-
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយទ្វេភាគីរបស់អង់គ្លេស

-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៧នាក់និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៨៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកពាមរក៍២១នាក់, ស្រុកព្រះសេ្ដច១៨នាក់, ស្រុកកំពង់ត្របែក១៧នាក់, ស្រុកពាមជរ៩នាក់, ស្រុកមេសាង៧នាក់, ស្រុកពារាំង៤នាក់, ស្រុកកំចាយមារ២នាក់, ស្រុកបាភ្នំ ម្នាក់, ស្រុកពោធិ៍រៀងម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៤៥ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៤សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៦៥៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៣៥១នាក់ និងស្លាប់៨១នាក់។
-
អាជ្ញាធរខេត្តកណ្ដាលចុះពង្រឹងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម

ខេត្តកណ្ដាល៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា ស្នើដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសហាមដាច់ខាតមិនអោយមានការឆ្លងដែនដោយខុសច្បាប់ឡើយ។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើបែបនេះ ក្នុងឱកាសដែលឯកឧត្ដម ចុះពង្រឹងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែនក្អមសំណ កម្ពុជា-វៀតណាម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា ជំងឺកូវីដ-១៩ គឺជាមេរោគមួយដ៏កាចសាហាវ ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ឱ្យមានប្រសិទ្ធភាពខ្ពស់។ លោក សុទ្ធ សាវឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានអោយដឹងថា អង្គភាពចម្រុះទីស្នាក់ការក៏ដូចជាកងកម្លាំងសមត្ថកិច្ចឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែន សហការបានល្អជាមួយភាគីវៀតណាម ក្នុងការថែរក្សាស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់តាម ខ្សែបន្ទាត់ព្រំដែន រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងម្លាំងសមត្ថកិច្ចឈរជើងនៅ ព្រំដែននៃប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនរស់នៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ។ លោកបន្តថា ចាប់តាំងពីមានការឯកភាពគ្នាក្នុងការបិទព្រំដែន ដោយមិនអនុញ្ញាតអោយប្រជាពលរដ្ឋទាំងពីរចេញឆ្លងកាត់ព្រំដែនទាំងពីរ…
-
មនុស្សជាង ១ពាន់ ៣០០នាក់ ត្រូវបានឃាត់ខ្លួន និង ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី ៤សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី៥សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៤សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៨២២ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១ពាន់៣៥៤នាក់ ដើម្បីអប់រំ និងផាកពិន័យ ក្នុងនោះ១៨នាក់ត្រូវបានបញ្ជូនទៅតុលាការ។ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន៧៣៤គ្រឿង និង ពិន័យជាប្រាក់ចំនួ៣០លាន៧សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
ប្រជាពលរដ្ឋជាង ៧លាន ៧សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៤សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន៧សែន៤ពាន់៩៨២នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៥លាន១សែន៦ម៉ឺន២៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៤ថ្ងៃចាក់បាន១៦ម៉ឺន៣ពាន់១១៣នាក់ ស្មើនឹង៨,២៩នៃអ្នកត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៧ពាន់១២១នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៨៦ម៉ឺន៤៣៤នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៤៨,១៦% បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង គឺបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧៥,៤២%ហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង១០លាននាក់។
-
បទ ៖ ដល់វេនកុមារ និងយុវវ័យម្តង (កែវ ច័ន្ទសម្ផស្ស)

បទ ៖ ដល់វេនកុមារ និងយុវវ័យម្តង លំនាំបទ ៖ ក្អែកហើរកាត់ស្ទឹង ច្រៀងដោយ ៖ អ្នកនាង កែវ ច័ន្ទសម្ផស្ស និពន្ធទំនុកតាមលំនាំដើម ៖ ព្រះតេជគុណ នូរ ហ៊ិនចាន់សំណាង សម្រួលបទភ្លេង ៖ លោក ឌៀប សិដ្ឋសុធា បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ណុង វណ្ណនែត ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ខ្លួនមនុស្ស១៣នាក់ដោយជួបជុំផឹកស៊ីល្មេីសបំរាមគោចរ

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបឃាត់ខ្លួនប្រុសស្រី១៣នាក់ដែលនាំគ្នាប្រមូលផ្តុំគ្នាផឹកស៊ីបំពានបំរាមគោចរ ។ ការបង្ក្រាបឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងយីហោ នីសា កែវព្រិល នៅតាមបណ្តោយមហាវិថីទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុទីតាំងខាងលេីបានបង្កេីតកម្មវិធីខួបកំណេីត និងជួបជុំផឹកស៊ីតាំងពីក្បាលព្រលប់រហូតដល់ម៉ោងបំរាមគោចរនៅតែបន្តមិនឈប់ទៀត រហូតមកដល់វេលាកេីតហេតុកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញនិងចុះធ្វេីការបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន១៣នាក់ក្នុងនោះមានប្រុសម្នាក់។ ក្រោយពីការបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យដេីម្បីចុះយកសំណាកនាក់ទាំងអស់គ្នា ឃេីញថាអវិជ្ជមានអទាំងអស់បន្ទាប់មកនាំខ្លួនបុរសម្នាក់ជាថៅកែហាងទៅកាន់ស្នងការនគរបាលជាតិដេីម្បីចាត់ការតាមច្បាប់៕ដោយ៖ ជីម ភារ៉ា
-
ខេត្តឧត្ដរមានជ័យ មានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៥០នាក់ និងរកឃើញឆ្លងថ្មីចំនួន ៣៩ករណី បន្ថែមទៀត

-
អាស៊ានឆ្លងកូវីដ-១៩ មានជាង ៩ម៉ឺនករណីរយៈពេល ២៤ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៨ពាន់៣៧០ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨០១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។ អប្សរា ណិតរាយ ការណ៍ពិស្តារជុំវិញ ការឆ្លង ក្នុងប្រ ទេស អាស៊ាន ទាំង ១០ (សម្លេង រាជា)។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៨ពាន់៣៧០ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨០១នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ,និងប្រទេសវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៥ពាន់៨៦៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៥៣ម៉ឺន២ពាន់៥៦៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៧៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០ម៉ឺន៦៣៦នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៩ពាន់៨១៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន១៨ម៉ឺន៣ពាន់១១០ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២៥៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ពាន់៨៥៥នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន២០០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦៧ម៉ឺន២ពាន់៣៨៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៨៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៥០៣នាក់។ នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៧ពាន់៣៤២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦១ម៉ឺន៩ពាន់៨២៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៩០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៨ពាន់២៣១នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៥ពាន់២៥៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣១ម៉ឺន១ពាន់៦០៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣១២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣៧៣នាក់។ ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់៩២១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១៧ម៉ឺន៤ពាន់៤៦១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៩០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៧១នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៨៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៩ពាន់៦៣៤ករណី។…
-
អាជ្ញាធរខេត្តរតនគិរី បានចុះណែនាំអាជីវករ ម្ចាស់ភោជនីយដ្ឋាននានា ឱ្យគោរពតាមវិធានសុខាភិបាល និងព្រមានអនុវត្តច្បាប់ដោយមិនយោគយល់ចំពោះអ្នកល្មើសច្បាប់ឡេីយ

អាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះណែនាំក្រុមអាជីវករដែលអង្គុយលក់ក្នុងផ្សារ ក៏ដូចជាតាមភោជនីយដ្ឋាននានា និងទីប្រជុំជននៅក្នុងក្រុងបានលុងឱ្យគោរពតាមវិធានសុខាភិបាល ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺដ៏កាចសាហាវមួយនេះ ព្រមទាំងព្រមានអនុវត្តច្បាប់ដោយមិនយោគយល់ចំពោះអ្នកល្មើសច្បាប់ ឡេីយ។ ដើម្បីកាត់បន្ថយ និងទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ រីករាលដាលក្នុងសហគមន៍ អាជ្ញាធរក្រុងបានលុង បានសហការជាមួយកម្លាំងកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងគណៈគ្រប់គ្រងផ្សារចុះណែនាំតាមទីប្រជុំជនភោជនីយដ្ឋាន និងក្នុងផ្សារក្រុងបានលុង ឱ្យពួកគាត់គោរពតាមវិធានសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ ចេញពីសហគមន៍មួយ ទៅសហគមន៍មួយទៀត។ ក្នុងឱកាសចុះណែនាំនេះ លោក ខៃ ស៊ានឃាន់ អភិបាលរងក្រុងបានលុង បានប្រាប់ទៅដល់ក្រុមអាជីវករ ក៏ដូចជាម្ចាស់ភោជនីយដ្ឋាន និងប្រជាពលរដ្ឋ ដែលលក់នៅតាមទីប្រជុំជនក្នុងក្រុងថា គឺតម្រូវឱ្យក្រុមអាជីវករ ឬក៏អ្នកលក់បាយ ម្ហូបត្រូវតែវេចខ្ចប់ គឺមិនអនុញ្ញាតឱ្យអង្គុយហូបនៅនឹងកន្លែងនោះទេ។ ប្រសិនបើមិនព្រមគោរព តាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរទេ គឺមិនត្រូវបានអនុញ្ញាតឱ្យលក់ដូរឡើយ។ អាជ្ញាធរនឹងត្រូវធ្វើការផាកពិន័យដល់បុគ្គលណាដែលមិនគោរពតាមការណែនាំ។