-
សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័ស៣០ម៉ឺន ជំនួយរបស់មិត្តចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិនចំនួន ១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលជាជំនួយរបស់មិត្តចិន ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ សម្ដេចបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលដឹកមកជាមួយវ៉ាក់សាំងនេះ គឺជាជំនួយរបស់មិត្តចិន។ សម្ដេចតេជោ បន្តទៀតថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។ សម្ដេច បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា ១៧លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ គួរបញ្ជាក់ផងដែរថា តាមផែនការនៅត្រឹមខែសីហា…
-
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចធ្វើការបិទផ្សារ ចំនួន ២៧ទីតាំង ក្នុងស្រុក-ក្រុង ចំនួន៥ ដែលប្រឈមការឆ្លងរាតត្បាតពីជំងឺកូវីដ-19

នៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបឺទផ្សារចំនួន២៧ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ស្រុក-ក្រុង ចំនួន៥នៃខេត្តបាត់ដំបង ចាប់ពីថ្ងៃទី០១ខែសីហា ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ទីតាំងផ្សារទាំ២៧ទីតាំងទាំងនោះ ក្នុងនោះ៖ ក្រុងបាត់ដំបង ចំនួន០៨ផ្សារ, ស្រុកសង្កែ ចំនួន០៦ផ្សារ, ស្រុកថ្មគោល ចំនួន០២ផ្សារ, ស្រុកកំរៀង ចំនួន ០២ផ្សារ និងស្រុកមោងឫស្សី ចំនួន០៩ផ្សារ៕
-
ផ្ទុះកូវីដ១៩ ក្នុងពេលប្រជុំសភានៅប្រទេសម៉ាឡេស៊ី

គិតត្រឹមថ្ងៃទី៣០ កក្កដា ២០២១ មានករណីវិជ្ជមានកូវីដ១៩ ក្នុងសភាជាន់ទាបនៃប្រទេសម៉ាឡេស៊ី ១១ករណីហើយ ពោលគឺក្នុងកិច្ចប្រជុំសភា នាពេលថ្មីៗនេះ។ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីថា បានចេញផ្សាយថា ១០នាក់ក្នុងចំណោមនេះ បានប្រើប្រាស់ឧបករណ៍តេស្តរហ័ស ខណៈដែលករណី២ទៀត គឺឆ្លងកាត់ការតេស្តម៉ាស៊ីន PCR ។ ប្រភពថា ដំបូងឡើយ មានករណីឆ្លង២នាក់ ក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ម្នាក់មានពាក់ព័ន្ធនឹងសមាជិកសភា ដែលមានវត្តមាននៅទីនោះ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ កក្កដា ។ មន្ត្រីសភារូបនោះបានតេស្តម៉ាស៊ីនធំ PCR នៅមណ្ឌល ក្រោយចេញរោគសញ្ញាក្អក និងក្តៅខ្លួន។ ករណីទី២ គឺប្រើប្រាស់ម៉ាស៊ីនតេស្ត នៅរដ្ឋសភា ក្រោយពេលដឹងថា ខ្លួនមានក្អក។ បន្ទាប់មកទៀត អ្នកពាក់ព័ន្ធក្នុងសភាជាង១ពាន់នាក់ត្រូវបានតេស្តជាបន្តបន្ទាប់ រហូតរកឃើញឆ្លងដល់១១នាក់ គិតត្រឹមម្សិលមិញ ខណៈដែលការប្រជុំសភានេះមិនទាន់បញ្ចប់ទេ ពោលគឺគ្រោងនឹងបញ្ចប់ នាថ្ងៃទី២ សីហា ឯណោះ៕ ប្រភពី CNA
-
ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃមានសហការល្អជាមួយអាជ្ញាធរថៃឱ្យជួយមើលថែទាំពលករខ្មែរដែលឆ្លងជំងឺកូវីដ

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធថៃឱ្យជួយមើលថែទាំដោយយកចិត្តទុកដាក់ពលករណាដែលឆ្លងជំងឺកូវីដ និងបានទាក់ទងជាប្រចាំ ជាមួយរោងចក្រ សហគ្រាស ក្រុមហ៊ុន ឱ្យផ្គត់ផ្គង់អាហារគ្រប់គ្រាន់ដល់ពលករដែលស្ថិតក្នុងតំបន់បិទខ្ទប់។ ស្ថានទូតតែងយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនពលករដែលជួបការលំបាកខ្លាំង។ ឯកឧត្តម កុយ គួង បានបន្តថា “ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃបានខិតខំប្រឹងប្រែងតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ពលករខ្មែរយើងនៅប្រទេសថៃមានចំនួនជាងមួយលាននាក់”។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅប្រទេសថៃបានផ្តល់ព័ត៌មានមិនពិតទៅឱ្យបណ្តាញសារព័ត៌មានអំពីស្ថានភាពពលករខ្មែរនៅប្រទេស។ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា ស្ថានការណ៍ជំងឺកូវីដ-១៩ នៅថៃនាថ្ងៃទី៣១ ខែកក្កដានេះ មានអ្នកឆ្លងថ្មីចំនួន១៨.៩១២នាក់ នាំឱ្យចំនួនឆ្លងសរុប ៥៩៧.២៨៧នាក់។អ្នកស្លាប់ថ្មីចំនួន ១៧៨នាក់ នាំឱ្យចំនួនអ្នកស្លាប់សរុប ៤,៨៥៧ នាក់។ ទន្ទឹមនេះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសថៃឱ្យចូលរួមអនុវត្តវិធានការ បីការពារ បីកុំ។ បន្តផ្តល់កម្លាំងចិត្តដល់ខ្លួនឯង បន្តអត់ធ្មត់រួមសុខរួមទុក្ខជាមួយម្ចាស់ផ្ទះ។ កុំចល័តចេញពីកន្លែងស្នាក់/ធ្វើការ ឬធ្វើដំណើរទៅព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទបណ្តោះអាសន្នដល់ថ្ងៃទី១២ ខែសីហា ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ជាពិសេសប្រភេទដែលតា (Delta) ក្នុងអំឡុងការធ្វើដំណើរនិងប្រឈមនឹងវិធានការច្បាប់ថៃនានា។ ប្រទេសថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដល់ថ្ងៃទី៣០ ខែកញ្ញា បន្តបិទព្រំដែនបម្រាមគោចរក្នុងខេត្តក្រុងមួយចំនួន…
-
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៣នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៥៣នាក់នោះ រួមមាន៥នាក់ជាកម្មកររោងចក្រ, ៨នាក់ពាក់ពន្ធ័ផ្សារកំពង់ត្រាច ស្រុករមាសហែក, ៩នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ១៧នាក់លើប្រជាជនចំណាកស្រុកមកពីប្រទេសវៀតណាម, ក្រៅពីនោះនៅ មានស្រុក, ក្រុងមួយចំនួន និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។ ចំណែកអ្នកស្លាប់ទាំង៣នាក់ រួមមានទី១ ស្ត្រីអាយុ៣៩ឆ្នាំនៅស្រុកចន្ទ្រា, និងទី២ ស្រី្តអាយុ៩១ឆ្នាំ នៅស្រុករំដួល និងទី៣ ស្ត្រីអាយុ៦៤ឆ្នាំ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨០៩នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៩៦៣នាក់ និងមានអ្នកស្លាប់សារុបចំនួ៨៨នាក់។
-
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១១០នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១១០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកកំចាយមារ៣៦នាក់, ស្រុកព្រះសេ្ដច១៣នាក់, ស្រុកកំពង់ត្របែក១០នាក់, ស្រុកពាមជរ៩នាក់, ស្រុកពោធិ៍រៀង៩នាក់, ស្រុកពាមរក៍៦នាក់, ស្រុកមេសាង៤នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកកញ្ជ្រៀច៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកពារាំង២នាក់, មកពីខេត្តកណ្ដាលម្នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងមកពីខេត្តសៀមរាបម្នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ស្ត្រីអាយុ៦៥ឆ្នាំនៅស្រុកល្វាឯម ខេត្តកណ្ដោល , ទី២ស្ត្រីអាយុ៦២ឆ្នាំនៅស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣ស្ត្រីអាយុ៥១ឆ្នាំនៅស្រុកកំចាយមារ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៣០កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់១៥០នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៦៧នាក់ និងស្លាប់៧១នាក់។
-
ប្រជាពលរដ្ឋជាង៧២%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣០កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន២សែន៣ម៉ឺន៣ពាន់២៤៧នាក់ហើយដែលស្មើនឹង៧២,៣៣%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៧សែន២ម៉ឺន៩ពាន់៦០៥នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ៣០កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៣ម៉ឺន៣ពាន់២៨៩នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៦៨ម៉ឺន១ពាន់៧៤១នាក់។
-
ថៃឆ្លងកូវីដប្រចាំថ្ងៃ ហក់ឡើងដល់ជិត២ម៉ឺននាក់

-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំកុំធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនំនិញចេញ ចូល ឬឆ្លងកាត់ រាជធានីខេត្ត ក្នុងអំឡុងពេលបិទខ្ទប់រយៈពេល ១៤ថ្ងៃ

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មករអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៣០កក្កដាឆ្នាំ២០២១ បានណែនាំដល់ប្រធានអណុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឲ្យណៈកម្មករអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានី ខេត្ត ឲ្យធានានូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរ នៅតាមរាជធានី ខេត្ត។ រាជរដ្ឋាភិបាលនៅថ្ងៃទី២៨កក្កដាឆ្នាំ២០២១ បានចេញសារាចរ ស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្ដីសម្រេចទាក់ទងនឹងការបិទខ្ទប់បណ្ដាខេត្តចំនួន៨ជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប, ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមឃាត់ ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរដោយអភិបាលរាជធានី ខេត្ត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំថា ក្នុងអំឡុងពេលនៃការបិទខ្ទប់ ឬក្នុងអំឡុងពេលនៃការអនុវត្តយុទ្ធនាការរយៈពេល១៤ថ្ងៃ មិនត្រូវធ្វើឲ្យរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតានៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្តនីមួយៗឡើយ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបាននែនាំដល់អភិបាលរាជធានី ខេត្ត និងប្រធានអណុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឲ្យណៈកម្មករអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវធានាឲ្យបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសនូវការខកខាន ឬការរាំងស្ទះដល់ការដឹកជញ្ជូនវត្ថុធាតុដើម ឬផលិតផលសម្រេចចេញពីតាមបណ្ដារោងចក្រសហគ្រាសនានា ក៏ដូចជាការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតផងដែរ។
-
ប្រជាពលរដ្ឋជាង ៧២%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៧លាន២សែន៣ម៉ឺន ៣ពាន់ ២៤៧នាក់ហើយដែលស្មើនឹង៧២,៣៣%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង ១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៧សែន២ម៉ឺន៩ពាន់៦០៥នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ៣០កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៣ម៉ឺន៣ពាន់២៨៩នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៦៨ម៉ឺន១ពាន់៧៤១នាក់។