Category: Covid-19

  • លោកយាយអាយុ ៩៣ឆ្នាំ ជាមនុស្សចាស់ជាងគេនៅក្នុងមណ្ឌលព្យាបាលទួលពង្រ បានជាសះស្បើយពីមេរោគកូវីដ- ១៩

    លោកយាយអាយុ ៩៣ឆ្នាំ ជាមនុស្សចាស់ជាងគេនៅក្នុងមណ្ឌលព្យាបាលទួលពង្រ បានជាសះស្បើយពីមេរោគកូវីដ- ១៩

    លោកយាយអាយុ ៩៣ឆ្នាំ ជាមនុស្សចាស់ជាងគេនៅក្នុងមណ្ឌលព្យាបាលទួលពង្រ បានជាសះស្បើយពីមេរោគកូវីដ- ១៩ និងចាកចេញទៅផ្ទះវិញហើយ។

  • មន្ត្រីចិន៖ ប្រទេសចិននឹងមិនទទួលយកផែនការរបស់ WHO ស្តីពីការតាមដានប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ឡើយ (មានវីដេអូ)

    មន្ត្រីចិន៖ ប្រទេសចិននឹងមិនទទួលយកផែនការរបស់ WHO ស្តីពីការតាមដានប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ឡើយ (មានវីដេអូ)

    ចិន៖ មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មការសុខាភិបាលជាតិចិន (NHC) លោក ហ្សេង យីស៊ីន បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងមិនអនុវត្តតាមផែនការសំណើរបស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីការតាមដានប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទី២ឡើយ ។ ស្របពេលជាមួយគ្នានេះដែរ លោក ហ្សេង យីស៊ីន បាននិយាយថា ខ្លួនមានការតក់ស្លុតចំពោះផែនការស៊ើបអង្កេតរកប្រភពដើមនៃវីរុស COVID-19 ក្នុងដំណាក់កាលទី ២ ដោយអង្គការសុខភាពពិភពលោក (WHO) ហើយថែមទាំងបានច្រានចោលផងដែរ ចំពោះពាក្យចចាមអារ៉ាមថា វីរុស COVID-19 ត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍ ។ លោក ហ្សេង បានសង្កត់ធ្ងន់ទៀតថា មន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន គ្មានវីរុសដែលអាចចម្លងដោយផ្ទាល់ទៅកាន់មនុស្សនោះឡើយ ហើយចិនក៏បានធ្វើការបញ្ជាក់ម្តងហើយម្តងទៀតរួចរាល់ដែរ ចំពោះការពិតនេះ ។ ដូច្នេះចិនមិនទទួលយកផែនការរបស់ WHO ក្នុងការស៊ើបរកប្រភពដើមនៃវីរុសកូរ៉ូណាជាលើកទីពីរតាមរបៀបនេះឡើយ ៕ ប្រភព៖ CGTN

  • ឡាវ​ប្រកាស​ពី​វិជ្ជមាន​កូ​វី​ដ​ប្រចាំថ្ងៃ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន​

    ឡាវ​ប្រកាស​ពី​វិជ្ជមាន​កូ​វី​ដ​ប្រចាំថ្ងៃ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន​

    ប្រទេស​ឡាវ​ ​នា​ថ្ងៃ​ទី​២​២​ ​កក្កដា​នេះ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ ​ករណី​វិជ្ជមាន​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​២​៥​៦​ករណី​បន្ថែម​ទៀត​ ​ដែល​ជា​តួលេខ​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ ​គិត​ចាប់តាំង​ពី​មានការ​រក​ឃើញ​ជំងឺ​នេះ​ ​ជាលើកដំបូង​នៅ​ក្នុង​ប្រទេស​។ ឡាវ​ ​រហូតមក​ទល់​ពេលនេះ​ ​មាន​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ ​៤​,​១​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​០​៥​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​២​,​៥​១​១​នាក់​។​ ​អាជ្ញាធរ​ថា​ ​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​មាន​ ​២​៥​៤​ករណី​ ​គឺជា​ករណី​នាំចូល​ ​ក្នុង​នោះ​រួម​មាន​ ​១​២​៨​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ដ​ S​a​van​n​a​k​h​e​t​, ​៨​៣​ករណី​នៅ​ក្នុង​ខេត្ត​Champ​as​a​k, ​១​៦​ករណី​នៅ​ S​ar​a​van​, ​១​៤​ករណី​នៅ​ K​ham​m​u​an​ ​និង​ ​១​៣​ករណី​នៅ​ក្នុង​រដ្ឋធានី​ ​Vie​n​t​i​an​e​ ​ខណៈ​០​២​ករណី​ទៀត​ ​គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ ​Champ​as​a​k​។​

  • ថ្ងៃនេះលទ្ឋផលតេសរហ័សការយកសំណាកលើអាជីវករផ្សារលើជាលើកទី២ រកឃើញវិជ្ជមាន ១១នាក់ បន្ថែមទៀត

    ថ្ងៃនេះលទ្ឋផលតេសរហ័សការយកសំណាកលើអាជីវករផ្សារលើជាលើកទី២ រកឃើញវិជ្ជមាន ១១នាក់ បន្ថែមទៀត

    កំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១នេះ បានបន្តចុះយកសំណាកលើអាជីវករផ្សារលើ ជាលើកទី២បន្តទៀត ដែលជាលទ្ធផលការធ្វើតេសរហ័ស ក្នុងចំណោមអាជីវករ ២៤៨នាក់រកឃើញវិជ្ជមានកូវីត១៩ចំនួន ១១នាក់ បន្ថែមទៀត ។ ជាមួយគ្នានេះរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃដដែលនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៤៦នាក់ បន្ថែមទៀត លើតេសរហ័ស កាលពីថ្ងៃទី២១ ខែកក្កដា ម្សិលម៉ិញ ។ ចំនួនតួលេខដ៍ច្រើន គួរឱ្យព្រួយបារម្ភបែបនេះ ប្រធានមន្ទីរសុខាភិបាលខេត្ត នៅតែបន្តទាមទារ ឲ្យប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ដោយត្រូវបន្តអនុវត្ត៣កុំ ៣ការពារ ។ លោក ងិន ចាន់សារ៉េតប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិកំពង់ឆ្នាំង បានឲ្យដឹងថារយៈពេលមួយព្រឹកថ្ងៃទី២២ ខែកក្កដានេះយើងបានយកសំណាកជាលើកទី២ លើអាជីវករចំនួន ២៤៨នាក់ ហើយបានរកឃើញវិជ្ជមានចំនួន ១១នាក់ ការយកសំណាកលើអាជីវករលើកទី២នេះគឺក្នុងគោលបំណងពេលបើកឱ្យដំណើរការផ្សារឡើងវិញ ប្រកបដោយសុវត្ថិភាព ប៉ុន្តែបន្ទាប់ពីទទួលលទ្ធផលវិជ្ជមាន លើអាជីវករ ១១នាក់និង ការរកឃើញជាបន្តបន្ទាប់មានចំនួនច្រើននាក់បែបនេះមិនដឹងថា អាចឱ្យដំណើរការបានវិញដែរឬទេ ។ ដោយឡែកយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដែលចេញនៅថ្ងៃទី២២នេះ បញ្ជាក់ថា បានរកឃើញវិជ្ជមានកូវិដ១៩…

  • សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ ៕

  • បុគ្គលិកដោះមីនជិត​ ២០០នាក់ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅស្រុកសំឡូត បានទទួលអំណោយពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

    បុគ្គលិកដោះមីនជិត​ ២០០នាក់ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅស្រុកសំឡូត បានទទួលអំណោយពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

    អនុប្រធានទី១អាជ្ញាធរមីនកម្ពុជាលោក ទេសរដ្ឋមន្ត្រីលី ធុជ នៅព្រឹកថ្ងៃទី២២កក្កដាឆ្នាំ២០២១ បានប្រគល់នូវគ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់បុគ្គលិកដោះមីនបម្រើការងារនៅអង្គការ MAG ចំនួន១៨៤នាក់ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅស្រុកសំឡូត ខេត្តបាត់ដំបង ។ រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា បុគ្គលិកដែលត្រូវធ្វើចត្តាឡីស័ក មានចំនួន១៨៤នាក់ ដែលជាអ្នកប៉ះពាល់ ដោយប្រយោល ជាមួយអ្នកកើតជម្ងឺកូវីដ-១៩ ជាបុក្គលិកអង្គការMAGដូចគ្នា ហើយគ្រោងនឹងបញ្ចប់ ចត្តាឡីស័កនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១ខាងមុខ។ ក្រោយពីរកឃើញបុគ្គលិកវិជ្ជាមានកូវីដ-១៩ចំនួន៣នាក់ខាងលើកនោះភ្លាម រដ្ឋបាលស្រុក បានរៀបចំវិធានការទប់ស្កាត់ដោយឲ្យបុគ្គលិកវិជ្ជាមានចំនួន៣នាក់ទៅព្យាបាលកម្រិតស្រាលនៅវិទ្យាល័យសម្តេចឪក្រុងបាត់ដំបង។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបិទខ្ទប់ នៅតាមការិល័យរបស់អង្គការម៉ែកចំនួន៤ទីតាំងស្ថិតនៅឃុំមានជ័យ១ទីតាំងនិងឃុំស៊ុងចំនួន៣ទីតាំងដោយមិនអនុញ្ញាត ឲ្យដើរហើរដោយសេរីនោះទេ ពោលគឺ រង់ចាំ រយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យចេញធ្វើការងារធម្មតាឡើងវិញ។ លោកទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ការធ្វើចត្តាឡីស័កនោះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ។ អំណោយជាគ្រឿងឧបភោគបរិភោគទាំងនោះ មានការចូលរួមចំណែកឧបត្ថម្ភពីអាជ្ញាធរមីន សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា រួមមាន…

  • សម្ដេចតេជោ ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ

    សម្ដេចតេជោ ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ថា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន ១លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជាយើងទៀតហើយ ។ សម្ដេចតេជោ បន្តថា វ៉ាក់សាំង ពិតជាមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្ដេចបានលើកឡើងទៀតថា តាមរយៈផែនការយុទ្ធសាស្ត្រនេះ កម្ពុជាបានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១៦លានដូសហើយ។ នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមថា វ៉ាក់សាំងដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។…

  • លោកជំទាវ ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពីលោក ឧកញ៉ា លី ឃុនថៃ

    លោកជំទាវ ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពីលោក ឧកញ៉ា លី ឃុនថៃ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោក ឧកញ៉ា លី ឃុនថៃ ដែលជាវស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេស ការរួមគ្នាកាត់ផ្តាច់អំពីការឆ្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានឆាប់នាពេលខាងមុខ។ អំណោយនាពេលនេះរួមមាន ៖ ១. សំលៀកបំពាក់ពេទ្យ PPE ៣.០០០ឈុត ២. ទឹកសុទ្ធ…

  • មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំក្រុមការងារ ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ជូនយោធិនទូទាំងកងពល

    មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំក្រុមការងារ ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ជូនយោធិនទូទាំងកងពល

    បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារយោធិនទាំងអស់ចំណុះកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយកងកម្លាំងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និង កម្លាំងបិទខ្ទប់តំបន់ក្រហមក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ លោកមេបញ្ជាការកងពល បានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការ ធ្វើតេស្តរហ័សនេះ ដើម្បីទប់ស្កាត់ការចម្លងចូលមកក្នុងជួរកងកម្លាំង ក៏ដូចជាក្រុមគ្រួសារកងទ័ព ដោយសារក្នុងកាលៈទេសៈដ៏លំបាកនេះកងទ័ព មានតួនាទីសំខាន់ក្នុងការបំពេញប្រតិបត្តិការជួយអាជ្ញាធរ តាមគ្រប់រូបភាព ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។គួរកត់សំគាល់ថា យុទ្ធនាការ យកសំណាកជំងឺកូវីដ-១៩ តាមរយៈតេសរហ័សនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបញ្ចប់លើកទី១។ លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកម្ម ប្រតិបត្តិការ នៅក្រៅអង្គភាព និងក្នុងអង្គភាព ត្រូវតែបន្តយកចិត្តទុកដាក់អោយបានខ្ពស់ និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី…

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកជើងព្រៃ៣នាក់, ស្រុកកំពង់សៀម៣នាក់,ស្រុកបាធាយ៥នាក់, ស្រុកកងមាស៣នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកចំការលើ៤នាក់, ស្រុកស្រីសន្ធរ២នាក់,ស្រុកស្ទឹងត្រង់ម្នាក់,ស្រុកកោះសូទិន៣នាក់ និងមកពីខេត្តត្បូងឃ្មុំ៥នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំងជាស្ត្រីអាយុ៦០ឆ្នាំនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។