Category: Covid-19

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ និងស្លាប់ម្នាក់ បន្តែមទៀត

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ និងស្លាប់ម្នាក់ បន្តែមទៀត

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មានស្តីពី-ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៣៩នាក់ ស្រី២៥នាក់-អ្នកមរណភាពចំនួន ០១នាក់(ប្រុស)-អ្នកជាសះស្បើយ ចំនួន៥២ ស្រី២៥នាក់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១

  • បន្ថែបទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧បករា

    បន្ថែបទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧បករា

    សេចក្តីជូនដំណឹងស្តីពីការបន្ថែបទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧បករា នៃរាជធានីភ្នំពេញ៖

  • អាល្លឺម៉ង់នឹងចាក់វ៉ាក់សាំងដូសទី៣ប្រឆាំងនឹងជំងឺកូវីដ១៩ជូនដល់ប្រជាជនខ្លួននៅខែក្រោយ (មានវីដេអូ)

    អាល្លឺម៉ង់នឹងចាក់វ៉ាក់សាំងដូសទី៣ប្រឆាំងនឹងជំងឺកូវីដ១៩ជូនដល់ប្រជាជនខ្លួននៅខែក្រោយ (មានវីដេអូ)

    អាល្លឺម៉ង់៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់នឹងផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម ដោយប្រជាជនខ្លួនភាគច្រើននឹងត្រូវទទួលបាននូវការចាក់វ៉ាក់សាំងដូសទី៣ ដែលចាប់ផ្តើមនៅខែក្រោយនេះ ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ។មន្រី្តសុខាភិបាលអាល្លឺម៉ង់បានប្រកាសពីការសម្រេចចិត្តខាងលើ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ដល់ក្រុមមនុស្សមានវ័យចំណាស់ ហើយនឹងក្រុមមនុស្សដែលត្រូវការការមើលថែទាំពីគិលានុបដ្ឋាយិកា ដែលបានចាក់វ៉ាក់សាំងរួចហើយ ។ យុទ្ធនាការនេះ នឹងជ្រើសរើសយកវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក ហ្វាយហ្សឺ (Pfizer) និង ដៃគូរអាល្លឺម៉ង់របស់ខ្លួន គឺ បាយអូអិនធិច (BioNTech) ព្រមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) ផងដែរ ។ បើតាមមន្រី្តសុខាភិបាលអាល្លឺម៉ង់ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីការពារប្រជាជននៅមណ្ឌលថែទាំ ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរករោគសញ្ញាធ្ងន់ធ្ងរ ។គួរកត់សម្គាល់ អាល្លឺម៉ង់បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កាលពីចុងខែធ្នូ ទៅដល់មនុស្សប្រមាណ៤៣លាននាក់ ឬស្មើនឹង៥២ភាគរយនៃប្រជាជនសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ NHK

  • សហភាពអឺរ៉ុបនាំមុខសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់ប្រជាជនខ្លួន (មានវីដេអូ)

    សហភាពអឺរ៉ុបនាំមុខសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់ប្រជាជនខ្លួន (មានវីដេអូ)

    បារាំង៖ ពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុងសហភាពអឺរ៉ុប បានទទួលការចាក់វ៉ាក់សាំងពេញប្រឆាំងនឹងជំងឺកូវីដ១៩ ប្រការនេះធ្វើអោយសហភាពអឺរ៉ុបនាំមុខសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន នេះបើតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារម្សិលមិញ ។ មនុស្សជិត២២៤លាននាក់ហើយ នៅក្នុងរដ្ឋជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប បានចាក់វ៉ាក់សាំងគ្រប់ដូស ។សម្រាប់សហរដ្ឋអាមេរិក គឺ៥០.២ភាគរយនៃប្រជាជនសរុប៣៣២លាននាក់ ដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ។ កម្រិតនៃការចាក់វ៉ាក់សាំងកំពុងតែថយចុះសន្ទុះទៅវិញ ជាពិសេសនៅតាមរដ្ឋអភិរក្សនិយមក្នុងតំបន់ភាគខាងត្បូង និងតំបន់កណ្តាលភាគខាងលិច ។ ដោយឡែកចំនួនអ្នកចាក់មិនទាន់បានគ្រប់ដូស ក៏សហរដ្ឋអាមេរិកចាញ់សហភាពអឺរ៉ុបដែរ គឺ សហភាពអឺរ៉ុបសម្រេចបាន៥៩.៣ភាគរយ ស្របពេលដែលសហរដ្ឋអាមេរិកសម្រេចបាន៥៨.៣ភាគរយ ៕ ប្រភព៖ Reuters

  • លោក ចូ បៃដិន រិះគន់យ៉ាងខ្លាំងលើអភិបាលរដ្ឋរបស់គណបក្សសាធារណៈរដ្ឋ ដែលប្រឆាំងនឹងគោលការណ៍វ៉ាក់សាំង (មានវីដេអូ)

    លោក ចូ បៃដិន រិះគន់យ៉ាងខ្លាំងលើអភិបាលរដ្ឋរបស់គណបក្សសាធារណៈរដ្ឋ ដែលប្រឆាំងនឹងគោលការណ៍វ៉ាក់សាំង (មានវីដេអូ)

    អាមេរិក៖ ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​អំពាវ​នាវអោយ​អភិបាល​រដ្ឋ​របស់​គណបក្ស​សាធារណៈ​​ចេញអោយ​ឆ្ងាយ​ពី​​គោលការណ៍​​វ៉ាក់សាំង ​ដែល​មាន​គោល​បំណង​ទប់​ស្កាត់​ការ​ឆ្លង​ និង​វីរុស​បំប្លែង​ខ្លួន​ដ៏​គ្រោះ​ថ្នាក់ ។ ថ្លែងចេញពី​សេតវិមាន លោក បៃដិន បាន​រិះ​គន់​យ៉ាង​ខ្លាំង​លើ​អភិបាល​រដ្ឋ​ហ្លរីដា​លោក រុន ដឺសាន់ទីស (Ron DeSantis) អភិបាល​រដ្ឋ​តិចសាស លោក ក្រេក អាបុត (Greg Abbott) និង​មន្ត្រី​ជា​ច្រើន​ទៀត​ដែល​បានរារាំង​​ដល់​វិធានការណ៍​​ពាក់​ម៉ាស់​ឡើង​វិញ ​ដើម្បី​កាត់ផ្តាច់ការឆ្លងរីករាលដាល នៃ​វីរុសបម្លែងថ្មី Delta ។ លោក បៃដិន បានសង្កត់ធ្ងន់ថា បើ​អ្នក​មិន​បាន​ជួយ​ទេ… ហោច​ណាស់​ក៏​នៅ​អោយ​ឆ្ងាយ​ពី​ប្រជា​ជន​ដែល​ព្យាយាម​ធ្វើ​រឿង​ត្រឹម​ត្រូវ ។ ទន្ទឹមនេះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញ​គាំទ្រដល់​ការ​ផ្លាស់​ប្តូរ​របស់​ទី​ក្រុងញូវយ៉ក​ ដែល​​តម្រូវអោយ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ហើយ អាច​​ចេញ​ក្រៅ​ជួប​ជុំ​គ្នាទទួល​ទាន​អាហារ​ពេល​ល្ងាច​ ឬ​កន្លែងហាត់​ប្រាណ​ និងតម្រូវអោយ​អ្នក​ចាក់​វ៉ាក់សាំង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ។ លោក បៃដិន បន្ថែមទៀត​ថា តំបន់ និង​អាជីវកម្ម​ជា​ច្រើន​គួរ​អនុវត្ត​តាម… ​គោល​ការណ៍​បែប​នេះ ​​ត្រូវ​បានរារាំងយ៉ាង​ហោច​ណាស់​រដ្ឋ​ចំនួន​៧ ​ដែល​ដឹក​នាំ​ដោយ​អភិបាល​របស់​បក្ស​សាធារណៈរដ្ឋ ៕ ប្រភព៖ CNA

  • ជប៉ុន​ឲ្យ​ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន​ដល់​ថៃ​ ​និង​ឡាវ​

    ជប៉ុន​ឲ្យ​ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន​ដល់​ថៃ​ ​និង​ឡាវ​

    ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឧបករណ៍​វេជ្ជ​សា​ស្រ្ត​ដល់​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​ ​ដែល​ក្នុង​នោះ​ ​សំដៅ​លើ​ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន​ ​ដើម្បី​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​ កូ​វី​ដ​-​១​៩​។​ ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ ​Mote​g​i​ ​To​s​him​its​u ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ​កាលពី​ថ្ងៃ​ទី​៣​ ​សីហា​ថា​ ​រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ជូន​ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន​ចំនួន​៧​៧​៥​គ្រឿង​ទៅដល់​ថៃ​ ​ខណៈ​ដែល​ឡាវ​នឹង​ទទួល​បាន​១​០​០​គ្រឿង​ ​ព្រម​ជាមួយនឹង​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​ ​៦​០​ម៉ឺន​ដូ​ស​ទៀត​។​ ​លោក​ថា​ ​ជប៉ុន​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ជួយ​ដល់​បណ្តា​ប្រទេស​ដែល​ត្រូវការ​ ​វ៉ាក់សាំង​ ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​។​ ​ជប៉ុន​ក៏​ធ្លាប់​បាន​ផ្តល់​ឧបករណ៍​ជា​ម៉ាស៊ីន​ផលិត​អ៊ុក​ស៊ី​សែ​នេះ​ ​ជូន​ឥណ្ឌា​និង​ឥណ្ឌូ​នេ​ស៊ី​ ​និង​ផ្តល់​វ៉ាក់សាំង​មិន​គិតថ្លៃ​ ​ជូន​ម៉ាឡេស៊ី​ ​និង​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​៕ ប្រភពពី NHK​

  • ស.ស.យ.ក បន្តចូលរួមគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

    ស.ស.យ.ក បន្តចូលរួមគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

    បន្ទាប់ពីបានចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ ឆ្នាំឡើងទៅជុំទី១ ដែលបានគ្របដណ្តប់ស្ទើរតែ ១០០ ភាគរយ នៅទូទាំងរាជធានីភ្នំពេញ សមាជិក សមាជិកក្រុមគ្រួសារ ស.ស.យ.ក បានបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅតាមបណ្តាគោលដៅចាក់វ៉ាក់សាំងទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។ ស្មារតីនៃការចូលរួមនេះ បានបង្ហាញពីកម្លាំងស្ម័គ្រចិត្តប្រកបដោយភាពរស់រវើក ឆន្ទះមុះមុត ភារតភាព និងសាមគ្គីភាពរឹងមាំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន ដើម្បីឆ្លងផុតគ្រាដ៏លំបាកនេះ។

  • អគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានចុះជួបសួរសុខទុក្ខ បងប្អូនពលករខ្មែរចំនួន ៤៨នាក់ ដែលបានធ្វើដំណើរពីខេត្ត ផ្សេងៗ ក្នុងប្រទេសថៃ និងចង់វិលទៅកម្ពុជាវិញ

    អគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានចុះជួបសួរសុខទុក្ខ បងប្អូនពលករខ្មែរចំនួន ៤៨នាក់ ដែលបានធ្វើដំណើរពីខេត្ត ផ្សេងៗ ក្នុងប្រទេសថៃ និងចង់វិលទៅកម្ពុជាវិញ

    នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១នេះ​ ក្រុមការងារស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃ បានចុះជួបសួរសុខទុក្ខ បងប្អូនពលករខ្មែរចំនួន៤៨នាក់ ដែលបានធ្វើដំណើរពីខេត្ត ផ្សេងៗ ក្នុងប្រទេសថៃ និងចង់វិលទៅកម្ពុជាវិញ។ ពួកគាត់ខាងលើបច្ចុប្បន្នកំពុង ជាប់នៅតាមព្រំដែនថៃ-កម្ពុជា ស្ថិតនៅ ស្រុកតាប្រាយ៉ា ខេតសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែដោយសារខេត្ត បន្ទាយមានជ័យ កំពុងស្ថិតក្រោមការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាល ដាលជម្ងឺកូវីត-១៩។ ក្រុមការងារបាន សហការជាមួយជាអាជ្ញាធរពាក់ព័ន្ធ ទាំងកម្ពុជា-ថៃ នៃស្រុក-ខេត្តខាងលើ ដើម្បីដឹកជញ្ជូន និងរៀបចំកន្លែង ស្នាក់នៅដែលមានសុវត្ថិភាពជូនពួកគាត់ នៅខាងទឹកដីថៃ ចំណុចច្រកព្រំដែនតាប្រាយ៉ា-បឹងត្រកួន។ ក្នុងការចុះសួសុខទុក្ខនេះ មន្ត្រីនៃស្ថានអគ្គកុងស៊ុលក៏បាននាំយកនូវ ស្បៀងអាហារមួយចំនួន និងមួយចំនួនទៀតជារបស់សប្បុរសជនខ្មែរ និងថៃ ជូនពួកគាត់មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មីកញ្ចប់ ទឹកសុទ្ធ ទឹកដោះគោ សំរាប់ទទួលទាន និងរួមជាមួយសំលៀកបំពាក់ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សំរាប់ប្រើប្រាស់ និង ម៉ាស់ ទឹកអាកុលលាងដៃ សម្រាប់បង្ការ…

  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកធ្លាប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា ត្រូវប្រញាប់តាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកធ្លាប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា ត្រូវប្រញាប់តាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤សីហានេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា (Sanatra Microfinance Institute) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ ចន្លោះពីម៉ោង៨និង៥០នាទីទៅម៉ោង៩និង១០នាទីថ្ងៃទី៣០កក្កដាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅកាន់ទីកន្លែងនោះ តាមពេលវេលាដែលបានបញ្ជាក់ ត្រូវប្រញាប់យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ។

  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកធ្លាប់ទៅធនាគារ PPC Bank សាខាបឹងត្របែក តាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកធ្លាប់ទៅធនាគារ PPC Bank សាខាបឹងត្របែក តាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤សីហានេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅធនាគារ PPC Bank ដែលមានទីតាំងស្ថិតនៅអាគារលេខ៧៦៧-៧៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមក រាជធានីភ្នំពេញ ចន្លោះពីម៉ោង៩និង១០នាទីទៅម៉ោង៩និង១៥នាទីថ្ងៃទី៣០កក្កដាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅកាន់ធនាគារនោះ តាមពេលវេលាដែលបានបញ្ជាក់ ត្រូវប្រញាប់យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ។