-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងប្រយោជន៍ចំនួន ៤ សំខាន់ៗ ក្នុងផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារនិងយុវវ័យដែលបានចាប់ផ្តើម នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាពនារាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា អត្ថប្រយោជន៍ទាំង៤នោះរួមមាន៖ ទី១.ការពារការឆ្លងនៅក្នុងក្រុមគ្រួសារ, ទី២.ធានាបាននូវទំពាំងស្នងឬស្សី ដែលមានសុខភាពល្អ, ទី៣.កាត់បន្ថយអត្រាមរណភាពកុមារនិងយុវវ័យ និងទី៤.ចាប់ផ្តើមបើកការចូលរៀនឡើងវិញ។
-
រាជរដ្ឋាភិបាល បានបើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យកម្ពុជា ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ បានចាប់ផ្តើមហើយនៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១នេះ

យោងតាមការកំណត់ យុទ្ធនាការនេះ ចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កោះកុង និងខេត្តព្រះសីហនុ។ ក្នុងពេលជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងផ្តល់សន្និសីទកាសែត ជុំវិញការបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ និងយុវវ័យនេះ នៅវិមានសន្តិភាពនារាជធានីភ្នំពេញផងដែរ។ សន្និសីទសារព័ត៌មានបានត្រូវផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយយ៉ាងទូលំទូលាយចំពោះការបើកយុទ្ធនាការប្រវត្តិសាស្រ្ត បើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យកម្ពុជា។
-
កុមារនិងយុវ័យចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ

ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ថ្ងៃដែលរាជរដ្ឋាភិបាលបានសម្រេចបើកការផ្តល់ការចាក់វ៉ាក់សាំងកុមារ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ។ នៅក្នុងរាជធានីភ្នំពេញ នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព ដែលអាជ្ញាធរបានកំណត់ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កុមារនិងយុវវ័យ ដែលមានកម្រិតអាយុបានមកទទួលយកការចាក់វ៉ាក់សាំង តាមការរៀបចំតាមវិធានការសុខាភិបាល។ នៅក្នុងខណ្ឌឬស្សីកែវ លោក ជាពិសី អភិបាលនៃអភិបាលខណ្ឌឬស្សីកែវបាន បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាថា កុមារ និងយុវវ័យនៅក្នុងមូលដ្ឋាននឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្នាតាមពេលវេលានិងទីកន្លែងដែលបានរៀបចំនៅតាមមូលដ្ឋានកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញនិងរបស់ក្រសួងសុខាភិបាល។ ប្រជាពលរដ្ឋ ដែលបាននាំកូនចៅមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិត្តខំដាក់ចេញជាយុទ្ធសាស្រ្តនានាដើម្បីបង្ការ និងទប់ស្កាត់ការាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយនៅពេលនេះបានផ្តល់ជូនដល់កុមារនិងយុវ័យថែមទៀត ដែលបានគិតគូរពីសុខភាព និងអនាគតប្រទេសជាតិយ៉ាងសំខាន់ថែមទៀត៕
-
អ្នកលក់ដូរ នៅតាមដងផ្លូវតាមហាងនានា ក្នុងភូមិសាស្ត្ររាជធានី មិនអនុញ្ញាតឲ្យលក់ដូរហួសម៉ោង០៩យប់ទេ បើទោះបី ការលក់ដូរជាលក្ខណៈវេចខ្ចប់ក៏ដោយ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឲ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបី ការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។ការណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីរាត្រីថ្ងៃទី៣១ កក្កដា ខណៈដែលលោកដឹកនាំមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ អោយមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ ទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីសម្រេចរបស់សម្តេចតេជោហ៊ុន សែន ដែលត្រូវបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង០៩រហូតដល់ម៉ោង០៣ភ្លឺដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំលែងថ្មីដែលតា ។បន្ថែមពីលើនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់និងមិនមានការយោគយល់ ចំពោះអ្នកដែលល្មើសទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិនឲ្យធ្វើចរាចរណ៍ចាប់ពីម៉ោង០៩យប់រហូតទៅដល់ម៉ោង០៣ភ្លឺនេះ ពិសេសខណ្ឌនៅជាយក្រុងគឺមិនអនុញ្ញាតិអោយចូលក្រុងឡើយ។គួរបញ្ជាក់ថា ៖ក្នុងរាត្រីថ្ងៃទី២នេះលោកឃួង ស្រេងបានចុះពិនិត្យ គោលដៅត្រួតពិនិត្យ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដូនពេញនិងខណ្ឌជ្រោយចង្វារដើម្បីឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងការងារឲ្យបានម៉ឺងម៉ាត់និងគ្មានការលើកលែងចំពោះអ្នកដែលល្មើសនឹងបម្រាមនេះ ពោលគឺមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ចាប់ពីម៉ោង០៩រហូតទៅដល់ម៉ោង០៣ភ្លឺឡើយ ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ចំពោះអ្នកដែលល្មើស សម្រាប់ម៉ូតូ…
-
ប្រជាពលរដ្ឋជាង៧៣%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ក្រសួងសុខាភិបាលបានបង្ហាញថា រហូតមកទល់យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជា បានចាក់វាក់សាំងប្រឆាំងកូវីដ-១៩ បានជាង ៧លាន៣សែននាក់ហើយ ដែលស្មើនឹង ៧៣,០៥% បើធៀបប្រជាពលរដ្ឋ ១០លាននាក់ ។ ជាមួយគ្នានេះ ទូរលេខថ្មីនេះបានកើនឡើងស្មើនឹង៤៥,៦៥% នៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប ១៦លាននាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលនៅតែជំរុញឲ្យប្រជាពលរដ្ឋចូលរួមប្រកាន់ខ្ជាប់ខ្ជួនវិធានការ«៣កុំ និង៣ការពារ» បើទោះបីជាបានចាក់វ៉ាក់សាំងនេះហើយក៏ដោយ ៕
-
អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារមានអាយុ១២ ដល់១៧ឆ្នាំ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកស្អែកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព និងធ្វើសន្និសិទកាសែតផងដែរ ។ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេច ដែលមានអាយុ ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃទី០១ ខែសីហា តែម្តង នៅវិមានសន្តិភាព ហើយក្រៅពីចៅរបស់សម្តេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំជាច្រើនរូបទៀត ទៅទទួលវ៉ាក់សាំងផងដែរ ។ សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន ៧លាន២សែន៣ម៉ឺន៣ពាន់២៤៧នាក់ហើយ ដែលស្មើនឹង ៧២,៣៣% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះ បានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន ៤លាន៧សែន២ម៉ឺន៩ពាន់៦០៥នាក់ ៕ ដោយ វណ្ណលុក
-
រដ្ឋបាលក្រុងកោះរ៉ុងពង្រឹងវិធាការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

ក្រុងកោះរ៉ុង-លោក នួន ប៊ុនថុល អភិបាល ក្រុងកោះរ៉ុង បានអោយដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាកប្រជាពលរដ្ឋ រស់នៅភូមិកោះតូច ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម(ចំនុច២៣) នៃសង្កាត់កោះរ៉ុងសន្លឹម សរុបចំនួន ៦២២នាក់ ស្រី២៥៣នាក់។ ជាលទ្ធផងក្រោយការធ្វើតេស្តសំណាកបានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ រស់នៅក្នុងភូមិកោះតូច និងភូមិដើមថ្កូវចំនួន ១៦នាក់ ស្រី១០នាក់។ លោកអភិបាលក្រុងកោះរ៉ុងបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបមានចំនួន ២៤នាក់ ស្រី១៣នាក់ និងបានរៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ ។ លោកបានបន្ថែមថា យោងតាមភាពជាក់ស្តែងរដ្ឋបាលក្រុងកោះរ៉ុង នឹងបន្តបិទការចេញចូលភូមិកោះតូចរយៈពេល ១៤ថ្ងៃបន្ថែមទៀត ចំនែកប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម (ចំនុច២៣) ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន អោយគ្រប់ចំនួនថ្ងៃតាមការកំណត់នៃវិធានការសុខាភិបាល។ ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏សូមអំពាវនាវដល់ម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមបន្តផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ទៀតសិន រហូតដល់មានការជូនដំណឹងជាថ្មី ដោយឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។
-
ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្តិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)

-
ប្រធានាធិបតីវៀតណាមប្រាប់ក្រសួងសុខាភិបាលឲ្យឆាប់អនុម័តឲ្យប្រើវ៉ាក់សាំង ផលិតក្នុងប្រទេស

ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc បានទាមទារឲ្យក្រសួងសុខាភិបាលផ្តល់ភាពងាយស្រួលដល់ក្រុមផលិតវ៉ាក់សាំងក្នុងស្រុក និងអនុម័តឲ្យប្រើប្រាស់ឆាប់ៗនេះ សំដៅលើវ៉ាក់សាំង Nanocovax។ ក្រសួងសុខាភិបាលនិងទីភ្នាក់ងារពាក់ព័ន្ធចាំបាច់ត្រូបង្កើតលក្ខខណ្ឌសមស្រប កែទម្រង់នីតិវិធីសម្រាប់អ្នកផលិត និងបំព្រួញដំណើរការផលិតវ៉ាក់សាំង ជាមួយនឹងការធានាសុខភាពប្រជាជន ដោយលោកបាននិយាយបែបនេះ ក្នុងពេលប្រជុំជាមួយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC កាលពីថ្ងៃទី៣០ កក្កដាម្សិលមិញ។ លោកថា ការផ្ទុះក្នុងសហគមន៍ បច្ចុប្បន្ននេះ វ៉ាក់សាំងដើរតួនាទីដ៏សំខាន់បំផុតមួយ។ គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ ផលិតក្នុងប្រទេសនេះ បច្ចុប្បន្ន ជិតនឹងបញ្ចប់ដំណាក់កាលដំបូង ក្នុងចំណោម៣ដំណាក់កាល និងជាដំណាក់កាលចុងក្រោយសាកល្បងទៅលើមនុស្សហើយ៕ ប្រភពពី VNexpress