-
អាជ្ញាធរបិទផ្សារដើមគជាបណ្ដោះអាសន្ន ក្រោយពេលមានអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី Delta

អាជ្ញាធរបិទជាបណ្ដោះអាសន្នផ្សារដើមគក្នុងខណ្ឌទួលគោក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដោយសារតែថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta បានចូលទៅទិញ ឥវ៉ាន់នៅទីនោះ ។ក្រុមគ្រូពេទ្យបានកំបុងរៀបចំយកសំណាកទៅលើក្រុមអាជីវករក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលផ្សារនេះកន្លងមក។តាមប្រភពព័ត៌មានពីអាជ្ញាធរ ក្រុមគ្រូពេទ្យពុំទាន់អាចបញ្ជាក់ពីលទ្ធផលយ៉ាងណានៅឡើយទេរហូតមកទល់ល្ងាចថ្ងៃដដែលនេះ។ សូមបញ្ជាក់ថា កម្ពុជាកំពុងចាត់វិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសមរោគបំប្លែងថ្មី Delta ដោយមានការបិទខ្ទប់ខេត្តមួយចំនួននៅតាមព្រំដែនជាប់ប្រទេសថៃ និងបង្កើតសារាចរណែនាំពង្រឹងការនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំនានា។ បើតាមក្រសួងសុខាភិបាល ពេលនេះវីរុសកូវីដ១៩ ប្រភេទ Delta បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍។ ក្រសួងសុខាភិបាល នៅតែជំរុញឲ្យប្រជាពលរដ្ឋចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលដោយត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារនិង៣កុំ៕
-
សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអង់គ្លេស ផ្ដល់ដល់កម្ពុជា នៅល្ងាចថ្ងៃទី៤ សីហា ស្អែកនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ សម្ដេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ប្រទេសអង់គ្លេស និងជាជំនួយទ្វេភាគី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ ។ ការថ្លែងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ។ គួររំលឹកថា បើតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន ៤១៥.០០០ដូស ក្នុងចំណោមបណ្ដាប្រទេសដទៃទៀត ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២ សីហាឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៧លាន ៤សែន ៩ម៉ឺន ៨ពាន់ ១២៩នាក់ ដែលស្មើនឹង៧៤,១៨% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១២លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងដុសទី២រួច មានចំនួន ៤លាន៩សែន២ម៉ឺន៧ពាន់៨៧៦នាក់។…
-
ឡាវបន្តបិទខ្ទប់ប្រទេស ហេតុផលអ្នកជិតខាងហានិភ័យខ្លាំង

រដ្ឋាភិបាលឡាវបានសម្រេចចិត្តបន្តការបិទខ្ទប់ប្រទេស រហូតដល់ថ្ងៃទី១៨ សីហា ខណៈករណីឆ្លងកូវីដ១៩បន្តកើនឡើងខ្លាំង។ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹង កាលពីថ្ងៃទី២ សីហាថា ការបិទខ្ទប់នេះនឹងបន្តអូសបន្លាយ ខណៈស្ថានភាពកូវីដ១៩ក្នុងប្រទេសឡាវមិនទាន់គ្រប់គ្រងបានពេញលេញ ហើយស្ថានភាពប្រទេសជិតខាងនៅតែមានហានិភ័យខ្លាំង។ ថ្ងៃទី២ សីហា គឺជាថ្ងៃបញ្ចប់ការបិទខ្ទប់ជាបន្តបន្ទាប់មក ក្នុងនោះ ចុងក្រោយគឺកាលពីថ្ងៃទី១៩ កក្កដា។ កាលពីថ្ងៃម្សិលមិញ ឡាវបានប្រកាសពីការរកឃើញករណីឆ្លងថ្មី ២៣៧នាក់ នាំចូលពីក្រៅប្រទេស និងករណីឆ្លងក្នុងសហគមន៍ចំនួន១៣នាក់។ ឡាវមានអ្នកកើតកូវីដ១៩ ចំនួន៧០១៥នាក់ និងស្លាប់ព្រោះជំងឺនេះ ៧នាក់ហើយ គិតត្រឹមថ្ងៃទី២ សីហា៕ ប្រភពពី ស៊ីនហួរ
-
ភូមា៖ មនុស្សស្លាប់ព្រោះកូវីដកើនខ្លាំង វិបត្តិនយោបាយជាប់គាំង

ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងខ្លាំង ក្នុងនោះ មានជាង១ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី២ សីហា។ ជាមួយគ្នា វិបត្តិនយោបាយនៅក្នុងប្រទេសនេះហាក់ជាប់គាំង ក្រោយកើតមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ួង សានស៊ូជី។ ក្រសួងសុខាភិបាលភូមាឬមីយ៉ាន់ម៉ាបានរាយការណ៍ថា ក្រោយរកឃើញស្លាប់៣៣០នាក់ទៀត ត្រឹម២៤ម៉ោងនោះ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារតែជំងឺកូវីដបានកើនដល់ ១០០៦១នាក់ហើយ គិតត្រឹមថ្ងៃម្សិលមិញ។ រីឯចំនួនឆ្លងថ្មីៗវិញ ក៏កើនឡើងខ្លាំងដែរ ម្សិលមិញនេះ ប្រកាសថា មាន៣៦៨៩នាក់ទៀត កើនដល់ជាង៣០ម៉ឺននាក់ហើយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារស៊ីនហួរ។ ងាកមកវិបត្តិនយោបាយវិញ មេដឹកនាំយោធាអាមេរិកបានសន្យាថា នឹងរៀបចំការបោះឆ្នោត ហើយការដាក់ប្រទេសក្នុងភាពអាសន្ននឹងលើកលែងវិញ នៅឆ្នាំ២០២៣ ប៉ុន្តែសេណារីយ៉ូនេះនេះត្រូវបានសហរដ្ឋអាមេរិកចេញមុខទាត់ចោល ដោយចោទថា របបយោធាកំពុងពន្យាពេល សម្រាប់ការបោះឆ្នោត២ឆ្នាំខាងមុខនេះ ហើយបានលើកទឹកចិត្តឲ្យអាស៊ានដាក់សំពាធទៀតផង នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA៕
-
ទីក្រុងវូហានរបស់ចិនគ្រោងធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនទាំងអស់ ដើម្បីរកជំងឺកូវីដ-១៩ ស្របពេលវីរុសនេះត្រឡប់មកវិញ (មានវីដេអូ)

ចិន៖ អាជ្ញាធរនៅទីក្រុងវូហាននិយាយថា ពួកគេនឹងធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនទាំងអស់របស់ខ្លួន ដើម្បីរកជំងឺកូវីដ១៩ បន្ទាប់ពីទីក្រុងរបស់ខេត្តហ៊ូប៉ីមួយនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងក្នុងសហគមន៍លើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ។ មន្រ្តីជាន់ខ្ពស់មួយរូបនៅទីក្រុងវូហាន លោក លី តាវ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ១១លាននាក់នេះ នឹងចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរកជំងឺកូវីដ១៩ក្នុងទ្រង់ទ្រាយធំទៅលើប្រជាជនទាំងអស់ ។ ការប្រកាសខាងលើនេះរបស់អាជ្ញាធរចិន ធ្វើឡើងបន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងស្រុកចំនួន៧ករណី នៅក្នុងចំណោមពលករចំណាកស្រុកនៅទីក្រុងវូហាន បន្ទាប់ពីគ្មានករណីឆ្លងក្នុងសហគមន៍ពេញមួយឆ្នាំ ក្រោយទទួលជោគជ័យក្នុងបង្ក្រាបការផ្ទុះឡើងលើកដំបូង ជាមួយនឹងការបិទខ្ទប់មិនធ្លាប់មានពីមុនមក នៅដើមឆ្នាំ ២០២០ ។ គួរកត់សម្គាល់ នៅថ្ងៃអង្គារនេះ ប្រទេសចិនក៏បានរាយការណ៍ពីករណីក្នុងសហគមន៍ចំនួន៦១ករណីផងដែរ ខណៈការផ្ទុះឡើងនៃវីរុសបម្លែងថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស បានទៅដល់ទីក្រុងជាច្រើន បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអ្នកអនាម័យនៅអាកាសយានដ្ឋានក្នុងទីក្រុងណាជីង បានបង្កអោយមានករណីឆ្លងជាច្រើននៅទូទាំងប្រទេស ៕ ប្រភព៖ Bangkok Post
-
នាយករដ្ឋមន្រ្តីជប៉ុន៖ អ្នកជំងឺកូវីដកម្រិតស្រាល នឹងត្រូវបានស្នើសុំអោយសម្រាកព្យាបាលនៅផ្ទះ (មានវីដេអូ)

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ដែលមិនមានរោគសញ្ញាធ្ងន់ធ្ងរ ឬអ្នកដែលមិនមានហានីភ័យនឹងការវិវត្តន៍ទៅកាន់រោគសញ្ញាបែបនេះទេ នឹងត្រូវបានស្នើសុំអោយសម្រាកព្យាបាលនៅផ្ទះជាគោលការណ៍ ។ ការអះអាងបែបនេះរបស់លោក ស៊ូហ្គា ត្រូវបានធ្វើឡើងស្របពេលលោកចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលពាក់ព័ន្ធនឹងកិច្ចការកូវីដ១៩ នៅថ្ងៃចន្ទម្សិលមិញ និងបានបង្ហាញពីគោលនយោបាយដែលត្រូវបានបង្កើតឡើង ដើម្បីធានាដល់ការទទួលបាននូវការថែទាំសុខភាពជាសំខាន់ ដោយយោងតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ ។ លោក ស៊ូហ្គា បន្ថែមថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការធានាអោយមានគ្រែមន្ទីរពេទ្យគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលមានហានិភ័យ នៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ។ ចំនែកអ្នកជំងឺកម្រិតស្រាលផ្សេងទៀតនឹងត្រូវបានស្នើសុំអោយសម្រាកព្យាបាលនៅផ្ទះជាគោលការណ៍ ប៉ុន្តែពួកគេត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យភ្លាមៗ នៅពេលដែលស្ថានភាពរបស់ពួកគេកាន់តែយ៉ាប់យឺន ។ ទន្ទឹមនឹងនោះដែរ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះថែមទាំងបានអំពាវនាវជាថ្មីអោយប្រជាជនខ្លួន អនុវត្តតាមវិធានការប្រឆាំងនឹងការឆ្លងមេរោគដូចជា៖ ចៀសវាងការចេញទៅខាងក្រៅដែលមិនចាំបាច់ និងការទទួលទានអាហារជាក្រុមធំៗជាដើម ៕ ប្រភព៖ NHK
-
ឧត្ដមសេនីយ៌ស ថេតថា៖ ៤ថ្ងៃនៃការអនុវត្តបំរាមគោចរ ការបិទការធ្វើដំណើរពេលយប់សមត្ថកិច្ច ឃាត់យានយន្តល្មើសទៅនឹងបំរាមគោចរបានជាង ១០០០គ្រឿង

ភ្នំពេញ ៖ ក្នុងរយៈពេល០៤ថ្ងៃ ក្នុងការអនុវត្តបំរាមគោចរនៃការបិទការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចាប់ពីម៉ោង០៩រហូតដល់ម៉ោង៣ភ្លឺ អាជ្ញាធរមានសមត្ថកិច្ចចម្រុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែលល្មើសទៅនឹងបំរាមគោចរ បានចំនួនជាង១០០០គ្រឿងហើយក្នុងនោះយើងបានផាកពិន័យនៅនឹងកន្លែងចំនួនជិត៣០០គ្រឿង ក្រៅពីនោះយើងបានបញ្ជូនទៅរក្សាទុកនៅតាមបណ្តាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ។ ខាងលើនេះជាការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ។ លោកឧត្ដមសេនីយ៌ ស ថេត បានមានប្រសាសន៍លើកឡើងថា ការអនុវត្តបនូវបម្រាមគោចរនេះនៅក្នុងថ្ងៃទី១ យើងបានឃើញថា បងប្អូនប្រជាពលរដ្ឋជាច្រើនបានល្មើសទៅនឹងបំរាមគោចរនេះ តែនៅថ្ងៃទី០២ យើងបានឃើញថា បងប្អូនមួយចំនួនមានការចូលរួមច្រើនមានន័យថា អ្នកដែលល្មើសនឹងបម្រាមគោចរនេះ ហាក់ដូចជា មានការថយចុះជាច្រើន ។ ដោយឡែកសម្រាប់ថ្ងៃទី ០៣វិញឃើញថា ប្រជាពលរដ្ឋពិតជាបានយល់ដឹងច្រើន ដោយនៅតាមដងផ្លូវនានាខណៈដែល វេលាម៉ោងកំណត់នៃការបិទបំរាមគោចរមកដល់ ឃើញថា គ្រប់ផ្លូវទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈស្ងប់ស្ងាត់ មិនមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនោះទេ ។ នេះបង្ហាញឱ្យឃើញពីការចូលរួមរបស់បងប្អូនប្រជាពរដ្ឋ ក្នុងការអនុវត្តវិធានរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទបំរាមគោចរពីម៉ោង០៩ដល់ម៉ោង០៣ភ្លឺ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នៅមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ដោយសារតែ…
-
អភិបាលរាជធានីភ្នំពេញ ៖ រយៈពេល៤ថ្ងៃ ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ពិនិត្យឃើញថា ល្អប្រសើរ តែអស់លោកត្រូវជំរុញឱ្យអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ចេញនូវសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់៨ខេត្តនិងសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យជៀសផុតពីជំងឺកូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DETA) ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការអនុវត្តនូវសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការប៉ូលីសរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្តគឺប្រជាពលរដ្ឋ មិនមានធ្វើដំណើរលើដងផ្លូវនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី…
-
អាជ្ញាធរខេត្តព្រៃវែង ប្រជុំរៀបចំកន្លែង ដាក់អុកស៊ីហ្សែន សម្រាប់ត្រៀមព្យាបាល អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា

ខេត្តព្រៃវែង ៖ នៅសាលប្រជុំសាលាខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការរៀបចំទីតាំងផលិត និងដាក់អុកស៊ីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា និងការងារចាំបាច់មួយចំនួនផ្សេងទៀត ដែលមានសមាសភាពចូលរួម មន្ទីរ អង្គភាពអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប ។ ថ្លែងនៅក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង ក៏បានលើកឡើងផងដែរថា ចំពោះទីតាំងផលិត និងដាក់អុកស៊ីហ្សែន សម្រាប់ត្រៀមព្យាបាល អ្នកជំងឺកូវីដ-១៩ ប្រភេទ ដែលតា បានសិក្សា នឹងដាក់នៅ បរិវេណមន្ទីរសុខាភិបាល ។ លោកវេជ្ជបណ្ឌិត ក៏បានបន្តថែមទៀតថាចំពោះទីតាំង ដែលត្រូវដាក់អុកស៊ីសែននេះ គឺត្រូវដាក់នៅកន្លែ ងដែលមានខ្យល់បរិសុទ្ធល្អ បរិស្ថានស្អាត។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់ កម្លាំងកាយចិត្ត របស់មន្ទីរសុខាភិបាល កងកំលាំងទាំងបី…
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥៥នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម១៩នាក់, ស្រុកកំពង់សៀម២នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ ៥នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរ៧នាក់ និងមកពីខេត្តត្បូងឃ្មុំ៣នាក់។ ចំណែកអ្នកស្លាប់គឺបុរសជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។