-
កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ មកទទួល ការចាក់វ៉ាក់សាំងនៅតាមទីតាំង ទាំង៣៩ រាជធានីភ្នំពេញ

-
សម្តេចចង់ឱ្យជនជាតិភាគតិច នៅស្ទឹងត្រែង រតនគិរី ព្រះវិហារ ទទួលវ៉ាក់សាំងចនសុន &ចនសុន

សម្តេចចង់ឱ្យជនជាតិភាគតិច នៅស្ទឹងត្រែង រតនគិរី ព្រះវិហារ និងតំបន់ជនជាតិភាគតិចដទៃទៀត បានទទួលវ៉ាក់សាំងចនសុន &ចនសុននេះ ដោយសារចាក់វ៉ាក់សាំងនេះគឺធ្វើឡើងតែ១ដូសទេ ហើយក៏ការសម្រួលដល់គ្រូពេទ្យទៅកាន់ទីនោះ។ សម្តេចបានបញ្ជាក់ថា ពេលនេះមិនអាចរកជនជាតិភាគតិចឱ្យគ្រប់១លាននាក់ទេ ខណៈវ៉ាក់សាំងនេះមាន១លាន ហើយចាក់តែម្នាក់១ដូសប៉ុណ្ណោះ។
-
សត្វសុនកកម្ពុជា ៣ក្បាល បានទទួលជោគជ័យក្នុងការហិតក្លិនរកមេរោគកូវីដ-១៩

យោងតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC លោកហេង រតនា បានឲ្យដឹងថា នៅថ្ងៃទី២សីហាឆ្នាំ២០២១ លោកបាន ចុះមកពិនិត្យនិងវាយតំលៃការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំ។ លោកហេង រតនាបានបន្តថា ក្រោយពីបានទទួលសំណាកក្លិន(VOC)អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCR និងការបណ្តុះមេរោគ (cell culture)ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ-១៩នោះ ទៅតាមផែនការ។ លោកហេង រតនា បានបញ្ជាក់ថា សុនខក្រុមទី១មានចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ-១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ លោកបានបន្តថា រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០ទៅ១៥វិនាទីតែប៉ុណ្ណោះ។ លោកហេង រតនា បានលើកឡើងថា ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ គឺមានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ សូមរំលឹកជូនថា ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ ជាគំនិតផ្តួចផ្ដើមរបស់សម្តេចតេជោហ៊ុន សែន ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
-
បើកយុទ្ធនាការ ចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ

-
កុមារ៉ា កុមារី និងអាណាព្យាបាលរស់នៅក្នុង សង្កាត់ព្រែកឯង បង្ហាញក្តីសប្បាយរីករាយ

-
ហាមដាច់ខាតមិនឱ្យពេទ្យរដ្ឋយកប្រាក់ថ្លៃធ្វើតេស្តរកកូវីដ និងស្នើពេទ្យឯកជនកុំយកថ្លៃពេក

-
ប្រជាពលរដ្ឋ ដែលជាមាតា បិតាថ្លែងអំណរគុណ ដល់សម្តេចតេជោ

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៥០០នាក់ និងស្លាប់ ២២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៦០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៦៩នាក់ និងករណីឆ្លងសហគមន៍៣៩១នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៦៣ និងមានអ្នកស្លាប់២២នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៨ពាន់៤៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន១ពាន់៦១៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៤៤២នាក់ហើយ។
-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងជំនួយទ្វេភាគី សម្ដេចជាអ្នកចេញទទួលដោយផ្ទាល់ ខណៈជំនួយពហុភាគី

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ថា វ៉ាក់សាំងជំនួយទ្វេភាគីសម្ដេចជាអ្នកចេញទទួលដោយផ្ទាល់ ខណៈជំនួយពហុភាគីត្រឹមរដ្ឋមន្ដ្រីសុខាភិបាល។ ការចេញមកបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោយមានការអត្ថាធិប្បាយពាក់ព័ន្ធការមិនចេញអញ្ជើញទៅទទួលដោយផ្ទាល់ នៅពេលវ៉ាក់សាំង ចនសុនចនសុន របស់សហរដ្ឋអាមេរិកដែលផ្ដល់ជំនួយតាមរយៈយន្ដការកូវ៉ាក់ ដែលបានមកដល់ប្រទេសកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដរាបណាកូវីដមិនទាន់ចប់ ប្រទេសណាក៏ដោយ កុំឌឺគេឲ្យសោះ
