-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៦០០នាក់ និងស្លាប់ ២៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣ សីហា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២ សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៧៧នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៤៤នាក់ និងករណីឆ្លងសហគមន៍៣៣៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦២៨នាក់ និងមានអ្នកស្លាប់២៩នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៩ពាន់៥១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន២ពាន់១៤៥នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៤៧១នាក់ហើយ។
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៣២នាក់, ស្រុកអង្គរជុំ១០នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៣នាក់, ស្រុកអង្គរធំម្នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកជីក្រែងម្នាក់,មកពីខេត្តបន្ទាយមានជ័យម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៤៦នាក់។ ចំណែកអ្នកស្លាប់ទាំងនោះ ជាស្ត្រីអាយុអាយុ៦៤ឆ្នាំ អាសយដ្ឋាននៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦២៥នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤០៦នាក់និងស្លាប់៤៩នាក់។
-
កូរ៉េខាងជើងស្នើអន្តរជាតិដកទណ្ឌកម្មលើពាណិជ្ជកម្មដែកនិងប្រេង ដើម្បីបើកការចរចានុយក្លេអ៊ែរវិញ

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានស្នើដល់កូរ៉េខាងត្បូងភ្ជាប់ទំនាក់ទំនងលេខឡើងវិញ បន្ទាប់ពីផ្អាក១ឆ្នាំ នេះបើតាមមេធាវីម្នាក់របស់កូរ៉េខាងត្បូងនិយាយ កាលពីថ្ងៃទី២ សីហា។ កូរ៉េខាងជើងចង់ឲ្យទណ្ឌកម្មអន្តរជាតិលើបំរាមនាំចេញដែក និងនាំចូលប្រេងឥន្ទនៈ និងទំនិញផ្សេងៗទៀតត្រូវបានលើកលែង ដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរឡើងវិញ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នេះបើតាមប្រភពដដែល។ របាយការណ៍ថ្មីនេះត្រូវបានបង្ហាញ ក្រោយពេល១សប្តាហ៍ដែលកូរ៉េទាំងពីរបានស្តារលេខឡើងវិញ ដែលកូរ៉េខាងជើងបានផ្អាក១ឆ្នាំកន្លងទៅនោះ។ មេដឹកនាំកូរ៉េខាងជើង និងប្រធានាធីបតីកូរ៉េខាងត្បូងបានចែករំលែកឆន្ទៈក្នុងការស្ថាបនាទំនុកចិត្ត និងធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរវិញ ចាប់តាំងពីខែមេសាមក៕
-
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្អាកការប្រកួតបាល់ទាត់ទាំងពីរក្របខ័ណ្ឌនៅកម្ពុជា ជាបណ្ដោះអាសន្ន ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសនៅថ្ងៃទី២សីហាឆ្នាំ២០២១ បានប្រកាសថា យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ប្រទេសដែលតា (Delta) គណៈកម្មការ សម្រេចពន្យាពេលការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ និងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១។ ការផ្អាកជាបណ្ដោះអាសន្ននោះធ្វើឡើងរហូតដល់ថ្ងៃទី១២សីហាឆ្នាំ២០២១។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បញ្ជាក់ថា គេអាចនឹងកែប្រែកម្មវិធីប្រកួតក្នុងករណីចាំបាច់ និងយោងតាមស្ថានការជាក់ស្ដែង។
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៨ពាន់៩០១ករណី និងស្លាប់១៤៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៨ពាន់៩០១ករណី និងស្លាប់១៤៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៨ពាន់១៥៨ករណីជាប្រជាជនទូទៅ និង ៧៤៣ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៨ពាន់៥៩០នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦២ម៉ឺន៣ពាន់៣២២ករណី ក្នុងនោះមានអ្នកជំងឺ៤១ម៉ឺន៤០៥នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៥ម៉ឺន២ពាន់១៨៥ករណី និងអ្នកជំងឺ៤៣ម៉ឺន៧ពាន់៨៣១នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់២២១នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៣១៥នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់៥៦៣ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃអង្គារនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៣ពាន់៥៦៣ករណីបន្ថែមទៀតនៅ២៨ទីតាំង ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ពាន់៩៩៨ករណីនៅទីក្រុងហូជីមិញ ។ ជាមួយនឹងចំនួនករណីឆ្លងថ្មីៗនេះ វៀតណាមបានកត់ត្រាពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១៦ម៉ឺន១ពាន់៤៣១ករណីនៅក្នុង៦២ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងសរុប៦៣របស់ប្រទេសនេះ ចាប់តាំងពីវីរុសកូវីដ១៩រលកថ្មីវាយប្រហារវៀតណាមកាលពី៣ខែមុន ។ ទីក្រុងហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់១០ម៉ឺន៥៥៧ករណី ។ នៅក្នុងរបាយការណ៍នៅព្រឹកថ្ងៃអង្គារនេះដែរ អាជ្ញាធរសុខាភិបាលវៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ចំនួន១៨៦នាក់ទៀតផងដែរ នៅក្នុងទីក្រុង-ខេត្តចំនួន១០ ក្នុងនោះ១៦៥នាក់នៅក្នុងទីក្រុងហូជីមិញ នៅចន្លោះពីថ្ងៃទី២៨ ខែកក្កដា ដល់ទី២ ខែសីហា ។ ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង៦.៩៥លាននាក់ផងដែរ តែមានមនុស្សប្រមាណ៧១ម៉ឺន២ពាន់៨៦៤នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៩លាន៥៩ម៉ឺន៥ពាន់៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៤ម៉ឺន៨ពាន់៨៨៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨០លាន៨ម៉ឺន៣ពាន់៣១១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៨៩ម៉ឺន៥ពាន់៩៨០នាក់ ស្លាប់ចំនួន៦២ម៉ឺន៩ពាន់៨៦២នាក់ និងជាសះស្បើយចំនួន២៩លាន៧១ម៉ឺន៧ពាន់៥៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៧២ម៉ឺន៥ពាន់៣៩៩នាក់ ស្លាប់៤២ម៉ឺន៥ពាន់២២៨នាក់ និងជាសះស្បើយ៣០លាន៨៨ម៉ឺន៨ពាន់៧០២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៩៥ម៉ឺន៣ពាន់៥០១នាក់ ស្លាប់ចំនួន៥៥ម៉ឺន៧ពាន់៣៥៩នាក់ និងជាសះស្បើយ១៨លាន៦៨ម៉ឺន៧ពាន់២០៣នាក់ ៕ ប្រភព៖ worldometers
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៥នាក់ និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤០នាក់នោះ រួមមាន៣នាក់ជាកម្មកររោងចក្រ, ៩នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ពលករមកពីប្រទេសថៃម្នាក់, ក្រៅពីនោះនៅ មានស្រុក, ក្រុងមួយចំនួន និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។ ចំណែកអ្នកស្លាប់ទាំង៣នាក់ រួមមានទី១ ស្ត្រីអាយុ៧១៩ឆ្នាំនៅក្រុងស្វាយរៀង, ទី២ បុរសអាយុ៨៦ឆ្នាំ នៅស្រុករំដួល និង ទី៣ បុរសអាយុ៥០ឆ្នាំ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩០៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់២៥៥នាក់ និងមានអ្នកស្លាប់សារុបចំនួ១០០នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៧នាក់ និងស្លាប់ ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៧៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច១៩នាក់, ស្រុកកំចាយមារ១២នាក់, ស្រុកពាមជរ១១នាក់, ស្រុកកំពង់ត្របែក៩នាក់, ស្រុកមេសាង៦នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពាមរក៍៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកញ្ជ្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកពារាំងម្នាក់ និង ស្រុកពោធិ៍រៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់ គឺទី១ បុរសអាយុ៥៧ឆ្នាំនៅស្រុកស៊ីធរកណ្ដាល, ទី២ ស្ត្រីអាយុ៣៩ឆ្នាំនៅស្រុកស្វាយអន្ទរ, ទី៣ ស្ត្រីអាយុ៦៧ឆ្នាំនៅស្រុកបាភ្នំ និងទី៤ ស្ត្រីអាយុ៦៤ឆ្នាំនៅស្រុកមេសាង ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៤៦៨នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២៤៥នាក់ និងស្លាប់៨០នាក់។
-
ប្រជាពលរដ្ឋជាង ៧លាន ៤សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន៤សែន៩ម៉ឺន៨ពាន់១២៩នាក់ហើយដែលស្មើនឹង៧៤,១៨%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១២លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៩សែន២ម៉ឺន៧ពាន់៨៧៦នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២ថ្ងៃចាក់បាន៧ម៉ឺន៩ពាន់៦៧៦នាក់ ស្មើនឹង៤,០៥នៃអ្នកត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៧ពាន់១២១នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៧៧ម៉ឺន៣ពាន់៤៦២នាក់។