-
វៀតណាម-អាមេរិកឈានដល់កិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩

រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា ២០២១ម្សិលមិញថា វៀតណាមបានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ ដោយចាប់ផ្តើមផលិតនៅឆ្នាំក្រោយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress។ ផ្អែកតាមប្រភពដដែល លោករដ្ឋមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែលោកគ្រាន់តែបង្ហើបថា រោងចក្រផលិតវ៉ាក់សាំងអាចមានសមត្ថភាពផលិត២០០លានដូស ហើយនឹងចាប់ផ្តើមប្រតិបត្តិការផលិតក្នុងឆមាសដំបូងនៃឆ្នាំ២០២២ ខណៈដែលរោងចក្រកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។ លោក Nguyen Thanh Long បន្ថែមទៀតថា វៀតណាមក៏បានឈានដល់កិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងជាមួយរុស្ស៊ីនិងជប៉ុនដែរ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីសុខាភិបាលវៀតណាមរូបនេះបានធ្វើឡើង ក្នុងសម័យប្រជុំសភាជាតិ លើកទី១ នីតិកាលទី១៥៕
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឲ្យអភិបាលរាជធានី ខេត្តទូទាំងប្រទេសបន្តផ្សព្វផ្សាយកាន់តែខ្លាំងក្លាអំពីជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋ

-
សម្តេចតេជោ នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូន កុមារនិងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព

-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៩ករណី និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៥នាក់, ស្រុកសូទ្រនិគម៦នាក់, ស្រុកប្រាសាទបាគង៦នាក់, ស្រុកអង្គរធំ៦នាក់,ស្រុកបន្ទាយស្រីម្នាក់, មកពីខេត្តពោធិ៍សាត់ម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ២៤នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦៨ឆ្នាំ នៅក្រុងសៀម ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៨២២នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៧៧៨នាក់និងស្លាប់៤០នាក់។
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៨នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៨នាក់នោះ រួមមាន២៧នាក់ជាកម្មកររោងចក្រ, ២២នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ២១នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមានទី១ជាបុរសអាយុ៧៣ឆ្នាំនៅស្រុកកំពង់រោទិ៍, ទី២ ជាស្ត្រីអាយុ៥៦ឆ្នាំ នៅក្រុងបាវិត, ទី៣ ស្ត្រីអាយុ៧៦ឆ្នាំ នៅស្រុកកំពង់រោទិ៍ និងទី៤បុរសអាយុ៦៥ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥២៨នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៦៤៩នាក់ និងមានអ្នកស្លាប់សារុបចំនួ៧៧នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៦នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៧៦នាក់ថ្ងៃនេះ រួមមាននៅស្រុកព្រះសេ្ដច២៧នាក់, ស្រុកមេសាង១០នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកកំចាយមារ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកពាមជរម្នាក់, ស្រុកបាភ្នំម្នាក់, មកពីរាជធានីភ្នំពេញម្នាក់ និងមកពីខេត្តស្វាយរៀង៦នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៧៦៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់៥៧៣នាក់ និងស្លាប់៦៤នាក់។
-
មនុស្ស ២នាក់ត្រូវសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទ ជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានព្រមានចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។ នៅថ្ងៃទី២៥កក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន១ករណីបន្ថែមទៀត ពីបទចោទបើកកន្លែងផឹកស៊ី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន២នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៊ី។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង២នាក់ ត្រូវបានចៅក្រមសើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥កក្កដា ឆ្នាំ២០២១តែម្តង។ ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង២រូប មានឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២ និងម្នាក់ទៀត ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ…
-
ប្រជាពលរដ្ឋជាង ៦៧%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៦លាន៧សែន៤ម៉ឺន១ពាន់៧៨២នាក់ហើយដែលស្មើនឹង៦៧,៤២%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៤សែន៨ម៉ឺន១ពាន់៦៨៣នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ២៥កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន២សែន៣ម៉ឺន២ពាន់៩៤០នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៦២ម៉ឺន៩ពាន់៦៧២នាក់។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ ១២-១៧ឆ្នាំ នៅវិមានសន្តិភាព

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រកាសឱ្យដឹងនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ ។ នេះបើយោងតាមលោកជំទាវ សុងឡេង បូរ៉ា (ឡា) នាយិកាពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះ (ថ្ងៃទី០១ ខែសីហា) តែម្តងនៅវិមានសន្តិភាព ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ។ សូមជំរាបថា កាលប៉ុន្មានថ្ងៃមុននេះសម្តេចតេជោ ហ៊ុន សែន បានយកមន្ទីរពេទ្យកាល់ម៉ែត ជាទីតាំងដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ ១២-១៧ឆ្នាំ ប៉ុន្តែនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកវិមានសន្តិភាព ជាកន្លែងរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ព្រោះធំទីតាំងទូលាយងាយស្រួល និងបង្កលក្ខណៈល្អប្រសើរសម្រាប់ធ្វើសន្និសិទកាសែតផងដែរ។…
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រកាសឱ្យដឹងនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ ។ នេះបើយោងតាមលោកជំទាវ សុងឡេង បូរ៉ា (ឡា) នាយិកាពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះ (ថ្ងៃទី០១ ខែសីហា) តែម្តងនៅវិមានសន្តិភាព ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ។ សូមជំរាបថា កាលប៉ុន្មានថ្ងៃមុននេះសម្តេចតេជោ ហ៊ុន សែន បានយកមន្ទីរពេទ្យកាល់ម៉ែត ជាទីតាំងដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ ១២-១៧ឆ្នាំ ប៉ុន្តែនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកវិមានសន្តិភាព ជាកន្លែងរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ព្រោះធំទីតាំងទូលាយងាយស្រួល និងបង្កលក្ខណៈល្អប្រសើរសម្រាប់ធ្វើសន្និសិទកាសែតផងដែរ។…