Category: Covid-19

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៨៥៨ករណីបន្ថែមទៀតនៅព្រឹកថ្ងៃពុធនេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៨៥៨ករណីបន្ថែមទៀតនៅព្រឹកថ្ងៃពុធនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម នៅព្រឹក​ថ្ងៃ​ពុធ​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​២ពាន់៨៥៨​ករណីបន្ថែម​ទៀត​នៅ​១៧​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ពាន់១១៥ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​ការរកឃើញអ្នកជំងឺ​កូវី​ដ១៩នៅក្នុង​៦២​ខេត្ត-​ក្រុង ក្នុងចំណោមខេត្ត-​ក្រុងសរុប៦៣របស់ប្រទេសនេះ ​ចាប់តាំងពីវីរុស​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាលពី​៣​ខែ​មុន ។ ​ទីក្រុង​ហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៧ម៉ឺន៤ពាន់៨៥៥ករណី ។ ជាមួយគ្នានេះ វៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ​បាន​ជាង៥​លាន​នាក់ តែ​មានមនុស្ស​ជិត៤៥ម៉ឺន៨៣៦នាក់​ប៉ុណ្ណោះ​ ដែលបាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

  • អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយពាក់ម៉ាសវិញ ស្របពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរាមកំហែងដល់មនុស្សចាក់វ៉ាក់សាំងរួច

    អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយពាក់ម៉ាសវិញ ស្របពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរាមកំហែងដល់មនុស្សចាក់វ៉ាក់សាំងរួច

    អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា ប្រជាជនអាមេរិកដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស គួរតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈនៅក្នុងតំបន់ផ្ទុះករណីឆ្លងជំងឺកូវីដថ្មីៗ ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) ក៏បានធ្វើការណែនាំដល់សិស្ស និងគ្រូបង្រៀនចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ គួរតែពាក់ម៉ាសផងដែរ ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ដោយ CDC បានលើកឡើងពីការឆ្លងរីករាលដាលយ៉ាងគំហុក នៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ ការណែនាំថ្មីនេះបានគូសបញ្ជាក់ថា នៅក្នុងទីតាំងសាធារណៈដែលបិទជិត មនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ។ ម៉ាសបានក្លាយជាបញ្ហានយោបាយមួយនៅក្នុងសហរដ្ឋអាមេរិក ស្ថិតក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលប្រឆាំងនឹងការបង្ខំអោយពាក់ម៉ាស ។ ប៉ុន្តែរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន វិញ បានកែតម្រូវអោយយប្រជាជនខ្លួនពាក់ម៉ាសវិញ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៥លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៩ម៉ឺននាក់ និងជាសះស្បើយ១៧៧លាន៦៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៥លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៩ម៉ឺននាក់ និងជាសះស្បើយ១៧៧លាន៦៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៥លាន៩៩ម៉ឺន៥ពាន់១២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៩ម៉ឺន៣ពាន់១៥៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៧លាន៦៧ម៉ឺន៤៩២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៣៥ម៉ឺន៣ពាន់៩២៣នាក់ ស្លាប់ចំនួន៦២ម៉ឺន៧ពាន់៣៥១នាក់ និងជាសះស្បើយចំនួន២៩លាន៥៧ម៉ឺន១ពាន់៤៣៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៤៨ម៉ឺន៣ពាន់៤១១នាក់ ស្លាប់៤២ម៉ឺន២ពាន់៥៤នាក់ និងជាសះស្បើយ៣០លាន៦៥ម៉ឺន៥ពាន់៣៩០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៧៤ម៉ឺន៩ពាន់៧៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន១ពាន់៩០៦នាក់ និងជាសះស្បើយ១៨លាន៤៦ម៉ឺន៦ពាន់៨២២នាក់ ៕ ប្រភព៖ worldometers

  • បរិបទរាតត្បាតវីរុសបម្លែងថ្មី ស្ថានភាពអាចទៅហួស បន្ទាត់ក្រហម

    បរិបទរាតត្បាតវីរុសបម្លែងថ្មី ស្ថានភាពអាចទៅហួស បន្ទាត់ក្រហម

    លោកជំទាវ ឱ វណ្ណឌីនបញ្ជាក់ថា បរិបទរាតត្បាតវីរុសបម្លែងថ្មី ស្ថានភាពអាចទៅហួសបន្ទាត់ក្រហម បើប្រជាពលរដ្ឋព្រងើយកន្ដើយភ្លេចខ្លួន អាងលើវ៉ាក់សាំងមិនអនុវត្ដវិធាន៣ការពារ ៣កុំ៕

  • ទីតាំង ៦ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ទីតាំង ៦ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ទីតាំង ៦ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

  • រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា

    រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា

    រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា។

  • អនុញ្ញាតឱ្យវិស័យឯកជន នាំចូលវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា

    អនុញ្ញាតឱ្យវិស័យឯកជន នាំចូលវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា

    ក្រសួងសុខាភិបាល អនុញ្ញាតឱ្យវិស័យឯកជន នាំចូលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា៕

  • កូវី​ដ​៖​ ​​​ឆ្លង​ប្រចាំថ្ងៃ​នៅ​ប្រទេសថៃ​ហក់​​ឡើងដល់ក​ម្រិ​ត​ដ៏​ខ្ពស់​ថ្មីទៀត​

    កូវី​ដ​៖​ ​​​ឆ្លង​ប្រចាំថ្ងៃ​នៅ​ប្រទេសថៃ​ហក់​​ឡើងដល់ក​ម្រិ​ត​ដ៏​ខ្ពស់​ថ្មីទៀត​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៨​ ​កក្កដា​ ​២​០​២​១​នេះ​ថា​ ​ថៃ​មាន​ករណី​ឆ្លង​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​ ​ឈាន​ដល់ក​ម្រិ​ត​ខ្ពស់​ខ្លាំង​មួយទៀត​ ​គឺជា​ង​១​៦​០​០​០​ករណី​។​ ​ប្រភព​ថា​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ថៃ​មាន​ឆ្លង​ថ្មី​ ​១​៦​៥​៣​៣​នាក់​ ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ ​១​៣​៣​នាក់​ទៀត​។​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ ​ក៏មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ចំនួនជា​ង​២​០​០​ករណី​ទៀត​ដែរ​។ ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ថៃមិនដែលឆ្លងប្រចាំថ្ងៃដល់ជាង១៦០០០នាក់នោះទេ គឺត្រឹមជាង១ម៉ឺននាក់ ឬ ជាង១៥០០០នាក់៕

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨ករណី និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨ករណី និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប ១៦នាក់, ស្រុកអង្គរជុំ១៣នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកបន្ទាយស្រីម្នាក់,មកពីខេត្តបន្ទាយមានជ័យម្នាក់, មកពីខេត្តកំពង់ធំ ២នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ ៦៤នាក់។ ចំណែកអ្នកស្លាប់ទាំង ៣នាក់រួមមាន ទី១ជាបុរសអាយុ ៨២ឆ្នាំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ , ទី២ស្ត្រីអាយុ ៥៧ឆ្នាំ នៅស្រុកពួក និងទី៣ បុរសអាយុ ៧៥ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤ពាន់ ២០នាក់, ព្យាបាលជាសះ ស្បើយចំនួន ២ពាន់ ៩៥នាក់និងស្លាប់ ៤៥នាក់។

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៥០នាក់នោះ រួមមាន៨នាក់ជាកម្មកររោងចក្រ, ២៣នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១១នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៣៨នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧៧៧នាក់ និងមានអ្នកស្លាប់សារុបចំនួ៧៨នាក់។