Category: Covid-19

  • អភិបាលរាជធានី ភ្នំពេញ ដាក់បទបញ្ជាខណ្ឌទាំង១៤ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការបិទបំរាមគោចរ រយៈពេល ១៤ថ្ងៃ

    អភិបាលរាជធានី ភ្នំពេញ ដាក់បទបញ្ជាខណ្ឌទាំង១៤ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការបិទបំរាមគោចរ រយៈពេល ១៤ថ្ងៃ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងសេចក្តីសម្រេចនេះ។ ការដាក់ចេញជាបទបញ្ជា ឲ្យគណៈបញ្ជាការឯកភាពទាំង១៤អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ video conference ក្រោមអធិបតី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។ក្នុងនោះឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត ។ ឯឧបញ្ជាក់ទៀតថា រាជធានីភ្នំពេញបានកើនឡើងនូវអ្នកជំងឺកូវីដ-១៩មិនមានការថមថយនោះទេ។ តែក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយបន្តិច ។ ប៉ុន្តែនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើង ។ ដូច្នេះដើម្បីកាត់ផ្ដាច់ឬសគល់នៃការរីករាលដាលជម្ងឺ-១៩នេះ ឯឧ ស្នើឲ្យប្រធានគណៈជាការឯកភាពខណ្ឌទាំង១៤…

  • ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តផ្អាកសកម្មភាពរមណីយដ្ឋាននៅទូទាំងប្រទេសរយៈពេល ១៤ថ្ងៃ

    ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តផ្អាកសកម្មភាពរមណីយដ្ឋាននៅទូទាំងប្រទេសរយៈពេល ១៤ថ្ងៃ

    ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តផ្អាកសកម្មភាពរមណីយដ្ឋាននៅទូទាំងប្រទេសរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ១២ សីហា ២០២១ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងតាលដាលនៃជំងឺកូវីដ-១៩។

  • អាមេរិក អង់គ្លេស ផ្តល់ជំនួយវ៉ាក់សាំង​ជូនថៃ ព្រមគ្នា ​

    អាមេរិក អង់គ្លេស ផ្តល់ជំនួយវ៉ាក់សាំង​ជូនថៃ ព្រមគ្នា ​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​២​៩​ ​កក្កដា​នេះ​ថា​ ​អាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​១​លាន​ដូ​ស​ទៀត​ ​ជូន​ប្រទេស​ថៃ​ ​ដោយ​ផ្អែកលើ​ទំនាក់ទំនង​ជិតស្និទ្ធ​និង​យូរអង្វែង​រវាងប្រទេស​ទាំងពីរ​ ​នេះ​បើ​តាម​សមាជិកព្រឹទ្ធសភា​ថៃ​មាន​ដើមកំណើត​នៅ​អាមេរិក​ម្នាក់​។​ ​លោកស្រី​ ​T​am​m​y​ ​Duck​worth​ ​បាន​ប្រកាស​ពី​គម្រោង​នៃ​ការ​បរិច្ចាគ​នេះ​ ​គឺ​ថែមពីលើ​ដែល​អាមេរិក​ធ្លាប់​បាន​ប្រកាស​ថា​ ​អាមេរិក​ផ្តល់​ជូន​១​.​៥​លាន​ដូ​ស​នោះ​ ​ប៉ុន្តែ​លោកស្រី​មិនបាន​បញ្ជាក់​ថា​ ​ជា​ប្រភេទ​វ៉ាក់សាំង​អ្វី​ទេ​។​ សហ​រដ្ឋ​អាមេរិក​ធ្លាប់​បាន​ប្រកាស​ពី​ការ​បរិច្ចាគ​១​.​៥​លាន​ដូ​ស​នៃ​វ៉ាក់សាំង​ ​P​f​i​z​e​r ​ជូន​ប្រទេស​ថៃ​ ​ដោយ​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​គ្រោង​នឹង​ទៅដល់​ថៃ​ ​នៅ​ថ្ងៃសុក្រ​ ​ទី​៣​០​ ​កក្កដា​ ​ស្អែកនេះ​។​ ​លោកស្រី T​am​m​y​ ​Duck​worth​ ​ ​ការ​​​ដឹកជញ្ជូន​នេះ​ ​និង​១​លាន​ដូ​ស​ថែមទៀត​ ​គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​មិត្តភាព​យូរអង្វែង​រវាងប្រទេស​ទាំងពីរ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ស្ថានទូត​អង់គ្លេស​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ ធ្វី​ត​ធឺ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ថា​ ​ការិយាល័យ​បរទេស​អង់គ្លេស​នឹង​បរិច្ចាគ​វ៉ាក់សាំង​៤​១​៥​០​០​០​ដូ​ស​ ​នៃ​ប្រភេទ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ជូន​ប្រទេស​ថៃ​ ​នា​ខែ​សីហា​ខាងមុខនេះ​ដែរ​។​ ​គេ​ថា​ ​វា​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​វ៉ាក់សាំង​៩​លាន​ដូ​ស​ ​ដែល​អង់គ្លេស​ផ្តល់​ជូន​បណ្តា​ប្រទេស​ផ្សេងៗ​ ​តាម​យន្ត​ការ​កូ​វ៉ា​ក់​៕​

  • យោធាមីយ៉ាន់អំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិ ខណៈប្រទេសនេះកំពុងតស៊ូជាមួយរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ (មានវីដេអូ)

    យោធាមីយ៉ាន់អំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិ ខណៈប្រទេសនេះកំពុងតស៊ូជាមួយរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ (មានវីដេអូ)

    មីយ៉ាន់ម៉ា៖ អាជ្ញាធរយោធាមីយ៉ាន់ម៉ាបាននិងកំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលដែលប្រទេសនេះ កំពុងតស៊ូជាមួយរលកថ្មីនៃការឆ្លងដ៏អាក្រក់ ។មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង បានប្រាប់កិច្ចប្រជុំស្តីពីការសម្របសម្រួល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិថា មីយ៉ាន់ម៉ាគួរតែស្វែងរកថវិកាពីមូលនិធិឆ្លើយតបកូវីដ-១៩ ដែលបង្កើតឡើងដោយអាស៊ាន ។ កាសែត Global New Light of Myanmar បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងកំពុងធ្វើឡើងជាមួយអាស៊ាននិងបណ្តាប្រទេសជាមិត្តផ្សេងទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតទេ ។ប្រទេសមីយ៉ាន់ម៉ាបានជួបភាពច្របូកច្របល់ចាប់តាំងពីយោធាឡើងកាន់អំណាចកាលពីខែកុម្ភៈ ដោយមន្ទីរពេទ្យជាច្រើនមិនមានបំពាក់សម្ភារៈគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺទេ បន្ទាប់ពីបុគ្គលិកពេទ្យជាច្រើនបានចេញតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ។ ទន្ទឹមនេះ បទបញ្ជាអោយស្នាក់នៅក្នុងផ្ទះ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ មិនអាចបញ្ឈប់ការកើនឡើងនូវករណីឆ្លងបានទេ ហើយក្រុមបូជាសពកំពុងបំពេញការងារតាមសមត្ថភាព ខណៈអ្នកស្ម័គ្រចិត្តកំពុងធ្វើការដើម្បីយកសាកសពមនុស្សដែលបានស្លាប់ចេញពីផ្ទះរបស់ពួកគេ ៕ ប្រភព៖ AFP

  • ហ្វីលីពីនទទួលបានវ៉ាក់សាំង Sinovac បន្ថែមទៀតពីប្រទេសចិន (មានវីដេអូ)

    ហ្វីលីពីនទទួលបានវ៉ាក់សាំង Sinovac បន្ថែមទៀតពីប្រទេសចិន (មានវីដេអូ)

    ចិន៖​ ប្រទេសចិនបានបរិច្ចាគកញ្ចប់វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac បន្ថែមទៀតទៅដល់ប្រទេសហ្វីលីពីន នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ចិនគឺជាប្រទេសដំបូងគេដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺវីរុសដល់ហ្វីលីពីន ។ ចិនបានបរិច្ចាគបញ្ចប់ដំបូងនៃវ៉ាក់សាំង CoronaVac ដល់ទីក្រុងម៉ានីល កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ដែលអនុញ្ញាតអោយប្រទេសនេះ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការនៅថ្ងៃទី០១ ខែមិនា ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ធំបំផុតដល់ហ្វីលីពីន ។ បន្ថែមលើនេះ ហ្វីលីពីនក៏ទទួលបានវ៉ាក់សាំងប្រមាណជាង៣១.៣លានដូស ដែលវ៉ាក់សាំងប្រភេទផ្សេងៗគ្នា ដើម្បីចាក់ជូនដល់ប្រជាជនខ្លួនផងដែរ ។   គួរកត់សម្គាល់ គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ ហ្វីលីពីនបានចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនប្រមាណជាង១៨លានដូសហើយ ហើយមានមនុស្សច្រើនជាង៦.៨លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលរដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំង ជូនប្រជាជនអោយបាន៧០លាននាក់នៅក្នុងឆ្នាំនេះ ៕ ប្រភព៖ ស៊ីនហួរ

  • សហរដ្ឋអាមេរិកសម្តែងការគាំទ្រលើការស៊ើបអង្កេតបន្ថែមទៀតរបស់អង្គការ WHO ក្នុងការស្រាវជ្រាវរកប្រភពដើមនៃវីរុសកូវីដ១៩ (មានវីដេអូ)

    សហរដ្ឋអាមេរិកសម្តែងការគាំទ្រលើការស៊ើបអង្កេតបន្ថែមទៀតរបស់អង្គការ WHO ក្នុងការស្រាវជ្រាវរកប្រភពដើមនៃវីរុសកូវីដ១៩ (មានវីដេអូ)

    អាមេរិក៖ សហរដ្ឋអាមេរិកបានបង្ហាញនូវការគាំទ្រចំពោះការសិក្សាស្រាវជ្រាវបន្ថែមទៀតនៅក្នុងប្រទេសចិន ពីសំណាក់អង្គការសុខភាពពិភពលោក WHO ទៅលើប្រភពដើមនៃវីរុសកូវីដ១៩ ។ ការគាំទ្ររបស់អាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន បានជួបពិភាក្សាជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស នៅក្នុងប្រទេសគុយវ៉ែត នៅថ្ងៃពុធសប្តាហ៍នេះ ។ បើតាមក្រសួងការបរទេសអាមេរិក លោក ប្លីងខិន បានអះអាងសាជាថ្មីពីការគាំទ្ររបស់ប្រទេសលោកចំពោះផែន ការរបស់អង្គការ WHO ក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀត ក្នុងនោះរួមមានប្រទេសចិន ដើម្បីយល់ដឹងអោយកាន់តែប្រសើរនូវជំងឺរាតត្បាតក្នុងពេលបច្ចុប្បន្ន ក៏ដូចជាត្រៀមខ្លួនទប់ស្កាត់ការផ្ទុះវីរុសថ្មីផ្សេងទៀតនាពេលអនាគត ។ បន្ថែមលើនេះ លោក ប្លីងខិន ក៏បានគូសបញ្ជាក់ផងដែរ ពីភាពចាំបាច់សម្រាប់ដំណាក់កាលបន្ទាប់ គឺទាន់ពេលវេលា, ភស្តុតាងផ្អែកលើតម្លាភាព, ការដឹកនាំដោយអ្នកជំនាញ និងគ្មានការជ្រៀតជ្រែក ។ សូមរំលឹកផងដែរថា អង្គការសុខភាពពិភពលោក WHO បានប្រកាសពីផែនការ ស្រាវជ្រាវរកប្រភពដើមនៃវីរុសកូវីដ១៩នៅក្នុងប្រទេសចិន ក្នុងដំណាក់កាលទី២កាលពីដើមខែកក្កដានេះ ប៉ុន្តែអាជ្ញាធរចិនបានច្រានចោលសំណើខាងលើ ៕ ប្រភព៖ NHK

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៧២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម ២០នាក់, ស្រុកកំពង់សៀម៣នាក់, ស្រុកកោះសូទិន២នាក់, ស្រុកចំការលើ៧នាក់, ស្រុកជើងព្រៃ៣នាក់, ស្រុកបាធាយ១៧នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរ២នាក់ និងមកពីខេត្តត្បូងឃ្មុំ៣នាក់ និងខេត្តកំពង់ឆ្នាំង៣នាក់។ នៅថ្ងៃនេះដែរ ខេត្តកំពង់ចាមក៏បានប្រកាសអំពីករណីជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១១២នាក់ផងដែរ។

  • កុំភ្លេចឲ្យសោះ!! គ្រប់ពេលចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ បេីមិនដូច្នេះសមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់ថ្មី

    កុំភ្លេចឲ្យសោះ!! គ្រប់ពេលចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ  បេីមិនដូច្នេះសមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់ថ្មី

    ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅរាជធានីភ្នំពេញ នៅពេលធ្វើដំណើរ ដោយថ្មើរជើង ជិះកង់ ជិះម៉ូតូ ម៉ូតូកង់បី… សូមចូលរួមពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។ ឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងទៀតថា សមត្ថកិច្ចគ្រប់គោលដៅនឹងចាប់ផ្តើមត្រួតពិនិត្យនិងណែនាំអប់រំចាប់ពីពេលនេះតទៅ «បន្ទាប់ពីធ្វើការណែនាំហើយនៅតែមិនអនុវត្តនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់» ។ ចំណាត់ការរបស់ ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសារាចរស្ដីពី ការដាក់ចេញយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល១៤ថ្ងៃ ក្នុងគោលដៅដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឯកឧត្តម អ៊ាង សុផល្លែត៖ ការអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ-១៩

    ឯកឧត្តម អ៊ាង សុផល្លែត៖ ការអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ-១៩

    ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនឹងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានមាន ប្រសាសន៍ថា ការអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងវិធានការរបស់ ក្រសួងសុខាភិបាលបានខ្ជាប់ខ្ជួន គឺដើម្បីជៀសផុតពីការចម្លងមេរោគកូវីដ១៩។ ក្នុងឱកាសនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តដំរិល និងចែក អំណោយជាសម្ភារៈ និងថវិកា ជូនដល់គ្រួសារក្រីក្រ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជមងឺកូវីដ-១៩ ក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅកម្ពុជា យើងបច្ចុប្បន្ន ជំងឺកូវីដ-១៩ មិនទាន់មានការថយចុះនៅឡើយទេ និងមានអ្នកស្លាប់ជាបន្តបន្ទាប់ ជាពិសេស មេរោគ កូវីដបំប្លែងថ្មី ដែលកំពុងតែរីករាលដាលនៅជុំវិញពិភពលោក ក៏ដូចជានៅកម្ពុជាយើងផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារ បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ អនុវត្តអោយបាន ខ្ជាប់ខ្លួនតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល…

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣

    ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងសេចក្តីសម្រេចខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ។