Category: Covid-19

  • អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ និងការយកសំណាកប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារអង្គតាសោម

    អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ និងការយកសំណាកប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារអង្គតាសោម

    តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធាន មន្ទីរសុខាភិបាលខេត្ត លោកវរេសនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្ត លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរងនគរបាលខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយក សំណាក បងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅផ្សារអង្គតាសោម ក្រោយរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការ សហគមន៍ ២០កុម្ភៈ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋថាដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ យើងត្រូវអនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ…

  • សម្តេចតេជោ ផ្ញើសារលិខិតថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩

    សម្តេចតេជោ ផ្ញើសារលិខិតថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន១លានដូស ដល់កម្ពុជា៖

  • ប្រភពនៃមេរោគ COVID-19 មិនគួរជាលេសយកមកលាបពណ៌ភាពបរិសុទ្ធរបស់ចិន, ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

    ប្រភពនៃមេរោគ COVID-19 មិនគួរជាលេសយកមកលាបពណ៌ភាពបរិសុទ្ធរបស់ចិន, ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

    ថ្មីៗនេះលេខាធិការដ្ឋានអង្គការសុខភាពពិភពលោក (WHO) បានទទូចឱ្យប្រទេសចិនសហការជាលើកទី២លើផែនការការងារក្នុងការតាមដានស្រាវជ្រាវប្រភពនៃមេរោគCOVID-19 តាមរយៈលេសដែលបានចោទប្រកាន់ថាអាចមានការបែកធ្លាយវីរុសនេះពីមន្ទីរពិសោធន៍នៅក្រុងអ៊ូហាន់។ ខ្ញុំមានការសោកស្តាយដែលបានកត់សម្គាល់ថាផែនការនេះមិនត្រូវគ្នាជាមួយនឹងការសន្និដ្ឋាននិងអនុសាសន៍របស់របាយការណ៍ស្រាវជ្រាវរួមគ្នានៅដើមឆ្នាំនេះរវាងចិននិងអង្គការសុខភាពពិភពលោកស្តីពីប្រភពនៃមេរោគCovid-19 ដែលបានបញ្ជាក់យ៉ាងច្បាស់ថាប្រភពនៃមេរោគនេះមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍នៅក្រុងអ៊ូហាន់។ ការលើកឡើងនូវផែនការទី២នេះ ហាក់ដូចជាប្រាស់ចាកនឹងស្មារតីវិទ្យាសាស្ត្រវេជ្ជសាស្រ្ត ហើយក៏ជាការបង្ហាញនូវការបាត់បង់ទំនុកចិត្តលើប្រទេសចិនដែលបានបំពេញនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អនិងប្រកបដោយតម្លាភាពតាមក្រម និងនិយាមវិទ្យាសាស្រ្តវេជ្ជសាស្ត្រកន្លងមក។ ការតាមដានប្រភពវីរុសគឺជាបញ្ហាវិទ្យាសាស្ត្រវេជ្ជសាស្រ្តដែលប្រកបដោយភាពម៉ឹងម៉ាត់និងម៉ត់ហ្មត់ជាទីបំផុត ព្រមទាំងត្រូវបានកំណត់ដោយក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្ត មិនមែនជាការកំណត់ដោយអ្នកនយោបាយទេ។ យើងមើលឃើញយ៉ាងច្បាស់ថាប្រជាជនចិន និងប្រជាជននៅទូទាំងពិភពលោកមានសេចក្តីប្រាថ្នារួមគ្នាចំពោះបញ្ហានៃជំងឺCovid-19 ហើយយើងបានទទួលស្គាល់និងបានយល់ច្បាស់ពីប្រភពនៃមេរោគនេះដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោករួចទៅហើយ។ ប្រទេសនានាបានយល់ច្បាស់ថាពិភពលោកកំពុងរងគ្រោះពីមហន្តរាយនៃជំងឺនេះ។ វាមិនមែនជាការលំបាកក្នុងការរកឃើញពីដំណើរការនៃការស្វែងរកប្រភពនៃមេរោគនេះនោះទេ ហើយរយៈពេលមួយឆ្នាំក្នុងការទៅកាន់ប្រទេសចិនដើម្បីសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ពីប្រភពនៃមេរោគនេះ ជំហររបស់ចិនបានបង្ហាញយ៉ាងច្បាស់ គឺចិនបានសហការប្រកបដោយតម្លាភាព និងបានគាំទ្រដល់ដំណើរការនៃផែនការប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលរបស់អង្គការសុខភាពពិភពលោក ដើម្បីធ្វើការស៊ើបអង្កេតស៊ីជម្រៅនិងលម្អិត ព្រមទាំងបានចេញទិន្នន័យរបាយការណ៍យ៉ាងច្បាស់លាស់ប្រកបដោយ លក្ខណៈវិទ្យាសាស្រ្តនៅដើមឆ្នាំនេះ។ យើងអាចនិយាយដោយត្រង់បានថាដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៃការរីករាលដាលជំងឺCovid-19ប្រទេសចិនបានបញ្ជាក់ថាជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងបានផ្តល់ទិន្នន័យប្រកបដោយតម្លាភាពជូនដល់អង្គការសុខភាពពិភពលោក និងពិភពលោកទាំងមូល។ យើងបានសង្កេតឃើញថានៅក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៅប្រទេសចិនរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់តែងតែតម្លល់អាយុជីវិតប្រជាជនជាអាទិភាព ហើយបានបង្ហាញពីការរៀបចំនិងការប្រតិបត្តិប្រកបដោយប្រសិទ្ធភាពដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនេះដែរក្នុងឆន្ទៈមនុស្សធម៌ និងជួយការពារអាយុជីវិតរបស់ ប្រជាជននៅលើពិភពលោក ប្រទេសចិនក៏បានកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់នូវជំនួយបច្ចេកទេស ជំនួយសម្ភារៈវេជ្ជសាស្រ្តជូនដល់បណ្តាប្រទេសនានាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាសកលនៃជំងឺនេះ។ ភាពជាអ្នកដឹកនាំនិងលទ្ធផលលេចធ្លោរបស់រដ្ឋាភិបាលចិននិងបក្សកុម្មុយនិស្តចិនបានក្លាយជាគំរូដ៏ល្អសម្រាប់បណ្តារដ្ឋាភិបាលនិងគណបក្សនយោបាយនានានៅជុំវិញពិភពលោក។ ផ្ទុយទៅវិញបន្ទាប់ពីការបរាជ័យនៃគោលនយោបាយផ្តល់នូវការចាក់ថ្នាំវ៉ាក់សាំងបង្ការការឆ្លងរីករាលដាលជាសកលនៃជំងឺនេះ បណ្តាបស្ចិមប្រទេសមួយចំនួនបានព្រងើយកន្តើយចំពោះអង្គហេតុហើយងាកទៅរកបង្កហេតុជាមួយប្រទេសចិនក្នុងគោលបំណងលាក់បាំងផលប៉ះពាល់អវិជ្ជមាននៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ដោយបង្វែរការមិនពេញចិត្តរបស់ប្រជាជនរបស់ខ្លួនទៅទម្លាក់លើប្រទេសចិន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាវិទ្យាសាស្ត្រពិតជាមានភាពសុក្រឹត្យនិងយុត្តិធម៌ មនុស្សនៅក្នុងពិភពលោកអាចត្រូវបានគេបោកបញ្ឆោតមួយរយៈ តែវាមិនអាចត្រូវបានបោកបញ្ឆោតជារៀងរហូតទេ។ ប្រទេសកម្ពុជានិងចិនគឺជាមិត្តដ៏រឹងមាំហើយប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ដោយមានជំនួយយ៉ាងច្រើនពីមិត្តចិន រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតម្កល់នូវអាយុជីវិតរបស់ប្រជាជនកម្ពុជាជាអាទិភាព និងបានដាក់ចេញនូវវិធានការណ៍នានាយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពលើការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជា។ យើងមានហេតុផលជឿជាក់ថានៅពេលអនាគតកម្ពុជានិងចិននឹងបន្តរក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ មិនត្រឹមតែកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះទេ ប្រទេសយើងទាំងពីរកំពុងបន្តកិច្ចសហប្រតិបត្តិការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិនិងបន្តលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។…

  • សម្តេច ទៀ បាញ់ ក្រើនរំឮកកងទ័ព ដែលទទួលភារកិច្ចចា​ក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត អនុវត្តឱ្យបានម៉ឺងម៉ាត់

    សម្តេច ទៀ បាញ់ ក្រើនរំឮកកងទ័ព ដែលទទួលភារកិច្ចចា​ក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត អនុវត្តឱ្យបានម៉ឺងម៉ាត់

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តក្រើនរំឮកដល់អង្គភាពនានា នៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានការរបស់សុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។ ប្រមុខការពារជាតិកម្ពុជា ធ្វើឡើងបន្ទាប់កងយោធពលខេមរភូមិ បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខណ្ឌ និងបន្តចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាដើម។ កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចម្បងក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា ជាក់ស្ដែងកងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា៖ «អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ»។

  • កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៨០០នាក់ និងស្លាប់ ២២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៨០០នាក់ និងស្លាប់ ២២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៥ កក្កដា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧៧៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៤៧៥នាក់ និងករណីឆ្លងសហគមន៍៣០៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៥កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៨៦នាក់ និងមានអ្នកស្លាប់២២នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៣ពាន់៧០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន៥ពាន់៩៥០នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៣០៥នាក់ហើយ។

  • ជំនួយជប៉ុនផ្ដល់ឲ្យកម្ពុជា ក្នុងដំណាក់កាលកូវីដ១៩ ឆ្លុះបញ្ចាំងទំនាក់ទំនងដ៏រឹងមាំ និងគាំទ្រការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា

    ជំនួយជប៉ុនផ្ដល់ឲ្យកម្ពុជា ក្នុងដំណាក់កាលកូវីដ១៩ ឆ្លុះបញ្ចាំងទំនាក់ទំនងដ៏រឹងមាំ និងគាំទ្រការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា

    ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តការអន្ដរជាតិ បានថ្លែងថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជា បន្តបន្ទាប់របស់ជប៉ុន ដល់កម្ពុជាគឺជាការ ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ រវាងប្រទេសទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ជប៉ុន ចំពោះការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើ លិខិតប្ដូរសារស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សរុបចំនួន ៣៦២ លានយ៉េន ឬប្រមាណ ៣,៣ លានដុល្លារសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៦ កក្កដានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈជំនួយនេះមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) នឹងទទួល បានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សា កម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន បើគិតចាប់តាំងពីការដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០០០ គំរោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។ អស់រយៈពេលជាង ២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ ដល់មន្រ្តីកម្ពុជាប្រមាណ ៥០០នាក់…

  • ប្រធានាធិបតីឥណ្ឌូនេស៊ី៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២ ខែសីហាខាងមុខ

    ប្រធានាធិបតីឥណ្ឌូនេស៊ី៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២ ខែសីហាខាងមុខ

    ឥណ្ឌូនេស៊ី៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ ចូកូ វី​ដូ​ដូ ​នៅ​ថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា វិធានការ​រឹតបន្តឹង​ទប់ស្កាត់ជំងឺ​កូវី​ដ​១៩ក្នុងពេលបច្ចុប្បន្ន នឹង​ត្រូវ​អូសបន្លាយពេល​ចាប់ពី​ថ្ងៃទី២៦ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី២ ខែ​សីហាខាងមុខនេះ ។ ស្ថិត​ក្រោម​វិធានការ​រឹតត្បិត​នាពេល​បច្ចុប្បន្ន លោក​ ចូកូ វីដូដូ បាន​និយាយថា រដ្ឋាភិបាល​នឹង​កែសម្រួល​ការ​រឹតត្បិត​លើ​សកម្មភាព​មួយ​ចំនួន​ជា​បណ្តើរៗ ខណៈ​អនុញ្ញាតឱ្យ​ផ្សារ​ និង​ភោជនីយដ្ឋាន​បែប​ប្រពៃណី​ដែល​មាន​ទីធ្លា​ទូលាយ​នៅ​ខាងក្រៅបើក​ឡើង​វិញ​ជាមួយ​ភ្ញៀវ​មាន​កម្រិត ។ គួរកត់សម្គាល់ ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន គឺស្ថិតក្នុងចំណោមអត្រាឆ្លងខ្ពស់បំផុតនៅលើពិភពលោក ។ ជាក់ស្តែងឥណ្ឌូនេស៊ីបានកត់ត្រាអ្នកឆ្លងកូវីដ១៩រហូតដល់ជាង៣លានករណី និង៨ម៉ឺន៣ពាន់នាក់បានស្លាប់ ៕ ប្រភព៖ Reuters

  • វៀតណាមកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧០៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ

    វៀតណាមកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧០៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀតណាមបានប្រកាស​រក​ឃើញ​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​ថ្មីៗ​ចំនួន​២ពាន់៧០៤ករណីបន្ថែមទៀត ​នៅ​ព្រឹក​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ នៅ​១៩​ទីតាំង​​ដោយ​ទីក្រុង​ហូជីមិញ​ មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺចំនួន១ពាន់៧១៤​ករណី ។​ ​ការផ្ទុះជំងឺកូ​វីដ​១៩​រលក​ទី​៤​នៅ​រយៈពេល​៣​ខែ​ចាប់ពី​ចុងខែ​មេសា​មក ប្រទេស​វៀតណាម​មាន​អ្នក​ឆ្លងស​រុប​៩ម៉ឺន៧ពាន់៣៧០​ករណីនៅ​៦៣​ខេត្ត-​ក្រុង ក្នុង​នោះមាន​៦ម៉ឺន២ពាន់១៣៩​ករណី​នៅ​ទីក្រុង​ហូជីមិញ ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១៩​បច្ចុប្បន្ន​នៅ​វៀតណាម ។ គិតមកទល់ពេលនេះ នៅវៀតណាមមានមនុស្សប្រមាណជាង៤,៦១លាននាក់ក្នុងចំណោមប្រជាជនសរុប៩៦លាននាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប៉ុន្តែមានតែ៣៨ម៉ឺន៩ពាន់៨៦៣នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ VNExpress

  • ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៥ពាន់៣៧៦ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

    ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៥ពាន់៣៧៦ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

    ថៃ៖ ក្រសួង​សុខាភិបាល​ថៃ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ បានប្រកាស​រក​ឃើញ​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ជាថ្មីម្តងទៀត រហូតដល់​១ម៉ឺន៥ពាន់៣៧៦ករណី ​និង​អ្នកជំងឺ​៨៧​នាក់​ទៀត​បាន​ស្លាប់​នៅក្នុងរយៈពេល​២៤​ម៉ោង​កន្លងទៅ​ ។​ ​បើតាមរបាយការណ៍ដដែលនែះ នៅក្នុងចំណោមករណី​ឆ្លង​ថ្មីៗទាំងអស់​ខាងលើនេះ ​មាន១ម៉ឺន៤ពាន់៣៣៥ករណីជាប្រជាជនទូទៅ និង​១ពាន់៤១​ករណីផ្សេងទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​ ។  នៅក្នុងរយៈពេល​២៤​ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺកូវីដ១៩ចំនួន៦ពាន់៧៨២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យផងដែរ ។ ​ចាប់តាំងពី​ថ្ងៃ​១ ខែ​មេសា​មក នៅពេលជំងឺ​កូវី​ដ​១៩​រលក​ទី​៣​ចាប់ផ្តើម​វាយប្រហារប្រទេស​ថៃ មាន​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​សរុប៤៨ម៉ឺន៣ពាន់៨១៥ករណី​ និង៣១ម៉ឺន៤ពាន់៤៩នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៤លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៧ម៉ឺននាក់ និងជាសះស្បើយ១៧៦លាន៧៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៤លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៧ម៉ឺននាក់ និងជាសះស្បើយ១៧៦លាន៧៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៤លាន៨២ម៉ឺន៥ពាន់១៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៧ម៉ឺន៥ពាន់៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៦លាន៧៦ម៉ឺន៧ពាន់៨៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន១៩ម៉ឺន៩ពាន់៤៦៥នាក់ ស្លាប់ចំនួន៦២ម៉ឺន៦ពាន់៧៦២នាក់ និងជាសះស្បើយចំនួន២៩លាន៥១ម៉ឺន១ពាន់៩០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៤០ម៉ឺន៩ពាន់៦៣៩នាក់ ស្លាប់៤២ម៉ឺន៩៩៦នាក់ និងជាសះស្បើយ៣០លាន៥៧ម៉ឺន១ពាន់៣៩៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៦៨ម៉ឺន៨ពាន់៦៦៣នាក់ ស្លាប់ចំនួន៥៤ម៉ឺន៩ពាន់៩៩៩នាក់ និងជាសះស្បើយ១៨លាន៣៤ម៉ឺន៩ពាន់៤៣៦នាក់ ៕ ប្រភព៖ worldometers