Category: Covid-19

  • អាស៊ានឆ្លងកូវីដ១៩ជាង២៦ករណីរយៈពេល៧២ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩ជាង២៦ករណីរយៈពេល៧២ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន៥ពាន់៦២១ករណី និងការ ស្លាប់ថ្មីមានចំនួន៦ពាន់៥៥៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន ៨ប្រទេស។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៦ម៉ឺន៥ពាន់៦២១ករណី និងការស្លាប់ថ្មីមានចំនួន៦ពាន់៥៥៨នាក់។ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា។ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន១១ម៉ឺន២ពាន់៣២៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន១៩ម៉ឺន៤ពាន់៧៣៣ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៤ពាន់១៦៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ម៉ឺន៤ពាន់៧៦៦ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសារុបនិងការស្លាប់សារុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៤ម៉ឺន៧ពាន់៤៦៣ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២ម៉ឺន៧ពាន់៩៥៤ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៤៨៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់២០១នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៤ម៉ឺន៤ពាន់៩៧១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥១ម៉ឺន២ពាន់៦៧៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣៥ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់១៤៦ករណី។ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ១ម៉ឺន៨ពាន់២៩៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៥ម៉ឺន៥ពាន់៣៩៦ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន៣៥៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៧ពាន់២៤៧នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់១៦១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៦ម៉ឺន៩ពាន់៥២៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៩៧៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់១១នាក់។ប្រទេសវៀតណាមឆ្លងថ្មី២ម៉ឺន២ពាន់៩០៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១០ម៉ឺន១ពាន់១៧៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៥៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥២៤នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន២ពាន់៤៥៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៣ពាន់៧០១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣០៥នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៣៩០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៤ពាន់៣១៤ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៦៤៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ពាន់៩៨៥ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មី១០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣២១ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន១០ម៉ឺន៤ពាន់៧៨០ករណី, និងការស្លាប់មាន១៣ម៉ឺន៣ពាន់៣៤៥នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៤លានករណី, និងការស្លាប់មានជាង៤លាន១៧ម៉ឺននាក់។

  • សភាបារាំងអនុម័តច្បាប់លិខិតចាក់វ៉ាក់សាំងកូវីដ-១៩ បើទោះបីមានការតវ៉ាប្រឆាំងក៏ដោយ (មានវីដេអូ)

    សភាបារាំងអនុម័តច្បាប់លិខិតចាក់វ៉ាក់សាំងកូវីដ-១៩ បើទោះបីមានការតវ៉ាប្រឆាំងក៏ដោយ (មានវីដេអូ)

    បារាំង៖ សភាបារាំងបានបោះឆ្នោតអនុម័ត​ច្បាប់លិខិតចាក់​វ៉ាក់សាំង​កូវីដ១៩ ដែលធ្វើឱ្យប័ណ្ណវ៉ាក់សាំងជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងសមាជិកសភាមកពីសភាជាន់ខ្ពស់ និងជាន់ទាប ។ ការអនុម័ត​ច្បាប់ខាងលើនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសបារាំងត្រូវបានរង្គោះរង្គើម្តងទៀតដោយក្រុមបាតុករប្រមាណ១៦ម៉ឺននាក់ ដែលបានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងច្បាប់នេះ ខណៈមានមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ក៏បានបញ្ជាក់ដែរថា ប្រជាជនបារាំងដែលមានប័ណ្ណវ៉ាក់សាំង និងធ្វើតេស្តអវិជ្ជមានកូវីដ១៩ នឹងត្រូវអនុញ្ញាតអោយចូលរួមកន្លែងកម្សាន្តនានាដូចជារោងកុន ឬក្លឹបរាត្រី ដែលមិនអោយលើសពី៥០នាក់ ។ សេចក្តីប្រកាសនេះគឺជាការផ្លាស់ប្តូរដោយលោក ម៉ាក្រុង ដើម្បីធ្វើឱ្យការចាក់វ៉ាក់សាំងជាអាវុធកំពូលប្រឆាំងនឹងជំងឺកូវីដ១៩ នៅពេលដែលមានបំរែបំរួលថ្មីលេចចេញជាចាំបាច់ដែលតម្រូវអោយមនុស្សត្រូវចាក់វ៉ាក់សាំង ប្រសិនបើពួកគេចង់បន្តទម្លាប់ប្រចាំថ្ងៃ ។ ការប្រកាសរបស់លោក ម៉ាក្រុង ធ្វើឡើងក៏ដើម្បីលើកទឹកចិត្តប្រជាជនបារាំងចូលរួមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដោយលោកថាដាច់ខាតត្រូវចាក់វ៉ាក់សាំងប្រសិនបើពួកគេចង់បន្តទម្លាប់ប្រចាំថ្ងៃ ៕ ប្រភព៖ Reuters

  • ខេត្តបន្ទាយមានជ័យ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ និងមានអ្នកជាសះស្បើយចំនួន ១១២នាក់

    ខេត្តបន្ទាយមានជ័យ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ និងមានអ្នកជាសះស្បើយចំនួន ១១២នាក់

    សេចក្តីប្រកាសព័ត៌មាននៃកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧២នាក់ និងមានអ្នកជាសះស្បើយចំនួន ១១២នាក់។

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ជាចាំបាច់ (មានវីដេអូ)

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ជាចាំបាច់ (មានវីដេអូ)

    អាមេរិក៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក អាន់តូនី ហ្វាវស៊ី (Anthony Fauci)និយាយថា ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ជាចាំបាច់ ។ លោក អាន់តូនី ហ្វាវស៊ី បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា ក្រុមមន្ត្រីសុខាភិបាលអាមេរិកក៏កំពុង ពិចារណាផងដែរថាតើត្រូវកែប្រែគោលការណ៍ណែនាំតម្រូវឱ្យពាក់ម៉ាសឡើងវិញសម្រាប់អ្នកចាក់វ៉ាក់រួចរាល់ ដែរឬក៏យ៉ាងណា? ស្របពេលដែលសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងទប់ស្កាត់ការកើនឡើងករណីឆ្លងកូវីដ១៩បង្កឡើងដោយវីរុសបម្លែងថ្មីឥណ្ឌា ឌែលតា (Delta) ។ សូមរំលឹកផងដែរថា ក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានទិញវ៉ាក់សាំងរបស់ខ្លួនច្រើនជាង២០០លានដូស ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង និងទុកសម្រាប់ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ ៕ ប្រភព៖ Reuters

  • ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឃុំជ្រៃបាក់ ជាច្រើនបានចូលរួម ក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឃុំជ្រៃបាក់ ជាច្រើនបានចូលរួម ក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    កំពង់ឆ្នាំង ៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងថ្លែងថា ការអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលបានខ្ជាប់ខ្ជួន គឺដើម្បីជៀសផុតពីការចម្លងនៃមេរោគកូវីដ១៩ ។ ឯកឧត្តម អម សុភា បានថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរៀបចំឡើង នៅបរិវេណវត្តនិគ្រោធារាម ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី26 ខែកក្កដា ឆ្នាំ2021នេះ ។ លោក អម សុភា បន្តថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ មិនទាន់មានការថយចុះនៅឡើយទេ នៅបណ្តាប្រទេសជុំវិញពិភពលោកមានការឆ្លង និងស្លាប់ជាបន្តបន្ទាប់ ។ លោក អម សុភា ក៏បានអំពាវនាវដល់ប្រគេនដល់ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់សម្អាតខ្លួនអនាម័យជាប់ជាប្រចាំដោយលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគមុនពេលប៉ះពាល់នៅលើផ្ទៃមុខនិងពេលបរិភោគអាហារ ពិសេសអនុវត្តអោយបានខ្ជាប់ខ្លួនតាមវិធានការរបស់ប្រមុខរាជរដ្ឌាភិបាលនិងក្រសួងសុខាភិបាលដើម្បីទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ការចម្លងនៃមេរោគកូវីដ និង វិធីសាស្ត្រទប់ស្កាត់កុំអោយឆ្លង គឺការអនុវត្តទៅតាមបច្ចេកទេស និង…

  • ថៃ​ថា​ ខ្លួន​មាន​អ៊ុក​ស៊ី​សែន​គ្រប់​​ ​ទោះ​​​ឆ្លង​ជាង​១ម៉ឺន​នាក់​ ១ថ្ងៃៗ

    ថៃ​ថា​ ខ្លួន​មាន​អ៊ុក​ស៊ី​សែន​គ្រប់​​ ​ទោះ​​​ឆ្លង​ជាង​១ម៉ឺន​នាក់​ ១ថ្ងៃៗ

    ការ​ផ្គត់ផ្គង់​ម៉ាស៊ីន​អ៊ុក​ស៊ី​សែន​នៅ​ប្រទេស​ថៃ​ ​គឺ​មាន​គ្រប់គ្រាន់​ ​សម្រាប់​តម្រូវ​ការ​បច្ចុប្បន្ន​ ​ហើយ​ប្រជាពលរដ្ឋ​គួរ​កុំ​ខ្វល់​អំពី​បញ្ហា​ខ្វះខាត​អី​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ​ Sur​i​y​a​ Ju​an​g​roon​g​ru​an​g​kit​ ​មានប្រសាសន៍​ ​នា​ថ្ងៃចន្ទ​ទី​២​៦​ ​កក្កដា​ ​២​០​២​១​។​ ​លោក​បាន​មានប្រសាសន៍​បែប​នេះ​ ​ដើម្បី​ឆ្លើយតបនឹង​ការ​បារម្ភ​ពី​ការ​ខ្វះខាត​អ៊ុក​ស៊ី​សែន​ ​ខណៈ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រចាំថ្ងៃ​កើន​ឡើង​ខ្លាំង​ ​ក្នុង​ពេល​ប៉ុន្មាន​ស​ប្តាហ៍​មកនេះ​ ​ជាពិសេស​ ​ប្រមាណ១ស​ប្តាហ៍​ចុងក្រោយ​នេះ​ ​សុទ្ធតែ​ឆ្លង​ជាង​១​ម៉ឺន​នាក់​ ​ប្រចាំថ្ងៃ​។​ ​លោក​បញ្ចា​ក់​ថា​ ​ក្រុម​ការងារ​ក្រសួង​បាន​ទាក់ទង​ទៅ​បណ្តា​រោងចក្រ​ឧស្ម័ន​ ​និង​អ្នកផ្គត់ផ្គង់​ពាក់ព័ន្ធជានិច្ច​ហើយ​ពួកគេ​សុទ្ធតែ​បញ្ជាក់​ពី​ការ​អាច​ផលិត​ឧស្ម័ន​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ ​ក្នុង​ពេល​ផ្ទុះ​ខ្លាំង​នេះ​៕​ ប្រភពពី The Nation​

  • សមាជិកអា​ស៊ាន​​​៣​ប្រទេសហើយ​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ ​លើស​១​លាន​នាក់​

    សមាជិកអា​ស៊ាន​​​៣​ប្រទេសហើយ​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ ​លើស​១​លាន​នាក់​

    បន្ទាប់ពី​ឥណ្ឌូ​នេ​ស៊ី​ ​និង​ហ្វីលីពីន​ ​ឥលូវ​នេះ​ ​ប្រទេស​អា​ស៊ាន​មួយទៀត​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ ​លើស​១​លាន​នាក់​ដែរ​ ​នោះ​គឺ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយខ្លួន​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ ​ទី​២​៥​ ​កក្កដា​ ​ម្សិលមិញ​ ​ពី​ការ​ឆ្លង​កូ​វី​ដ​១​៩​ ​ករណី​ថ្មីៗ​ចំនួន​១​៧​០​៤​៥​នាក់​ទៀត​ ​ជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​បំផុត​ ​សម្រាប់​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អា​ស៊ាន​មួយ​នេះ​។​ ចំនួន​ឆ្លង​ថ្មី​ទាំងនេះ​ ​ធ្វើឲ្យ​ម៉ាឡេស៊ី​មាន​អ្នក​ឆ្លង​សរុប​កើន​លើស​ ​១​លាន​នាក់​ហើយ​ ​នេះ​បើ​តាម​ការ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ប្រកាស​។​ ​ក្រៅពី​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​៧​ពាន់​នាក់​ទៀត​ ​ម៉ាឡេស៊ី​ក៏បាន​រាយការណ៍​ពី​ការ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៩​២​នាក់​ទៀត​ ​នាំឲ្យ​មនុស្ស​ស្លាប់​សរុប​កើន​ដល់​ ​៧​៩​៩​៤​នាក់​ហើយ​។​ ​អ្នកជំងឺ​ប្រមាណ​ ​ជិត​១​ម៉ឺន​នាក់​ទៀត​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​នាំឲ្យ​អ្នកជា​សរុប​កើន​ដល់​ ​៨​៤​៤​៥​៤​១​នាក់​៕​​

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម៥នាក់,ស្រុកកងមាសម្នាក់, ស្រុកកោះសូទិនម្នាក់,ស្រុកចំការលើ៦នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ១០នាក់, មកពីរាជធានីភ្នំពេញ៣នាក់, ពីខេត្តក្រចេះម្នាក់ និងមកពីខេត្តត្បូងឃ្មុំ៣នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៧៩ឆ្នាំ នៅស្រុកស្ទឹងត្រង់ ទី២ ស្ត្រីអាយុ៦២ឆ្នាំនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី៣ ស្ត្រីអាយុ៣១ឆ្នាំ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

  • ធនាគារ ABA សាខាម៉ៅសេងទុង មានអ្នកឆ្លងកូវីដ-១៩

    ធនាគារ ABA សាខាម៉ៅសេងទុង មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ធនាគារ ABA សាខាម៉ៅសេងទុង ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ ABA សាខាម៉ៅសេងទុង មានទីតាំង ស្ថិតនៅផ្លូវម៉ៅសេងទុង សង្កាត់ទួលទំពូង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅនៅ ធនាគារ ABA សាខាម៉ៅសេងទុង នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង មានអ្នកឆ្លងកូវីដ១៩

    ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង មានអ្នកឆ្លងកូវីដ១៩

    អ្នកដែលធ្លាប់បានទៅ ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង មានទីតាំង ស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញ នៅ ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។