Category: Covid-19

  • មនុស្សជាង ៥០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី ៣សីហា

    មនុស្សជាង ៥០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី ៣សីហា

    គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី៤សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៣៧២ ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៥៤៨នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន២១៥គ្រឿង និង ពិន័យជាប្រាក់ចំនួ ៣២លានរៀលផងដែរ។ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប។ រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨នៅតំបន់ព្រំដែនកម្ពុជា និងថៃ រួមកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៩កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២សីហា ឆ្នាំ២០២១។ ជាមួយគ្នានោះ រាជធានី ភ្នំពេញ និងខេត្តមួយចំនួន ត្រូវគេឃើញបានដាក់ចេញវិធានការរដ្ឋបាល និងបម្រាមគោចរផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល…

  • ប្រជាពលរដ្ឋជាង ៧លាន ៦សែននាក់ ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៧លាន ៦សែននាក់ ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន៦សែន៧ពាន់៨៤៤នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៥លាន៣ម៉ឺន៦ពាន់៣៦៥នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៣ថ្ងៃចាក់បាន១២ម៉ឺន៤ពាន់១៥៧នាក់ ស្មើនឹង៦,៣១នៃអ្នកត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៧ពាន់១២១នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៨១ម៉ឺន៩ពាន់៦នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៤៧,៥៥% បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង គឺបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧៤,៨៤%ហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង១០លាននាក់។

  • កំពត៖ អង្គការជីអាយហ្សិតផ្តល់សម្ភារៈវេជ្ជសាស្រ្តជាច្រើនដល់រដ្ឋបាលខេត្តកំពតដើម្បីទប់ស្កាត់កូវីដ-១៩

    កំពត៖ អង្គការជីអាយហ្សិតផ្តល់សម្ភារៈវេជ្ជសាស្រ្តជាច្រើនដល់រដ្ឋបាលខេត្តកំពតដើម្បីទប់ស្កាត់កូវីដ-១៩

    នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង ហៅកាត់ថា អង្គការជីអាយហ្សិត(GIZ) បាននាំយកអំណោយសប្បុរសធម៌ជាសម្ភារៈវេជ្ជសាស្ត្រជូនដល់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងគោលបំណង់រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល់ស្ទើរទូទាំងប្រទេសកម្ពុជា។ មន្ត្រីតំណាងអង្គការ GIZ បានលើកឡើងថា អង្គការមានគម្រោងជាច្រើននៅក្នុងខេត្តកំពត ហើយបច្ចុប្បន្នមានគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFU)ដែលត្រូវអនុវត្តទៅលើឃុំគោលដៅចំនួន ២៧ ក្នុងស្រុកចំនួន៤ ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋកាន់តែបានប្រសើរឡើង។ ប៉ុន្តែដោយសារកូវីដ១៩បានធ្វើឲ្យរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង (MUSEFU)។ តែយ៉ាងណាក៏ដោយ ជីអាយហ្សិតនៅតែគិតគូរ ព្រួយបារម្ភពីប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅ ដូច្នេះទើបឈានដល់ការនាំយកអំណោយជាសម្ភារៈវេជ្ជសាស្ត្រមកប្រគល់ជូនរដ្ឋបាលខេត្តពេលនេះ។ ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការ giz ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់គម្រោងអភិវឌ្ឍនានាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ខេត្តកំពតកន្លងមក។ ហើយអំណោយក្នុងថ្ងៃនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋខេត្ត ក៏ដូចជារាជរដ្ឋភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងតែងបានជួយដោះស្រាយទាន់ពេលវេលា។ អំណោយមាន សាប៊ូលាងដៃចំនួន ៤៥០០ដុំ ម៉ាសចំនួន ២២៥០ប្រអប់ របាំងមុខការពារកូវីតចំនួន ២៥០០របាំង…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ​ ចំនួន ១៦៥នាក់ និងមានអ្នកជាសះស្បើយចំនួន ០៩នាក់បន្ថែមទៀត

    រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ​ ចំនួន ១៦៥នាក់ និងមានអ្នកជាសះស្បើយចំនួន ០៩នាក់បន្ថែមទៀត
  • អាស៊ានឆ្លងកូវីដ១៩មានជាង៨ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៨ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន៩ពាន់៤៣៦ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៩២៣នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៨ម៉ឺន៩ពាន់១៨៦ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៩២៣នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ,និងប្រទេសវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន,សឹង្ហបុរី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៣ពាន់៩០០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៤៩ម៉ឺន៦ពាន់៧០០ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៥៩៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ម៉ឺន៨ពាន់៨៨៩នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៧ពាន់១០៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន១៦ម៉ឺន៣ពាន់២៩១ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៩៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ពាន់៥៩៨នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៨ពាន់៩០១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦៥ម៉ឺន២ពាន់១៨៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៣១៥នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៦ពាន់៨៧៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦១ម៉ឺន២ពាន់៥៤១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៨ពាន់១៤១នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៦៨៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០ម៉ឺន៦ពាន់៣៥៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៦១នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់៣៣ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១៦ម៉ឺន៥ពាន់៥៤០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៧៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៨៨១នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៧៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៩ពាន់៥១ករណី។ ចំណែកការស្លាប់ថ្មី២៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៤៧១នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១០២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៣១៥ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៨នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៥០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ពាន់១៥ករណី។ប្រទេសដែលមិនរងការឆ្លងនោះគឺ ប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៥៤ម៉ឺន៨ពាន់៨០ករណី, និងការស្លាប់មាន១៥ម៉ឺន៥ពាន់៤០៤នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៩លានករណី, និងការស្លាប់មានជាង៤លាន២៥ម៉ឺននាក់។

  • សេចក្តីណែនាំគោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតស្វត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណទីតាំង

    សេចក្តីណែនាំគោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតស្វត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណទីតាំង

    សេចក្តីណែនាំគោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតស្វត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណទីតាំង៕

  • កម្ពុជារកឃើញមេរោគកូវីដ១៩បំប្លែងថ្មី Delta ចំនួន៤២ករណីថែមទៀត

    កម្ពុជារកឃើញមេរោគកូវីដ១៩បំប្លែងថ្មី Delta ចំនួន៤២ករណីថែមទៀត

    កម្ពុជាបានរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ចំនួន៤២ករណីថែមទៀតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងចំណោម៤២ករណី ដែលត្រូវបានរកឃើញថ្មីនេះ មាននៅខេត្តកំពង់ធំ ចំនួន៤នាក់ ខេត្តឧត្តរមានជ័យចំនួន ១៥នាក់ រាជធានីភ្នំពេញចំនួន៥នាក់ និងខេត្តសៀមរាប១៨នាក់។ លោកជំទាវ បានបញ្ជាក់ថា វីរុសដែលតានេះមិននៅស្ងៀមទេ ហើយកំពុងចម្លងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។សូមបញ្ជាក់ថា ការរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីនេះ បានបន្ថែមចំនួនដែលបានកើតឡើងប្រមាណជិត៣០០ករណី នៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕

  • សមត្ថកិច្ចនឹងរឹតបន្តឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មីDelta

    សមត្ថកិច្ចនឹងរឹតបន្តឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មីDelta

    ចាប់ពីយប់នេះ អ្នកដែលល្មើសបម្រាមគោរចរ និងការអនុវត្តវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ និងត្រូវសមត្ថកិច្ចចាត់ការតាមច្បាប់បន្ទាប់ពីបានចុះអប់រំ មួយរយៈកន្លងមក។ យោងតាមការអោយដឹងពីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចនឹងប្រវិធានការចាប់វ៉ៃខ្នោះតែម្តង ចំពោះអ្នកប្រព្រឹត្តបទល្មើស ជួបជុំផឹកស៊ី និងម្ចាស់ហាង ដែលគោរពតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល បំរាមគោរចរនៃរដ្ឋបាលរាជធានីភ្នំពេញចំពោះវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ « លែងមានការអប់រំ ណែនាំ ទៀតហើយ ចំពោះអ្នកដែលល្មើសបម្រាមគោលចរ គឺចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាងបើកហាងផឹកស៊ី គឺនឹងត្រូវចាប់វ៉ៃខ្នោះតែម្តងដោយមិនមានការលើកលែងនោះទេ។» នេះជាការលើកឡើងរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោក សាន សុខសីហា បានបន្ថែមថា ការដាក់នៅវិធានការតឹងរឹងនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) ដែលកំពុងតែមានវត្តមាននៅកម្ពុជា និងកំពុងឆ្លងរាលដាលនៅកម្ពុជា។ ហេតុនេះសូមប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរឲ្យបានខ្ជាប់ខ្ជួន ចាប់ពីថ្ងៃទី២៩ ចែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

  • រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញ នូវ វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រក្នុងខេត្តរបស់ខ្លួនដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ-19

    រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញ នូវ វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រក្នុងខេត្តរបស់ខ្លួនដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ-19

    ស្រុក-ក្រុងទាំង០៦ ក្នុងនោះត្រូវបានកំណត់បែងចែកនូវតំបន់ទាំង៣ខាងលើ ដែលជាភូមិសាស្ត្ររបស់មូលដ្ឋានខ្លួននីមួយៗ ដោយបានកំណត់តំបន់ក្រហម មានចំនួនសរុប ០៤ទីតាំង នៅក្នុងស្រុក-ក្រុងចំនួន០៣។ តំបន់លឿងទុំ សរុបចំនួន ០៨ទីតាំងស្ថិតក្នុងស្រុកចំនួន០៥ និង តំបន់លឿង សរុបចំនួន៤៦ទីតាំង ក្នុងភូមិសាស្ត្រស្រុកទាំង០៥ ខាងលើ។ ក្នុងនោះ៖ស្រុក-ក្រុងចំនួន០៦ ក៏ត្រូវបានកំណត់ធ្វើការបែងចែកជាតំបន់ទាំង៣ខាងលើផងដែរ រួមមាន៖ក្រុងបាត់ដំបង ចំណុចតំបន់ក្រហម ចំនួន០១ទីតាំង (លឿងទុំ-លឿង/គ្មាន)។ស្រុកកំរៀង ចំណុចតំបន់ក្រហម ចំនួន០១ទីតាំង,តំបន់លឿងទុំ ចំនួន០៤ទីតាំង និង ចំណុចតំបន់លឿង ចំនួន១៨ទីតាំង។ ស្រុកមោងឫស្សី ចំណុចតំបន់ក្រហមចំនួន០១ទីតាំង(គ្មានតំបន់លឿងទុំ) និង ចំណុចតំបន់លឿង ចំនួន ០៧ ទីតាំង។ ស្រុកសង្កែ(គ្មានតំបន់ក្រហម),ចំណុចតំបន់លឿងទុំចំនួន ០៣ទីតាំង និង ចំណុចតំបន់លឿង ចំនួន០៨ទីតាំង។ស្រុកបាណន់ (តំបន់ក្រហម,លឿងទុំគ្មាន), ចំណុចតំបន់លឿង ចំនួន០៣ទីតាំង។ និងស្រុកថ្មគោល (ចំណុចតំបន់ក្រហមនិងលឿង-គ្មាន) និងចំណុចតំបន់លឿងទុំ ចំនួន០១ទីតាំង៕

  • កូវីដ​៖ ក្រសួងសុខាភិបាល​​វៀតណាម​ឈប់​ឲ្យ​បាញ់ថ្នាំ​តាម​ទី​សាធារណៈ​ ​ប៉ះពាល់​បរិស្ថាន​

    កូវីដ​៖ ក្រសួងសុខាភិបាល​​វៀតណាម​ឈប់​ឲ្យ​បាញ់ថ្នាំ​តាម​ទី​សាធារណៈ​ ​ប៉ះពាល់​បរិស្ថាន​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N ​express​ ​បាន​ចេញផ្សាយ​ថា​ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រាប់​អាជ្ញាធរ​ឈប់​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​១​៩​ ​នៅ​តាម​ទី​សាធារណៈ​ ​ព្រោះ​វា​ខ្ជះខ្ជាយ​ផង​ ​ប៉ះពាល់​បរិស្ថាន​ផង​។​ ​ក្រសួងសុខាភិបាល​ថា​ ​ការ​អនុវត្ត​វិធី​បាញ់ថ្នាំ​គីមី​សម្លាប់​មេរោគ​ ​គួរ​ធ្វើ​លើ​បុគ្គល​ផ្ទាល់​ ​ឬនៅ​ខាងក្នុង​បន្ទប់​សំ​លាប់​មេរោគ​។​ ​ការ​បាញ់ថ្នាំ​គួរតែ​ធ្វើឡើង​តែ​នៅកន្លែង​ដែល​មានការ​ផ្ទុះ​ឆ្លង​នូវ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ខណៈ​ដែល​សា​ធាតុ​គីមី​ដែល​ប្រើ​នោះ​ត្រូវ​កំណត់​សម្រាប់​សុវត្ថិភាព​បរិស្ថាន​ផង​ដែរ​៕​