-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់អាជ្ញាធរ រាជធានី-ខេត្ត

-
សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។ សម្ដេចតេជោ បាបន្តថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ សម្ដេច បានបញ្ជាក់ថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះសម្ដេចតេជោ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមថា…
-
សូមរីករាយស្តាប់ និងទស្សនាចម្រៀងមួយបទ ចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដើម្បីភាពស៊ាំក្នុងសង្គម

បទ ៖ ចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យ ដើម្បីភាពស៊ាំក្នុងសង្គម លំនាំបទ ៖ ក្លិនផ្កាម្អម ច្រៀងដោយ ៖ លោក ម៉ិល ស៊ីដេត និង អ្នកនាង ពេជ្រ ថារី និពន្ធទំនុកតាមលំនាំដើម ៖ ព្រះតេជគុណ នូរ ហ៊ិនចាន់សំណាង ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក សាន សុធា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
ព្រឹកនេះ! ថៃក៏ទទួលបានជំនួយវ៉ាក់សាំងដំបូងពីអាមេរិក ដូចកម្ពុជាដែរ

ខណៈដែលវ៉ាក់សាំងជំនួយរបស់អាមេរិកដំបូងជូនកម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ កក្កដា នេះ នៅឯប្រទេសថៃឯណោះវិញ ក៏ទទួលបានវ៉ាក់សាំងជំនួយរបស់អាមេរិកឈុតដំបូងដែរ នាព្រឹកនេះដូចគ្នា។ កម្ពុជាទទួលបាន Johnson & Johnson ចំនួន៥០ម៉ឺនដូស ដោយនឹងបាន៥០ម៉ឺនដូសទៀត ប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែថៃវិញទទួលបានប្រភេទផ្សេងគឺ Pfizer ហើយចំនួនច្រើនជាងកម្ពុជា គឺមានរហូតដល់ទៅ១.៥លានដូស នេះបើតាមប្រភពពី The Nation៕
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧២នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧២នាក់នោះ រួមមាន៦នាក់ជាកម្មកររោងចក្រ, ១១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ១៨នាក់លើប្រជាជនចំណាកស្រុកមកពីប្រទេសវៀតណាម, ក្រៅពីនោះនៅ មានស្រុក, ក្រុងមួយចំនួន និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីអាយុ៤៧ឆ្នាំនៅស្រុកកំពង់រោទិ៍, និងទី២ បុរសអាយុ៥៧ឆ្នាំ នៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៥៦នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៩០៨នាក់ និងមានអ្នកស្លាប់សារុបចំនួ៨៦នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៣នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៩៣នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ១១នាក់, ស្រុកកំពង់ត្របែក១៦នាក់, ស្រុកពាមជរ ១២នាក់, ស្រុកពាមរក៍ ១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ៧នាក់, ស្រុកស្វាយអន្ទរ ៦នាក់, ស្រុកមេសាង ៥នាក់, ស្រុកពារាំង៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ជ្រៀច៣នាក់ និង ស្រុកបាភ្នំ៣នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៩កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៤០នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២៧នាក់ និងស្លាប់៦៨នាក់។
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប២៨នាក់, ស្រុកសូទ្រនិគម៤នាក់, ស្រុកជីក្រែង២នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៦៣នាក់។ ចំណែកអ្នកស្លាប់ជា ស្ត្រីអាយុ៥៣ អាសយដ្ឋាននៅភូមិគោកថ្មី ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១៩នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់១៥៨នាក់និងស្លាប់៤៦នាក់។
-
ប្រជាពលរដ្ឋជាង ៧លាន ១សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៧លាន ១សែន ៣ម៉ឺន ១ពាន់ ១៨៤នាក់ ហើយដែលស្មើនឹង ៧១,៣១%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៦សែន៧ម៉ឺន៩៥៤នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ២៩កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៩ពាន់៤៦៩នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៦៦ម៉ឺន១ពាន់៥៨៣នាក់។
-
វ៉ាក់សាំង Johnson & Johnson ចំនួន ៥០ម៉ឺនដូសបានមកដល់កម្ពុជាហើយ

វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក ចំ នួ ន ៥០ ម៉ឺន ដូ ស ដំបូង ដែលជា អំណោយ របស់ សហរដ្ឋអាមេរិក តាមរយៈ យន្តការ កូ វ៉ា ក់ (COVAX) បានមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ៧និង១១នាទីព្រឹកថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២១នេះ។ ស្ថានទូតអាមេរិក បានបញ្ជាក់ថា វ៉ាក់សាំងមកនៅថ្ងៃនេះ ចំនួន ៥០ម៉ឺនដូស ហើយចំនួននៅសល់មកដល់កម្ពុជា បន្តទៀត នៅថ្ងៃទី២ សីហា ឆ្នាំ២០២១ ប្រសីនបើគ្មានការប្រែប្រួល។ វ៉ាក់សាំង Johnson & Johnson ចាក់តែមួយដូសប៉ុណ្ណោះ ហើយវ៉ាក់សាំង ១លាន ដូស ជាអំណោយអាមេរិកនេះ អាចចាក់បានដល់ពលរដ្ឋ ១លាននាក់ ដើម្បីការពាររោគរាតត្បាតកូវីដ១៩សព្វថ្ងៃនេះ។ សូមជំរាបថា ពិធីប្រគល់ និងទទួលអំណោយ…
-
កម្លាំងចម្រុះខណ្ឌមានជ័យ ចុះហាមឃាត់ទីតាំងអាហារដ្ឋាន សម្រស់បុប្ផា271 ដែលល្មេីសបម្រាមគោចរ

ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានចុះហាមឃាត់និងបិតទីតាំង អាហារដ្ឋាន សម្រស់បុប្ផា271 ដែលមិនអនុវត្តន៍តាមវិធានការរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ចាក់ថា ដេីម្បីអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ អនុវត្តចាប់ពីម៉ោង ២៣៖៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ គឺកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានចុះល្បាតក្នុងភូមិសាស្ត្រ ក៏ឃេីញមានទីតាំងខាងលេីមិនអនុវត្តន៍តាម ទេីបធ្វេីការចុះហាមឃាត់ និងបិតជាបណ្ដោះអាសន្ន ។ ដោយឡែកចំពោះម្ចាស់ទីតាំង និងភ្ញៀវដែលចូលទៅអង្គុយផឹកសុី គឺអាជ្ញាធរធ្វេីការអប់រំ ធ្វេីកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ គួរបញ្ចាក់ថា ការដាក់ចេញជាបទបញ្ជាឲ្យគណៈបញ្ជាការឯកភាពទាំង១៤…