Category: Covid-19

  • អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច អាជ្ញាធរ ចុះអនុវត្តន៍ការបិទបម្រាមគោចរពីម៉ោង៩ ដល់ម៉ោង៣ ភ្លឺក្នុងភូមិសាស្ត្ររាជធានី

    អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច អាជ្ញាធរ ចុះអនុវត្តន៍ការបិទបម្រាមគោចរពីម៉ោង៩ ដល់ម៉ោង៣ ភ្លឺក្នុងភូមិសាស្ត្ររាជធានី

    ភ្នំពេញ៖អ្នកល្មើសនឹងបម្រាមគោលចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺត្រូវផាកពិន័យធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺន រថយន្ត១លានរៀល។ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដានេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោលចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលកាលពីរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ លោកបានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខដែលលោកបានអញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីពេញដើម្បីជម្រុញឱ្យសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌអនុវត្តការងារនេះ ឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព។ ក្នុងឱកាសនោះលោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ៖ការអនុវត្តនូវវិធានការ ដោយបិទបំរាមគោចរខាងលើនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ពិសេសកូវីដ បំលែងថ្មីដែលតា ។ លោកបានបញ្ជាក់ផងដែរថា ៖ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំលែងថ្មីនេះ។ទទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេច បិទបំរាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។ លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅសរុប១៤ខណ្ឌស្មើនឹង២៨គោលដៅ ។ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។ គួរបញ្ជាក់ថា ៖នៅរាត្រីថ្ងៃទី៣០ កក្កដា…

  • ខណ្ឌឬស្សីកែវ ក៏មិនខុសពីខណ្ឌដទៃទៀតដែរ គឺបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតចំពោះអ្នកដំណើរទាំងឡាយណាដែលល្មើសពីបំរាមបានកំណត់ ដើម្បីមកធ្វើការសាកសួរ

    ខណ្ឌឬស្សីកែវ ក៏មិនខុសពីខណ្ឌដទៃទៀតដែរ គឺបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតចំពោះអ្នកដំណើរទាំងឡាយណាដែលល្មើសពីបំរាមបានកំណត់ ដើម្បីមកធ្វើការសាកសួរ

    សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបំរាមគោចរជាថ្មី ដល់រដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរពេលយប់ ចាប់ពីម៉ោង ៩យប់រហូតដល់ម៉ោង ៣ទាបភ្លឺ ពីថ្ងៃទី ៣០ដល់ថ្ងៃទី១២ខែ សីហា ដែលមានរយៈពេល១៤ថ្ងៃ៕

  • សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា

    សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា

    ម៉ាសចំនួន១លានម៉ាស់ ដែលជាជំនួយរបស់សាធារណរដ្ឋកោះ ម៉ាស្ហាល់ ត្រូវបានប្រគល់ជូនដល់ក្រសួងសុខា ភិបាលកម្ពុជាដើម្បីបង្កាជំងឺកូវីដ១៩។

  • ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃផ្តល់ជំនួយបង្កាកូវីដ១៩

    ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃផ្តល់ជំនួយបង្កាកូវីដ១៩

    ឧបករណ៍និងសម្ភារៈប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសថៃបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បី ប្រឆាំងនឹងជំងឺកូវីដ១៩។

  • វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងដឹកមកដល់កម្ពុជា

    វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងដឹកមកដល់កម្ពុជា

    យន្តហោះជើងដំបូងដែលផ្ទុកវ៉ាក់សាំង Johnson & Johnson ចំនួន ៤៥ម៉ឺន៥ពាន់ដូស នៃជំនួយរបស់សហរដ្ឋ អាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់

  • បទ៖ ដល់វេនកូនម្តង! (ចាន់ថន+នីនិច)

    បទ៖ ដល់វេនកូនម្តង! (ចាន់ថន+នីនិច)

    បទ ៖ ដល់វេនកូនម្តង! លំនាំបទ ៖ ថៅកែត្បូងណា៎កូន! ច្រៀងដោយ ៖ អ្នកនាង សុន ចាន់ថន និង កញ្ញា អ៊ុង នីនិច និពន្ធតាមទំនុកតាមលំនាំដើម ៖ លោក ជួន មករា សម្រួលបទភ្លេង ៖ លោក រ៉ុង សេរីវណ្ណ ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ម៉េត វណ្ណី ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

  • អង្គការសហប្រជាជាតិព្រមានថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន៥៤លាននាក់អាចនឹងឆ្លងជំងឺកូវីដ-១៩ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ

    អង្គការសហប្រជាជាតិព្រមានថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន៥៤លាននាក់អាចនឹងឆ្លងជំងឺកូវីដ-១៩ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ

    មីយ៉ាន់ម៉ា៖ អង់គ្លេសបានព្រមានទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន៥៤លាននាក់ អាចនឹងឆ្លងជំងឺកូវីដ១៩នៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀតនេះ ។ ជុំវិញការព្រមាននេះដែរ អង់គ្លេសបានកោះប្រជុំដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ស្ថានភាពជំងឺរាតត្បាតដ៏អាក្រក់នៅមីយ៉ាន់ម៉ា ដែលបានរីករាលដាលចាប់តាំងពីយោធាដណ្តើមបានការគ្រប់គ្រងអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី កាលពីខែកុម្ភៈ ។ ជាមួយគ្នានេះ អង់គ្លេសបានជំរុញឱ្យក្រុមប្រឹក្សាធានាសេចក្តីសម្រេចលេខ ២៥៦៥ ដែលទាមទារឱ្យមានបទឈប់បាញ់នៅតំបន់មានជម្លោះ ដើម្បីអនុញ្ញាតដល់ការផ្តល់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពត្រូវបានគោរពនៅមីយ៉ាន់ម៉ា ។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានតែ៤០ភាគរយនៃមណ្ឌលសុខភាពរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលនៅតែអាចដំណើរការបាន ។ បើតាមរបាយការណ៍របស់រដ្ឋាភិបាលយោធា ប្រជាជនមីយ៉ាន់ម៉ាប្រមាណ១,៧៥លាននាក់ប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ៕ ប្រភព៖ AFP

  • អាជ្ញាធរខេត្តកំពត សម្រេចបិទផ្សារកំពង់ត្រាច បណ្ដោះអាសន្ន ខណៈអាជីវករ ចេញមកលក់កកកុញលើចិញ្ចើមផ្លូវ

    អាជ្ញាធរខេត្តកំពត សម្រេចបិទផ្សារកំពង់ត្រាច បណ្ដោះអាសន្ន ខណៈអាជីវករ ចេញមកលក់កកកុញលើចិញ្ចើមផ្លូវ

    ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពត បានចេញសេចក្ដីប្រកាសជាផ្លូវការ សម្រេចបិទខ្ទប់ផ្សារកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច គិតចាប់ពីថ្ងៃទី៣០ កក្កដា ជាបណ្ដោះអាសន្នសិន រហូតដល់ថ្ងៃទី៥ សីហា ឆ្នាំ២០២១ ។ ការដាក់រនាំងបាំងផ្លូវ ចូលផ្សារកំពង់ត្រាច អ្នកលក់ដូរភាគច្រើន មិនបានដឹងដំណឹងមុន ស្រាប់តែព្រឹកព្រលឹម ថ្ងៃទី៣០ កក្កដា ក្រុមអាជីវករលក់ដូរទាំងអស់ ឃើញបិទផ្សារ ក៏យកអីវ៉ាន់ មានត្រីសាច់ជាដើម ដាក់លក់អមចិញ្ចើមផ្លូវថ្នល់តែម្ដង ។ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច នាព្រឹកថ្ងៃទី៣០ កក្កដា បាននិយាយប្រាប់អោយដឹងថា ការសម្រេចបិទផ្អាកដំណើរការ ផ្សារកំពង់ត្រាច ជាបណ្ដោះអាសន្ននេះ ព្រោះមានអាជីវកលក់មាស ស្ម័គ្រចិត្តបានទៅធ្វើសំណាក នៅមណ្ឌលវិឡាល័យព្រះបិតាជាតិកំពង់ត្រាច- ក្នុងនោះ ក្រុមគ្រូពេទ្យ បានរកឃើញក្រុមអាជីវកវិជ្ជមាន កូវីដ១៩ ចំនួន១៧នាក់ ដោយរាប់ទាំងលោក ហាម បាវ ប្រធានភាស៊ីផ្សារ កំពង់ត្រាចផង ។ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានចុះណែនាំ…

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបើកឱ្យដំណើរការលក់ដូរ ក្នុងផ្សារលើឡើងវិញ

    រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបើកឱ្យដំណើរការលក់ដូរ ក្នុងផ្សារលើឡើងវិញ

    ខេត្តកំពង់ឆ្នំាង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ ផ្សារលើក្រុងកំពង់ឆ្នាំង ដែលមានទីតាំងភូមិសាស្ត្រ ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បន្ទាប់ពីបានបិទ អស់រយៈពេល ២០ថ្ងៃ ដោយសារតែមានអាជីវករ ឆ្លងកូវីដ-១៩ ។ ក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត បានបញ្ជាក់ដែរថា ផ្សាលើក្រុងកំពង់ឆ្នាំង ចាប់បើកឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី៣០ ខែកក្កដានេះតទៅ ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមឱ្យប្រជាពលរដ្ឋ ម្ចាស់តូបលក់ដូរទាំងអស់ ត្រូវបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ត្រូវថែទាំសុខភាពជាប្រចាំ និងលាងដៃ នឹងទឹកសាប៊ូអាកុល ពាក់ម៉ាក់ និងតាមការណែនាំ របស់រាជរដ្ឋាភិបាល៣.កុំ ៣.ការពារ ឲ្យបានខ្ជាប់ខ្ជួន ។ លោកវិជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទ័ថា មុនដាក់ឱ្យដំណើរការឡើងវិញ ក្នុងបរិវេណផ្សារលើក្រុងកំពង់ឆ្នាំង មន្ត្រីជំនាញរបស់មន្ទីរ សុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគ ជាមុនសិន ជាមួយគ្នានេះ ក្នុងនាមមន្ទីរសុខាភិបាល សូមអំពាវនាវ ដល់បងប្អូនអាជីវករ ត្រូវអនុវត្តឱ្យបាននូវវិធានការនានា…

  • រាជរដ្ឋាភិបាល ដាក់ចេញនូវផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យអាយុពី ១២ទៅក្រោម ១៨ឆ្នាំ

    រាជរដ្ឋាភិបាល ដាក់ចេញនូវផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យអាយុពី ១២ទៅក្រោម ១៨ឆ្នាំ

    ផែនការសកម្មភាពនោះត្រូវបានចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០កក្កដាឆ្នាំ២០២១នេះ។ សម្ដេចតេជោបានលើកឡើងនៅក្នុងផែនការសកម្មភាពនោះថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ដោយសារជំងឺនោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពមនុស្សជាតិ, ប្រពន្ធ័សុខាភិបាល និងសង្គម-សេដ្ឋកិច្ច។ សម្ដេចបានបន្តថា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយបតបជាបន្តបន្ទាប់ដើម្បីបង្ការ, កាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺនោះ នៅក្នុងសហគមន៍សំដៅកាត់បន្ថផលប៉ះពាល់មកលើជីវភាពរស់នៅប្រចាំថ្ងសរបស់ប្រជាពលរដ្ឋ និងធានាបាននូវការបើកដំណើរការពេញលេញ និងជាបណ្ដើរៗនៃសកម្មភាពសង្គម-សេដ្ឋកិច្ច។ ក្នុងចំណោមយុទ្ធសាស្ត្រទាំងនោះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានចាត់ទុកថា ជាវិធានការយុទ្ធសាស្ត្រគន្លឹះមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់ផ្ដាច់ការបន្តឆ្លងរាតត្បាត តាមរយៈការកាត់បន្ថយករណីឆ្លង និងករណីឈឺធ្ងន់ព្រមទាំងការការពារ និងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សម្រាប់ពេលបច្ចុប្បន្នផង និងត្រៀមលក្ខណៈសម្រាប់ការរស់នៅប្រកបដោយសុវត្ថិភាពជាមួយវត្តមាននៃមេរោគកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីផង។ សម្ដេចតេជោបានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៨កក្កដាឆ្នាំ២០២១ កម្ពុជាស្ថិតនៅលើមាគ៌ាវឌ្ឍនភាពដ៏ប្រសើរ ដោយសម្រេចបាន៧០,៤៤%នៃប្រជាពលរដ្ឋគោលដៅ អាយុចាប់់ពី១៨ឆ្នាំឡើង ដែលមានចំនួន១០លាននាក់ ឬប្រមាណជា៤៤%នៃចំនួនប្រជាជនសរុប។ យោងតាមអង្គការសសុខភាពពិភពលោក ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ល្អបំផុតគឺត្រូវសម្រេចឲ្យបានការចាក់វ៉ាក់សាំងដែលគ្របដណ្ដប់បានលើសពី៩០%នៃចំនួនប្រជាជនសរុប។ ចំនួននោះ នឹងអនុញ្ញាតឲ្យប្រទេសនីមួយៗអាចទប់ទល់ជាមួយមេរោគកូវីដ-១៩បំលែងខ្លួន ដូចជាប្រភេទដែលតាជាដើម។ ជាមួយគ្នានោះ អង្គការ GAVI (Global Alliance for Vaccination and Immunization) បានលើកឡើងថា ដើម្បីឲ្យពិភពលោកទាំងមូលប្រកបដោយសុវត្ថិភាពពេញលេញ…