Category: Covid-19

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៩នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម៩នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកកងមាស៦នាក់ ,ស្រុកកោះសូទិន ម្នាក់, ស្រុកចំការលើម្នាក់, ស្រុកជើងព្រៃ៧នាក់, ស្រុកបាធាយ២នាក់, ស្រុកព្រៃឈរ៧នាក់, ស្រុកស្ទឹងត្រង់៤នាក់, ស្រុកស្រីសន្ធរ៥នាក់ មកពីខេត្តត្បូងឃ្មុំម្នាក់ និងទៅពីរាជធានីភ្នំពេញ ម្នាក់។ ចំណែកអ្នកស្លាប់គឺបុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ នៅភូមិប្រធាតុ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

  • ពិធីប្រគល់-ទទួល ម៉ាស់ និងថ្នាំពេទ្យសម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

    ពិធីប្រគល់-ទទួល ម៉ាស់ និងថ្នាំពេទ្យសម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

    នាថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីប្រគល់-ទទួល ម៉ាស់និងថ្នាំពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោក Li Jie ទីប្រឹក្សា និងជាអគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគរ និងមន្រ្តីនៃស្ថានទូតផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា អំណោយជាម៉ាស់និងថ្នាំពេទ្យនេះ គឺបានបង្ហាញពីការយកចិត្ដទុកដាក់របស់ស្ថានទូតដល់ អគរ ដែលមានមន្ត្រីបំពេញការងារនៅជួរមុខហើយអាចមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ហើយកាយវិការសប្បុរសនេះ ក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និង អគរ ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ ដែលម្យ៉ាង អគរ ត្រូវជំនះរាល់បញ្ហាប្រឈមបង្កឡើងដោយកូវីដ-១៩ ហើយម្យ៉ាងទៀតត្រូវធានានិរន្តរភាពការងារ ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជន និងវិនិយោគិននានា។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការឧបត្ថម្ភម៉ាស់ចំនួន ១០,០០០បន្ទះ និងថ្នាំពេទ្យព្យាបាលជំងឺកូវីដ-១៩…

  • ក្រសួងសុខាភិបាល ណែនាំមន្ទីរពេទ្យរដ្ឋកុំឲ្យគិតថ្លៃធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩

    ក្រសួងសុខាភិបាល ណែនាំមន្ទីរពេទ្យរដ្ឋកុំឲ្យគិតថ្លៃធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩

    យោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង នៅថ្ងៃទី៤សីហាឆ្នាំ២០២១ បានណែនាំឲ្យអភិបាលរាជធានី ខេត្ត នាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិ អំពីការមិនគិតថ្លៃធ្វើតេស្ដរហ័ស Rapid Test រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។ លិខិតរបស់ក្រសួងសុខាភិបាល បានស្នើឲ្យ អភិបាលរាជធានី ខេត្ត នាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិ ធ្វើការណែនាំបន្ថែមដល់បណ្ដាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទ ស្ដីពីការមិនគិតថ្លៃសេវាធ្វើតេស្ដរហ័សរកមេរិគកូវីដ-១៩ពីប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឡើយ។ សូមជម្រាបថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១សីហាឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ សម្ដេចបានបញ្ជាក់ថា មិនឲ្យគិតថ្លៃធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជាដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឡើយ និងសម្ដេចបានណែនាំឲ្យក្រសួងសុខាភិបាលពិនិត្យលើតម្លៃធ្វើតេស្ដរបស់សេវាឯកជនផងដែរ។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៦០០នាក់ និងស្លាប់ ១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៦០០នាក់ និងស្លាប់ ១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៤សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៣សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៨៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៥៧នាក់ និងករណីឆ្លងសហគមន៍៤២៦នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៣សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៥៨នាក់ និងមានអ្នកស្លាប់១៧នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៩ពាន់៦៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន២ពាន់៨០២នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៤៨៨នាក់ហើយ។

  • នាយករដ្ឋបាលសាលាខណ្ឌទួលគោក៖ អាជីវករជាង ៣០០នាក់ នៅផ្សារដើមគ លទ្ធផលតេស្តបង្ហាញថា អវិជ្ជមានទាំងអស់

    នាយករដ្ឋបាលសាលាខណ្ឌទួលគោក៖ អាជីវករជាង ៣០០នាក់ នៅផ្សារដើមគ លទ្ធផលតេស្តបង្ហាញថា អវិជ្ជមានទាំងអស់

    ភ្នំពេញ៖ លោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោក ថ្លែងប្រាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ថា អាជីវករផ្សារដើមគ នៃខណ្ឌទួលគោក ចំនួន៣៤០នាក់ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដោយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់ ។ លោកបន្តថា បើទោះបីជាអាជីវករជាង៣០០នាក់ លទ្ធផលតេស្ត អវិជ្ជមានក៏ដោយ តែផ្សារដើមគ នឹងបន្តបិទរយៈពេល៣ថ្ងៃទៀត ។ លោកនាយករដ្ឋបាលរូបនេះ បានឱ្យដឹងទៀតថា នៅថ្ងៃទី០៤ សីហា ពុំមានការធ្វើតេស្តបន្តទៀតទេ ទៅលើក្រុមអាជីវករ ផ្សារដើមគទាំងអស់នេះ ។ សូមបញ្ជាក់ថា បើតាមក្រសួងសុខាភិបាល ពេលនេះវីរុសកូវីដ១៩ ប្រភេទ Delta បាននឹងកំពុងរាតត្បាតចូលក្នុងសហគមន៍របស់យើងហើយ ដោយកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទ Delta នេះ ជាបន្តបន្ទាប់ ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានសង្កេតឃើញថា ការចម្លងនាពេលបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះ បានដើរចេញក្រៅផ្ទះច្រើននិងមានការជួបជុំមិត្តភក្តិ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្ត…

  • ក្រុមយុវជន និងយុវតីចំនួន ១៨នាក់ ជិះម៉ូតូដេញវាយតប់គ្នា និងល្មើសបម្រាមគោចរ ត្រូវកម្លាំងចម្រុះខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន

    ក្រុមយុវជន និងយុវតីចំនួន ១៨នាក់ ជិះម៉ូតូដេញវាយតប់គ្នា និងល្មើសបម្រាមគោចរ ត្រូវកម្លាំងចម្រុះខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន

    ភ្នំពេញ៖ កាលពីវេលាម៉ោង១០ យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដឹកនាំផ្ទាល់ដោយលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារចុះល្បាតក្នុងមូលដ្ឋានក៏បានឃាត់ខ្លួនក្រុមយុវជននិងយុវតីចំនួន១៨នាក់នៅក្បែរការ៉ាសសាំងតូតាល់ចំណុចក្បែរវត្តព្រែកលៀបតាមបណ្ដោយផ្លូវជាតិលេខ៦ស្ថិតក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារដែលជិះម៉ូតូដេញវាយតប់គ្នានិងល្មើសបម្រាមគោចរបញ្ជូនខ្លួនទៅកាន់អធិកាដ្ឋានខណ្ឌចាត់ការតាមនីតិវិធី។ លោកអភិបាលខណ្ឌជ្រោយចង្វារបានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថាមុនកើតហេតុគឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកម្លាំងចម្រុះចុះល្បាតក្នុងមូលដ្ឋានខណ្ឌលុះមកដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញក្រុមក្មេងទំនើងចំនួន១៨នាក់ ក្នុងនោះមានស្រី ៤នាក់ ជិះម៉ូតូច្រើនគ្រឿងបង្កហិង្សាដេញវាយតប់គ្នាពេញផ្លូវនិងល្មើសបម្រាមគោចរទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនតែម្តង។ លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថាការបង្ក្រាបនិងឃាត់ខ្លួននេះគឺមិនមានករណីលើកលែងឬក៏អប់រំដូចមុនទេគឺអនុវត្តតាមនីតិវិធី។បន្ទាប់ពីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះហើយក៏ត្រូវបានលោកអភិបាលទាក់ទងហៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកយកសំណាកតេស្តរហ័សរកមេរោគកូវីដ១៩នៅទីតាំងឃាត់ខ្លួននោះតែម្តងជាចេញលទ្ធផលគឹអវិជ្ជមានទាំង១៨នាក់។ បន្ទាប់ពីចេញលទ្ធផលតេស្តរួចក្រុមក្មេងទំនើងទាំង១៨នាក់នោះត្រូវបានបញ្ជូនខ្លួនបន្តទៅកាន់អធិការដ្ឋានខណ្ឌជ្រោយចង្វារដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីនៃជំងឺកូវីដ១៩ត្រូវផាកពិន័យជាប្រាក់និងជាប់ពន្ធនាគារពី៦ខែទៅ១ឆ្នាំដោយគ្មានករណីលើកលែងនោះទេ៕ដោយ៖ភារ៉ានិងប៊ុនធី

  • អភិបាលរាជធានី ដាក់បទបញ្ជាឱ្យសង្កាត់ទាំង ១០៥ចុះណែនាំពលរដ្ឋអនុវត្តន៍បម្រាមគោចរកុំឱ្យល្មើសនឹងបំរាមគោចរ និងសូមឪពុក ម្ដាយ នាំកុមារយុវវ័យទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា

    អភិបាលរាជធានី ដាក់បទបញ្ជាឱ្យសង្កាត់ទាំង ១០៥ចុះណែនាំពលរដ្ឋអនុវត្តន៍បម្រាមគោចរកុំឱ្យល្មើសនឹងបំរាមគោចរ និងសូមឪពុក ម្ដាយ នាំកុមារយុវវ័យទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា

    ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅគណៈបញ្ជាការឯកភាពខណ្ឌទាំ១៤ឱ្យសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់តែម្តង ត្រូវចុះផ្ទាល់ដល់មូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការណែនាំឱ្យប្រជាពលរដ្ឋកុំដើរហើរ ល្មើសនិងបំរាមគោចរនិងបងប្អូនប្រជាពលរដ្ឋ នាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានិងត្រូវណែនាំឱ្យ។ ការដាក់បទបញ្ជាក់បែបនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៣ សីហា២០២១នេះ ដើម្បីឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ អនុវត្តការងារទាំង២នេះឱ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ ឈានទៅរកការផ្តាច់បាននូវឬសគល់ជម្ងឺកូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DELTA) ឱ្យបានជោគជ័យ។មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីរាត្រីថ្ងៃទី០៣ សីហា២០២១នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់ ត្រូវដឹកនាំមន្ត្រីរបស់ខ្លួនចុះឱ្យដល់មូលដ្ឋាន ដើម្បីណែនាំឱ្សង្កាត់ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំដើរហើរល្មើសនិងបំរាមគោចរ ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។បន្ថែមពីនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ នាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានៅតាមទីតាំងដែលបានរៀបចំរួច ។ ដោយចាប់ពីពេលនេះតទៅគ្មានមានការអប់រំទៀតទេ គឺត្រូវតែផាកពិន័យនិងអនុវត្តទោសទណ្ឌ មិនមានការលើកលែងឡើយ។ អនុវត្តតាមបទបញ្ជារបស់លោកឃួង ស្រេង ខាងលើនេះ នៅយប់ថ្ងៃទី០៣ សីហានេះ…

  • អង្គការ​យូ​នី​សេ​ហ្វ​៖ កម្ពុជាមាន​អត្រា​ខ្ពស់​ជាងគេ នៃ​ប្រជាជន​ពេញវ័យ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-​១៩​រួច​

    អង្គការ​យូ​នី​សេ​ហ្វ​៖ កម្ពុជាមាន​អត្រា​ខ្ពស់​ជាងគេ នៃ​ប្រជាជន​ពេញវ័យ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-​១៩​រួច​

    រាជធានីភ្នំពេញ៖ប្រទេស​កម្ពុជា ជា​ប្រទេស​ដែលមាន​អត្រា​ខ្ពស់​ជាងគេ នៃ​ប្រជាជន​ពេញវ័យ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​រួច នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​កំណត់ដោយ​អង្គការ​សុខភាព​ពិភពលោក​។នេះបើតាមការប្រកាសឱ្យដឹងពីសំណាក់​អង្គការ​យូ​នី​សេ​ហ្វ។ បើតាមការឱ្យដឹងរបស់ អង្គការ​យូ​នី​សេ​ហ្វគឺ បើគិតពីអត្រាប្រៀបធៀបនោះ ប្រទេស​កម្ពុជា ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង ១៧ នៅលើ​ពិភពលោក ដែល​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​គ្រូបង្រៀន​មុនគេ​ ។​ គួររំលឹកផងថាគិតរហូតមកដល់ពេលនេះ នៅលើគម្រោង​ផែនការ​ចាក់​វ៉ាកសាំង​ពលរដ្ឋ​ពេញវ័យ​ចាប់ពី ១៨ ឆ្នាំ​ឡើង នៅក្នុង​ផែនការ​១០ លាន​នាក់ គឺ កម្ពុជា​សម្រេចបាន ៧៤,៨៤ ភាគរយ ហើយ​ចំពោះ​គោលដៅ​ចាក់​សម្រាប់​កុមារ​អាយុ ពី ១២ ដល់ ក្រោម ១៨ ឆ្នាំ កំពុង​វិវត្តន៍​ទៅមុខ​ដោយ​វិជ្ជមាន ជាមួយនឹង​អត្រា ៦,៣១ ភាគរយ​៕​

  • វៀតណាម​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ពី​អង់​គ្លេស​ហើយ

    វៀតណាម​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ពី​អង់​គ្លេស​ហើយ

    ស្ថានទូត​អង់គ្លេស​ប្រចាំ​ប្រទេស​វៀតណាម​បាន​ប្រគល់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ជាង​៤​១​៥​០​០​០​ដូ​ស​ ​ជូន​ក្រសួងសុខាភិបាល​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​៣​ ​សីហា​ ​២​០​២​១​។​ ​ស្ថានទូត​ថា​ ​វ៉ាក់សាំង​ទាំងនេះ​គឺជា​ផ្នែក​នៃ​ការ​សន្យា​របស់​អង់គ្លេស​ជូន​វៀតណាម​ ​ខណៈ​ដែល​អង់គ្លេស​កំពុង​ផ្តល់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ជូន​បណ្តា​ប្រទេស​នានា​ ​ជុំវិញ​ពិភពលោក​ ​៩​លាន​ដូ​ស​។​ ​វ៉ាក់សាំង​អង់គ្លេស​ជាង​៤​១​ម៉ឺន​ដូ​ស​នេះ​ត្រូវ​បាន​បញ្ជូន​ទៅដល់​វៀតណាម​ ​កាលពី​ថ្ងៃចន្ទ​។​ ​មកទល់​ពេលនេះ​ ​វៀតណាម​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ ​ប្រមាណ​១​៩​លាន​ដូ​ស​ ​ដែល​មាន​ប្រភេទ​ផ្សេងៗ​ដូចជា​ ​As​t​raZe​n​e​ca​, ​Modern​a​ ​P​f​i​z​e​r ​និង​ ​Sin​o​p​harm​។​ ​វ៉ាក់សាំង​ទាំងនេះ​ ​តាមរយៈ​កុងត្រា​ពាណិជ្ជកម្ម​ផង​ ​យន្ត​ការ​កូ​វ៉ា​ក់​ផង​ ​និង​ជំនួយ​ពី​ជប៉ុន​ ​អាមេរិក​ ​អង់គ្លេស​ ​ចិន​ ​និង​រុស្ស៊ី​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​ ​សីហា​ ​វៀតណាម​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​៧​លាន​ដូ​ស​ហើយ​ ​ខណៈ​ដែល​មនុស្សជា​ង​៧​០​ម៉ឺន​នាក់​បាន​ចាក់​គ្រប់​២​ដូ​ស​។​ ​វៀតណាម​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ ​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ​៩​៦​លាន​នាក់​ ​ត្រឹម​ចុងខែ​មេសា​ ​ឆ្នាំ​២​០​២​២​៕​

  • កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ៣៦ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ២៦០នាក់ហើយ

    កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ៣៦ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ២៦០នាក់ហើយ

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤សីហាឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៣៦ករណី ក្នុងនោះនៅថ្ងៃទី៣សីហាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងទាំងទាំង៣៦នាក់នោះ មានឆ្លងនៅរាជធានីភ្នំពេញចំនួន៦នាក់ជាបុគ្គលិក, នៅខេត្តឧត្តរមានជ័យ៩នាក់, នៅខេត្តសៀមរាប១៨នាក់ ក្នុងនោះមានបុគ្គលិកសុខាភិបាលម្នាក់ និងនៅក្នុងខេត្តកំពង់ធំ៤នាក់។ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១មីនាដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប២៦០នាក់ហើយ។ ការរកឃើញនោះ គឺមានលើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរចូលមកកម្ពុជាតាមយន្តហោះ, បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍។ ក្រសួងបានបញ្ជាក់ទៀតថា លទ្ធផលនៃការរកឃើញនោះ បានបង្ហាថា វីរុសដែលតា បាននិហងកំពុងរាតត្បាតចូលក្នុងសហគមន៍ហើយ ជាពិសេសនៅខេត្តឧត្តរមានជ័យ, រាជធានីភ្នំពេញ , ខេត្តសៀមរាប កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។