Category: Covid-19

  • អ្នកនាំពាក្យក្រសួងការបរទេស៖ក្រុមការងារស្ថានទូតកម្ពុជានៅថៃរៀបចំឃីតចំនួន៥.០០០កញ្ចប់ចែកជូនពលករខ្មែរ ដែលជួបការលំបាកខ្លាំង

    អ្នកនាំពាក្យក្រសួងការបរទេស៖ក្រុមការងារស្ថានទូតកម្ពុជានៅថៃរៀបចំឃីតចំនួន៥.០០០កញ្ចប់ចែកជូនពលករខ្មែរ ដែលជួបការលំបាកខ្លាំង

    ភ្នំពេញ : ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហានេះថា ក្រុមការងារស្ថានទូតកម្ពុជានៅប្រទេសថៃ បាននិងកំពុងបន្តសហការជាមួយក្រុមការងារក្រុមការងារទឹកចិត្តពលករនៅថៃរៀបចំឃីតចំនួន៥.០០០ កញ្ចប់ (អង្ករ មី ត្រីខកំប៉ុង ថ្នាំពេទ្យ) ដើម្បីបន្តចុះចែកជូនដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាកនៅតាមបណ្តាខេត្តនានានៅថៃ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃឱ្យជួយមើលថែទាំដោយយកចិត្តទុកដាក់ពលករណាដែលឆ្លងជំងឺកូវីដ និងបានទាក់ទងជាប្រចាំរោងចក្រសហគ្រាសក្រុមហ៊ុនឱ្យផ្គត់ផ្គង់អាហារគ្រប់គ្រាន់ដល់ពលករដែលស្ថិតក្នុងតំបន់បិទខ្ទប់ ហើយស្ថានទូតតែងយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនពលករដែលជួបការលំបាកខ្លាំង។ ឯកឧត្តម កុយ គួង បានបញ្ជាក់ទៀតថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំប្រឹងប្រែងតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ពលករខ្មែរយើងនៅប្រទេសថៃមានចំនួនជាងមួយលាននាក់។ ចំណែកស្ថានទូតកម្ពុជាប្រចាំនៅថៃ ក៏បានជូនដំណឹងស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ។ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖ 092 8050 561 094 0925 905 062 1413 009 086 7999 957 ឬតាមរយៈតេឡេក្រាម «ជំនួយកូវីដ-១៩…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើប្រទេសទាំងអស់មិន ទាន់មានសុវត្ថិភាព កម្ពុជាក៏មិនទាន់មានសុវត្ថិភាពដែរ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើប្រទេសទាំងអស់មិន ទាន់មានសុវត្ថិភាព កម្ពុជាក៏មិនទាន់មានសុវត្ថិភាពដែរ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថាបើប្រទេសទាំងអស់មិនទាន់មានសុវត្ថិភាព កម្ពុជាក៏មិនទាន់មានសុវត្ថិភាពដែរ។

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ សម្រាប់ការធ្វើតេស្តិ៍ ដោយគ្រូពេទ្យរបស់រដ្ឋ ដាច់ខាត់អត់យកប្រាក់

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ សម្រាប់ការធ្វើតេស្តិ៍ ដោយគ្រូពេទ្យរបស់រដ្ឋ ដាច់ខាត់អត់យកប្រាក់

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថាសម្រាប់ការធ្វើតេស្តិ៍ដោយគ្រូពេទ្យរបស់រដ្ឋ ដាច់ខាត់អត់យកប្រាក់។

  • ថៃពន្យារពេលវិធានការណ៍បិទខ្ទប់ និងបំរាមគោចរដើម្បីទប់ស្កាត់ជំងឺ Covid-19 រយៈពេលពីរសប្តាហ៍ទៀត

    ថៃពន្យារពេលវិធានការណ៍បិទខ្ទប់ និងបំរាមគោចរដើម្បីទប់ស្កាត់ជំងឺ Covid-19 រយៈពេលពីរសប្តាហ៍ទៀត

    ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចពន្យារពេលបិទខ្ទប់ និងវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩រយៈពេលពីរសប្តាហ៍ទៀត ដែលនឹងចាប់ផ្តើមពីថ្ងៃទីអង្គារ ទី៣ ខែសីហានេះតទៅ នៅក្នុងរាជធានី និងនៅតាមបណ្តាខេត្តជុំវិញដែលមានហានិភ័យខ្ពស់ ខណៈដែលប្រទេសនេះកំពុងឆ្លើយតបទៅនឹងការរីករាលដាលដ៏អាក្រក់បំផុតរបស់ខ្លួន ។ ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ថៃ (CCSA) លោកស្រី Apisamai Srirangson បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា បម្រាមគោលចរនឹងចាប់ផ្តើមអនុវត្តពីម៉ោង៩យប់ ដល់ម៉ោង៤ព្រឹក ហើយវិធានការណ៍រឹតបន្តឹងផ្សេងទៀតនឹងត្រូវដាក់ទៅលើទីក្រុងបាងកក និង២៨ខេត្តផ្សេងទៀតរយៈពេលពីរសប្តាហ៍ ពោលគឺចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ ។ សូមរំលឹកផងដែរថា ទីក្រុងបាងកក និងបណ្តាខេត្តនៅជុំវិញ ត្រូវបានដាក់ឲ្យស្ថិតក្រោមវិធានការបិទខ្ទប់រយៈពេល៣សប្តាហ៍រួចមកហើយ ។ ការរឹតត្បិតបន្ថែមលើការធ្វើដំណើរ និងបម្រាមគោចរពេលយប់ត្រូវបានអនុវត្តកាន់តែតឹងតែង ដោយផ្សារ និងហាងលក់ទំនិញភាគច្រើនត្រូវបិទទ្វារ លើកលែងផ្សារទំនើបធំៗ និងឱសថស្ថាន ៕ ប្រភព៖ Bangkok Post

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៧ពាន់៧៩៥ករណីជាប្រជាជនទូទៅ និង ១៧៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦០ម៉ឺន៤ពាន់៤២១ករណី ក្នុងនោះមានអ្នកជំងឺ៣៩ម៉ឺន១ពាន់៨១៥នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៣ម៉ឺន៣ពាន់២៨៤ករណី និងអ្នកជំងឺ៤១ម៉ឺន៩ពាន់២៤១នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៧៧នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់១៦៨នាក់ ៕ ប្រភព៖ Bangkok Post

  • រៀនរស់ជាមួយនឹងកូវីត តាមគន្លងថ្មី

    រៀនរស់ជាមួយនឹងកូវីត តាមគន្លងថ្មី

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថារៀនរស់ជាមួយនឹងកូវីត តាមគន្លងថ្មី។

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់១៩៨ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍ព្រឹកថ្ងៃចន្ទនេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់១៩៨ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍ព្រឹកថ្ងៃចន្ទនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម នៅព្រឹក​ថ្ងៃចន្ទ​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​៣ពាន់១៩៨ករណីបន្ថែម​ទៀត​នៅ​២០​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ពាន់៩៩៧ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​ការរកឃើញអ្នកជំងឺ​កូវី​ដ១៩ចំនួន១៥ម៉ឺន៣ពាន់៦២១ករណីនៅក្នុង​៦២​ខេត្ត-​ក្រុង ក្នុងចំណោមខេត្ត-​ក្រុងសរុប៦៣របស់ប្រទេសនេះ ​ចាប់តាំងពីវីរុស​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាលពី​៣​ខែ​មុន ។ ​ទីក្រុង​ហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៩ម៉ឺន៦ពាន់២៩២ករណី ។ ជាមួយគ្នានេះ វៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ជូនដល់ប្រជាជនខ្លួនបាន​ជាង៦.៤១​លាន​នាក់ផងដែរ តែ​មានមនុស្ស​ប្រមាណ៦៥ម៉ឺន៩ពាន់៦៤នាក់​ប៉ុណ្ណោះ​ ដែលបាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥នាក់, ស្រុកអង្គរជុំ៤នាក់, ស្រុកសូទ្រនិគម៥នាក់, ស្រុកពួក៦នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៧៧នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ ទី១ជាស្ត្រីអាយុ៧៦ឆ្នាំ អាសយដ្ឋាននៅ ស្រុកពួក និងទី២បុរសអាយុ៤១ឆ្នាំ អាសយដ្ឋាននៅ ក្រុងសៀមរាប ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥១៨នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៣១៦នាក់និងស្លាប់៤៨នាក់។

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៧៩លាន៦១ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៧៩លាន៦១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៩លាន១ម៉ឺន៤ពាន់៦៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៤ម៉ឺន៣៧៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៩លាន៦១ម៉ឺន៩ពាន់៤១៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៧៦ម៉ឺន៨ពាន់៩២៤នាក់ ស្លាប់ចំនួន៦២ម៉ឺន៩ពាន់៣៨០នាក់ និងជាសះស្បើយចំនួន២៩លាន៦៧ម៉ឺន៣ពាន់២៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៦៩ម៉ឺន៥ពាន់៣៦៨នាក់ ស្លាប់៤២ម៉ឺន៤ពាន់៨០៨នាក់ និងជាសះស្បើយ៣០លាន៨៤ម៉ឺន៩ពាន់៦៨១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៩៣ម៉ឺន៨ពាន់៣៥៨នាក់ ស្លាប់ចំនួន៥៥ម៉ឺន៦ពាន់៨៨៦នាក់ និងជាសះស្បើយ១៨លាន៦៤ម៉ឺន៥ពាន់៩៩៣នាក់ ៕ ប្រភព៖ worldometers

  • កុំអាងលើវ៉ាក់សាំង តែមួយមុខ

    កុំអាងលើវ៉ាក់សាំង តែមួយមុខ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថាកុំអាងលើវ៉ាក់សាំង តែមួយមុខ។