Category: Covid-19

  • នៅថ្ងៃទី១ កុមារ និងយុវវ័យអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចំនួនជិត ៥០០០នាក់ បានមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅខេត្តព្រះសីហនុ

    នៅថ្ងៃទី១ កុមារ និងយុវវ័យអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចំនួនជិត ៥០០០នាក់ បានមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅខេត្តព្រះសីហនុ

    យោងតាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថានៅថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងនេះអ្នកមានអាយុ១២ឆ្នាំទៅដល់អាយុក្រោម១៨ឆ្នាំ ចំនួន៤៧១៦នាក់បានចាក់វ៉ាក់សាំងនៅថ្ងៃទី១ខែសីហាឆ្នាំ២០២១ តាមគោលការណ៍ស្មគ្រចិត្តនិងឥតគិតថ្លៃ។ សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ ៩ទីតាំងក្នុងនោះមាន ៖ក្រុងព្រះសីហនុ មាន២ទីតាំងចាក់បាន១៥៧៩នាក់។ក្រុងកោះរ៉ុង មាន១ទីតាំង ចាក់បាន៣៣៥នាក់។ស្រុកព្រៃនប់ មាន៣ទីតាំង ចាក់បានចំនួន១២០២នាក់។ស្រុកស្ទឹងហាវ មាន១ទីតាំងចាក់បានចំនួន ៨៧០នាក់។និងនៅស្រុកកំពង់សីលា មាន២ទីតាំងចាក់បាន ចំនួន៧៣០ នាក់។ នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារនិងយុវវ័យអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំ ដែលបានចាប់ផ្តើម នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព នារាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជា មានប្រសាសន៍ថា អត្ថប្រយោជន៍ការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យនេះ មានយ៉ាងសំខាន់រួមមាន៖ ទី១.ការពារការឆ្លងនៅក្នុងក្រុមគ្រួសារ, ទី២.ធានាបាននូវទំពាំងស្នងឬស្សី ដែលមានសុខភាពល្អ, ទី៣.កាត់បន្ថយអត្រាមរណភាពកុមារនិងយុវវ័យ និងទី៤.ចាប់ផ្តើមបើកការចូលរៀនឡើងវិញ៕

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៦១នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៦១នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១៦១នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១០នាក់, ស្រុកព្រះសេ្ដច៨០នាក់, ស្រុកពាមជរ២០នាក់, ស្រុកពាមរក៍១៥នាក់, ស្រុកកំពង់ត្របែក១០នាក់, ស្រុកពោធិ៍រៀង៩នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកកំចាយមា៤នាក់, ស្រុកមេសាង២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកពារាំងម្នាក់ និង ស្រុកកញ្ជ្រៀចម្នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៣៨៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២១២នាក់ និងស្លាប់៧៦នាក់។

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤០នាក់ និងស្លាប់ ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤០នាក់ និងស្លាប់ ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤០នាក់នោះ រួមមាន៨នាក់ជាកម្មកររោងចក្រ, ៥នាក់ពាក់ពន្ធ័នៅស្រុករមាសហែក, ១៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុក, ក្រុងមួយចំនួន និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។ ចំណែកអ្នកស្លាប់ទាំង៥នាក់ រួមមានទី១ បុរសអាយុ៧៩ឆ្នាំនៅស្រុកកំពង់រោទិ៍, ទី២ ស្រី្តអាយុ៤០ឆ្នាំ នៅស្រុកស្វាយទាប, ទី៣ បុរសអាយុ៧០ឆ្នាំ នៅស្រុករំដួល, ទី៤ ស្ត្រីអាយុ៥២ឆ្នាំនៅស្រុកកំពអ់រោទិ៍ និងទី៥ បុរសអាយុ៧០ឆ្នាំ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៨០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់១៣៧នាក់ និងមានអ្នកស្លាប់សារុបចំនួ៩៧នាក់។

  • កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតាជាង ១០០ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ២២៣នាក់ហើយ

    កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតាជាង ១០០ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ២២៣នាក់ហើយ

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២សីហាឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន១០៩ករណី ក្នុងនោះនៅថ្ងៃទី៣១កក្កដាមានចំនួន៤៣ករណី និងនៅថ្ងៃទី១សីហាឆ្នាំ២០២១មានចំនួន៦៦ករណី។ ក្នុងចំណោមអ្នកឆ្លងទាំងទាំង១០៩នាក់នោះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃចំនួន៣៤នាក់, បុគ្គលិកសុខាភិបាល៩នាក់នៅខេត្តឧត្តរមានជ័យ។ នៅរាជធានីភ្នំពេញរកឃើញចំនួន៥នាក់ ក្នុងនោះមានពលករត្រឡប់មកពីប្រទេសថៃម្នាក់ស្នាក់នៅមណ្ឌលព្យាបាលសែនសុខ, អ្នកជំងឺផ្នែករោគស្ត្រីនៅមន្ទីពេទ្យកាល់ម៉ែត្រម្នាក់ , នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមាន២នាក់ ដោយម្នាក់ជាបុគ្គលិកផ្នែកអនាម័យ និងម្នាក់ទៀតជាអ្នកជំងឺសង្គ្រោះបន្ទាន់ និងអ្នកដំណើរបរទេសមកពីប្រទេសម៉ាឡេស៊ីម្នាក់។ អ្នកត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញខេត្តប៉ៃលិន, បាត់ដំបង, បន្ទាយមានជ័យ ,ឧត្តរមានជ័យ,សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និង ព្រៃវែង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុន ហេង បានក្រើនរំលឹក និងអំពាវនាវដល់សាធារណជន នៅទូទាំងប្រទេសកម្ពុជាឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ។ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១មីនាដល់ថ្ងៃទី១សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប២២៣នាក់ហើយ។

  • ប្រជាពលរដ្ឋជាង ៧៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៧៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១ សីហា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៧លាន ៣សែន ៨ម៉ឺន ៥ពាន់ ១៣នាក់ហើយដែលស្មើនឹង ៧៣,៤៨% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង ១២លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន ៤លាន ៨សែន ៤ម៉ឺន ៧ពាន់ ២៤៨នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ ទៅ ១៨ឆ្នាំ ក្នុងថ្ងៃទី១សីហាចាក់បាន ៣ម៉ឺន ៦ពាន់ ៨៣០នាក់ ស្មើនឹង ១,៨៧នៃអ្នកត្រូវចាក់ជិត ២លាននាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៥ពាន់៨២១នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៧៣ម៉ឺន៩ពាន់៥៨៧នាក់។

  • រដ្ឋបាលខេត្តរតនគិរី៖ ករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ១២នាក់បន្តែមទៀត

    រដ្ឋបាលខេត្តរតនគិរី៖ ករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ១២នាក់បន្តែមទៀត

    នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅខេត្តរតនគិរី មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ៧៦៣នាក់ ព្យាបាលជាសះស្បើយចំនួន ៥៨៨នាក់ និងស្លាប់ ០៥នាក់។ រដ្ឋបាលខេត្តរតនគិរី សូមបន្ដអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88/ 092 121 383/ 097 775 12 12 ៕

  • រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប

    រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១៖

  • រកឃើញមនុស្ស ១៥នាក់ អ្នកពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវិដ-១៩ បំប្លែងថ្មី ( Delta ) នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

    រកឃើញមនុស្ស ១៥នាក់ អ្នកពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវិដ-១៩ បំប្លែងថ្មី ( Delta ) នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

    លោក ឡោ ចាន់លី អភិបាលនៃគណ:អភិបាលស្រុកព្រៃឈរ និងជាប្រធានអនុគណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានអោយដឹងថានៅថ្ងៃទី១សីហា ២០២១នេះថា ក្រុមការងាររបស់លោកបានចុះសិក្សាស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ប្រភេទថ្មី(data)ឈ្មោះ ង៉ែត ស៊ីថា ត្រូវជាជីតា និងចៅឈ្មោះលី សារ៉ាវត្តី នៅភូមិសេនសិនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ១៥នាក់ ។ ក្រុមការងារបានបញ្ចូនអ្នកប៉ះពាល់ផ្ទាល់ទាំង១៥នាក់ ទៅយកធ្វើសំណាកម៉ាស៊ីនធំ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក។អភិបាលស្រុកព្រៃឈរបានបញ្ជាក់ថា ក្រុមគ្រួសារ និងអ្នកវិជ្ជមានកូវិដ១៩បំប្លែងថ្មី ដែលតា មិនមានប្រវត្តិពាក់ព័ន្ធជាមួយនឹងពលករមកពីប្រទេសថៃនោះទេ ៕រូបភាព៖ រដ្ឋបាលស្រុកព្រៃឈរ។

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដាច់ខាត ការធ្វើតេស្តរកកូវីដ ដោយពេទ្យរដ្ឋ គឺអត់យកប្រាក់

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដាច់ខាត ការធ្វើតេស្តរកកូវីដ ដោយពេទ្យរដ្ឋ គឺអត់យកប្រាក់

    នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រដ្ឋ នៅតែទទួលខុសត្រូវ ជូនចំពោះពលរដ្ឋ សម្រាប់ផ្តល់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដោយឥតគិតថ្លៃ តាមមន្ទីរពេទ្យរដ្ឋ ដោយមិនយកលុយពីពលរដ្ឋ បញ្ហានេះ ត្រូវតែទទួលខុសត្រូវ របស់រដ្ឋ ការលក់ឧបរកណ៍របស់វិស័យឯកជន នៅតែជាកម្មវត្ថុតាមដានត្រួតពិនិត្យ អំពីប្រសិទ្ធភាព។ តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានស្នើទៅក្រសួង កុំឱ្យយកប្រាក់ច្រើនហួស ក្នុងការធ្វើតេស្តរកកូវីដ១៩ តាមពេទ្យឯកជន សម្រាប់ការធ្វើតេស្តពីគ្រូពេទ្យរបស់ផ្នែករដ្ឋ គឺយកមិនប្រាក់សូម្បីមួយសែន សូមផ្ញើសារនេះ ដល់ពលរដ្ឋមិនថា មានឬក្រ។ បើទោះបីជាយកប្រាក់ ពីតេស្តរកកូវីដ១៩ ក៏មិនអាចឱ្យកម្ពុជាក្លាយជាអ្នកមានដែរ ហើយក៏មិនរលំសេដ្ឋកិច្ចកម្ពុជា ដោយសារការមិនតេស្តរកកូវីដដែរ។ តែពេទ្យឯកជន គេយកលុយត្រូវហើយ ព្រោះបើទិញទំនិញគេ គេក៏យកលុយ។ តែបើរដ្ឋយកលុយគឺខុសហើយ។ សូម្បីតែជនបរទេសព្យាបាលកូវីដនៅស្រុកខ្មែរ ក៏អត់អស់មួយសេនទេ ៕

  • សម្ដេចតេជោ ហ៊ុន សែន៖ មេរោគកូវីដ១៩ មិនអាចរលាយបាត់ ទៅវិញទេ! យេីងត្រូវរៀនរស់ជាមួយកូវីដ១៩ តាមគន្លងថ្មី ដោយបន្តអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន

    សម្ដេចតេជោ ហ៊ុន សែន៖ មេរោគកូវីដ១៩  មិនអាចរលាយបាត់ ទៅវិញទេ! យេីងត្រូវរៀនរស់ជាមួយកូវីដ១៩ តាមគន្លងថ្មី  ដោយបន្តអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន

    ្នំពេញ៖ ឆ្លើយតបទៅនឹងសំនួរថា តើជំងឺកូវីដ១៩ នៅកម្ពុជា នឹងត្រូវបញ្ចប់នៅពេលណា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា វានឹងមិនបញ្ចប់ទេ វាគ្រាន់តែមានសភាពធូរស្រាលជាងមុន នាពេលខាងមុខ ខណៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោក ទទួលបានតាមផែនការ នៃប្រទេសនីមួយៗ ។ ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បញ្ជាក់ថា តាមការគិតរបស់ខ្ញុំ វាមិនបញ្ជប់នោះទេ តែវានឹងធូរស្រាល ជាពេលមុន នាពេលខាងមុខ ហើយកម្ពុជាកំពុង ចាប់ផ្ដើមរៀនរស់ជាមួយ នឹងការរាតត្បាតនៃមេរោគនេះ ។ សម្ដេចបានបញ្ជាក់ថា បញ្ហាកូវីដ-១៩នេះ ជារឿងសកលដែលយើងត្រូវរួមគ្នាដោះស្រាយ។ បើពិភពលោកមិនមានសុវត្ថិភាព កម្ពុជា យើងក៏មិនមានសុវត្ថិភាពដូចគ្នា ៕