-
សហរដ្ឋអាមេរិកប្រកាសផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូសដល់កម្ពុជា

យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូសដល់ប្រជាជនកម្ពុជា។ ស្ថានទូតបានបន្តថា គេកំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខ។ កម្ពុជាគិតត្រឹមថ្ងៃទី២២កក្កដា ឆ្នាំ២០២១ ទទួលបានវ៉ាក់សាំងប្រមាណ១៧លានដូសហើយ ដែលភាគច្រើនបំផុតគឺវ៉ាក់សាំងជំនួយ និងការទិញមកពីប្រទេសចិន។ តាមរយៈវ៉ាក់សាំងនោះបានជួយឱ្យកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង៦លាន៤លាននាក់រួចហើយ ដែលស្មើនឹង ៦៤.៥៥% ធៀបនឹងគោលដៅចំនួនប្រជាពលរដ្ឋត្រូវចាក់ប្រមាណ១០លាននាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា កម្ពុជាក៏មានផែនការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជនអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ក្នុងពេលឆាប់ៗផងដែរ។
-
បុគ្គលិក ៥នាក់ «នៅភោជនីយដ្ឋានម៉ូនឡាយ » ខណ្ឌទួលគោក បានឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ យោងតាមរបាយការណ៍ព័ត៌មានដែលក្រុមការងារទូរទស្សន៍ អប្សរា ទើបទទួលបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១នេះ រដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានបិទខ្ទប់«ភោជនីយដ្ឋានម៉ុនឡាយ» ដែលស្ថិតនៅលើផ្លូវលេខ១៥៦ ដោយសារតែមានបុគ្គលិក៥នាក់ ស្រី៣នាក់ បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានោះ ដើម្បីសុវត្ថិភាព សូមបងប្អូនទាំងអស់គ្នា មេត្តាយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ឬបានទៅ «ភោជនីយដ្ឋានម៉ូនឡាយ» នេះផងដែរ ៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅស្រុកជើងព្រៃ និងស្រុកបាធាយ

នៅព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការនៃការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ជំហាន២ ដូសទី២ ប្រមាណជាង ២៨មុឺននាក់ ដោយឥតគិតថ្លៃ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះដែរ ទោះបីប្រជាពលរដ្ឋយើង បានទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ រួចហើយក្ដី ក៏ត្រូវចូលរួមទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នថែមទៀត នូវវិធានការពារ ៣ការពារ និង ៣កុំ ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីមេរោគដ៏កំណាចមួយនេះ ឲ្យជៀសឆ្ងាយពីសហគមន៍កម្ពុជាយើង ៕
-
វៀតណាមកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA (មានវីដេអូ)

វៀតណាម៖ ក្រសួងការបរទេសវៀតណាមបញ្ជាក់ថា វៀតណាមកំពុងពិភាក្សាជាមួយអាមេរិក ដើម្បីផលិតវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែព្យាយាមបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ចំពេលផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុត ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការផលិតវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ អាចចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២១នេះ ឬអាចនៅដើមឆ្នាំ២០២២ខាងមុខ ហើយថា តាមកិច្ចព្រមព្រៀងនេះ វៀតណាមអាចនឹងផលិតវ៉ាក់សាំងពី ១០០លានទៅ ២០០លានដូស ក្នុងមួយឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និង Moderna ដែលប្រើប្រាស់បច្ចេកវិទ្យា RNA (mRNA) ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ នៅមិនទាន់ធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីកាសែតរ៉យទ័រនៅឡើយទេ ។ គួរកត់សម្គាល់ ក្រោយទប់ស្កាត់ជំងឺរាតត្បាតបានជោគជ័យនោះ បច្ចុប្បន្ននេះវៀតណាមកំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លងម្តងទៀត ដោយមានតំបន់មួយចំនួននៅភាគខាងត្បូងប្រទេស រួមទាំងទីក្រុងហូជីមិញ កំពុងស្ថិតក្រោមវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ៕ ប្រភព៖ AP
-
អូស្រ្តាលីអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចាក់ដល់ក្មេងៗដែលមានអាយុពី ១២ឆ្នាំ ដល់១៥ឆ្នាំ (មានវីដេអូ)

អូស្ត្រាលី៖ រដ្ឋមន្រ្តីសុខាភិបាលសហព័ន្ធរបស់អូស្រ្តាលីលោក ហ្គ្រេក ហាន់ (Greg Hunt) បញ្ជាក់ថា និយ័តករអូស្រ្តាលីបានអនុម័តអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសបម្លែងថ្មី Delta នៅក្នុងរដ្ឋចំនួនបី ។ រដ្ឋមន្រ្តីសុខាភិបាលសហព័ន្ធរបស់អូស្រ្តាលីរូបនេះ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកជំនាញបានវាយតម្លៃលើភស្តុតាងក្នុងស្រុក និងអន្តរជាតិយ៉ាងហ្មត់ចត់ចំពោះការអនុម័តខាងលើនេះ នៅមុនពេលពង្រីកការព្រមព្រៀងរបស់ខ្លួន សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតអាមេរិក-អាល្លឺម៉ង់នេះ ដែលនឹងត្រូវចាក់ជូនក្រុមមនុស្សដែលមានអាយុចន្លោះពី១២ ទៅ១៥ឆ្នាំ ។ គួរកត់សម្គាល់ បច្ចុប្បន្ន វ៉ាក់សាំងបង្ការជំងឺរបស់ក្រុមហ៊ុន Pfizer-BioNTech ទើបតែត្រូវបានអនុញ្ញាតអោយប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី សម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ។ យ៉ាងណាមិញ អូស្រ្តាលីនឹងផ្តល់ប្រឹក្សាដល់ក្រុមកុមារណា ដែលគួរតែត្រូវបានផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំង និងនៅពេលណាដែលវាគួរតែត្រូវបានអនុវត្ត ៕ ប្រភព៖ AP
-
អាជ្ញាធរសុខាភិបាលអាមេរិកនឹងពិចារណាលើការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣ដល់ក្រុមមនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ (មានវីដេអូ)

អាមេរិក៖ ក្រុមទីប្រឹក្សានៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នឹងពិចារណាលើសំណើដែលបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម ឬ ដូសទី៣អាចជួយបង្កើនការការពារ ក្នុងចំណោមមនុស្សដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ ។ ការបោះឆ្នោតសម្រេចចិត្តលើការផ្ដល់អនុសាសន៍ថាតើគួរ ឬមិនគួរចាក់វ៉ាក់សាំងបន្ថែម (ដូសទី៣) មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយរង់ចាំមើលរហូតដល់ក្រោយចប់កិច្ចប្រជុំ ។ យ៉ាងណាមិញ ទិន្នន័យសិក្សាស្រាវជ្រាវមួយត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំរបស់ក្រុមទីប្រឹក្សា CDC បានបង្ហាញថា ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ លើក្រុមមនុស្សដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចជួយបង្កើនអង់ទីករឆ្លើយតបរបស់ពួកគេអោយកាន់តែរឹងមាំ ។ គិតមកទល់ពេលនេះ មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីប្រសិទ្ធភាព និងភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣នៅឡើយទេ ។ ប៉ុន្តែកាលពីសប្ដាហ៍មុន អ៊ីស្រាអែលបានចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ខណៈក្រុមអ្នកជំនាញយល់ថា ការចាក់វ៉ាក់សាំងបន្ថែមនេះ អាចនឹងត្រូវបានអនុញ្ញាតក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខ ៕ Reuters
-
វីដេអូអប់រំ “ការធ្វេសប្រហែសតែ១ពេល ធ្វើឱ្យមានហានិភ័យដល់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់”

-
សម្តេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំង ការពារកូវីដ-19 ដែលជាជំនួយរបស់ជប៉ុន នៅវេលាម៉ោងប្រមាណ ២០យប់នេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសនេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទទួលវ៉ាក់សាំង AstraZeneca ប្រមាណ១លានដូស ដែលជា ជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅវេលាម៉ោងប្រមាណ ២០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ សូមជម្រាបថា គិតមកត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងសរុប ១៧លាន ២ម៉ឺន៤០០០ដូស ភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន ។ វ៉ាក់សាំង ដែលកម្ពុជា ទទួលបានរួចមកហើយ ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាល ចិន ចំនួន ២,២លានដូស, វ៉ាក់សាំងស៊ីណូហ្វាម ៤លានដូស ទិញពីក្រុមហ៊ុនស៊ីណូហ្វាម, វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិនចំនួន ១០លាន៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra Zeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility)…
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់,ស្រុកកងមាស៥នាក់, ស្រុកកោះសូទិន២នាក់, ស្រុកជើងព្រៃ៥នាក់, ស្រុកកំពង់សៀម១២នាក់,ស្រុកចំការលើ៧នាក់, ស្រុកបាធាយ៣នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្រីសន្ធរម្នាក់,ស្រុកស្ទឹងត្រង់១៣នាក់, និងមកពីខេត្តត្បូងឃ្មុំ២នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៤នាក់រួមមានទី១ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ, ទី២ ស្ត្រីអាយុ៤៦ឆ្នាំនៅស្រុកកងមាស, ទី៣ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ និងទី៤ ស្ត្រីអាយុ៥៥ឆ្នាំ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
-
ពលរដ្ឋជាង២០ម៉ឺននាក់នៅខេត្តស្វាយរៀង បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១

ស្វាយរៀង៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ធ្វើឡើងយ៉ាងផុសផុលដោយមានពលរដ្ឋ កម្មករ-កម្មការិនីរោងចក្រ ព្រះសង្ឃ អញ្ជើញ-និមន្ត ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយគិតមកដល់ពេលនេះមានជាង២០ម៉ឺនអង្គ-នាក់ហើយ។ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង គឺបានចាក់ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនីចំនួន០៨ស្រុក-ក្រុង ក្នុងនោះចាក់ថ្នាំប្រភេទស៊ីណូវ៉ាក់បានចំនួន ២០២,៨៦៣នាក់ ស្រី ១០៩,៥៧៨នាក់ និងចាក់លើកទី២ បានចំនួន១៥,២០៩នាក់។ ចំណែកការចាក់ថ្នាំវ៉ាក់សាំងប្រភេទស៊ីណូហ្វាម បានចំនួន ១៩,០០៦នាក់ស្រី ១០,៥១៦នាក់។ លោកបណ្ឌិត កែរ រដ្ឋា បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋឱ្យ មានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះ អាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។ ចំពោះប្រជាពលរដ្ឋដែលដែលបានចាក់វ៉ាក់សាំងនៅដូសទី១ រួចរាល់ហើយនោះ ត្រូវមកទទួលវ៉ាក់សាំងដូសទី២បន្តទៀត ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្ត ប្រកាន់ភ្ជាប់នូវវិធានការ…