Category: Covid-19

  • បិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ដែលជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

    បិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ដែលជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

    សេចក្តីសម្រេចស្តីពីការបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)ដើម្បីស្រាវជ្រាវ និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍។

  • ឯកឧត្តម សុខ លូ អញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ

    ឯកឧត្តម សុខ លូ អញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ

    កំពង់ធំ ៖ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទោងនិងស្រុកកំពង់ស្វាយ ដោយស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន ៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជា នៅយប់ ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប ១លានដូសមកកាន់កម្ពុជា។ សព្វថ្ងៃនេះជំងឺកូវីដ19 កំពុងតែរីករាលដាលយ៉ាងធ្ងន់ធ្ងរទូទាំងសកលលោករួមទាំងប្រទេសកម្ពុជាយើងផងដែរ ដែលបានឆ្លងចូលក្នុងសហគមន៍ ដែលជាក្តីព្រួយបារម្ភបំផុត ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ ទៅតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត បាន ក្រើនរំលឹកប្រជាពលរដ្ឋអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិសេសការរក្សាគម្លាតសុវត្ថិភាព…

  • ក្រុមហ៊ុន Pfizer និង Moderna បានដំឡើងថ្លៃវ៉ាក់សាំងនៅសហភាពអឺរ៉ុប (មានវីដេអូ)

    ក្រុមហ៊ុន Pfizer និង Moderna បានដំឡើងថ្លៃវ៉ាក់សាំងនៅសហភាពអឺរ៉ុប (មានវីដេអូ)

    អឺរ៉ុប៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក ហ្វាយហ្សឺ អាយអិនស៊ី (Pfizer Inc) និង ម៉ូឌែណា អាយអិនស៊ី (Moderna Inc) បានដំឡើងថ្លៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ នៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនចែកចាយបន្តនៅក្នុងសហភាពអឺរ៉ុប នេះបើតាមកាសែត ហ្វាយនិនសល ថាមស៍ (Financial Times) ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកសារព័ត៌មានបរទេសបានទាក់ទងទៅសួរនាំអំពីមូលហេតុនៃការដំឡើងថ្លៃវ៉ាក់សាំងនៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយគណៈកម្មការអឺរ៉ុប (EC) ផងដែរ ប៉ុន្តែក្រុមហ៊ុន ហ្វាហ្សឺ មិនបានឆ្លើយតបឡើយ ខណៈដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រវិញក៏បានទាក់ទងទៅសួរនាំក្រុមហ៊ុន ម៉ូឌែណា ផងដែរ ហើយភ្លាមៗក៏មិនទាន់ទទួលបានចម្លើយដូចគ្នា ។ យ៉ាងណាមិញ ប្រភពបានអោយដឹងថា តម្លៃថ្មីសម្រាប់វ៉ាក់សាំង Pfizer ត្រូវបានដំឡើងពី១៥.៥០អឺរ៉ូ ស្មើនឹង១៨.៣៧ដុល្លារអាមេរិក ទៅ១៩.៥០អឺរ៉ូ ស្មើនឹង២៣.១៥ដុល្លារអាមេរិកនៅក្នុងមួយដូស ។ សម្រាប់វ៉ាក់សាំង ម៉ូឌែណា វិញត្រូវបានដំឡើងដល់២៨.៥០ដុល្លារអាមេរិកក្នុងមួយដូស ខណៈនៅក្នុងកិច្ចព្រមព្រៀងចាស់ គឺត្រឹមតែ២៥.៥០ដុល្លារអាមេរិកប៉ុណ្ណោះ ៕ ប្រភព៖ CNA

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនបិទខ្ទប់ប្រទេសសាជាថ្មីឡើយ ទោះបីវីរុសបម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង (មានវីដេអូ)

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនបិទខ្ទប់ប្រទេសសាជាថ្មីឡើយ ទោះបីវីរុសបម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង (មានវីដេអូ)

    អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) អះអាងថា សហរដ្ឋអាមេរិកនឹងនឹងមិនបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩សាជាថ្មីឡើយ បើទោះជាវីរុសបម្លែងថ្មី Delta កំពុងធ្វើអោយករណីឆ្លងកើនឡើងខ្លាំង ជាពិសេសក្នុងចំណោមប្រជាជនដែលទាន់បានចាក់វ៉ាក់សាំងក៏ដោយ ។ លោក អាន់ថូនី ហ្វាវស៊ី បានប្រាប់នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី This Week របស់ស្ថានីយទូរទស្សន៍ ABC ថា យើងនៅមិនទាន់អាចកាត់ផ្ដាច់ការឆ្លង COVID-19 នោះទេ ប៉ុន្តែខ្ញុំជឿថា យើងនឹងមិនត្រលប់ទៅស្ថានភាពដូចកាលពីរដូវរងារកន្លងទៅនោះទេ ។ លោកបន្ថែមថា យើងមានប្រជាជនប្រមាណ១០០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំង ហើយក៏ជាអ្នកដែលមិនទៅចាក់វ៉ាក់សាំង ។ យើងពិតជាបានអំពាវនាវទៅកាន់ប្រជាជនទាំងនោះអោយផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ, ផ្តល់ភាពងាយដល់ពួកគេ, បញ្ចុះបញ្ចូលពួកគេ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអោយពួកគេទៅទទួលការចាក់វ៉ាក់សាំង ពីព្រោះមានតែពួកគេប៉ុណ្ណោះ ដែលអាចកាត់ផ្ដាច់មេរោគរាតត្បាតបាន ។ បើតាមលោក អាន់ថូនី ហ្វាវស៊ី ការចាក់វ៉ាក់សាំងជូនប្រជាជនអាមេរិកឱ្យបានគ្រប់គ្រាន់ អាចបញ្ចៀសកុំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងស្ថានការណ៍បិទខ្ទប់ប្រទេសសាជាថ្មី ។ ប៉ុន្តែលោកក៏បានជំរុញឱ្យអ្នកមិនទាន់ចាក់វ៉ាក់សាំង រួសរាន់ទៅចាក់វ៉ាក់សាំងផងដែរ ៕ ប្រភព៖ CGTN និង Reuters

  • សម្ដេចតេជោ៖ វ៉ាក់សាំងកូវីដ១៩ Johnson Johnson ដែលជាជំនួយអាមេរិកជំហានទី២ ចំនួន ៦០៩,៦០០ដូសបន្ថែមទៀត បានមកដល់កម្ពុជាហើយ

    សម្ដេចតេជោ៖ វ៉ាក់សាំងកូវីដ១៩ Johnson Johnson ដែលជាជំនួយអាមេរិកជំហានទី២ ចំនួន ៦០៩,៦០០ដូសបន្ថែមទៀត បានមកដល់កម្ពុជាហើយ

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស (១,០៦០,១០០) ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន ៦០៩,៦០០ដូស។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ ៕

  • ខេត្តត្បូងឃ្មុំបាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ជូនពលរដ្ឋ នៅក្នុងស្រុកចំនួន៣

    ខេត្តត្បូងឃ្មុំបាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ជូនពលរដ្ឋ នៅក្នុងស្រុកចំនួន៣

    រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកជូនខេត្តត្បូងឃ្មុំនូវវ៉ាក់សាំងJohnson & Johnson ចំនួន៩ម៉ឺន៨ពាន់៤៨៥ដូស ដែលផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកចំនួន៣ មានទីតាំងសំខាន់ៗចំនួន៣២ទីតាំង ក្នុងនោះរួមមាន៖ ស្រុកត្បូងឃ្មុំ ចំនួន១១ទីតាំង, ស្រុកពញាក្រែក ចំនួន១០ទីតាំង, និងស្រុកអូរាំងឪ ចំនួន១១ទីតាំង, ខណៈក្រុង-ស្រុកចំនួន៤ បានចាក់ជូនពលរដ្ឋរួចរាល់ផងដែរ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson បានធ្វើឡើងក្រោមអធិបតីភាពអភិបាល ខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។អភិបាល ខេត្តត្បូងឃ្មុំ នូវបានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជំងឺកូវីដ១៩បម្លែងថ្មី ប្រភេទដែលតា (Delta) ដែលកំពុងរាលដាលក្នុងមូលដ្ឋានខេត្តមួយចំនួន ជាក់ស្ដែងនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។ គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តត្បូងឃ្មុំ អ្នកចាក់វ៉ាក់សាំងដូសទី២ មានចំនួនជាង៣ម៉ឺន៨ពាន់៧៤៥នាក់ហើយ និងដោយឡែកអ្នកកំពុងបានចាក់វ៉ាក់សាំងដូសលើកទី១ បានចំនួន៩ម៉ឺន៨ពាន់២៥៧នាក់៕

  • ផ្សារចំការគរធំជាងគេបង្អស់ នៅក្រុងសិរីសោភ័ណបិតខ្ទប់ហើយ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករ

    ផ្សារចំការគរធំជាងគេបង្អស់ នៅក្រុងសិរីសោភ័ណបិតខ្ទប់ហើយ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករ

    បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងនិងខេត្តបានសម្រេបិទខ្ទប់ផ្សារចម្ការគរជាផ្សាររដ្ឋ(ផ្សាចំការគរ) ដែលធំជាងគេបង្អស់នៅក្រុងសិរីសោភូណ ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិមួយសង្កាត់ ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ លើអាជីវករ អតិថិជន កម្មករមួយចំនួននៅក្នុងនោះ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក្រុមគ្រូពេទ្យជួរមុខ កងកម្លាំងទាំងបីប្រភេទ ចុះអន្តរាគមន៍ភ្លាមៗដើម្បីយកសំណាក់រកមេរោគកូវីត១៩ ពីក្រុមអាជីវករ កម្មករ និងអតិថិជន ដែលប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយអ្នកវិជ្ជមាន។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណអោយដឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ថា ៖ ការបិទខ្ទប់ត្រូវធ្វើពីព្រឹកថ្ងៃទី២ ខែសីហានេះតទៅ ហើយតម្រូវអោយអ្នកពាក់ព័ន្ធទៅយកសំណាកចាប់ពីពេលនេះទៅ ។ លោកវេជ្ជបណ្ឌិត អ៊ាវ ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកសិរីសោភ័ណប្រាប់ថា ៖ ករណីផ្សារចម្ការគរនេះ ក៏ពាក់ព័ន្ធនឹងកម្មករនៅរោងសិបកម្មផលិតទឹកកកយីហោ សេះហោះ ដែលវិជ្ជមានកូវីត១៩នេះដែរ ។ ប៉ុន្តែជាទូទៅ ការផ្ទុះកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គេពិបាកកំណត់ថា វាបានឆ្លងកូវីដ១៩ ពីណាមកនោះ ?…

  • ព្រះមហាក្សត្រខ្មែរបាន ប្រោសព្រះរាជទានព្រះរាជអំណោយដល់បុគ្គលិកសុខាភិបាលនៅមណ្ឌលព្យាបាលកូវីដ ចំនួន ១៨មណ្ឌល ក្នុងរាជធានីភ្នំពេញ

    ព្រះមហាក្សត្រខ្មែរបាន ប្រោសព្រះរាជទានព្រះរាជអំណោយដល់បុគ្គលិកសុខាភិបាលនៅមណ្ឌលព្យាបាលកូវីដ ចំនួន ១៨មណ្ឌល ក្នុងរាជធានីភ្នំពេញ

    ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជអំណោយ ដល់កូនចៅក្រុមគ្រូពេទ្យ, បុគ្គលិកសុខាភិបាល, បុគ្គលិកអនាម័យ និងសេវាកម្ម នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សរុបចំនួន ១៨មណ្ឌល ក្នុងរាជធានីភ្នំពេញ ស្មើនឹងចំនួន ២ពាន់១៦៦នាក់។ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ និងព្រះរាជហឫទ័យសណ្តោសប្រណីទុកដាក់ចំពោះសុខទុក្ខ និងការលះបង់របស់ ក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាល បុគ្គលិកអនាម័យ និងសេវាកម្ម ដែលកំពុងបំពេញភារកិច្ចដ៏មមាញឹកជូនប្រជាជន និងប្រទេសជាតិ ក្នុងបេសកកម្ម ព្យាបាល និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន តាមរយៈសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ប្រទានព្រះរាជអំណោយ ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដល់តំណាងក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាល បុគ្គលិកអនាម័យ និងសេវាកម្ម មកពី ១៨មណ្ឌលរួមមាន៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មង្គលឧត្តម ,មណ្ឌលព្យាបាលជំងឺកូវីដ-១៩…

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៣៨នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកកងមាស៦នាក់ ,ស្រុកកោះសូទិន ម្នាក់, ស្រុកចំការលើ៥នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយ៤នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់៤នាក់, ស្រុកស្រីសន្ធរ៣នាក់ មកពីខេត្តកណ្ដាលម្នាក់ និងខេត្តក្រចេះម្នាក់។ ចំណែកអ្នកស្លាប់គឺស្ត្រីជនជាតិខ្មែរអាយុ៧៩ឆ្នាំ នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

  • ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៦នាក់ និងស្លាប់ចំនួន ៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៦នាក់ និងស្លាប់ចំនួន ៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបរកឃើញអ្នកនោះ គឺជាករណីឆ្លងនៅ ក្នុងសហគមន៍ទាំងអស់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ គឹរួមមាន ពលរដ្ឋរស់នៅក្នុងស្រុកស្ទោង ២៧ នាក់, ស្រុកបារាយណ៍ ១៦នាក់,ស្រុកស្ទឹងសែន ចំនួន១៤នាក់,ស្រុកគាំងគោក ៦នាក់ ស្រុកកំពុងស្វាយ ១ នាក់ និង ស្រុកសន្ទុក ២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់២៦នាក់ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់២៦៦នាក់ និងមាន អ្នកស្លាប់បានកើនដល់ចំនួន ៥២ នាក់ហើយ។