Category: Covid-19

  • អាជ្ញាធរខណ្ឌទាំង១៤ ចុះអប់រំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ព្រមៗគ្នា​ ជុំវិញបិទបម្រាមគោចរពីម៉ោង ៩យប់ដល់ម៉ោង ០៣ទៀបភ្លឺ

    អាជ្ញាធរខណ្ឌទាំង១៤ ចុះអប់រំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ព្រមៗគ្នា​ ជុំវិញបិទបម្រាមគោចរពីម៉ោង ៩យប់ដល់ម៉ោង ០៣ទៀបភ្លឺ

    ភ្នំពេញ៖ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជាទៅឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ ចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងនោះ ឃើញថា នៅរាត្រីថ្ងៃទី២៩ កក្កដាឆ្នាំ ២០២១នេះ អាជ្ញាធរគ្រប់ខណ្ឌបានចុះអប់រំផ្សព្វផ្សាយសេចក្តីសំរេចនៃការ បិទបម្រាមគោចរពីម៉ោង៩យប់ដល់ម៉ោង០៣ទៀបភ្លឺនេះ យ៉ាងសកម្ម តែមិនមានការឃាត់ឬផាកពិន័យឡើយ ពោលគឺគ្រាន់តែអប់រំណែនាំណែនាំប៉ុណ្ណោះ។ អនុវត្តតាមបទបញ្ជានេះ សម្រាប់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏មិនខុសពីខណ្ឌដទៃដែរ នៅរាត្រីថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១នេះ ក្រោមការបញ្ជាផ្ទាល់ពីលោក ហែមដារិទ្ធ ប្រធានបញ្ជាការ ឯកភាពខណ្ឌ បានចាត់ ចែងកម្លាំងជាពីរក្រុមដឹកនាំដោយអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង ៩យប់រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះរហូតទៅដែលមានរយៈពេល១៤ថ្ងៃ។ លោកប៉ាង…

  • ក្រសួងសុខាភិបាល អនុញ្ញាតឲ្យព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងខេត្តចំនួន ២២ទៀត

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងខេត្តចំនួន ២២ទៀត

    យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះសម្រាប់ខេត្តចំនួន២២។ ខេត្តទាំងនោះរួមមាន ខេត្តបាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កោះកុង, ព្រះសីហនុ, កំពត, កែប, តាកែវ, កំពង់ស្ពឺ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ព្រៃវែង និងស្វាយរៀង។ ក្រសួងសុខាភិបាលក៏បានណែនាំឲ្យអភិបាលខេត្តទាំងនោះ ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឲ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្តនីមួយៗ។ សូមជម្រាបថា កន្លងមកក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ អ្នកគ្រប់គ្រង និងព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះបាន។

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៣៤៥ករណី និងស្លាប់១១៧នាក់ទៀតនៅក្នុងថ្ងៃសុក្រនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៣៤៥ករណី និងស្លាប់១១៧នាក់ទៀតនៅក្នុងថ្ងៃសុក្រនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់៣៤៥ករណី និងស្លាប់១១៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៦ពាន់៦៦៤ករណីជាប្រជាជនទូទៅ និង ៦៨១ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺចំនួន១ម៉ឺន៦៧៨នាក់បានជាជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យវិញ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥៤ម៉ឺន៩ពាន់៥១២ករណី ក្នុងនោះមានអ្នកជំងឺ៣៥ម៉ឺន៣ពាន់៧៤៤នាក់បានជាសះស្បើយឡើងវិញ ។ ហើយចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៧ម៉ឺន៨ពាន់៣៧៥ករណី និងអ្នកជំងឺ៣៨ម៉ឺន១ពាន់១៧០នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៤ពាន់៥៨៥នាក់ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៤ពាន់៦៧៩នាក់ ៕ ប្រភព៖ Bangkok Post

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៩៨៧ករណីបន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៩៨៧ករណីបន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម នៅព្រឹក​ថ្ងៃសុក្រ​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​៤ពាន់៩៨៧ករណីបន្ថែម​ទៀត​នៅ​២០​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ពាន់៧៤០ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​ការរកឃើញអ្នកជំងឺ​កូវី​ដ១៩ក្នុងស្រុកចំនួន១២ម៉ឺន៩ពាន់៥៧១ករណីនៅក្នុង​៦២​ខេត្ត-​ក្រុង ក្នុងចំណោមខេត្ត-​ក្រុងសរុប៦៣របស់ប្រទេសនេះ ​ចាប់តាំងពីវីរុស​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាលពី​៣​ខែ​មុន ។ ​ទីក្រុង​ហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៨ម៉ឺន៤ពាន់៥២១ករណី ។ ជាមួយគ្នានេះ វៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ជូនដល់ប្រជាជនខ្លួនបាន​ជាង៥.៥២​លាន​នាក់ផងដែរ តែ​មានមនុស្ស​ប្រមាណ៥៤ម៉ឺន៦ពាន់៤០២នាក់​ប៉ុណ្ណោះ​ ដែលបាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

  • លោក ចូ បៃដិន អំពាវនាវអោយផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពលរដ្ឋអាមេរិកដែលទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩

    លោក ចូ បៃដិន អំពាវនាវអោយផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពលរដ្ឋអាមេរិកដែលទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩

    អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញអោយរដ្ឋាភិបាលក្នុងតំបន់ ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ប្រជាជនទាំងឡាយណា ដែលទើបបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈច្បាប់ថ្មីបានតម្រូវអោយបុគ្គលិកសហព័ន្ធបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងរួច ឬត្រូវធ្វើតេស្តជាប្រចាំ ការពាក់ម៉ាស និងការរឹតត្បិតលើការធ្វើដំណើរជាដើម ។ លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ឥឡូវនេះមានមនុស្សជាច្រើនកំពុងស្លាប់ ឬក៏កំពុងឈរមើលអ្នកដែលពួកគេស្រលាញ់កំពុងបាត់បង់ជីវិត ។ លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា ជាមួយនឹងសេរីភាពកើតចេញពីការទទួលខុសត្រូវ ដូច្នេះសូមមេត្តាធ្វើការវិនិច្ឆ័យប្រកបដោយទំនួសខុសត្រូវ… ទៅទទួលការចាក់វ៉ាក់សាំងការពារដើម្បីខ្លួនឯងផង មនុស្សដែលខ្លួនអ្នកស្រលាញ់ផង ក៏ដូចជាដើម្បីប្រទេសជាតិរបស់អ្នកផងដែរ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) គិតមកទល់ពេលនេះ មានមនុស្សប្រមាណ១៦៣.៨លាននាក់នៅក្នុងសហរដ្ឋអាមេរិកបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ក្នុងចំណោមប្រជាជនសរុបប្រមាណ៣៣០លាននាក់ ៕ ប្រភព៖ CNA

  • អ៊ីស្រាអែលនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់មនុស្សចាស់មានអាយុពី៦០ឡើងទៅ

    អ៊ីស្រាអែលនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់មនុស្សចាស់មានអាយុពី៦០ឡើងទៅ

    អ៊ីស្រាអែល៖ អ៊ីស្រាអែលនឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer/BioNTech សម្រាប់ដូ​សទី៣​ដល់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី៦០ ដល់ ៧០ឆ្នាំ ដោយ​ធ្វើអោយ​អ៊ីស្រាអែល​ក្លាយជា​ប្រទេស​ដំបូងគេ ដែល​ផ្តល់ការចាក់​វ៉ាក់សាំង​​បន្ថែម​ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុសបម្លែងខ្លួនថ្មី Delta ​។​ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​លោក​ណា​ហ្វតា​លី បិ​ន​ណេ​ត ថ្លែងថា ការចាក់​វ៉ាក់សាំងនឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែល​ជា​ផ្នែក​មួយ​នៃ “​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បំពេញបន្ថែម​” សម្រាប់​មនុស្ស​ដែល​មាន​អាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​កាលពី​ជាង​ប្រាំ​ខែ​កន្លង​ទៅ ខណៈ​មាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ចំពោះ​វីរុស Delta ដែល​ឆ្លង​ដាល​យ៉ាង​រហ័ស ​។ ទន្ទឹមនេះ ​លោ​ក បិន​ណេ​ត ក៏ធ្វើការ​អំពាវនាវ​ដល់​មនុស្ស​ចាស់​ទាំងអស់​ដែល​បានចាក់​វ៉ាក់សាំង​រួច សូម​មក​ទទួល​មួយ​ដូស​បន្ថែម ដើម្បីការពារ​ខ្លួន​អ្នក​ ​។​ លោ​ក បិន​ណេត បន្ថែមថា ​ការសម្រេចចិត្ត​នេះ​ គឺ​ផ្អែក​លើ​ការស្រាវជ្រាវ ​និង​ការវិភាគ ​ក៏​ដូចជា​ការកើនឡើង​ហានិភ័យ​នៃ​រលកវីរុសបម្លែងខ្លួនថ្មី Delta ។​ រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែល​លោក នី​ត​ហ្សាន ហូ​រ៉ូវីត ក៏បានអះអាងដែរថា ការចាក់វ៉ាក់សាំង​ដូសទី​បី​នេះ ​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន​ ។ ប្រធានាធិបតី​អ៊ីស្រាអែល​លោក​ អ៊ី​ហ្សាក ហឺ​ហ្សុ​ក នឹង​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩សម្រាប់ដូស​ទីបី​មុន​គេ​នៅ​ព្រឹក​ថ្ងៃ​សុក្រសប្តាហ៍​នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ Reuters​

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៧លាន៣៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២១ម៉ឺននាក់ និងជាសះស្បើយ១៧៨លាន៥១ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៧លាន៣៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២១ម៉ឺននាក់ និងជាសះស្បើយ១៧៨លាន៥១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៧លាន៣៦ម៉ឺន៥ពាន់៤០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២១ម៉ឺន៤ពាន់៦១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៨លាន៥១ម៉ឺន៧ពាន់៣៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៥៨ម៉ឺន៤ពាន់២៧២នាក់ ស្លាប់ចំនួន៦២ម៉ឺន៨ពាន់៤៩២នាក់ និងជាសះស្បើយចំនួន២៩លាន៦២ម៉ឺន៦ពាន់៧៥៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៥៧ម៉ឺន១ពាន់២៩៥នាក់ ស្លាប់៤២ម៉ឺន៣ពាន់២៤៤នាក់ និងជាសះស្បើយ៣០លាន៧៣ម៉ឺន៦ពាន់២៤១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៨៣ម៉ឺន៩ពាន់៣៦៩នាក់ ស្លាប់ចំនួន៥៥ម៉ឺន៤ពាន់៦២៦នាក់ និងជាសះស្បើយ១៨លាន៥៦ម៉ឺន៩ពាន់៩៩១នាក់ ៕ ប្រភព៖ worldometers

  • ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបការចោទប្រកាន់ បណ្តាញផ្សព្វផ្សាយថៃ

    ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបការចោទប្រកាន់ បណ្តាញផ្សព្វផ្សាយថៃ

    ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបការចោទប្រកាន់ បណ្តាញផ្សព្វផ្សាយថៃ ពាក់ព័ន្ធវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ ៕

  • ក្រសួងសុខាភិបាល ដាក់ចេញបែបបទ និងនីតិវិធីសម្រាប់ក្រុមហ៊ុនឯកជន

    ក្រសួងសុខាភិបាល ដាក់ចេញបែបបទ និងនីតិវិធីសម្រាប់ក្រុមហ៊ុនឯកជន

    ក្រសួងសុខាភិបាល ដាក់ចេញបែបបទ និងនីតិវិធីសម្រាប់ក្រុមហ៊ុនឯកជន ដែលបើកសេវាផ្ដល់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋ ៕

  • បន្តការបិទសកម្មភាព ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត និងក្លឹបដែលមានទេសចរប្រមូលផ្ដុំនានា

    បន្តការបិទសកម្មភាព ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត និងក្លឹបដែលមានទេសចរប្រមូលផ្ដុំនានា

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រើនរំលឹកឱ្យប្រធានមន្ទីរទេសចរណ៍ បន្តការបិទសកម្មភាព ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត និងក្លឹបដែលមានទេសចរប្រមូលផ្ដុំនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ១៩៕