Category: Covid-19

  • ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-19 ចំនួន ១៨៥គ្រួសារបានមកទទូលអំណោយរបស់សម្តេចក្រឡា ហោម ស ខេង និង លោកជំទាវ

    ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-19 ចំនួន  ១៨៥គ្រួសារបានមកទទូលអំណោយរបស់សម្តេចក្រឡា ហោម ស ខេង និង លោកជំទាវ

    ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សរុបចំនួន១៨៥គ្រួសារ។ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ នាឱកាសនោះរួមមាន មកពីឃុំតាលាស់ ស្រុកមោងឬស្សីចំនួន១៣៥គ្រួសារ និងសង្កាត់រតនៈក្រុងបាត់ដំបងចំនួន៥០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ៤យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួន។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្ដេចក្រឡាហោម និងជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បាននាំនូវប្រសាសន៍របស់សម្តេចក្រឡាហោម សាកសួរសុខទុក្ខ និងជូនពរពលរដ្ឋឱ្យបានឆាប់ជាសះស្បើយ និងសូមឱ្យអ្នកដែលនៅក្នុងផ្ទះឬតំបន់បិទខ្ទប់ថែររក្សាសុខភាព ហើយអ្នកសម្រាកនៅមន្ទីរព្យាបាល ក៏សូមឆាប់បានជាសះស្បើយផងដែរ។ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយ ក៏បានសម្ដែងនូវសេចក្ដីរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្ដេចក្រឡាហោម…

  • ឥឡូវនេះក្នុងចំណោមមនុស្ស ១០លាននាក់ ចាក់បានជាង ៧ លាននាក់

    ឥឡូវនេះក្នុងចំណោមមនុស្ស ១០លាននាក់ ចាក់បានជាង ៧ លាននាក់

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថា ឥឡូវនេះក្នុងចំណោមមនុស្ស ១០លាននាក់ ចាក់បានជាង ៧ លាននាក់។

  • យើងមិនទាត់ចោលជំនួញរបស់ប្រទេសណា ឬប្រភពផ្គត់ផ្គង់ពីប្រទេសណាទេ

    យើងមិនទាត់ចោលជំនួញរបស់ប្រទេសណា ឬប្រភពផ្គត់ផ្គង់ពីប្រទេសណាទេ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថាយើងមិនទាត់ចោលជំនួញរបស់ប្រទេសណា ឬប្រភពផ្គត់ផ្គង់ពីប្រទេសណាទេ។

  • ខ្ញុំទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែវ៉ាក់សាំងជំនួយទ្វេភាគីទេ

    ខ្ញុំទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែវ៉ាក់សាំងជំនួយទ្វេភាគីទេ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព​ ថាខ្ញុំទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែវ៉ាក់សាំងជំនួយទ្វេភាគីទេ។

  • កូវីដ៖ ថៃ​ប្រកាស​ពី​ការ​ស្លាប់​ប្រចាំថ្ងៃ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន

    កូវីដ៖ ថៃ​ប្រកាស​ពី​ការ​ស្លាប់​ប្រចាំថ្ងៃ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​២​ ​សីហា​ ​២​០​២​១​នេះ​​ថា​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ថៃ​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ថ្មី​ ​ចំនួន​១​៧​៨​នាក់​បន្ថែម​ទៀត​ ​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​ ​ពុំ​ធ្លាប់​មាន​ ​ដែល​កន្លងមក​ ​មាន​ត្រឹម​ជាង​១​០​០​នាក់​ ​តិចតួច​ប៉ុណ្ណោះ​។​ ​ជាមួយគ្នា​នេះ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ចំនួន​១​៧​៩​៧​០​នាក់​ទៀត​ដែរ​៕​

  • ប្រទេសដែលមានលុយ មិនប្រាកដថាទិញវ៉ាក់សាំងបានទេ

    ប្រទេសដែលមានលុយ មិនប្រាកដថាទិញវ៉ាក់សាំងបានទេ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព ថា​ប្រទេសដែលមានលុយ មិនប្រាកដថាទិញវ៉ាក់សាំងបានទេ។

  • អាជ្ញាធររាជធានីភ្នំពេញ ចុះអនុវត្តន៍បម្រាមគោចរ នឹងឃាត់បានយានយន្តចំនួន ៣០៤គ្រឿង

    អាជ្ញាធររាជធានីភ្នំពេញ ចុះអនុវត្តន៍បម្រាមគោចរ នឹងឃាត់បានយានយន្តចំនួន ៣០៤គ្រឿង

    របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០១ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តន៍បម្រាមគោចរ ដោយឃាត់ម៉ូតូ និងរថយន្តចំនួន ៣០៤គ្រឿង ក្នុងនោះរថយន្ត ៨៨គ្រឿង និងម៉ូតូ ២១៦គ្រឿង។ អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ៨៩២គ្រឿង ក្នុងនោះរថយន្ត២៥៤គ្រឿង និងម៉ូតូ៦៣៨គ្រឿង៕

  • យកចិន​ធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់ វ៉ាក់សាំង ឯព

    យកចិន​ធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់ វ៉ាក់សាំង ឯព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព សម្តេចតេជោ បានថ្លែងថា យកចិន​ធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់ វ៉ាក់សាំង ឯព។

  • អ្នកដែលស្រែកអត់ទាន់មានសិទ្ធិ គឺជាអ្នកដែលកំពុង ប្រើសិទ្ធិនោះឯង

    អ្នកដែលស្រែកអត់ទាន់មានសិទ្ធិ គឺជាអ្នកដែលកំពុង ប្រើសិទ្ធិនោះឯង

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព ​សម្តេចតេជោ ថ្លែងថា អ្នកដែលស្រែកអត់ទាន់មានសិទ្ធិ គឺជាអ្នកដែលកំពុងប្រើសិទ្ធិនោះឯង ។

  • អ្វីៗទាំងអស់ដែលយើងបានធ្វើ គឺដើម្បីការរស់រាន មានជីវិតរបស់ប្រជាជន

    អ្វីៗទាំងអស់ដែលយើងបានធ្វើ គឺដើម្បីការរស់រាន មានជីវិតរបស់ប្រជាជន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព និងបានថ្លែងថា អ្វីៗទាំងអស់ដែលយើងបានធ្វើ គឺដើម្បីការរស់រាន មានជីវិតរបស់ប្រជាជន។