-
រកឃើញអ្នកឆ្លងចំនួន ៨នាក់ នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យដែលជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta

ក្រុមគ្រូពេទ្យរកឃើញអ្នកឆ្លង វីរុសកូវីដ-១៩ ចំនួន ៨ នាក់ (ស្រី ៥) នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យដែលជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta កាលពីយប់ថ្ងៃទី ២ សីហា នៅ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ករណីរកឃើញថ្មីនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថាជា ករណីឆ្លងវីរុសបំប្លែងថ្មី Delta នោះទេ ដោយក្រុមការងារជំនាញពាក់ព័ន្ធកំពុងវិភាគសំណាក លម្អិត នៅមន្ទីរពិសោធន៍។
-
វៀតណាមនឹងបានវ៉ាក់សាំងអាមេរិក Pfizer ប្រមាណ៥០លានដូសទៀត

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ប្រមាណ៥០លានដូសបន្ថែមទៀតនឹងត្រូវបញ្ជូនទៅដល់ប្រទេសវៀតណាម ក្នុងត្រីមាសទី៤នៃឆ្នាំ២០២១ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលវៀតណាម។ លោក Nguyen Thanh Long បាននិយាយនៅថ្ងៃទី២ សីហានេះថា វ៉ាក់សាំងកូវីដជាច្រើនលានដូសទៀតនឹងត្រូវបញ្ជូនមកដល់វៀតណាម ក្នុងត្រីមាសទី៤ ក្នុងនោះ រួមមានទាំងវ៉ាក់សាំងអាមេរិកនេះដែរ គឺប្រមាណពី៤៧ ទៅ៥០លានដូសដែរ។ លោក Nguyen Thanh Long មិនបានអះអាងពីចំនួនវ៉ាក់សាំងប្រភេទផ្សេងទៀតទេ គ្រាន់តែនិយាយថា នឹងត្រូវបញ្ជូនមក។ វៀតណាមបានទទួលវ៉ាក់សាំងអាមេរិក Pfizer នេះជាង៤២ម៉ឺនដូសមកហើយ៕ ប្រភពពី VNexpress
-
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រកាសថាបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩តាមរយៈការធ្វើតេស្តរហ័ស(RapidTest)ចំនួន២៨នាក់

រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានប្រកាសថាបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩តាមរយៈការធ្វើតេស្តរហ័ស(RapidTest)ចំនួន២៨នាក់(ស្រី១៧នាក់)ដែលជាមន្រ្តីរាជការ អាជីវករ កម្មក និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងពលករធ្វើដំណើរមកពីប្រទេសថៃ។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានបញ្ជាក់ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន០៤នាក់ ផងដែរ។យោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកស្លាប់ទាំង០៤នាក់ បានរកឃើញបណ្ដាលមកពីរលាកសួតធ្ងន់ធ្ងរ៕
-
រដ្ឋបាលលខេត្តព្រះវិហារជូនដំណឹងស្តីពីការស្លាប់ទារក០១នាក់ដោយសារជំងឺកូវីដ-១៩

-
យុទ្ធនាការជាតិ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញផ្សាយនូវសេចក្តីណែនាំមួយស្តីពីការអនុវត្តន៍យុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩»។នៅក្នុងសេចក្តីណែនាំនៃយុទ្ធនាការនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការរៀបចំបន្តយុទ្ធនាការដែលមានលក្ខណៈផ្តោតចំពោះ និងមានកិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់ ដោយល្អិតល្អន់ និងសម្រុកក្នុងពេលតែមួយចាប់ពីពេលនេះតទៅ គឺមានសារៈសំខាន់បំផុត ដើម្បីឈានទៅសម្រេចបានការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងថ្មីជាមួយវីរុសកូវីដ-១៩៕
-
អាស៊ានឆ្លងកូវីដ១៩ជាង២៦ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន១ពាន់៧៤៣ករណី និងការ ស្លាប់ថ្មីមានចំនួន៧ពាន់៩១៥នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន ៨ប្រទេស។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៦ម៉ឺន១ពាន់៧៤៣ករណី និងការស្លាប់ថ្មីមានចំនួន៧ពាន់៩១៥នាក់។ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា។ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន៩ម៉ឺន៤២៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៤៦ម៉ឺន២ពាន់៨០០ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៤ពាន់៩៨០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ម៉ឺន៧ពាន់២៩១ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសារុបនិងការស្លាប់សារុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៥ម៉ឺន៧០០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន១៤ម៉ឺន៦ពាន់១៨៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៥៤៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ពាន់៤០៣នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៥ម៉ឺន៤ពាន់៩០៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦៣ម៉ឺន៣ពាន់២៨៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤៨៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់១៦៨នាក់។ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ២ម៉ឺន៤ពាន់៩៣៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦០ម៉ឺន៥ពាន់៧៦២ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន៣៧១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៨ពាន់៩៣នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន៣ពាន់៣៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០ម៉ឺន២ពាន់៦៦៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១ពាន់១៧៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ពាន់៧៣១នាក់។ប្រទេសវៀតណាមឆ្លងថ្មី២ម៉ឺន៤ពាន់១០២ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១៥ម៉ឺន៧ពាន់៥០៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៨៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣០៦នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន១ពាន់៨៨៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៨ពាន់៤៧៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៤៤២នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៣៥២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់២១៣ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន១ពាន់៩០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ពាន់៧៦៥ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការសា្លប់សារុបមានចំនួន៧នាក់។ប្រទេសប្រុយណេមានការឆ្លងថ្មី៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣៨ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៤៥ម៉ឺន៨ពាន់៩៩៤ករណី, និងការស្លាប់មាន១៥ម៉ឺន២ពាន់៤៨១នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៩លានករណី, និងការស្លាប់មានជាង៤លាន២៤ម៉ឺននាក់។
-
សុនខ (ឆ្កែ) កម្ពុជាមានសមត្ថភាពអាចហិតក្លិនរកអ្នកកើតជម្ងឺកូវិដ១៩ ត្រឹមតែ១០ទៅ១៥វិនាទី

រាជធានីភ្នំពេញ៖ក្រោយការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ទីបំផុតសុនខកម្ពុជា អាចមានសមត្ថភាពហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ។ បើតាមការឱ្យដឹងពីលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២ ខែសីហានេះឱ្យដឹងថាក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមសុនខក្រុមទី១ចំនួន៣ក្បាល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហិតក្លិនរកអ្នកជម្ងឺកូវីដ១៩ខណៈ សុនខក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ បញ្ជាក់ក្នុងដំណើរចុះទៅពិនិត្យ និងវាយតំលៃការងារសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង លោក ហេង រតនា ឱ្យដឹងថា បន្ទាប់ពីបានទទួលសំណាកក្លិន (VOC) អ្នកជំងឺកូវីដ១៩ ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture) ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ នេះតាមផែនការ។ លោកបានឱ្យដឹងជុំវិញបញ្ហានេះថា” សុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃើក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ: ពេលប្រមាណតែ១០-១៥វិនាទីប៉ុណ្ណោះឯង”។ លោកបានបញ្ជាក់បន្ថែមថាក្នុងការប្រើប្រាស់សុនខហិតរកក្លិនអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ក្រុមមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាជាដើម។ គួរបញ្ជាក់ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន ដើម្បីរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងរីករាលដាល់លើពិភពលោកនាពេលបច្ចុប្បន្ន។ជាមួយគ្នា សុនខ ដែលយកមកហ្វឹកហ្វឺននេះ គឺកើតនៅកម្ពុជា…
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ រយៈពេលបីខែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បានជាង៧០ភាគរយ

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា រយៈពេល៣ខែ (៣១ មេសា-៣១ កក្កដា) នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហមតាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានយកវ៉ាក់សាំងទៅស្រោចនៅតំបន់មួយចំនួន។ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ ថ្ងៃទី៣១ ខែមេសា មកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ គម្រប់ខួប៣ខែ យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការយកវ៉ាក់សាំងទៅចាក់ចូលរាងកាយប្រជាពលរដ្ឋ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចពីសំណាក់កងយោធពលខេមរភូមិន្ទ ដូច្នេះពេទ្យរបស់កងយោធពលខេមរភូមិន្ទ គឺបានធ្វើយ៉ាងល្អប្រពៃ។ ក្នុងរយៈពេលបីខែ គឺចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនជាង៧០ភាគរយ។ ក្នុងនោះមានមួយផ្នែកកងយោធពលខេមរភូមិន្ទបានរួមចំណែកធ្វើកិច្ចការងារនេះ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលបច្ចុប្បន្ន រកបានវ៉ាក់សាំងប្រមាណ១៨លានដូសហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណ១៧លានដូស ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ តាមផែនការនៅត្រឹមខែសីហានេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ១០លាននាក់។ កម្ពុជា…
-
រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ច្រកចេញ-ចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បាន សម្រេចបិទខ្ទប់ច្រកចេញ-ចូលនូវច្រកផ្លូវលេខ៣៧២,៣៧២Z និងផ្លូវលេខ៣៦២ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី៣សីហា រហូតដល់ថ្ងៃទី១៦សីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មីDelta ក្នុងសហគមន៍។ កម្ពុជាគិតចាប់តាំងពីថ្ងៃទី៣១មីនាដល់ថ្ងៃទី១សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប២២៣នាក់ហើយ។
-
ក្រុមហ៊ុនឯកជនក្នុងស្រុក ផ្ដល់ថ្នាំបុរាណចិន១ម៉ឺនប្រអប់ជូនរដ្ឋបាលរាជធានី ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគបូរីដ-១៩

ភ្នំពេញ៖ ថ្នាំបុរាណចិន ចំនួន ១០,០០០ប្រអប់ត្រូវបាន ក្រុមហ៊ុន ជីប ម៉ុងយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគបូរីដ-១៩ (Covid-19) ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង ពិសេសវុីរីសបម្លែងថ្មីដែលតា (DETA) ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ សីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក កើត ឆែ អភីបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងតំណាងក្រុមហ៊ុន ជីប ម៉ុង។ លោក កើត ឆែ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវដែលបានឧបត្ថម្ភ ថ្នាំបុរាណចិន ចំនួន ១០,០០០ប្រអប់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគបូរីដ-១៩ (Covid-19) ។…