Category: Covid-19

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង ៥០នាក់នោះ រួមមាន ៥នាក់ជាកម្មកររោងចក្រ, ១៣នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ៧នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៧១ឆ្នាំ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤ពាន់ ៥៧៨នាក់, ព្យាបាលជាសះស្បើយចំនួន ៣ពាន់ ៧២២នាក់ និងមានអ្នកស្លាប់សារុបចំនួន ៧៨នាក់។

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ៣នាក់, ស្រុកពាមជរ ១៨នាក់, ស្រុកកំពង់ត្របែក១១នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកញ្ជ្រៀច៦នាក់, ស្រុកពាមរក៍៥នាក់, ស្រុកពារាំង៥នាក់, ស្រុកមេសាង៥នាក់, ស្រុកកំចាយមារ ៥នាក់ និង ស្រុកបាភ្នំ ៤នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ ៧២ឆ្នាំ ដូង លាង ប្រជាពលរដ្ឋរស់នៅភូមិនៅ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣ពាន់ ៨៣៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២ពាន់ ៧៥២នាក់ និងស្លាប់៦៥នាក់។

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧ករណី និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧ករណី និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប ២០នាក់, ស្រុកអង្គរជុំ ២នាក់នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកពួក ៤នាក់,មកពីខេត្តបន្ទាយមានជ័យ ៣នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ ៦៦នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ ៧៦ឆ្នាំ មកពីស្រុងស្ទោង ខេត្តកំពង់ធំ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣ពាន់ ៩២០នាក់, ព្យាបាលជាសះ ស្បើយចំនួន ២ពាន់ ២៤នាក់ និងស្លាប់ ៤១នាក់។

  • ប្រជាពលរដ្ឋជាង ៦៨%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៦៨%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៦កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៦លាន៨សែន៣ម៉ឺន៩ពាន់១០៩នាក់ហើយដែលស្មើនឹង៦៨,៣៩%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៥សែន៤ម៉ឺន៤៤៥នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ២៦កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន២សែន៥ម៉ឺន៧ពាន់៨៧៥នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៦៤ម៉ឺន២ពាន់២០៨នាក់។

  • កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta) ចំនួន ៣៩ ករណីបន្ថែមទៀត

    កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta) ចំនួន ៣៩ ករណីបន្ថែមទៀត

    កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ ករណីបន្ថែមទៀត នៅថ្ងៃទី២២ និងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៖

  • ណា​ណា បង្ហាញ​ពី​បំណង​ចង់​ចាក់​វ៉ាក់សាំង ឃ្លីបវីដេអូ​ណាណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហោះលើ​គេហទំព័រ Facebook

    ណា​ណា បង្ហាញ​ពី​បំណង​ចង់​ចាក់​វ៉ាក់សាំង ឃ្លីបវីដេអូ​ណាណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហោះលើ​គេហទំព័រ Facebook

    ភ្នំពេញ៖ ក្មេង​ស្រី​តូច​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អូន ណា​ណា ទាំង​ស្អាត ទាំង​ឆ្លាត ថែម​ទាំង​ពូកែសម្តី​ក្បោះក្បាយ​ចាក់ទឹកមិនលិច​ទៀត​នោះ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ បង្ហាញ​អំពី​បំណង​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យក​វី​ដេ​អូ មក​ចែករំលែក​បន្ត លើគេហទំព័រ Facebook ។ នៅ​លើហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ កក្កដា ២០២១ បាន​បង្ហោះ​វី​ដេ​អូ​ក្មេង​ស្រី​ឈ្មោះ ណា​ណា អម​ដោយសារ​ថា «​សូម​ស្ដាប់​ចៅ ណា​ណា និយាយ អំពី​បំណង​ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩» ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​អភ័យទោស​ពី​ឪពុក​ម្តាយ​ចៅស្រី​ (​ណា​ណា​) ដែល​សម្តេច​តេ​ជោ យក​រូប​ចៅ​ណា​ណា មក​បង្ហោះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ ។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​សរសេរ​នៅ​ក្នុង​(​ខ​មិន​)​ទៀត​ថា «​អរគុណ​ក្មួយ​ស្រី (​ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​ក La Lune) ដែល​បាន​ផ្តល​ដំណឹង ក្នុង​នាម​ជា​ម្តាយ​របស់…

  • គយ​ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩

    គយ​ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩

    ​​ខេត្តកំពង់ស្ពឺ​៖ សមត្ថកិច្ច​គ​យ​កម្ពុជា ចាប់បាន​សាច់​ក្របី​ក្លាស្សេ ចំនួន៣​កុងតឺន័រ ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ សាច់​ក្របី​ទាំងនោះ នឹងត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោល នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​រយៈពេល ២-៣​ថ្ងៃ​ខាងមុខ​។ នេះ​បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​ ឯកឧត្តម ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ទៅកាន់​អភិបាលស្រុក​ឱ​រ៉ា​ល់ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ឲ្យ​ត្រៀមលក្ខណៈ​សហការ​ជាមួយ​ខាង​គយ ដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះថា បើតាមឯកឧត្តម​អភិបាលខេត្ត ទោះបីជា​កប់ ក៏​អាច​មិនមាន​សុវត្ថិភាព​ឡើយ​។​ ​ឯកឧត្តម​អភិបាលខេត្ត បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោ សាច់​ក្របី ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់​ពី​ប្រភព​នៃ​សាច់​ទាំងនោះ ខ្លាច​ប៉ះ​សាច់​ក្លាស្សេ ដែល​នាំចូល​ពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ដូច​អ្វីដែល​គយ ចាប់បាន​នាពេលនេះ​។​ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះ​មេរោគ​កូ​វីដ​១៩ អាច​នៅរស់​នៅលើ​សាច់​កកៗ ដូច​ករណី​សាច់គោ សាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​គយ​ចាប់បាន​នាពេលនេះ។ ​ថ្មីៗនេះ ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា…

  • អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរស្រុករតនមណ្ឌលត្រូវធ្វើការបែងចែកកម្មវិធីក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងស្រុករបស់ខ្លួនឲ្យបានត្រឹមត្រូវ ចៀសវាងបាតុភាពកើតឡើង

    អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរស្រុករតនមណ្ឌលត្រូវធ្វើការបែងចែកកម្មវិធីក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងស្រុករបស់ខ្លួនឲ្យបានត្រឹមត្រូវ ចៀសវាងបាតុភាពកើតឡើង

      ឯកឧត្តម ងួន រតនៈ  អភិបាលខេបាត់ដំបងបានថ្លែងជម្រុញដល់ អាជ្ញាធរ ស្រុករតនមណ្ឌលត្រូវរៀបចំឲ្យបានល្អក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងស្រុករបស់ខ្លួនឲ្យបានត្រឹមត្រូវទៅតាមការកំណត់បែងចែកកាលវិភាគ ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តាឃុំនៅទូទាំងស្រុក ដែលមានចំនួន៤ម៉ឺននាក់ ដែលមានអាយុត្រូវទទួលការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការការពារនិងការឆ្លងពីជម្ងឺកូវីដ-19។និងត្រូវបញ្ចៀសឲ្យបានពីបាតុភាពមិនល្អកើតឡើងនៅក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងក្នុងស្រុករបស់ខ្លួនឲ្យខាងតែបាន។        ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងថ្មី របស់លោក គុយ វណ្ណូ ជាអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីជំនួសលោក  ឥន្ទ សៅឬទ្ធិ ដែលត្រូវបានចូលនិវត្តន៍។ហើយពិធីនេះត្រូវបានប្រារព្វធ្វើ នៅព្រឹក ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១នេះ។        ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ បានថ្លែងគូសបញ្ជាក់ ដោយជម្រុញឲ្យលោកអភិបាលស្រុកដែលទើបទទួលនូវមុខតំណែងថ្មី ត្រូវរៀបចំផែនការ ក្នុងការផ្តល់ និងការចាក់វ៉ាក់សាំងក្នុងស្រុកខ្លួន ដោយត្រូវកំណត់ការចាក់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំក្នុងស្រុក គឺធ្វើយ៉ាងណាកុំឲ្យកកស្ទះមនុស្សកកកុញខ្វះការរៀបចំសណ្តាប់ធ្នាប់ក្នុងការមកទទួលនូវការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងពិកូវីដ-19នេះមានចំនួនសរុប០៤ម៉ឺននាក់នៅទូទាំងស្រុករតនមណ្ឌល។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរស្រុកនិងអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចេះរៀបចំណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាតាមគោលការណ៍ស្ម័គ្រចិត្ត ចំពោះអ្នកគ្រប់អាយុដែលត្រូវចាក់បាន។ និងកំណត់ ពីការចាក់ ត្រូវកំណត់ចំនួនមនុស្សដែលត្រូវមកចាក់វ៉ាក់សាំងឲ្យបានជាក់លាក់ ចៀសវាងច្រើនហួសពីលទ្ធភាពដែលក្រុមគ្រូពេទ្យបំពេញការងារឆ្លើយតបបាន។និងត្រូវកំណត់ពីអាជ្ញាធរផ្ទាល់ក្នុងមូលដ្ឋាន នូវចំនួនមនុស្សដែលត្រូវកំណត់ឲ្យមកចាក់ក្នុងមួយថ្ងៃៗតើអាចសម្រេចបានប៉ុន្មាននាក់?ចៀសវាងមានការយឺតយ៉ាវនិងប្រជាពលរដ្ឋមកកកកុញហើយចាក់មិនទាន់ដែលបញ្ហានេះ វាអាចកើត នូវបាតុភាពមិនល្អផ្សេងៗ ពីការចាក់វ៉ាក់សាំង នេះ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានអំពានាវ…

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការឡើងវិញចំពោះផ្សារកណ្ដាល

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការឡើងវិញចំពោះផ្សារកណ្ដាល

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការឡើងវិញចំពោះផ្សារកណ្ដាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង។

  • លោក ឌី រ័ត្នខេមរុណ នាំយកសំភារៈ ជាថ្នាំ LIANHUA QINGWEN JIAONANG (ប្រភេទថ្នាំផ្តាសាយ) រួមនិងសាប៊ូ ជូនដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ចំនួន ៥០ នាក់

    លោក ឌី រ័ត្នខេមរុណ នាំយកសំភារៈ ជាថ្នាំ LIANHUA QINGWEN JIAONANG (ប្រភេទថ្នាំផ្តាសាយ) រួមនិងសាប៊ូ ជូនដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ចំនួន ៥០ នាក់

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកសំភារៈ ប្រភេទថ្នាំ LIANHUA QINGWEN JIAONANG(ថ្នាំផ្តាសាយ) និងសាប៊ូ របស់ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ផ្តល់ជូនកំលាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ចំនួន ៥០ នាក់ នារសៀលថ្ងៃច័ន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសណាក់ លោកជំទាវ អ៊ួន សុវណ្ណារិន្ទ ដែរបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្លាំង នាពេលកន្លង និងបានធ្វើការ កោតសរសើរ ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ដែលបានខិតខំបំពេញការងារ ក៍ដូចជាការចូលរួមប្រចាំការ និង ចុះតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្ម ក្នុងកំឡុងពេល បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ…