Category: Covid-19

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់វិធានការលើ ជនឆ្លៀតឱកាស បានយកឧបករណ៍តេស្តរហ័ស ទៅធ្វើអាជីវកម្ម

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់វិធានការលើ ជនឆ្លៀតឱកាស បានយកឧបករណ៍តេស្តរហ័ស ទៅធ្វើអាជីវកម្ម

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់វិធានការលើជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ៕

  • សម្តេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំង ការពារកូវីដ-១៩ ប្រមាណ១លានដូស ជាជំនួយ របស់រដ្ឋាភិបាលជប៉ុន

    សម្តេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំង ការពារកូវីដ-១៩ ប្រមាណ១លានដូស ជាជំនួយ របស់រដ្ឋាភិបាលជប៉ុន

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ការពារកូវីដ-១៩ ប្រមាណ១លានដូស ដែលជាជំនួយ របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ៕

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧ករណី និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧ករណី និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប ១៦នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកប្រាសាទបាគង២នាក់,ស្រុកពួក៦នាក់,ស្រុកវ៉ារិនម្នាក់, មកពីខេត្តកំពង់ធំ២នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៦១នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ទី១ ស្ត្រីអាយុ៥៦ឆ្នាំ នៅស្រុកជីក្រែង និងទី២ ស្ត្រីអាយុ៥៦ឆ្នាំ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៤២០នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៦០៩នាក់និងស្លាប់ ៣៣នាក់។

  • បទ ៖ វាចាកត្តញ្ញូអ្នកជំងឺកូវីដ-១៩

    បទ ៖ វាចាកត្តញ្ញូអ្នកជំងឺកូវីដ-១៩

    បទ ៖ វាចាកត្តញ្ញូអ្នកជំងឺកូវីដ-១៩ លំនាំបទ ៖ កំពង់ចាមកំពង់ចិត្ត ច្រៀងដោយ ៖ លោក នៅ ស៊ីនឿន និពន្ធទំនុកតាមលំនាំដើម ៖ លោក ជួន មករា សម្រួលបទភ្លេង ៖ ប៉ូលីន+គីម+តារារិទ្ធ បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក សាន សុធា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៨នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៨នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកព្រះសេ្ដច៨នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកពាមជរ ៤នាក់, ស្រុកពាមរក៍៤នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកពារាំង៣នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកកំពង់ត្របែកម្នាក់ និង មកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង៣នាក់រួមមានបុរសអាយុ៥២ឆ្នាំឆ្នាំនៅស្រុកបាភ្នំ, ទី២ ស្ត្រីអាយុ៦៤ឆ្នាំ នៅស្រុកស្វាយអន្ធរ និងទី៣ បុរសអាយុ៧៥ឆ្នាំ នៅស្រុកមេសាង ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២១កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៤៤០នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់១៤៦នាក់ និងស្លាប់៥៦នាក់។

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង ១១៨នាក់នោះ រួមមាន ១២នាក់ជាកម្មកររោងចក្រ, ៦៩នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ជាបុរសអាយុ ៨៨ឆ្នាំនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់១៣៩នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៣៦៥នាក់ និងមានអ្នកស្លាប់សារុបចំនួ៦៥នាក់។

  • ប្រជាពលរដ្ឋជាង ៦លាន ៣សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៦លាន ៣សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៦លាន៣សែន៣ម៉ឺន៤ពាន់៣៧៨នាក់ហើយដែលស្មើនឹង៦៣,៣៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន២សែន៥ម៉ឺន៣ពាន់៧៩២នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ២១កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន១សែន៣ម៉ឺន១ពាន់៥៦០នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៥៧ម៉ឺន២ពាន់៩៤៩នាក់។

  • អភិបាលខេត្តបាត់ដំបង យកទីតាំងវិទ្យាល័យជ្រៃក្នុងឃុំជ្រៃ ស្រុកថ្មគោល ធ្វើជាមណ្ឌលចត្តាឡីស័កបន្តមួយសប្តាហ៍បន្ថែមទៀត បន្ទាប់ពីរយៈពេល១៤ថ្ងៃនៅតាមមណ្ឌលនានាក្នុងស្រុកជាប់ព្រំដែន

    អភិបាលខេត្តបាត់ដំបង យកទីតាំងវិទ្យាល័យជ្រៃក្នុងឃុំជ្រៃ ស្រុកថ្មគោល ធ្វើជាមណ្ឌលចត្តាឡីស័កបន្តមួយសប្តាហ៍បន្ថែមទៀត បន្ទាប់ពីរយៈពេល១៤ថ្ងៃនៅតាមមណ្ឌលនានាក្នុងស្រុកជាប់ព្រំដែន

        ដើម្បីជាវិធានការម៉ឺងម៉ាត់មធ្យ័ត ក្នុងការរឹតបន្តឹងបញ្ចៀសពីការឆ្លងនិងការចម្លងនូវមេរោគកូវីដ19 បម្លែងថ្មី(Covid-19 DELTA)ចូលក្នុងសហគមន៍តាមបណ្តាមូលដ្ឋានភូមិឃុំស្រុក ក្នុងខេត្តរបស់ខ្លួនឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានកំណត់យកទីតាំងនៃវិទ្យាល័យជ្រៃ ស្ថិតក្នុងនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កទី១ បន្តពីមណ្ឌលចត្តាឡីស័កនានា នៅតាមស្រុកជាប់ព្រំដែន បន្ថែមចំនួន ០៧ថ្ងៃជាបន្តទៀត ក្រោយពីបញ្ចប់ រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កទី១ រួចហើយក្តី គឺ៖អាជ្ញាធរទទួលខុសត្រូវនៅតាមមណ្ឌលចត្តាឡីស័កទី១ ត្រូវបញ្ជូនមកកាន់ទីតាំងមណ្ឌលចត្តាឡីស័កថ្មី នៅទីនេះ ដើម្បីបន្តតាមដាននូវមេរោគបម្លែងខ្លួនថ្មី ប្រភេទ (DELTA)រយៈពេលមួយសប្តាហ៍បន្ថែមទៀត។ និងក្រោយពីការធ្វើតេស្តបញ្ជាក់”អវិជ្ជមាន”ក្នុងរយៈពេលលើសពី០៧ថ្ងៃ អាជ្ញាធរទទួលខុសត្រូវ និងក្រុមគ្រូពេទ្យក្នុងមណ្ឌលនេះ និងអនុញ្ញាតិឲ្យចាកចេញពីមណ្ឌលភ្លាមនិងក្រោយពីការប្រកាសលទ្ធផលតេស្តថា៖” អវិជ្ជមាន ” នោះ។       នេះគឺជាការគូសបញ្ជាក់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅរសៀល ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២១នេះ ក្នុងឱកាសដែល ឯកឧត្តមបានដឹកនាំក្រុមការងារថ្នាក់ខេត្តនិងវត្តមានចូលរួមពីអាជ្ញាធរស្រុកថ្មគោល ដឹកនាំដោយលោក ជា សម្បត្តិ អភិបាលស្រុក រួមនិងមន្ត្រីពាក់ព័ន្ធសំខាន់ៗក្នយងមូលដ្ឋានរបស់ខ្លួន ជាពិសេសលោកនាយកវិទ្យាល័យនៅទីនោះផងដែរ ដោយក្នុងនោះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា៖ ទីតាំងដែលរៀបចំនេះ គឺជាមណ្ឌលចត្តាឡីស័កបន្ថែមនិងបន្តពីរយៈពេល១៤ថ្ងៃ។ និងក្រោយពីបញ្ចប់នៅតាមមណ្ឌលនានា…

  • អាស៊ានឆ្លងកូវីដ១៩មានជាង៧ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៧ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៧ម៉ឺន៧ពាន់៧៥២ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់២៧នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ម៉ឺន៧ពាន់៧៥២ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់២៧នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៦ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៣ពាន់៧៧២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៩៨ម៉ឺន៣ពាន់៨៣០ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៣៨៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ម៉ឺន៧ពាន់៥៨៣នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន១ពាន់៩៨៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៩៥ម៉ឺន១ពាន់៨៨៤ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៩៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៤៤០នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៣ពាន់២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៣ម៉ឺន៩ពាន់៤៧៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១០៨ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៦១០នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៦ពាន់៥៦០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥២ម៉ឺន៤ពាន់៤៤៩ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៣២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៨៧៤នាក់។ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៥ពាន់៨៦០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៤ម៉ឺន៥៧០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៨៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៥៦៧នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៨១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៩ពាន់៦០៨ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១៦៨នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៥ពាន់៤២៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៦ម៉ឺន៥ពាន់៦០៧ករណី។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៣ពាន់៦២១ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន១៥៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៨៦៣ករណី។ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន៣៤ម៉ឺន៣ពាន់២១៤ករណី, និងការស្លាប់មាន១២ម៉ឺន២ពាន់៦២០នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩២លានករណី, និងការស្លាប់មានជាង៤លាន១៣ម៉ឺននាក់។

  • តូក្យូ អូឡាំពិក៖ មន្ត្រីនិងអត្តពលិក៧៥នាក់ហើយ ឆ្លងកូវីដ១៩

    តូក្យូ អូឡាំពិក៖ មន្ត្រីនិងអត្តពលិក៧៥នាក់ហើយ ឆ្លងកូវីដ១៩

    យោងតាមអត្ថបទមួយចេញផ្សាយដោយ BBC ដាក់ចំណងជើងថា តើជប៉ុនគ្រប់គ្រងកូវីដ១៩ដូចម្តេច ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ? ចេញផ្សាយ នាថ្ងៃទី២១ កក្កដា នេះថា មានមនុស្ស៧៥នាក់ហើយ បានឆ្លងកូវីដ១៩ ជាក្រុមមនុស្សពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលគេនឹងសម្ពោធបើកផ្លូវការ នាថ្ងៃទី២៣ កក្កដាខាងមុខមួយនេះ។ ប្រភពថា ករណីជាង៧០នាក់នេះ គឺមានទាំងមន្ត្រីរៀបចំ និងអត្តពលិក ពោលគឺរាប់ចាប់តាំងពីថ្ងៃទី១ កក្កដាមកដល់ ២១ កក្កដានេះ ហើយរបាយការណ៍នេះបានមកពីគណៈកម្មាធិការអន្តរជាតិរៀបចំការប្រកួត International Olympic Committee (IOC)។ យ៉ាងណាក៏ដោយ គេថា អ្នកឆ្លងនោះ ភាគច្រើនជាជនជាតិជប៉ុនផ្ទាល់។ អត្ថបទនេះ ក៏បានចេញផ្សាយថា មេធំរៀបចំព្រឹត្តិការណ៍នេះទើបបានគូសបញ្ជាក់ដែរថា គ្មានគម្រោងលុបចោលកម្មវិធីប្រកួតណាមួយទេ មកទល់ពេលនេះ។ គេក៏សរសេរថា ទាំងមន្ត្រី គណប្រតិភូកីឡា និងអត្តពលិក ត្រូវធ្វើតេស្តរាល់ថ្ងៃ៕