Category: Covid-19

  • វ៉ាក់សាំងអាមេរិក ៣លានដូសទៀតនឹងដឹកដល់វៀតណាម ៣ថ្ងៃទៀត

    វ៉ាក់សាំងអាមេរិក ៣លានដូសទៀតនឹងដឹកដល់វៀតណាម ៣ថ្ងៃទៀត

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Moderna ចំនួន៣លានដូសទៀតនឹងបញ្ជូនដល់ប្រទេសវៀតណាម នាថ្ងៃអាទិត្យ ខាងមុខនេះ នេះបើតាមក្រសួងការបរទេសវៀតណាមប្រកាស នាថ្ងៃទី២២ កក្កដា ម្សិលមិញ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Le Thi Thu Hang បាននិយាយថា «វ៉ាក់សាំង Moderna ៣លានដូសដែលផ្គត់ផ្គង់ដោយអាមេរិក ក្រោមយន្តការកូវ៉ាក់ ត្រូវបានរំពឹងថា បញ្ជូនដល់វៀតណាម នាថ្ងៃទី២៥ កក្កដា»។ លោកបន្តថា ជាមួយនឹងការទៅដល់នូវវ៉ាក់សាំងលឿន ជាមួយនឹងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះ វៀតណាមនឹងអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋ ៧០ភាគរយក្នុងចំណោមប្រជាជនសរុប នៅឆ្នាំ២០២១នេះ៕

  • លោកជំទាវ ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ា លី ឃុនថៃ

    លោកជំទាវ ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ា លី ឃុនថៃ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ា លី ឃុនថៃ៕

  • ម្ចាស់ផ្សារបើកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារ ហ៊ុយ ឡេង នៅក្រុងសិរីសោភ័ណ និងណែនាំអាជីវករបន្តពង្រឹងការអនុវត្តវិធានការ រាជរដ្ឋាភិបាល

    ម្ចាស់ផ្សារបើកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារ ហ៊ុយ ឡេង នៅក្រុងសិរីសោភ័ណ និងណែនាំអាជីវករបន្តពង្រឹងការអនុវត្តវិធានការ រាជរដ្ឋាភិបាល

    បន្ទាយមានជ័យ ៖ ម្ចាស់ផ្សារហ៊ុយ ឡេង និងក្រុមការងារកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគផ្នែកខាងក្នុង បរិវេណ និងផ្ទះលក់ដូរ ក្នុងប្លុកផ្សារហ៊ុយ ឡេង នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ការបាញ់ថ្នាំសម្លាប់មេរោគនេះជាការត្រៀមលក្ខណៈសម្បត្តិ មុនពេលដែលអាជ្ញាធរអនុញ្ញាតិឲ្យអាជីវករចូលលក់ដូរជាធម្មតាឡើងវិញនាពេលខាងមុខ ។ លោកហ៊ុយ ឡេង ប្រធានក្រុមហ៊ុនហ៊ុយ ឡេង ជោគជ័យបាន ថ្លែងថា កន្លងមក មេការនិងបុគ្គលិកផ្សារបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តន៏វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយអនុវត្តវិធានរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអនុវត្តវិធានរបស់ក្រសួងសុខាភិបាល។ ក្នុងនោះដែរ ផ្សារបានបំពាក់ឧបករណ៍វាស់កំដៅ ដាក់អោយបាញ់អាល់កុល លាងដៃនឹងអាល់កុលឬជែល ផ្តល់ម៉ាសអោយអាជីវករ ហើយតាមដានត្រួតពិនិត្យជាប្រចាំនូវការអនុវត្តជាក់ស្តែង នៃវិធានការខាងលើ ។ ពោលគឺអាជីវករនិងអតិថិជនទាំងឡួាយណា ដែលមិនព្រមអនុវត្តវិធានការណែនាំខាងលើនឹងមិនអនុញ្ញាតិអោយចេញ ចូលឬលក់ដូរក្នុងផ្សារឡើយ ។ សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលតេស្តរហ័សរបស់គ្រូពេទ្យជួរមុខនៅសាលាបឋមសិក្សាហ៊ុន សែនសូភី បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ។ នៅរសៀលថ្ងៃទី១៨ខែកក្កដានោះ អាជ្ញាធរមានសមត្ថកិច្ចនិងគ្រូពេទ្យជួរមុខក្រុងនិងខេត្តបានបើកការយកសំណាកអាជីវករ ,អតិថិជននិងអ្នកពាក់ព័ន្ធចំនួនជាង…

  • ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភឱសថបុរាណចិន ចំនួន២៥កេស ជូនរដ្ឋបាលខេត្តកណ្តាល

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភឱសថបុរាណចិន ចំនួន២៥កេស ជូនរដ្ឋបាលខេត្តកណ្តាល

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភឱសថបុរាណចិន ចំនួន២៥កេស ជូនរដ្ឋបាលខេត្តកណ្តាល។

  • វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ

    វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ ៕

  • ប្រជាពលរដ្ឋជាង ៦០នាក់ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយការទៅចូលរួមបុណ្យសពមួយ នៅខេត្តព្រះសីហនុ

    ប្រជាពលរដ្ឋជាង ៦០នាក់ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយការទៅចូលរួមបុណ្យសពមួយ នៅខេត្តព្រះសីហនុ

    យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២២កក្កដាឆ្នាំ២០២១ ប្រជាពលរដ្ឋជាង៦០នាក់ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពេលពួកគេបានទៅបុណ្យសព នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។ រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីថ្ងៃទី១៨កក្កដា ឆ្នាំ២០២១ កន្លងមក មានករណីប្រជាពលរដ្ឋម្នាក់បានទទួលមរណៈភាព ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ មានរយៈពេល៥ខែមកហើយ សពមានទីលំនៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ។ ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំគ្រួសារសពមិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ត្រូវរង់ចាំការយកសំណាកសិន ក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណី តែជាលក្ខណ:គ្រួសារ និងមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំនោះទេ។ តែបើក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សពទៅបូជាតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវយកសំណាកទាំងអស់គ្នា។ បន្ទាប់មកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាកសាកសព ឈ្មោះ គង់ ពៅ ពិនិត្យឃើញមានវិជ្ជមានកូវីដ-១៩ និងបានវេចខ្ចប់សាកសពយកទៅបូជាតាមវិធានសុខាភិបាលនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីបុណ្បសពនោះទេ។ តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្ប ក៏នៅតែមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុណ្បជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ កក្កដា ឆ្នាំ២០២១ មានចំនួនអ្នកឆ្លងកូវីដ-១៩ជាង៦០នាក់ហើយ។…

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ១០នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកមេសាង៧នាក់, ស្រុកពាមជរ៤នាក់,ស្រុកពាមរក៍៣នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពារាំង ៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកំពង់ត្របែក៣នាក់ និង មកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង២នាក់រួមមានស្ត្រីអាយុ២២ឆ្នាំនៅស្រុកពារាំង, និងទី២ ស្ត្រីអាយុ៥៣ឆ្នាំ នៅស្រុកពាមរក៍ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២២កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៥០៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់២៣៦នាក់ និងស្លាប់៥៨នាក់។

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៩នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៩នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧៩នាក់នោះ រួមមាន១១នាក់ជាកម្មកររោងចក្រ, ២៩នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ជាស្ត្រីអាយុ៦០ឆ្នាំនៅក្រុងស្វាយរៀង និងទី២ ជាស្ត្រីអាយុ៦៩ឆ្នាំ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១៨នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៤៣៣នាក់ និងមានអ្នកស្លាប់សារុបចំនួ៦៧នាក់។

  • ឯកឧត្ដម សុខ ប្រសិទ្ធិ ចុះពិនិត្យមើលមូលដ្ឋានបិទខ្ទប់ ផ្សារកោះអណ្តែត ស្រុកកោះអណ្ដែត ខេត្តតាកែវ

    ឯកឧត្ដម សុខ ប្រសិទ្ធិ ចុះពិនិត្យមើលមូលដ្ឋានបិទខ្ទប់ ផ្សារកោះអណ្តែត ស្រុកកោះអណ្ដែត ខេត្តតាកែវ

    ឯកឧត្ដម សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញរបស់គណៈបក្សប្រជាជនកម្ពុជា បានអញ្ចើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលមូលដ្ឋានបិទខ្ទប់ ផ្អាកការធ្វើ អាជីវកម្ម លក់ដូរបណ្តោះអាសន្ននៅបរិវេណជុំវិញនិងក្នុងផ្សារកោះអណ្តែតទាំងអស់ កាលពីរសៀលថ្ងៃទី២១ខែកក្ដដា២០២១ ដែលបានរកឃើញអាជីវករមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន១៦នាក់ និងមានអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”នៅក្នុង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម សុខ ប្រសិទ្ធិ បានអំពាវនាវចំពោះប្រជាពលរដ្ឋនិងអាជីវករដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ក្នុងផ្សារកោះអណ្តែត សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័កត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការនែនាំរបស់ក្រសួងសុខាភិបាល៕ ជាពិសេសសូមប្រជាពលរដ្ឋដែលមិនទាន់បានទៅទទួលការចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីការពារសុខភាពខ្លួនយើងគ្រួសារយើងសុខភាពសាធារណៈនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងមូលដ្ឋាន។ ឯកឧត្ដម បានសូមអង្វរឱ្យប្រជាពលរដ្ឋ មេត្តា អត់ធ្មត់ចំពោះ កាលៈទេសៈនិងពេលវេលាដ៍លំបាកនេះក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកជាបណ្ដោះអាសន្នត្រូវបានហាមឃាត់ការចេញចូលការជួបជុំឬការប្រមូលផ្តុំមនុស្ស រក្សាគម្លាត ស្នាក់នៅក្នុងផ្ទៈកុំចេញក្រៅផ្ទៈ បើគ្មានការចាំបាច់ ត្រូវគោរពតាមការណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃនេះ ដោយការខិតខំរួមផ្សំនឹងការចូលរួមកម្លាំងសរុបរបស់រាជរដ្ឋាភិបាល មន្រ្តី សុខាភិបាល គ្រូពេទ្យស្ម័គ្រចិត្ត និងគ្រូពេទ្យកងទ័ព ព្រមទាំងអាជ្ញាធរមូលដ្នាន ក្រុមប្រជាជនគោលដៅប្រមាណ ៦៥%…

  • ប្រជាពលរដ្ឋជាង ៦លាន ៤សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៦លាន ៤សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៦លាន ៤សែន ៥ម៉ឺន ៤ពាន់ ៦០១នាក់ហើយដែលស្មើនឹង ៦៤,៥៥%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង ១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ ដូសរួចមានចំនួន ៤លាន៣សែន ៤ពាន់ ៩៣២នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ ២២កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន១សែន៥ម៉ឺន៨ពាន់៩៤៨នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៥៨ម៉ឺន៤ពាន់១៤៨នាក់។