-
សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់ និងមានអ្នកជាសះស្បើយចំនួន ៣៣នាក់

-
បទ ៖ ស្វាគមន៍ការមកដល់ជំនួយវ៉ាក់សាំងមិត្តជប៉ុន (សុន ចាន់ថន)

បទ ៖ ស្វាគមន៍ការមកដល់ជំនួយវ៉ាក់សាំងមិត្តជប៉ុន លំនាំបទប្រពៃណី ៖ ផាត់ជាយក្លាយ ច្រៀងដោយ ៖ អ្នកនាង សុន ចាន់ថន និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ទូច លាង ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ម៉េត វណ្ណី ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
កីឡា Tokyo Olympics÷ វិជ្ជមានកូវីដ ១០ករណីទៀត កើនដល់ជាង១៣០នាក់

ក្រុមអ្នករៀបចំការប្រកួតកីឡាអន្តរជាតិ Tokyo Olympics បានឲ្យដឹងនាថ្ងៃអាទិត្យទី២៥ កក្កដានេះថា មានមនុស្សឆ្លង១០នាក់ទៀត នាំឲ្យឆ្លងសរុប ជាង១៣០នាក់ហើយ មានទាំងអត្តពលិកដែរ នេះបើតាម ប្រភពពី CGTN។ ចំនួនជាង ១៣០នាក់នេះ រាប់ចាប់ពីតាំងពីថ្ងៃទី១ កក្កដាមក ។ យ៉ាងណាក៏ដោយ អ្នកឆ្លងនោះ ភាគច្រើនជាជនជាតិជប៉ុនផ្ទាល់។ ទាំងមន្ត្រី គណប្រតិភូកីឡា និងអត្តពលិក ត្រូវធ្វើតេស្តរាល់ថ្ងៃ៕
-
បទ៖ ឆ្លងស្លាប់រាល់ថ្ងៃទុក្ខភ័យដដែល (កែវ ច័ន្ទសម្ផស្ស)

បទ ៖ ឆ្លងស្លាប់រាល់ថ្ងៃ ទុក្ខភ័យដដែល លំនាំបទ ៖ ទឹកភ្នែកដានី ច្រៀងដោយ ៖ អ្នកនាង កែវ ច័ន្ទសម្ផស្ស និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ហ៊ឹម សុភា(នភា) សម្រួលបទភ្លេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក សាន សុធា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
ថៃ៖ ឆ្លងប្រចាំថ្ងៃជាង១ម៉ឺននាក់ ស្រាប់តែព្រឹកនេះ ថាឆ្លងកម្រិតខ្ពស់ខ្លាំងថ្មី១ទៀត

នាព្រឹកថ្ងៃអាទិត្យទី២៥ កក្កដា ២០២១នេះ ក្រសួងសុខាភិបាលថៃបានប្រកាសពីការឆ្លងកូវីដ១៩ក្នុងប្រទេស ចំនួន១៥៣៣៥នាក់ទៀត ខណៈស្លាប់មនុស្ស១២៩នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ បន្ទាប់ពីឆ្លងប្រចាំថ្ងៃជាង១ម៉ឺននាក់ មានថ្ងៃខ្លះក្បែរ ១៥០០០នាក់ប្រមាណជាង១សប្តាហ៍មកនេះ តួលេខប្រកាសចុងក្រោយនេះ ធ្វើឲ្យថៃឈានខ្ពស់ដល់កម្រិតខ្ពស់ខ្លាំង១ទៀត ព្រោះ ជាង១៥០០០នាក់ហើយ រីឯការស្លាប់ក៏ដូចគ្នា៕ ប្រភពពី The Nation
-
កូវីដ១៩៖ វៀតណាមឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់ហើយ

យប់ថ្ងៃទី២៤ កក្កដា ២០២១ វៀតណាមបានប្រកាសថា ឆ្លងកូវីដ ជិត៤ពាន់នាក់ទៀត សរុបតាំងពីព្រឹកមក ឆ្លង៩២២៥នាក់ ក្នុង១ថ្ងៃ គឺថ្ងៃទី២៤ កក្កដា នេះ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់ខ្លាំង មិនដែរមាននៅវៀតណាមទេ នេះបើតាមប្រភពពី VNexpress។ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៩០,៩៣៤នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយចំនួន ១៧,៥៨៣នាក់៕
-
ថៃ៖ ស្លាប់ព្រោះកូវីដ១៩ច្រើន ដល់ថ្នាក់បាក់រលំនៃបច្ឆាបូជាសព

ទីភ្នាក់ងារព័ត៌មានថៃ The Narion បានចេញផ្សាយពីរូបភាពការប្រេះបាក់រលំនៃបច្ឆាបូជាសព នៅក្នុងវត្ត Bang Nam Chon កាលពីនៅថ្ងៃសុក្រ ទី២៣ ខែកក្កដាឆ្នាំ២០២១នេះ។ The Nationថា រូបថតនោះបានបង្ហាញពីការប្រេះបែកបច្ឆាបូជាសព ហើយបំពង់ផ្សែងបានបាក់រលំ។ បច្ឆាបូជាសពនេះ ត្រូវបានប្រើប្រាស់អស់រយៈពេល ២៥ ឆ្នាំមកហើយដោយជាមធ្យមបូជាសាកសពចំនួន ៣ ជារៀងរាល់ថ្ងៃ។ ប្រភពបន្តថា ថ្មីៗនេះសាកសពនៃអ្នកជំងឺកូវីដ១៩ បានកើនឡើងជាខ្លាំងនៅក្នុងប្រទេសថៃ ហើយត្រូវបូជាជាប់ជាប្រចាំ នៅកន្លែងបូជាសពនេះ ទើបបណ្តាលឱ្យប្រេះបាក់រលំតែម្តង។ ចៅអធិការវត្ត ថានឹងសាងសង់បច្ឆាបូជាថ្មីចំនួន ២ កន្លែងទៀត។ គួរបញ្ជាក់ថា ថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ប្រចាំថ្ងៃ ចន្លោះពីជិត១០០ដល់ជាង១០០នាក់ មួយរយៈចុងក្រោយនេះ៕
-
វៀតណាមសម្រេចបិទខ្ទប់ទីក្រុងហាណូយហើយ

នាថ្ងៃសៅរ៍ ទី២៤ កក្កដា ២០២១នេះ ក្រុងហាណូយរបស់វៀតណាមបានចាប់ផ្ដើមអនុវត្តការបិទខ្ទប់ (lockdown) និងវិធានការរក្សាគម្លាតសុវត្ថិភាពដ៏តឹងរ៉ឹងមួយ ចំពោះមុខការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19។ វិធានការនេះត្រូវអនុវត្តស្របទៅតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinhដោយនឹងមានរយៈពេល ១៥ថ្ងៃរាប់ចាប់ពីថ្ងៃចូលជាធរមាន។ បើតាមបទបញ្ជានេះដែរ ប្រជាជនក្នុងរដ្ឋធានីហាណូយ ត្រូវស្ថិតនៅក្នុងផ្ទះ និងអាចចេញទៅក្រៅបានដើម្បីស្វែងរកសេវាចាំបាច់ ឬក្នុងករណីចំាបាច់ដូចជា ទិញម្ហូប ឬក៏ថ្នាំពេទ្យ និងទៅធ្វើការនៅតាមរោងចក្រ ឬអាជីវកម្មនានា ដែលទទួលបានការអនុញ្ញាតឱ្យបន្តបើកទ្វារដំណើរការនៅឡើយ។ បន្ថែមពីលើនេះ ការជួបជុំគ្នានៅតាមទីសាធារណៈចាប់ពីមនុស្ស ២នាក់ឡើងទៅ ក៏នឹងត្រូវបានហាមឃាត់ផងដែរ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាស ទើបរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ កក្កដា ២០២១ថាមាន៧២៩៥នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្លាំង ពុំធ្លាប់មាន៕
-
កូវីដ៖ ហ្វីលីពីនហាមមិនឲ្យអ្នកមកពីថៃនិងម៉ាឡេស៊ី ចូលប្រទេស

ហ្វីលីពីននឹងដាក់បំរាមមិនឲ្យមានអ្នកដំណើរមកពីប្រទេសថៃនិងម៉ាឡេស៊ីចូលមកប្រទេសខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បម្លែងខ្លួនថ្មី នេះបើតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បញ្ជាក់នាថ្ងៃទី២៤ កក្កដា ២០២១នេះ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA។ ផ្អែកតាមប្រភពនេះ អ្នកនាំពាក្យ Harry Roque ថា ការរឹតបន្តឹងនេះនឹងចាប់ផ្តើមមានប្រសិទ្ធភាព ចាប់ពីថ្ងៃអាទិត្យ ស្អែកនេះតទៅ ហើយបន្តមានសពុលភាពដល់ចុងខែកក្កដា។ ជាការកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ថៃនិងម៉ាឡេស៊ីមានការឆ្លងរាលដាលខ្លាំង ១ថ្ងៃៗ ឆ្លងជាង១ម៉ឺននាក់ សម្រាប់ប្រទេសទាំងពីរ ក្នុងនោះថៃ មានឆ្លងជិត១៥០០០នាក់ ពេលខ្លះ រីឯម៉ាឡេស៊ីវិញ ឆ្លងជាង១៥០០០នាក់ក៏មានដែរ។ ទីភ្នាក់ងារព័ត៌មានសិង្ហបុរីមួយនេះក៏បានចេញផ្សាយដែរថា កន្លងមក ហ្វីលីពីនក៏ហាមអ្នកដំណើរមកពីប្រទេសផ្សេងៗដែរ មាន៨ប្រទេសហើយ រួមមានទាំងឥណ្ឌូនេស៊ី និងឥណ្ឌាដែរ៕
-
កុមារកម្ពុជាអាយុ ១២ឆ្នាំទៅ ១៧ឆ្នាំ នឹងទទួលបានការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារពីអាយុ ១២ឆ្នាំទៅ ១៧ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២១។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុងពេលអញ្ជើជាអធិបតីក្នុងពិធីទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសជប៉ុន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខាងមុខ នឹងនាំចៅៗដែលមានអាយុលើសពី ១២ ឆ្នាំទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាលម៉ែត្រ ហើយសម្តេចនឹងធ្វើសន្និសីទកាសែតនៅទីនោះ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារនិងមនុស្សវ័យជំទង់អាយុពី១២ឆ្នាំទៅ១៧ឆ្នាំ ប្រមាណ២លាននាក់។ ចំពោះប្រជាពលរដ្ឋខ្មែរអាយុចាប់ពី១៨ឆ្នាំឡើងទៅមានជាង ៦,៥ លាននាក់ហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែល បានកើនឡើង ៦៥,៥៣ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់ ១០ លាននាក់។ កម្ពុជានឹងសម្រេចគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់គឺចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបាន៦២,៥ភាគរយ នៃប្រជាជន១៦លាននាក់នៅក្នុងពេលខាងមុខ៕