-
បិសាចក្រហម Man Utd រំសាយការប្រកួត ក្រោយសមាជិកក្រុម៩នាក់ ឆ្លងកូវីដ

ក្រុមបិសាចក្រហម Man Utd នៅអង់គ្លេស បានរំសាយការប្រកួតមិត្តភាពចោល បន្ទាប់ពីសមាជិក ក្នុងក្រុម៩នាក់មានឆ្លងកូវីដ១៩។ Man Utd នឹងត្រូវប្រកួតមិត្តភាពរបស់ខ្លួនទល់ក្រុម Preston North End នៅចុងសប្ដាហ៍នេះ ប៉ុន្ដែត្រូវរំសាយចោលវិញ ក្រោយពីរកឃើញមានកីឡាករក្នុងក្រុមឆ្លងមេរោគកូវីដ១៩។ ការតេស្ដឃើញនេះ បន្ទាប់ពី Manchester United ប្រកួតមិត្តភាពជាមួយក្រុម Brentford កាលពីថ្ងៃពុធកន្លងទៅ៕
-
ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរីហ្សត ដែលបានផ្តល់កន្លែងស្នាក់នៅ សម្រាប់ក្រុមគ្រូពេទ្យ ក្នុងបេសកកម្មចាក់វ៉ាក់សាំងជូនពលរដ្ឋ

ព្រះសីហនុ ៖ ក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រីស្សត មកពីក្រុង ស្រុក នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ របស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរីហ្សត ដែលបានឧបត្ថម្ភគាំទ្រ ផ្តល់កន្លែងស្នាក់នៅ ជូនក្រុមគ្រូពេទ្យ និងក្រុមការងារ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ។ ឯកឧត្តម បន្តថា នៅថ្ងៃទី១ ខែសីហា វេលាម៉ោង ៩ព្រឹក ខេត្តនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមគ្នានៅទូទាំងខេត្តព្រះសីហនុ ចំនួន ៩ទីតាំង នៅតាមក្រុង/ ស្រុកទាំង៥ ជូនកុមារមានអាយុ១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ។ ឯកឧត្តមស្នើឱ្យឪពុកម្តាយ ឬអាណាព្យាបាល នាំកូនចៅមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅតាមទីកន្លែងដែលបានរៀបចំជូនដោយភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬសំបុត្រកំណើតរបស់កុមារ ។ ឯកឧត្តម គួច…
-
លោកប្រាយុទ្ធនិយាយលួងពលរដ្ឋខ្លួនថា ប្រទេសផ្សេងឆ្លងខ្លាំងជាងថៃទៀត

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយប្រាប់ទៅប្រជាពលរដ្ឋខ្លួនថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។ ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃសុក្រ ទី៣០ ខែកក្កដាថា ក្នុងបទសម្ភាសន៍ពិសេសមួយ ថ្មីៗនេះ លោក ប្រាយុទ្ធ បានលើកឡើងថា ប្រសិនបើនិយាយពីការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសថៃ មើលទៅវាហាក់គួរឲ្យតក់ស្លុតខ្លាំងណាស់ ក៏ប៉ុន្តែលោកចង់ឲ្យពលរដ្ឋខ្លួន ព្យាយាមផ្តោតមើលតួលេខករណីឆ្លង និងស្លាប់ដោយសារជំងឺនេះ នៅតាមប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃផ្សេងទៀត នៅជុំវិញពិភពលោកផង។ ជាមួយនឹងការនិយាយហាក់លួងដល់ប្រជាពលរដ្ឋនេះ ខណៈដែលថៃកំពុងកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ដែលពីរសប្តាហ៍មកនេះ ស្ថិតនៅលើសជាង១ម៉ឺននាក់ ក្នុងមួយថ្ងៃក៏ដោយ លោកនាយករដ្ឋមន្រ្តីថៃ នៅតែប្រកាន់ជំហរថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនមែនជាបញ្ហាឡើយ ហើយលោកបាននិយាយថា ប្រទេសជាច្រើនផ្សេងទៀត ក៏មិនអាចគ្រប់គ្រងការរាតត្បាតជំងឺនេះបានដូចគ្នា។ ថៃមានឆ្លងករកណីកូវីដ១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៥៧៨,៣៧៥នាក់ និងស្លាប់៤,៦៧៩នាក់ គិតត្រឹមថ្ងៃសុក្រ ទី៣០ កក្កដា ២០២១៕
-
ជប៉ុនដាក់បណ្តាខេត្តក្បែរក្រុងតូក្យូទីតាំងកីឡា អូឡាំពិក ក្នុងគ្រាអាសន្នបន្តទៀត

រាជធានីជប៉ុន ដែលជាទីក្រុងតូក្យូ ទីតាំងរៀបចំព្រឹត្តិការណ៍កីឡាអូឡាពិក ហ្គេម បានប្រកាសពីការឆ្លងមេរោគប្រចាំថ្ងៃកើនឡើងខ្លាំង ក្នុងនោះ ទើបប្រកាសថាមានចំនួន ៣,៨៦៥ ករណីទៀត នាថ្ងៃទី៣០ កក្កដានេះ។ រាជរដ្ឋាភិបាលជប៉ុនបានស្នើដាក់ក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី ៣១ ខែសីហា នៅក្នុងខេត្តចំនួនបីស្ថិតក្បែរទីក្រុងម្ចាស់ផ្ទះអូឡាំពិកតូក្យូ ព្រមទាំងខេត្តអូសាកាខាងលិច ក្រោយជំងឺកូវីដ-១៩ បានកើនឡើងខ្លាំង នៅជុំវិញប្រទេស។ លោក Yasutoshi Nishimura រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុននិយាយថា តំបន់ដែលមានភាពអាសន្នដូចជាតូក្យូនិងកោះអូគីណាវ៉ាខាងត្បូង ដែលគួរតែត្រូវបានពន្យារ ដល់ថ្ងៃទី ៣១ ខែសីហា៕
-
ប្រមុខការពារជាតិអាមេរិក-វៀតណាមសន្យាពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

រដ្ឋមន្ត្រីការពារជាតិអាមេរិក និងរដ្ឋមន្ត្រីការពារជាតិវៀតណាមបានព្រមព្រៀងគ្នា លើកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ជាការអះអាងរួមគ្នាក្នុងជំនួបពិភាក្សាការងារនាក្រុងហាណូយ កាលពីថ្ងៃពីពេលថ្មីៗនេះ ខណៈដែលលោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងពេលជួបសមភាគី Phan Van Giang កាលពីថ្ងៃទី២៩ កក្កដា បានមានប្រសាសន៍បញ្ជាក់ថា ភាគីអាមេរិកប្រកាសគាំទ្រវៀតណាម តាមរយៈការផ្តល់ជូនសម្ភារទប់ស្កាត់ជំងឺកូវីដ១៩។ ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យយោធា ដែលត្រូវពង្រឹងបន្ថែមទៀតផងដែរ៕
-
រាជរដ្ឋាភិបាល បង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ បរិក្ខា សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

យោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១ បានបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវ រកឱសថ និងបរិក្ខាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ចំណុះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រុមការងារនៅ មានសមាសភាព អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធាន, រដ្ឋលេខាធិការក្រសួងប្រៃសណី លោក ជាប សត្ថារតន៍, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ, ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ត្រាចារ្យងីម៉េង និងនាយកវិទ្យាស្ថានសុខភាពសាធារណៈ លោកសាស្ត្រាចារ្យ ឈា ឆវណ្ណ ជាអនុប្រធាន ព្រមទាំងមានសមាជិក៩រូបទៀត។ ក្រុមការងារនោះ មានភារកិច្ចស្រាវជ្រាវ និងស្វែងរកឱសថដែលមានប្រសិទ្ធភាពខ្ពស់ និងដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាល ឬបង្ការជំងឺកូវីដ-១៩។ ទី២ មានភារកិច្ច សិក្សា ស្រាវជ្រាវ និងស្វែករកឧបករណ៍តេស្ដរកមេរោគកូវីដ-១៩ ដែលមានប្រសិទ្ធភាព, ភាពងាយស្រួលក្នុងការប្រើប្រាស់ និងតម្លៃទាបសមរម្យ។ ទី៣ មានភារកិច្ច សិក្សា ស្រាវជ្រាវ និងស្វែងរកបរិក្ខាពេទ្យចាំបាច់ដទៃទៀត ដើម្បីបម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទី៤ មានភារកិច្ចធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឱសថបរទេស…
-
បទ ៖ បេះដូងព្រោះតែបុព្វហេតុជាតិមាតុភូមិ

បទ ៖ បេះដូងព្រោះតែបុព្វហេតុជាតិមាតុភូមិ លំនាំបទ ៖ បេះដូងកំព្រា ច្រៀងដោយ ៖ លោក ចាប សក្កណា និង កញ្ញា ចំរើន សុភា និពន្ធទំនុកតាមលំនាំដើម ៖ ព្រះតេជគុណ នូរ ហ៊ិនចាន់សំណាង សម្រួលបទភ្លេង ៖ លោក រ៉ុង សេរីវណ្ណ ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក លីន រតនា ក្រាហ្វិក ៖ លោក ណុង វណ្ណនេត ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥៥នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម១២នាក់, ស្រុកកំពង់សៀម៩នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការលើ ម្នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកបាធាយ៥នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ៣នាក់ និងមកពីរាជធានីភ្នំពេញ២នាក់ និងខេត្តក្រចេះម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ បុរសអាយុ៣១ឆ្នាំនៅស្រុកបាធាយ, ទី២ ស្ត្រីអាយុ៧២ឆ្នាំនៅក្រុងកំពង់ចាម និងទី៣ បុរសអាយុ៣៧ឆ្នាំនៅស្រុកសន្ទុក ខេត្តកំពង់ធំ។
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៦០០នាក់ និងស្លាប់ ២៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣០កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៩កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦៦៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៤០នាក់ និងករណីឆ្លងសហគមន៍៤២៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៩កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨១២ និងមានអ្នកស្លាប់២៥នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៨កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៦ពាន់៥៨៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន៩ពាន់១៩៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៣៧៥នាក់ហើយ។
-
ផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់ពលករខ្មែរ ដែលធ្វើការនៅថៃ មកព្រំដែនចំនួន ១៤ថ្ងៃ

រាជធានីភ្នំពេញ៖នៅថ្ងៃទី ៣០ ខែ កក្កដាឆ្នាំ ២០២១នេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីពីកិច្ចសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ ថា យោងតាមវិធានការបិទខ្ទប់ភូមិសាស្ត្របណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងការរឹតបន្តឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅកម្ពុជា ក៏ដូចជាយោងលើវិធានការបិទខ្ទប់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដែលកំពុងស្ថិតនៅជាធរមាននៅក្នុងប្រទេសថៃ នោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដូចខាងក្រោម៖ ១-កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា នេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ប្រសិនបើមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ សូមបងប្អូនមេត្តារង់ចាំរហូតដល់ក្រោយថ្ងៃទី១២ ខែសីហា។ ២-ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាមួយក៏ដោយ គឺបងប្អូននឹងត្រូវគេតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនបងប្អូនពលករគឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ហើយត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ផងដែរ។ ៣-ក្នុងរយៈពេលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ…