Category: Covid-19

  • ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៤នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៤នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង១០៤នាក់នោះ រួមមាន១១នាក់ជាកម្មកររោងចក្រ, ៧១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ៨នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ជាបុរសអាយុ៦៩ឆ្នាំនៅស្រុកស្វាយជ្រំ និងទី២ ជាស្ត្រីអាយុ៨៤ឆ្នាំ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៣២២នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៥០៥នាក់ និងមានអ្នកស្លាប់សារុបចំនួ៦៩នាក់។

  • ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៤នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៤នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១០៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១៣នាក់, ស្រុកកំពង់ត្របែក២០នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកស្វាយអន្ទរ ១៤នាក់, ស្រុកមេសាង១៣នាក់, ស្រុកកំចាយមារ១២នាក់, ស្រុកពាមរក៍៥នាក់, ស្រុកពាមជរ ៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពារាំង២នាក់ និងមកពីខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង២នាក់រួមមានស្ត្រីអាយុ៥០ឆ្នាំនៅស្រុកកំពង់លាវ, និងទី២ បុរសអាយុ៩២ឆ្នាំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៣កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៦១១នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់៣៣១នាក់ និងស្លាប់៦០នាក់។

  • ប្រជាពលរដ្ឋជាង៦លាន៥សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង៦លាន៥សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៦លាន៥សែន៥ម៉ឺន២ពាន់៦៣២នាក់ហើយដែលស្មើនឹង៦៥,៥៣%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៣សែន៦ម៉ឺន៣ពាន់១០១នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ២៣កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន១សែន៨ម៉ឺន១ពាន់៤៥៧នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៥៩ម៉ឺន៦ពាន់៩៦៣នាក់។

  • វ៉ាក់សាំងប្រឆាំងកូវីដ១៩ (AstraZeneca) ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន បានដឹកមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ

    វ៉ាក់សាំងប្រឆាំងកូវីដ១៩ (AstraZeneca) ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន បានដឹកមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ

    ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ (AstraZeneca) ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅយប់ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត៕

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយសប្បុរសធម៌របស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយសប្បុរសធម៌របស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន

    នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ដោយសារតែ​ការចាក់​វ៉ាក់សាំង ទើប​កម្ពុជា ពេលនេះ មាន​សញ្ញា​ឆ្លង​ថមថយ​ចុះ ពិសេស​នៅ​តំបន់​រោងចក្រ ហើយ​បើ​ករណី​មានការ​ឆ្លង ក៏​ស្ថានភាព​វា​មិន​ទៅរក​សភាព​ធ្ងន់ធ្ងរ ឬ​ដល់​ការស្លាប់​នោះទេ វា​អាច​កាត់បន្ថយ​។ ករណី​ចាក់​វ៉ាក់សាំង ២​ដូ​ស​ហើយ នៅតែ​ឆ្លង មិនមែន​តែ​នៅ​កម្ពុជា​ទេ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក នៅ​អង់គ្លេស និង​នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប…

  • វៀតណាមឈានដល់ការឆ្លង១ថ្ងៃ ជាង៧ពាន់នាក់ហើយ

    វៀតណាមឈានដល់ការឆ្លង១ថ្ងៃ ជាង៧ពាន់នាក់ហើយ

    ក្រសួងសុខាភិបាលវៀតណាមបានប្រកាស ទើបរកឃើញវិជ្ជមានកូវីដ១៩ ចំនួនជាង៣ពាន់នាក់ទៀត ដូច្នេះសរុបទាំងពេលព្រឹក រហូតដល់យប់ ថ្ងៃទី២៣ កក្កដា ២០២១នេះ គឺមាន៧២៩៥នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្លាំង ពុំធ្លាប់មាន៕ ប្រភពពី VNexpress

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ខាងមុខនេះវិញ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ខាងមុខនេះវិញ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ជូនជនរួមជាតិ ឲ្យបានជ្រាបថា សម្តេចតេជោ បានសម្រេចផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះវិញ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេច នឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេច នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ទៅទទួលវ៉ាក់សាំងផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កម្ពុជា ក៏មានផែនការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ អាយុចន្លោះពី១២ទៅ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គម ឱ្យកាន់តែទូលាយ ជាពិសេស ការបើកសាលារៀនឡើងវិញ ។ សម្តេចតេជោ ហ៊ុន…

  • វៀតណាមទទួលបានវ៉ាក់សាំង AstraZeneca ជាង១.២លានដូសទៀត

    វៀតណាមទទួលបានវ៉ាក់សាំង AstraZeneca ជាង១.២លានដូសទៀត

    វ៉ាក់សាំងប្រភេទ AstraZeneca ១ ២២៨ ៥០០ដូសទៀតត្រូវបានបញ្ជូនដល់វៀតណាម នារសៀលថ្ងៃទី២៣ កក្កដា ២០២១។ នេះគឺជាផ្នែកមួយនៃកញ្ចប់វ៉ាក់សាំង AstraZeneca ដែលវៀតណាមបញ្ជាទិញ សរុប៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត និងសកលវិទ្យាល័យOxford។ ឈុតដំបូង ដឹកមកដល់ កាលពីខែកុម្ភះ សរុបមក ដឹកមកដល់៣.១៣លានដូសហើយ។ មកទល់នេះ វៀតណាមមានវ៉ាក់សាំង AstraZeneca ក្នុងដៃជិត៨.៦លានដូសហើយ បូករួមទាំងការផ្តល់ជូនតាមយន្តការកូវ៉ាក់ និងការជួយពីរដ្ឋាភិបាលប្រទេសនានាដែរ។ វៀតណាមក៏មានវ៉ាក់សាំងផ្សេងៗទៀតដែរ ចាក់ជូនប្រជាពលរដ្ឋ ខណៈខ្លួនគ្រោងនឹងចាក់លើ៧០ភាគរយនៃចំនួនប្រជាជនសរុប៕ ប្រភពពី VNexpress

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ខាងមុខនេះ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ខាងមុខនេះ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh News នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ជូនជនរួមជាតិ ឲ្យបានជ្រាបថា សម្តេចតេជោ បានអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេច នឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេច នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ទៅទទួលវ៉ាក់សាំងផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កម្ពុជា ក៏មានផែនការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ អាយុចន្លោះពី១២ទៅ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គម ឱ្យកាន់តែទូលាយ ជាពិសេស ការបើកសាលារៀនឡើងវិញ ។…

  • ភោជនីយដ្ឋាន កុងហ្វូឃីតឈិន (Kung Fu Kitchen) មានអ្នកឆ្លងកូវីដ-១៩

    ភោជនីយដ្ឋាន កុងហ្វូឃីតឈិន (Kung Fu Kitchen) មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ភោជនីយដ្ឋាន កុងហ្វូឃីតឈិន (Kung Fu Kitchen) ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ភោជនីយដ្ឋាន កុងហ្វូឃីតឈិន (Kung Fu Kitchen) មានទីតាំង ស្ថិតនៅផ្លូវ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលហូបអាហារនៅ ភោជនីយដ្ឋាន កុងហ្វូឃីតឈិន (Kung Fu Kitchen) នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ១៨ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។