Category: Covid-19

  • រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ផ្លូវមួយចំនួនក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក្រោយរកឃើញវីរុសបំប្លែងថ្មីដែលតា

    រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ផ្លូវមួយចំនួនក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក្រោយរកឃើញវីរុសបំប្លែងថ្មីដែលតា

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥សីហានេះ បានសម្រេច បិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

  • ២ថ្ងៃជាប់គ្នា គណៈបញ្ជាការ ឯកភាព ខណ្ឌ ពោធិ៍ សែន ជ័យ បាន ចុះ បិទនិងបង្ក្រាបហាងផឹកស៊ី៤ទីតាំងដែលមានល្មើសនិងបំរាមរបស់រដ្ឋបាលរាជធានី

    ២ថ្ងៃជាប់គ្នា គណៈបញ្ជាការ ឯកភាព ខណ្ឌ ពោធិ៍ សែន ជ័យ បាន ចុះ បិទនិងបង្ក្រាបហាងផឹកស៊ី៤ទីតាំងដែលមានល្មើសនិងបំរាមរបស់រដ្ឋបាលរាជធានី

    ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យ៉ាងហោចណាស់ មនុស្ស ប្រុស ស្រី ចំនួន១៣ នាក់ ត្រូវបានគណៈបញ្ជាការ ឯកភាព ខណ្ឌ ពោធិ៍ សែន ជ័យ ធ្វើការឃាត់ខ្លួន ជាមួយនឹងការពិនិត្យយកសំណាក(តេស្តរហ័ស )ភ្លាមៗ ខណៈដែលពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុកមួយកន្លែងផ្គើន បម្រាម រដ្ឋបាល រាជធានី ភ្នំពេញ ដែលត្រូវបិទបំរាមគោចរ ចាប់ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលា ម៉ោង ១០ និង ១០ នាទី យប់ ថ្ងៃ ពុធ ទី ៤…

  • ប្រមុខ WHO អំពាវនាវអោយផ្អាកការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន

    ប្រមុខ WHO  អំពាវនាវអោយផ្អាកការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន

    ស្វីស៖ ប្រធានអង្គការ​សុខភាព​ពិភព​លោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការ​អំពាវ​នាវអោយ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩ដូស​ទី​៣​រហូត​ដល់​ដាច់​ខែ​កញ្ញាសិន ដោយ​សារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​អ្នក​មាន និង​ប្រទេស​អ្នក​ក្រ ។ លោក ថេដ្រូស បានបញ្ជាក់ថា ខ្ញុំ​យល់​ពី​កង្វល់​របស់​រដ្ឋាភិបាល​ទាំង​អស់ ​ដើម្បី​ការពារប្រជា​ជន​របស់​ខ្លួន​ពី​វីរុស​បម្លែងថ្មី Delta ប៉ុន្តែ​យើង​មិន​អាច​ទទួលយក​បាន​នូវ​​ប្រទេស​ទាំង​ឡាយ​ ដែល​បាន​ប្រើ​ប្រាស់​ច្រើន​បំផុត​នៃ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ជាសកល​កំពុង​ប្រើ​កាន់​តែ​ច្រើន​នោះ​ទេ ។​ លោក ថេដ្រូស បន្ថែមទៀតថា យើងត្រូវការការផ្លាស់ប្តូរជាបន្ទាន់ចំពោះវ៉ាក់សាំងភាគច្រើនពីប្រទេសដែលមានប្រាក់ចំណូលខ្ពស់ទៅប្រទេសដែលមានប្រាក់ចំណូលទាប ។ ជាមួយគ្នានេះ លោក​ស្រី ខាតធើរីន អូប្រាយអិន នាយកផ្នែក​វ៉ាក់សាំង​បង្ការ និង​ជីវសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា យើង​ត្រូវ​ការ​ជំនួស​វិញ​ដោយ​ផ្តោត​សំខាន់​លើ​មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត ដែល​ប្រឈម​ហានិភ័យ​នៃ​ការ​ឈឺ​ធ្ងន់​​ និង​បណ្តាល​អោយ​បាត់​បង់​ជីវិតអោយ​បាន​ចាក់​ដូស​ទី​១ និង​ដូស​ទី​២ ៕ ប្រភព៖ Reuters

  • WHO៖ វ៉ាក់សាំងទាំងអស់មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ-១៩បម្លែងថ្មីនានា ក្នុងនោះរួមទាំងវីរុសបម្លែងថ្មី Delta

    WHO៖ វ៉ាក់សាំងទាំងអស់មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ-១៩បម្លែងថ្មីនានា ក្នុងនោះរួមទាំងវីរុសបម្លែងថ្មី Delta

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វ៉ាក់សាំងទាំងអស់ដែលទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់កន្លងមកនេះ គឺមានប្រសិទ្ធភាពខ្ពស់ការពារមនុស្សកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ១៩បម្លែងថ្មីនានា ក្នុងនោះរួមមានទាំងវីរុសបម្លែងថ្មី Delta ផងដែរ ។ អង្គការសុខភាពពិភពលោក (WHO) បន្ថែមថា អ្នកចាក់វ៉ាក់សាំងគ្រប់ដូស (ពីរដូស) នៅតែអាចឆ្លងជំងឺកូវីដ១៩បង្កឡើងដោយវីរុសបម្លែងថ្មី Delta តែវ៉ាក់សាំងមានប្រសិទ្ធភាពការពារបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ។ ការសិក្សាជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិកក៏បានរាយការណ៍ផងដែរ ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ដែលនេះគឺជាករណីកម្រ ហើយអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ គឺភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែសីហានេះបានអោយដឹងថា នៅទូទាំងពិភពលោក អ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសមានចំនួន២,២៧២លាននាក់ និងអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស (ពីរដូស) មានចំនួន១,១៦៣លាននាក់ ៕ ប្រភព៖ គេហទំព័រ WHO

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៩២០ករណី និងស្លាប់១៦០នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៩២០ករណី និងស្លាប់១៦០នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន៩២០ករណី និងស្លាប់១៦០នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ម៉ឺន៦៥៨ករណីជាប្រជាជនទូទៅ និង ២៦២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៧ពាន់៩២៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី ក្នុងនោះមានអ្នកជំងឺ៤៧ម៉ឺន៣ពាន់៧៣២នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី និងអ្នកជំងឺ៤៧ម៉ឺន៣ពាន់៧៣២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៥៦៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៦៦៣នាក់ ៕ ប្រភព៖ Bangkok Post

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់៩៤១ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃព្រហស្បតិ៍នេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់៩៤១ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃព្រហស្បតិ៍នេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​៣ពាន់៩៤១ករណីបន្ថែម​ទៀត​នៅ​២៤​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ពាន់៣៤៩ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ចាប់តាំងពី​ថ្ងៃទី២៧ ខែមេសាមក វៀតណាម​បា​នកត់ត្រាពី​ការរកឃើញអ្នកជំងឺ​កូវី​ដ១៩ថ្មីៗនៅក្នុង​៦២​ខេត្ត-​ក្រុង ក្នុងចំណោមខេត្ត-​ក្រុងសរុប៦៣របស់ប្រទេសនេះ ​ចាប់តាំងពីវីរុស​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​ ។ ​ទីក្រុង​ហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់១០ម៉ឺន៨ពាន់៣៧៩ករណី ។ ជាមួយគ្នានេះ វៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ជូនដល់ប្រជាជនខ្លួនបាន​ជាង៧.៥៥លាន​នាក់ផងដែរ តែ​មានមនុស្ស​ប្រមាណ៧៧ម៉ឺន៨ពាន់៩៨៦នាក់​ប៉ុណ្ណោះ​ ដែលបាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០០លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៧ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៩៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០០លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៧ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៩៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០០លាន៩៩ម៉ឺន៥ពាន់៥០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៧ម៉ឺន១០១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨០លាន៩៩ម៉ឺន៩ពាន់១៣៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន១៧ម៉ឺន៦ពាន់៤៧១នាក់ ស្លាប់ចំនួន៦៣ម៉ឺន១ពាន់២៩៩នាក់ និងជាសះស្បើយចំនួន២៩លាន៧៨ម៉ឺន៧ពាន់៣១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៨១ម៉ឺន៧៨២នាក់ ស្លាប់៤២ម៉ឺន៦ពាន់៣២១នាក់ និងជាសះស្បើយ៣០លាន៩៦ម៉ឺន៧ពាន់២២៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២ម៉ឺន៦ពាន់៥៣៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន៩ពាន់៧១៥នាក់ និងជាសះស្បើយ១៨លាន៨០ម៉ឺន៨៨៤នាក់ ៕ ប្រភព៖ worldometers

  • អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរឃាត់បានយានយន្តចំនួន ១២១គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ១៦នាក់

    អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរឃាត់បានយានយន្តចំនួន ១២១គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ១៦នាក់

    ភ្នំពេញ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ថា ថ្ងៃទី០៤ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូ រថយន្តចំនួន ១២១គ្រឿង ក្នុងនោះរថយន្ត ៣៩គ្រឿង និងម៉ូតូ ៨២គ្រឿង។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ថ្ងៃទី០៥ ខែសីហា ថា «សម្រាប់ការអនុវត្តនូវបំរាមគោចរនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១៦នាក់ដែលល្មើសនឹងបំរាម»។ អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរ។ សាលារាជធានីភ្នំពេញ ដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ១,៣២៦គ្រឿង…

  • ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    នេះជាតួលេខឆ្លងកើនឡើងចំនួន ១៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ។យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងជំងឺកូវីដ១៩ ដែលគេទើបបានរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅ ស្រុកស្ទឹងសែន ២៥នាក់, ស្រុកបារាយណ៍ ១១នាក់, ស្រុកសន្ទុក៥នាក , ស្រុកស្ទោង៥នាក់ , ស្រុកកំពង់ស្វាយ ៤នាក់, ស្រុកគាំងគោក ១នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ១៦០នាក់ មានអ្នកជាសះស្បើយសរុបចំនួន ១បាន់៣២៧នាក់ និងមានអ្នកស្លាប់កើនដល់ ៦០នាក់។

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៥នាក់ និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៥នាក់ និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ៤៥នាក់នោះ រួមមានកម្មកររោងចក្រ ១០នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ ២៨នាក់, ៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩, និងអ្នកដំណើរចូលខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់ រួមមានទី១ ស្ត្រីអាយុ៤០ឆ្នាំនៅស្រុកកំពង់រោទិ៍, ទី២ ស្ត្រីអាយុ៥៨ឆ្នាំនៅស្រុករំដួល និងទី៣ ស្ត្រីអាយុ៤៩ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩៩៧នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៤៣០នាក់ និងមានអ្នកស្លាប់សារុបចំនួ១០៥នាក់។