Category: Covid-19

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសរកឃើញបុគ្គលទី៧លាន ដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន ប្រកាសរកឃើញបុគ្គលទី៧លាន ដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបុគ្គលទី៧លាន ដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅកម្ពុជានៅថ្ងៃ២៨ ខែកក្តដា ២០២១នេះ គឺលោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបែបនេះតាមរយៈទំព័រហ្វសបុកផ្លូវការរបស់សម្តេចថា “តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះ យើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់”។ លោកយាយ ចាន់ ឃីម នឹងទទួលបានសាច់ប្រាក់ ១០លានរៀលនិងអំណោយផ្សេងទៀតសម្រាប់ការក្លាយជាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ទី៧លាននាក់។ សម្ដេច បន្តថា អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាប វេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន នឹងនាំយកសាច់ប្រាក់ និងរបស់របរផ្សេងៗដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជារង្វាន់សម្រាប់ការចូលរួមរបស់លោកយាយ ចាន់ ឃីម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសឆ្លងកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍នេះ។ សូមបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួន ៧០%នៃមនុស្សពេញវ័យ នៃគោលដៅចំនួន ១០ លាននាក់សម្រាប់ការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ៕

  • រាជរដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនជាប់ប្រទេសថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

    រាជរដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនជាប់ប្រទេសថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយ បិទខេត្តជាប់ព្រំដែន ថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។យោងតាមសេចក្តីសម្រេចនេះរាជរដ្ឋាភិបានបានធ្វើការបិទខ្ទប់ ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។

  • រាជររដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពីយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩

    រាជររដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពីយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩

    រាជររដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • រាជររដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    រាជររដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    រាជររដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ខាងក្រោមនេះជាសាចររបស់រាជរដ្ឋាភិបាល សូមចូលអានលម្អិត៖

  • រាជរដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនជាប់ប្រទេសថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

    រាជរដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនជាប់ប្រទេសថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។យោងតាមសេចក្តីសម្រេចនេះរាជរដ្ឋាភិបានបានធ្វើការបិទខ្ទប់ ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។សូមអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបន្ថែម ដែលមានភ្ជាប់ជាមួយខាងក្រោមនេះ៖

  • ស្ថានទូតអាមេរិកអញ្ជើញអ្នកកាសែតចូលរួមយកព័ត៌មាននៃការមកដល់នៃវ៉ាក់សាំងជាង ១ លានដូស ជាអំណោយរបស់អាមេរិកដល់កម្ពុជា

    ស្ថានទូតអាមេរិកអញ្ជើញអ្នកកាសែតចូលរួមយកព័ត៌មាននៃការមកដល់នៃវ៉ាក់សាំងជាង ១ លានដូស ជាអំណោយរបស់អាមេរិកដល់កម្ពុជា

    រាជធានីភ្នំពេញ៖ស្ថានទូតអាមេរិកនៅភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយបានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមយកព័ត៌មាន នៅក្នុងពេលមកដល់នៃ វ៉ាក់សាំង Johnson & Johnson ចំនួនជាង ១ លានដូសដែលជាអំណោយរបស់សហរដ្ឋអាមេរិកដល់ ប្រទេសកម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX)។           តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១នេះស្ថានទូតអាមេរិកបានបញ្ជាក់ថាអំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅ ក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ សេចក្តីប្រកាសដដែលនេះបញ្ជាក់ថា ស្ថានទូតអាមេរិក សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ចូលរួមយកព័ត៌មានក្នុងការមកដល់លើកដំបូង នៃវ៉ាក់សាំង ទាំងនេះ ចំនួនពាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ទី ៣០ ខែកក្កដា វេលាម៉ោង ០៧:១៥ ព្រឹក នា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (យើងរំពឹងថា វ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅ ថ្ងៃចន្ទ ទី ២ ខែសីហា នេះ)។          លោកភារធារីស្ថានទូតអាមេរិក Ben Wohlauer…

  • អាស៊ានឆ្លងកូវីដ១៩មានជាង១០ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង១០ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១០ម៉ឺន៩៨០ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៥៣៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន១០ម៉ឺន៣៦៣ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៥៣៨នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, ឡាវ, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៧ពាន់៧៩១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន២៨ម៉ឺន៧ពាន់៧២៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៨២៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ម៉ឺន៨ពាន់៦៥៩នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៧ពាន់៤០៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៦ម៉ឺន១ពាន់៤៧៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៤៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់៥៥១នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់៥៣៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥៤ម៉ឺន៣ពាន់៣៦១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៣៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់៣៩៧នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៤ពាន់៤៧៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៦ម៉ឺន៦ពាន់៦៦៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៧ពាន់៤០១នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់៩៦៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៧ម៉ឺន៩ពាន់១១៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៨៤៥នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់១០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១១ម៉ឺន៧ពាន់១២១ករណី។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៧៦៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៥ពាន់១៥៣ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣៣៩នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៣៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៤ពាន់៥៨៩ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៨០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ពាន់៤៣៤ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦នាក់។ប្រទេសដែលមិនរងការឆ្លងនោះគឺប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៩៨០ករណី, និងការស្លាប់មាន១៣ម៉ឺន៨ពាន់៧៦២នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៦លានករណី, និងការស្លាប់មានជាង៤លាន១៩ម៉ឺននាក់។

  • រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ  និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

    ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជា សម្រេចបង្កើតក្រុមការងារ រាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៨១  សសរ  ចុះថ្ងៃទី២៦  ខែកក្កដា  ឆ្នាំ២០២១។ សេចក្តីសម្រេចនេះមានសមាជិក សមាជិកា ៤៤រូប មានប្រធានម្នាក់ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធាន៧រូប រួមទាំងលេខាធិការដ្ឋាន និងអនុក្រុមការងារចំនួន៣  ដែលមានតួនាទីភារកិច្ច និងសមាសភាពជាក់ស្តែង ទៅតាមការកំណត់របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ ក្រុមការងារទាំងនេះ មានសិទ្ធិប្រើកញ្ចប់ថវិកាជាតិ និងជំនួយផ្សេងៗ ពីដៃគូអភិវឌ្ឍ និងប្រភពស្របច្បាប់ផ្សេងទៀត។ មួយវិញទៀត ក្រុមការងារនេះ មានសិទ្ធិប្រើត្រារបស់ក្រសួងទេសសចរណ៍ ដើម្បីដំណើរការងាររបស់ខ្លួនតាមការចាំបាច់ ហើយប្រធាន ឬអនុប្រធានប្រចាំការ អាចអញ្ជើញរដ្ឋលេខាធិការ ថ្នក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំតាមការចាំបាច់៕ ដោយ៖ តាក្វាន់

  • អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយពាក់ម៉ាសវិញ ស្របពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរាមកំហែងដល់មនុស្សចាក់វ៉ាក់សាំងរួច (មានវីដេអូ)

    អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយពាក់ម៉ាសវិញ ស្របពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរាមកំហែងដល់មនុស្សចាក់វ៉ាក់សាំងរួច (មានវីដេអូ)

    អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា ប្រជាជនអាមេរិកដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស គួរតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈនៅក្នុងតំបន់ផ្ទុះករណីឆ្លងជំងឺកូវីដថ្មីៗ ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) ក៏បានធ្វើការណែនាំដល់សិស្ស និងគ្រូបង្រៀនចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ គួរតែពាក់ម៉ាសផងដែរ ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ដោយ CDC បានលើកឡើងពីការឆ្លងរីករាលដាលយ៉ាងគំហុក នៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ ការណែនាំថ្មីនេះបានគូសបញ្ជាក់ថា នៅក្នុងទីតាំងសាធារណៈដែលបិទជិត មនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ។ ម៉ាសបានក្លាយជាបញ្ហានយោបាយមួយនៅក្នុងសហរដ្ឋអាមេរិក ស្ថិតក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលប្រឆាំងនឹងការបង្ខំអោយពាក់ម៉ាស ។ ប៉ុន្តែរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន វិញ បានកែតម្រូវអោយយប្រជាជនខ្លួនពាក់ម៉ាសវិញ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters

  • លោក ចូ បៃដិន កំពុងពិចារណាដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករដ្ឋទាំងអស់ (មានវីដេអូ)

    លោក ចូ បៃដិន កំពុងពិចារណាដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករដ្ឋទាំងអស់ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា រដ្ឋបាលរបស់លោកបាននិងកំពុងធ្វើការពិចារណាលើកាតព្វកិច្ចមួយ ដែលនឹងទាមទារអោយបុគ្គលិករដ្ឋទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលមានការកើនឡើងយ៉ាងគំហុក នៃការឆ្លងរីករាលដាលវីរុសបម្លែងខ្លួនថ្មី Delta ។ នៅពេលត្រូវបានអ្នកយកព័ត៌មានម្នាក់ សាកសួរថាតើរដ្ឋបាលរបស់លោកកំពុងថ្លឹងថ្លែងលើតម្រូវការបែបនេះដែរឬទេ?នោះ លោក បៃដិន បាននិយាយប្រាប់វិញថា បញ្ហាខាងលើកំពុងស្ថិតក្រោមការពិចារណាក្នុងពេលបច្ចុប្បន្ននេះ ។ កាត្វកិច្ចចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសហព័ន្ធ គឺអាស្រ័យទៅលើអត្រាករណីឆ្លងនៅក្នុងតំបន់ដែលពួកគេរស់នៅ ហើយជម្រើសមួយនេះ ក៏កំពុងស្ថិតនៅក្រោមការពិចារណារបស់លោក ចូ បៃដិន ផងដែរ ។ ទន្ទឹមនេះ សេតវិមានត្រូវបានគេរំពឹងថា អាចនឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ លើគោលនយោបាយនេះទាំងស្រុងនៅក្នុងសប្ដាហ៍នេះ ។ ទិន្នន័យផ្ដល់ដោយការិយាល័យសហព័ន្ធគ្រប់គ្រង និងកញ្ចប់ថវិកាបានអោយដឹងថា កាលពីឆ្នាំ២០២០ បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកមានច្រើនជាង៤.២លាននាក់នៅទូទាំងប្រទេស ក្នុងនោះរាប់បញ្ចូលទាំងបុគ្គលិក នៅក្នុងវិស័យយោធាផងដែរ ៕ ប្រភព៖ CGTN