនៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤ និងទី៥ សីហាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងទាំងទាំង៦៧នាក់នោះ មាន៩នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ, អ្នកដំណើរបរទេសតាមជើងហោះហើរចំនួន៣៣នាក់, និងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន២៥នាក់។ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៥ សីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប៣២៧នាក់ហើយ។ ការរកឃើញនោះ គឺមានលើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរចូលមកកម្ពុជាតាមយន្តហោះ, បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍។ ក្រសួងបានបញ្ជាក់ទៀតថា លទ្ធផលនៃការរកឃើញនោះ បានបង្ហាថា វីរុសដែលតា បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ហើយ ជាពិសេសនៅខេត្តឧត្តរមានជ័យ, រាជធានីភ្នំពេញ , ខេត្តសៀមរាប, ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៦០០នាក់ និងស្លាប់ ១៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៦សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៥សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៨៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៦៥នាក់ និងករណីឆ្លងសហគមន៍៤២៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៥សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦២៤នាក់ និងមានអ្នកស្លាប់១៩នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៥សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៨១៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៤ពាន់៤៥នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៥២៦នាក់ហើយ។
-
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន២ បើកប្រតិបត្តិការចុះបង្ក្រាបភោជនីយដ្ឋាន ២កន្លែងឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន ៣៥នាក់ពិនិត្យយកសំណាកអវិជ្ជមាន

ភ្នំពេញ៖គណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន២គឺខណ្ឌទួលគោកនិងខណ្ឌជ្រោយចង្វារបានបើកប្រតិបត្តិការចុះបង្ក្រាបភោជនីយដ្ឋានដែលពួកគេលួចបើកទទួលភ្ញៀវផ្គើនទៅនិងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញដោយឡែកៗពីគ្នាដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន៣៥នាក់ក្នុងនោះខណ្ឌជ្រិរចង្វារចំនួន២២នាក់ក្នុងខណ្ឌទួលគោកចំនួន១៣នាក់នាំយកទៅពិនិត្យយកសំណាកអវិជ្ជមានទាំងអស់។ ដោយអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿន បានចុះធ្វើការបង្ក្រាបភោជនីយដ្ឋាន លួចបង្កប់KTVមួយកន្លែង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន១៣នាក់ ខណៈដែលពួកគេលួចបើកទទួលភ្ញៀវផ្គើនទៅនិងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ប្រត្តិបត្តិការនេះប្តនធ្វើឡើង កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅភោជនីយដ្ឋាន ផ្ទះ ផាត ធី មានអាស័យដ្ឋាន ផ្ទះលេខ២០៣ ផ្លូវលេខ២៦១កែង១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ លោកឯក ឃុនដឿន បានឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើបានផ្គើនទៅនឹងបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១ និង៧នាទី បានចុះដល់ទីតាំងជាក់ស្តែង ឃើញថា បានលួចបើកទទួលភ្ញៀវ ចូលហូបចុក ដោយរៀបចំតុ កៅអី លក់ស្រាបៀរ មានបុគ្គលិកទទួលភ្ញៀវ ចំនួន…