Category: Covid-19

  • ប្រជាពលរដ្ឋជិត ៧០%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជិត ៧០%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៦លាន ៩សែន ៤ម៉ឺន ១ពាន់ ២៨៥នាក់ហើយដែលស្មើនឹង ៦៩,៤១%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង ១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៥សែន៨ម៉ឺន៦ពាន់៩៧៩នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ២៧កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន២សែន៧ម៉ឺន៥ពាន់៦៣៤នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៦៥ម៉ឺន៣០៩នាក់។

  • គម្រោងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រឹតស្រាល ថ្មីមួយ នៅភូមិខ្លាកូនថ្មីនៅបន្ទាយមានជ័យអាចចំណុះបានជាង ៣០០០នាក់

    គម្រោងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រឹតស្រាល ថ្មីមួយ នៅភូមិខ្លាកូនថ្មីនៅបន្ទាយមានជ័យអាចចំណុះបានជាង ៣០០០នាក់

    បន្ទាយមានជ័យ ៖ គម្រោងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ កម្រិតស្រាល ១កន្លែងទៀតដែលបាននឹងកំពុងរៀបចំទាំងថ្ងៃ ទាំងយប់ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យអាចដាក់ចំណុះបានជាង ៣.០០០នាក់ ។នេះបើតាមការអោយដឹងពីឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ឯកឧត្ដម បានបន្តថា៖ មណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ កម្រិតស្រាលនៅភូមិខ្លាកូនថ្មីនេះ មានផ្ទៃដី២ហិចតា ហើយមានរោង២ ដែលមានទំហំ១ហិចតា ។ ក្រុមការងាររបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បាននឹងកំពុងសម្រុកសាងសង់និងជួសជុលអតីតសំណង់រោងចក្រមួយនេះ ទាំងថ្ងៃទាំងយប់ ។ជាមួយគ្នានោះដែរ គណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យនិងបានការគាំទ្រពីថ្នាក់លើ បាននឹងកំពុងបន្ថែមមណ្ឌលចត្តាឡីស័ក២កន្លែងទៀត។ លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានអោយដឹងថា ក្នុងស្រុកនេះ បាននឹងកំពុងរៀបចំមណ្ឌលចត្តាឡីស័កថ្មី១កន្លែងទៀតនៅវិទ្យាល័យហ៊ុន សែន ទឹកជោរ ឃុំទឹកជោរ សម្រាប់ទទួលពលករខ្មែរដែលបញ្ជូនត្រឡប់ពីប្រទេសថៃ ។ វាអាចដាក់ចំណុះបានជិត ២.០០០នាក់ដែរ ។ ពោលគឺក្នុងស្រុកនេះ មានមណ្ឌលចត្តាឡីស័កចំនួន ៣កន្លែងគឺ ១/នៅវិទ្យាល័យហ៊ុន សែន ជប់វារី ឃុំជប់វារី(ទីរួមស្រុក) ។…

  • អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៦ពាន់២២៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៨១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៦ពាន់២២៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៨១នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៦ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៥ពាន់២០៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន២៣ម៉ឺន៩ពាន់៩៣៦ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន២ពាន់៦៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ម៉ឺន៦ពាន់៨៣៥នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៦ពាន់១១៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៤ម៉ឺន៤ពាន់៧១ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២០៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់៤០៨នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៤ពាន់១៥០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥២ម៉ឺន៦ពាន់៨២៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១១៨ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់២៦៤នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៧ពាន់១៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៦ម៉ឺន២ពាន់៤២០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៧ពាន់៣១៨នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់៦៣០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៧ម៉ឺន៤ពាន់១៥៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៩៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៥០៧នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៧ពាន់៩៣៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១០ម៉ឺន៩ពាន់១១១ករណី។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៦៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៤ពាន់៣៨៦ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣២៤នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៣៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៤ពាន់៤៥៣ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន១៦៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ពាន់១៥៤ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣៣ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន៩០ម៉ឺន៨៤៧ករណី, និងការស្លាប់មាន១៣ម៉ឺន៦ពាន់២២៥នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៥លានករណី, និងការស្លាប់មានជាង៤លាន១៨ម៉ឺននាក់។

  • ទីបំផុត! គណៈរដ្ឋមន្ត្រីថៃអនុម័តឲ្យប្រើស្មៅប្រមាត់មនុស្សព្យាបាលកូវីដ១៩

    ទីបំផុត! គណៈរដ្ឋមន្ត្រីថៃអនុម័តឲ្យប្រើស្មៅប្រមាត់មនុស្សព្យាបាលកូវីដ១៩

    គណៈរដ្ឋមន្ត្រីថៃ នាថ្ងៃទី២៧ កក្កដា ២០២១នេះ បានអនុម័តឲ្យប្រើប្រាស់ស្មៅប្រមាត់មនុស្ស ឬភាសាថៃ ហៅថា Fah Talai Jone ធ្វើជាឪសថសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬមិនចេញរោគសញ្ញា ពោលគឺក្រោយពេលមណ្ឌលកែប្រែបានរាយការណ៍ពីជោគជ័យនៃការផ្តល់ស្មៅប្រភេទនេះទៅឲ្យអ្នកទោសដែលឆ្លងក្នុងពន្ធនាគារ។ មណ្ឌលកែប្រែថា អ្នកទោសប្រមាណ១១៨០០ឆ្លងកូវីដ១៩ បានជាសះស្បើយវិញ ជាង៩៩ភាគរយ ក្រោយទទួលបានស្មៅប្រមាត់មនុស្សនេះហូប។ អ្នកនាំពាក្យរងនៃរាជរដ្ឋាភិបាល Rachada Dhnadirekថា ស្មៅនេះមានផ្ទុកសារធាតុម្យ៉ាងដែលអាចការពារកោសិការ ពីវីរុសកូវីដ១៩បាន និងមិនឲ្យវិវឌ្ឍន៍ទៅធ្ងន់ធ្ងរបាន៕ ប្រភពពីបាងកកប៉ុស្តិ៍

  • អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

    អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

    នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីបង្កើននូវសុវត្ថិភាព បង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្ថិតក្នុងឃុំចំនួន៣គឺ ឃុំដូនកឹង ឃុំក្រញូង និងឃុំក្របៅ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អាជ្ញាធរស្រុកកំចាយមារ លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។ ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍គោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ខណៈដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣ការពារ ៣កុំ៕ដោយ-រ៉ាវុធ

  • ភូមា​៖​ ​ទឹកជំនន់​​​ភៀសខ្លួន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ ​រួម​ទាំង​អ្នកជំងឺ​កូ​វី​ដ​១​៩​

    ភូមា​៖​ ​ទឹកជំនន់​​​ភៀសខ្លួន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ ​រួម​ទាំង​អ្នកជំងឺ​កូ​វី​ដ​១​៩​

    ទឹកជំនន់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​បង្ខំ​មនុស្ស​រាប់​ម៉ឺន​នាក់​ ​ភៀសខ្លួន​ ​ខណៈ​ដែល​ខ្លួន​យឺតយ៉ាវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​កូ​វី​ដ​១​៩​ ​ខ្លាំងក្លា​ ​ក៏​ចំ​ពេល​មាន​ចលាចល​ ​ដូចជា​បាតុកម្ម​ជាដើម​ ​ក្រោយ​កើតមាន​រដ្ឋប្រហារយោធា​ទូទាំង​ប្រទេស​ ​នេះ​បើ​តាម​ការ​ប្រជា​ល​ព​រដ្ឋ​ប្រាប់​ទៅ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រយ​ធឺ​ ​នា​ថ្ងៃ​ទី​២​៧​ ​កក្កដា​ ​២​០​២​១​។​ ​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​ ​កាលពី​ចុង​ស​ប្តាហ៍​ទូទាំង​រដ្ឋ​ភាគ​ខាងត្បូង​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ ​ក្នុង​ទីក្រុង​មួយ​ចំនួន​ ​បង្ខំចិត្ត​ឲ្យ​ក្រុម​គ្រូពេទ្យ​ជម្លៀស​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​ទៅ​តំបន់​ស្ងួត​វិញ​។​ ​ផ្ទះ​រាប់​ម៉ឺន​ខ្នង​ត្រូវ​បាន​ជិន​លិច​ ​ក្នុង​ទឹក​ ​ខ្លះ​មាន​ឃើញ​ត្រឹម​ដំបូល​ ​ខណៈ​ដែល​ទឹកបាន​ចាប់ផ្តើម​ឡើង​ខ្លាំង​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​២​៦​ ​កក្កដា​៕​​

  • ការសិក្សាថ្មីមួយបង្ហាញថា ការចាក់វ៉ាក់សាំងចិន Sinovac បន្ថែម ឬដូសទី៣ អាចបង្កើនកម្រិតអង់ទីគ័រអោយកាន់តែខ្លាំងក្លា (មានវីដេអូ)

    ការសិក្សាថ្មីមួយបង្ហាញថា ការចាក់វ៉ាក់សាំងចិន Sinovac បន្ថែម ឬដូសទី៣ អាចបង្កើនកម្រិតអង់ទីគ័រអោយកាន់តែខ្លាំងក្លា (មានវីដេអូ)

    ចិន៖ ការសិក្សាថ្មីមួយរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac បន្ថែម ឬដូសទី៣ បន្ទាប់ពីចាក់ដូសទី២បាន៦ខែ ឬច្រើនជាងនេះ លទ្ធផលបានបង្ហាញថា អាចនាំអោយមានការកើនឡើងនូវកម្រិតអង់ទីគ័រ ។ ការសិក្សាថ្មីខាងលើនេះបានរកឃើញថា បើទោះបីជាកម្រិតអង់ទីគ័របានធ្លាក់ចុះក្នុងរយៈពេល៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំង Sinovac ដូសទី២ក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំង Sinovac ចំនួន២ដូសបានបង្កើតការចងចាំប្រព័ន្ធភាពស៊ាំយ៉ាងល្អ ។ ដូសទី៣ ដែលត្រូវបានចាក់ក្នុងចន្លោះពី ៦ ទៅ៨ខែ បន្ទាប់ពីការចាក់ដូសទី២ ធ្វើអោយមានការឆ្លើយតបរឹងមាំនៃប្រព័ន្ធភាពស៊ាំ កើនឡើងដល់ប្រមាណ១៤០ ។ សរុប មានអ្នកចូលរួមចំនួន៥៤០នាក់បានទទួលវ៉ាក់សាំងដូសទី៣ ក្នុងការសិក្សានេះ ។ សូមជម្រាបផងដែរថា លទ្ធផលនៃការសិក្សាថ្មីខាងលើនេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ medRxiv កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយរហូតមកទល់ពេលនេះ មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេសង្កេតឃើញក្នុងអំឡុងការសិក្សានោះទេ ៕ ប្រភព៖ Reuters

  • ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំស្ដីពីការចែកចាយ និងលក់តេស្ដរហ័ស អង់ទីហ្សែនកូវីដ-១៩

    ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំស្ដីពីការចែកចាយ និងលក់តេស្ដរហ័ស អង់ទីហ្សែនកូវីដ-១៩

    យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីជំរុញឲ្យមានការចែកចាយ និងលក់ឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឲ្យបានទូលំទូលាយ និងធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងណែនាំដូចតទៅ៖ ទី១- ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឳសថ ត្រូវធ្វើការចែកចាយតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជិកាពីក្រសួងសុខាភិបាលជូនឳសថស្ថាន ឳសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងគ្លីនិក។ ទី២- ចំពោះឳសថស្ថាន ឳសថស្ថានរង ត្រូវទិញតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជិការពីក្រសួងសុខាភិបាល ហើយលក់បន្តជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់ និងទិញតេស្ដរហ័សនោះតាមប្រពន្ធ័អនឡាញគ្រប់ប្រភេទ។ ទី៣- ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវទិញតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជិការត្រឹមត្រូវពីឳសថស្ថាន ឳសថស្ថានរងស្របច្បាប់ ហើយត្រូវចៀសវាងការទិញតេស្ដរហ័សនោះ តាមប្រពន្ធ័អនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍តេស្ដនោះតម្រូវឲ្យមានការទុកដាក់ត្រឹមត្រូវ និងត្រូវមានប្រភពច្បាស់លាស់ បើមិនដូច្នោះទេ អាចនឹងប្រឈមជាមយយតេស្ដរហ័សដែលមានគុណភាពមិនត្រឹមត្រូវ ឬអាចជាផលិតផលក្លែងក្លាយផងដែរ។

  • ក្រុង​រៀបចំ​កីឡា​To​k​y​o ​Olympic​ ​ស្នើសុំ​ទីតាំង​ព្យាបាល​កូ​វី​ដ​បន្ថែម​ ​ខណៈ​ការ​ឆ្លង​កើន​ឡើង​ខ្លាំង​

    ក្រុង​រៀបចំ​កីឡា​To​k​y​o ​Olympic​ ​ស្នើសុំ​ទីតាំង​ព្យាបាល​កូ​វី​ដ​បន្ថែម​ ​ខណៈ​ការ​ឆ្លង​កើន​ឡើង​ខ្លាំង​

    ទីក្រុង​តូក្យូ​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ ​មាន​អត្តពលិក​មកពី​រាប់​រយ​ប្រទេស​ចូលរួម​ ​បាន​ស្នើ​ឲ្យ​មាន​កន្លែង​ព្យាបាល​ជំងឺ​កូ​វី​ដ​១​៩​ ​ជាមួយនឹង​គ្រែ​ព្យាបាល​បន្ថែម​ទៀត​ ​ខណៈ​ដែល​ក្រុង​មួយ​នេះ​កំពុង​មាន​កំណើន​ឆ្លង​កូ​វី​ដ​១​៩​ខ្លាំង​ ​នេះ​បើ​តាម​ទូរទស្សន៍​ ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២​៧​ ​កក្កដា​ ​២​០​២​១​នេះ​។​ ​ការ​ឆ្លង​ប្រចាំថ្ងៃ​នៅ​ក្រុង​នេះ​ ​ដែល​រក​ឃើញ​ពី​អ្នក​ទៅ​ចូលរួម​មើល​ព្រឹត្ត​ការណ៍​ តូក្យូ ​២​០​២​០​ ​បាន​កើន​ឡើង​ទ្វេ​ដង​ ​គឺ​មាន​១​៤​២​៩​ករណី​ ​កាលពី​ថ្ងៃចន្ទ​ ​ម្សិលមិញ​ ​ហើយចំនួនឆ្លងជាមធ្យម រយៈពេល៧ថ្ងៃនេះ មានកំណើនប្រមាណ៤១ភាគរយ បើប្រៀបធៀប​នឹង​១​ស​ប្តាហ៍​មុន​។ ​ជាមួយនឹង​គ្រែ​ព្យាបាល​កើន​ឡើង​ជាមួយនឹង​កំណើន​វត្តមាន​អ្នកជំងឺ​នោះ​ ​ក្រុង​តូក្យូ​មានបំណង​បង្កើន​គ្រែ​ឲ្យបាន​៦​៤​០​៦​គ្រែ​ ​នៅ​ត្រឹម​ខែ​សីហា​ ​ខណៈ​បច្ចុប្បន្ន​ ​មាន​៥​៩​៦​៧​ ​នេះ​បើ​តាម​ប្រភព​ដដែល​៕​ ប្រភពពី CNA

  • ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្នែកឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ ណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្នែកឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ ណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនឹងអនយញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឳសថ អាចធ្វើការស្នើរសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយតាមទីកន្លែងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ប៉ុន្តែក្រសួងបានណែនាំឲ្យ ប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្ដុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំង ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឳសថ ដែលមានបំណងនាំចូលវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំឯកសារសុំនាំចូលតាមបែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល។