-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៨២១ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៨២១ករណីបន្ថែមទៀតនៅ២១ទីតាំង ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ពាន់៧១៥ករណីនៅទីក្រុងហូជីមិញ ។ ជាមួយនឹងចំនួនករណីឆ្លងថ្មីៗនេះ វៀតណាមបានកត់ត្រាពីការរកឃើញអ្នកជំងឺកូវីដ១៩នៅក្នុង៦២ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងសរុប៦៣របស់ប្រទេសនេះ ចាប់តាំងពីវីរុសកូវីដ១៩រលកថ្មីវាយប្រហារវៀតណាមកាលពី៣ខែមុន ។ ទីក្រុងហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៧ម៉ឺន៨ពាន់៩០៤ករណី ។ ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង៥.២លាននាក់ផងដែរ តែមានមនុស្សប្រមាណ៤៩ម៉ឺន៦ពាន់៦៣០នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៦លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២០ម៉ឺននាក់ និងជាសះស្បើយ១៧៨លាន១០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៦លាន៦៩ម៉ឺន២ពាន់៤៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២០ម៉ឺន៣ពាន់៥៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៨លាន១០ម៉ឺន២ពាន់៥៣៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៤៨ម៉ឺន៧ពាន់៤៩០នាក់ ស្លាប់ចំនួន៦២ម៉ឺន៨ពាន់៩៨នាក់ និងជាសះស្បើយចំនួន២៩លាន៦០ម៉ឺន៣ពាន់៩៥៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៥២ម៉ឺន៦ពាន់៦២២នាក់ ស្លាប់៤២ម៉ឺន២ពាន់៦៩៥នាក់ និងជាសះស្បើយ៣០លាន៦៩ម៉ឺន៤ពាន់១២២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៧៩ម៉ឺន៧ពាន់៥១៦នាក់ ស្លាប់ចំនួន៥៥ម៉ឺន៣ពាន់២៧២នាក់ និងជាសះស្បើយ១៨លាន៥៣ម៉ឺន៣០៦នាក់ ៕ ប្រភព៖ worldometers
-
រាជរដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនជាប់ប្រទេសថៃ ក្រោយរកឃើញមានអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី Delta

-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៦ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៣៥នាក់, ស្រុកសូទ្រនិគម២នាក់, ស្រុកអង្គរជុំ២នាក់, ស្រុកពួក២នាក់, ស្រុកជីក្រែងម្នាក់,មកពីខេត្តបាត់ដំបង២នាក់, មកពីខេត្តកំពង់ធំ៣នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៥០នាក់។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់១១៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់១៣៥នាក់និងស្លាប់៤៥នាក់។
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៦នាក់ និងស្លាប់ ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៤៦នាក់នោះ រួមមាន១៣នាក់ជាកម្មកររោងចក្រ, ៥នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១០នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុក, ក្រុងមួយចំនួន និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។ ចំណែកអ្នកស្លាប់ទាំង៥នាក់ រួមមានទី១ ស្ត្រីអាយុ៧៧ឆ្នាំនៅស្រុករមាសហែក, ទី២បុរសអាយុ៧៥ឆ្នាំ នៅស្រុកស្វាយទាប, ទី៣ បុរសអាយុ៨០ឆ្នាំនៅក្រុងស្វាយរៀង, ទី៤បុរសអាយុ៦៧ឆ្នាំនៅស្រុកចន្ទ្រា និងទី៥ បុរសអាយុ៧៨ឆ្នាំ នៅស្រុកកំពង់រោទិ៍។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៨៤នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៨៥៨នាក់ និងមានអ្នកស្លាប់សារុបចំនួ៨៣នាក់។
-
កុមារ មានអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវមានឯកសារភ្ជាប់ទៅជាមួយផង

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យ និងជាប្រធាន ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងថា កុមារដែលមានអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវមានឯកសារភ្ជាប់ទៅជាមួយផង ។ លោកស្រីបន្តថា ឯកសារទាំងនោះមានដូចជា សំបុត្រកំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ដែលជាទូទៅក្នុងគ្រួសារនីមួយៗតែងតែមានសៀវភៅហើយ ។ ជាមួយគ្នានេះ លោកស្រីឱ វណ្ណឌីន ថ្លែងថា នេះឯកសារគតិយុត្ត ដែលតម្រូវឱ្យឳពុកម្តាយកាន់យកទៅជាមួយ ពេលដែលនាំកូនចៅទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ។ ចំពោះការចាក់វ៉ាក់សាំងជូនកុមារនិងក្រុមមនុស្សវ័យជំទង់នេះ មិនខុសគ្នាពីនិតិវិធីចាក់ជូនក្រុមមនុស្សពេញវ័យនោះទេ គឺត្រូវបំពេញបែបបទ ដូចគ្នាគឺឈលើគោលការណ៏ស្ម័គ្រចិត្ត ហើយក្រុមគ្រូពេទ្យនឹងជម្រាបជូននូវអ្វីជាផលប្រយោជន៏និងអ្វីជាផលប៉ះពាល់ ជាពិសេសផលប៉ះពាល់មានតិចតួចណាស់ ដូចជាមានជាការក្តៅខ្លួន រមាស់ត្រង់កន្លែងចាក់ អាការៈចង់ក្អួតចង្អោរ ប៉ុន្តែអាការៈបែបនេះមិនសូវជួបប្រទះជាមួយនឹងកុមារនោះទេ ។ សូមបញ្ជាក់ថា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលថា ចំពោះការចាក់វ៉ាក់សាំងដូសទី២ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ត្រូវមានគម្លាត២១ថ្ងៃ ដូច្នេះកុមារដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១រួច ត្រូវទៅចាក់ដូសទី២នៅតាមទីតាំងដដែលបន្ទាប់ពីចាក់ដូសទី១រួចហើយ៕ ដោយ គង់ វណ្ណៈ
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៥២នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ៥នាក់, ស្រុកព្រះសេ្ដច ១៩នាក់, ស្រុកពាមជរ ៦នាក់, ស្រុកបាភ្នំ ៥នាក់, ស្រុកកំចាយមារ ៤នាក់, ស្រុកមេសាង ៤នាក់, ស្រុកពាមរក៍ ៣នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកកំពង់ត្របែកម្នាក់, មកពីរាជធានីភ្នំពេញម្នាក់ និង មកពីខេត្តស្វាយរៀងម្នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៨កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៩៤៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់៩០៧នាក់ និងស្លាប់៦៧នាក់។
-
ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៨កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន៤ម៉ឺន៣ពាន់៩៦៩នាក់ហើយដែលស្មើនឹង៧០,៤៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៦សែន២ម៉ឺន៦ពាន់៦៤៨នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ២៨កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន២សែន៩ម៉ឺន៦ពាន់៧៩៦នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៦៥ម៉ឺន៥ពាន់៥៣៨៩នាក់។
-
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្ដរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)

-
រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩
